All posts by មេគង្គ ប៉ុស្តិ៍

ប្រធានាធិបតី​តួ​ក​គី​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​រយៈពេល​៣​ខែ​

​អង់កា​រ៉ា​៖​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បានប្រកាស​ដាក់​រដ្ឋ​ក្នុងស្ថានភាព​អាសន្ន​រយៈ​ពេ​ឡ​៣​ខែ ដើម្បី​យក​ពេល​បោសសម្អាត​ពួក​ភេរវជន​ដែល​នៅ​ពីក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូ​រ​ឈាម​កាលពី​សប្តាហ៍​មុន​។
​យោងតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹងថា លោក Erdogan នៅតែ​បន្ត​ការចោទប្រកាន់ ទៅលើ​លោក Fethullah Gulen ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​ថា ជា​អ្នក​ដែល​ស្ថិតនៅ​ពីក្រោយ​ខ្នង​នៃ​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល តែ​មិនបាន​សម្រេច​ទើប​នាំ​ឲ្យ​មានការ​ចាប់ខ្លួន និង ទម្លាក់​តំណែង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​សរុប ៥០,០០០​នាក់​បែបនេះ​។​
​រដ្ឋាភិបាល​បាន​និយាយថា រដ្ឋប្រហារ​កាលពី​សប្តាហ៍​មុន​បាន​បណ្តាល​ឲ្យ​មនុស្ស​៣១២​នាក់​ស្លាប់ ក្នុងនោះ​មាន​១៤៥​នាក់​ជា​ជន​ស៊ីវិល ៦០​នាក់​ជា​នគរបាល រួមជាមួយ​ទា​ហ៊ាន​៣​នាក់ និង​អ្នក​រួមគំនិត​១០៤​នាក់​ផ្សេងទៀត​។
​ទោះបីជា​បែបនេះ​ក្តី លោក Erdogan បាន​ធានាថា​វា​គ្រាន់តែ ជាការ​ពង្រឹង​អំណាច​របស់​រដ្ឋ ដើម្បី​ស្តារ​សន្តិសុខ​ឡើងវិញ​ប៉ុណ្ណោះ ដោយ​នឹងមិន​បង្ក​ប៉ះពាល់ ដល់​លទ្ធិប្រជាធិបតេយ្យ នៃ​ប្រទេស​តួ​ក​គី​ឡើយ​។ អំឡុង ពេល​គ្រា​មាន​អាសន្ន​នេះ ការ​ដើរហើរ​នឹងត្រូវ​រឹតត្បិត ហើយ​សន្តិសុខ​នឹង​ក៏​នឹងត្រូវ ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​ដែរ​៕

160721-vod-meta-g-secu-Erdogan-declares-three-month-state-of-emergency-in-Turkey

​

Allardyce នឹង​ក្លាយជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​អង់គ្លេស

បាល់ទាត់​៖​លោក Sam Allardyce គ្រូបង្វឹក​របស់​ក្លិប​ឆ្មារ​ខ្មៅ Sunderland ត្រូវបាន​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​នឹង​ប្រកាស​តែងតាំង​ជា​គ្រូបង្វឹក​ថ្មី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។
​គ្រូបង្វឹក​វ័យ​៦១​ឆ្នាំ​រូបនេះ ត្រូវ​សហព័ន្ធ​បាល់ទាត់ FA បានតែងតាំង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បន្ទាប់ពី​លោក Roy Hodgson លាឈប់​ដោយសារ​ដឹកនាំ​ក្រុម​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​អឺរ៉ូ​។​
​លោក Allardyce មានបទពិសោធន៍​ជាច្រើន​ក្នុងការ​ដឹកនាំ​ក្លិប​នៅ​អង់គ្លេស​ដូចជា ក្លិប​ញញួរ​ធំ West Ham, សារី​កា​ព្រៃ Newcastle, សេះសរ Bolton និង​ចុងក្រោយ​គឺ​ក្រុម​ឆ្មារ​ខ្មៅ Sunderland នេះ​តែម្តង​។​
​គួរ​បញ្ជាក់ដែរថា លោក Sam Allardyce នៅជាប់​កុងត្រា​ជាមួយនឹង​ក្លិប​ឆ្មារ​ខ្មៅ Sunderland នឹង​ចាក​ចេញពី​ក្លឹប​បន្ទាប់ពី​ដឹកនាំ​បានតែ​៩​ខែ​ប៉ុណ្ណោះ​៕

sam_allardyce_england_job_copy-xlarge_trans++qVzuuqpFlyLIwiB6NTmJwfSVWeZ_vEN7c6bHu2jJnT8

​

យន្តហោះ​​បុ​ក​ស្ពាន​នៅ​សៀង​ហៃ​ស្លាប់​មនុស្ស​៥ របួស​៥​នាក់​

​សៀង​ហៃ​៖​មនុស្ស​ចំនួន​៥​នាក់​ស្លាប់បាត់​បង់ជីវិត និង​ចំនួន​៥​នាក់​ទៀត​រងរបួស ក្នុង​ហេតុការណ៍​យន្តហោះ​ធន់​តូច​មួយគ្រឿង​ហោះ​បុក​ស្ពាន​មួយ​ខ្សែ​នៅក្នុង​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន​កាលពី​ម្សិលមិញ​។​នេះ​បើ​យោងតាម​សារព័ត៌​រដ្ឋ​ចិន​។​
​មន្ត្រី​មូលដ្ឋាន​នៅ​ប្រទេស​ចិន​បាន​និយាយថា យន្តហោះ​នេះដែ​លអាច​បើក​លើទឹក​បាន ដោយ​ចេញពី​ទីក្រុង​សៀង​ហៃ​ទៅកាន់​ទីក្រុង Zhoushan នៅ​ខេត្ត Zhejiang ប្រទេស​ចិន ហើយ​បាន​បុក​ស្ពាន​នៅពេល​ហោះ​បាន​ចម្ងាយ​៥០០​ម៉ែត្រ​ពី​កន្លែង​ចេញដំណើរ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​។​
​ក្រោយពី​មាន​គ្រោះថ្នាក់​នេះហើយ មន្ត្រី​សន្តិសុខ​និង​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​រួសរាន់​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​ជួយសង្គ្រោះ​អ្នក​នៅលើ​យន្តហោះ​នេះ​សរុប​ចំនួន​១០​នាក់​ក្នុងនោះ​ចំនួន​៨​នាក់​ជា​អ្នកកាសែត​ដែល​ត្រូវ​ផ្សាយ​ពី​ការហោះហើរ​របស់​យន្តហោះ​ថ្មី​នេះ​។​
​មនុស្ស​ទាំងអស់​នៅលើ​យន្តហោះ​នេះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ទាំងអស់គ្នា ហើយ​លុះដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ម្សិលមិញ​ទើប​មានការ​ប្រកាសថា មនុស្ស​ចំនួន​៥​នាក់​បាន​ស្លាប់​និង​៥​នាក់​ទៀត​រងរបួស​ដោ​យ​សារ​គ្រោះថ្នាក់​ដែល​ទំនងជា​បណ្ដាលមកពី​កំហុស​បច្ចេកទេស​មួយ​នេះ​៕

06b12c62e3f66795381deaafc3ab3a77_L

​

ផ្ទុះ​ការតវ៉ា​នៅ​ច្រកទ្វារ​ប៉ោយប៉ែត ខណៈ​តម្រួត​ថៃ​ចាប់​រទេះ​

​ខេត្តបន្ទាយមានជ័យ​៖​កម្មករ​អូស​រទេះ​១​ក្រុម បាននាំគ្នា​តវ៉ា នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រឿង​សន្តិសុខ​ថៃ ចាប់​រទេះ​របស់​ពួកគាត់ យកទៅ​ទុកចោល​រាប់​ខែ​ឆ្នាំ ហើយ​មិន​ព្រម​ប្រគល់​ឲ្យ​ម្ចាស់​រទេះ​លើកគ្នា​តវ៉ា​បែបនេះ កាល​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ោត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​ប្រភពពី​កម្មករ​ម្នាក់​និយាយ​ប្រាប់ថា​៖​រឿងរ៉ាវ​បាន​ពួកគាត់​តវ៉ា​សន្តិសុខ​ថៃ (​យ៉ា​ម​) បាន​ចាប់​រទេះ​ពួកគាត់ ទៅ​ទុកចោល​ដោយ​គ្មាន​មូលហេតុ អស់​រយ​:​ពេល​ជាច្រើន​ខែ​ឆ្នាំ​ខ​ណះ​អ្នកខ្លះ បាន​រត់​ទៅប្តឹង មន្ត្រី​ពាក់ព័ន្ធ ឲ្យ​ជួយ​អន្តរ​គន៍ បានត្រឹមតែ​ម្តង​ឬ​ជា​២​ដង ប៉ុណ្ណោះ ។​
​ប្រភព​បន្តថា សន្តិសុខ​ថៃ (​យ៉ា​ម​) ដែល​បាន​ចាប់​រទេះ របស់​ក្រុមកម្មករ​ខ្មែរ យកទៅ​ទុក​នោះ ហាក់បីដូចជា ប្រកាន់​បក្ខពួក ធ្វើតាម​ទំនើងចិត្ត មិន​ខ្វល់​ពី​ផលប៉ះពាល់ ការរកស៊ី​និង​ជីវភាព គ្រួសារ​របស់គេ​នោះទេ ហើយ​ករណីនេះ មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកព្រំដែន នៃ​ប្រទេស​ទាំង​២ ហាក់​មិន​អើពើរ​ចំពោះ ក្រុមកម្មករ​អូស​រទេះ​ខ្មែរ ដែលជា​ជនរងគ្រោះ នោះឡើយ ។​
​ទោះបីជា​យ៉ាងណា ខណៈពេល​កំពុង​ផ្ទុះ​ការតវ៉ា នៅ​ចំណុច ច្រកទ្វារព្រំដែន អន្តរជាតិ​អន្តរជាតិ​ប៉ោយប៉ែត គេ​ឃើញ​មន្ត្រីនគរបាល ប្រចាំ​ច្រកទ្វារ​នោះ ចេញមក​ធ្វើការ​ដោះស្រាយ ដោយ​ស្នើរ​សុំ​ឲ្យ ក្រុមកម្មករ​អូស​រទេះ បញ្ឈប់​ការតវ៉ា រួច​ទុកពេល​ឲ្យ មន្ត្រី​កម្ពុជា ចំនួន​២​ទៅ​៣​ថ្ងៃ ក្នុងការ​ទាក់ទង រក​ដំណោះស្រាយ ជាមួយ​ភាគី​ថៃ ដើម្បី​ផ្តល់​យុត្តិធម៌ ជួន​ពួកក្រុម​កម្មករ​អូស​រទេះ បានសម្រេច​ចិត្ត រំសាយ​ការតវ៉ា ហើយ​នាំគ្នា​ត្រឡប់​ទៅ​លំនៅដ្ឋាន រៀងៗ​ខ្លួន ៕

3ab40360-46ba-440d-94d9-df723fe81fc1

​

ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់ ថ្នាំញៀន​៣​កញ្ចប់ និង​ម៉ូតូ​៥​គ្រឿង​

​រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វា​បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់​ដោយ​ដកហូត​ថ្នាំញៀន​៣​កញ្ចប់ និង​ម៉ូតូ​៥​គ្រឿង​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១២ និង​៣០​នាទី​យប់​ឈានចូល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា​។​
​ជន​ត្រូវ​សង្ស័យ​៖​ឈ្មោះ អ៊ុន សុធា​រ័ត្ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មានមុខ​របរ​បើករ​ថយ ន្ដ​ដឹក​ឥដ្ឋ ទី​២-​ឈ្មោះ យ៉ុ​ន សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​មុខរបរ​កម្មក​រឡ​ឥដ្ឋ ទី​៣-​ឈ្មោះ សុខ ខា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​មុខរបរ​កម្មក​រ​សំណង់ ទី​៤-​ឈ្មោះ គង់ វិចា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​មុខរបរ​កម្មក​រ​សំណង់ ទី​៥ -​ឈ្មោះ យឹម វុទ្ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានមុខ​របរ​ជាង ដេរ​ពូក ទី​៦-​ឈ្មោះ ពៅ ដា​រូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន មុខរបរ​ជាង​តោន ទី​៧-​ឈ្មោះ កែវ រ៉ា ភេទ​ប្រុស អាយុ​១៤ ឆ្នាំ មានមុខរ​បរជា​សិស្ស ទី​៨-​ឈ្មោះ កែវ រិ​ទ្ធ ភេទ​ប្រុស អា យុ​១៧​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ទី​៩-​ឈ្មោះ អៀង ដាំង​សឺត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ខណៈដែល​កម្លាំង​នគរបាល​ដាក់​គោលដៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ ទាំងមូល​ដើម្បី​យាមល្បាត ក៏​ប្រទះឃើញ យុវជន​ទាំង​៩​នាក់​ជិះ ម៉ូតូ​៥​គ្រឿង ដោយ​សង្ស័យ​ទើប​ឃាត់​ដើម្បី​ត្រួតពិនិត្យ ហើយ​បាន​រកឃើញ​ថ្នាំញៀន​ជា​ប្រភេទ ម៉ា​ទឹកកក​ចំនួន​៣ កញ្ចប់ ដែល​ជន​ទាំងនេះ​បាន​លាក់ទុក​បម្រុង យកទៅ​ប្រើប្រាស់​។​
​ប្រភព​បញ្ជាក់ថា បន្ទាប់ពី​ឃាត់ខ្លួន​សួរនាំ​ជា​បន្តបន្ទាប់ ជន​ត្រូវ​សង្ស័យ​ទាំង​៩​នាក់ បាន​ឆ្លើយ​សារ ភាព​ប្រា​ប់ស ម​ត្ថ​កិច្ច​ថា ពួកគេ​បាន​ទិញ​គ្រឿងញៀន​នេះ ដើម្បី​យកទៅ​ជក់​រួម​ជាមួយគ្នា​។ ជាមួយគ្នា​នោះ កម្លាំង​នគរបាល​យើង​បានធ្វើ​ការដកហូត​ម៉ូតូ​ចំនួន​៥​គ្រឿង ដែល​ជន​ទាំងនេះ​ជិះ​ធ្វើ​សកម្មភាព​ផងដែរ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៩​នាក់​រួមជាមួយ​វត្ថុតាង​បាននិងកំពុង​បន្ត​សាកសួរ​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ដើម្បី​កសាង​សំណុំ​រឿ ង​ចាត់ការ​តាម​នីតិវិធី​៕

fn-2016-07-21-09-23-23-0fn-2016-07-21-09-23-24-2fn-2016-07-21-09-23-23-1

​

ស្ត្រី​ម្នាក់​ត្រូវ​ប្តី​អត់​ខានស្លា​សម្លាប់​ក្នុង​បន្ទប់​ជួល​ប្លន់​យក​ទ្រព្យសម្បត្តិ

​រាជធានី​ភ្នំពេញ​៖​ស្ត្រី​ជា​អ្នកចម្រៀង​តាម​ភោជនីយ៍ដ្ឋាន​ម្នាក់​ត្រូវបាន​ប្តី​ច្របាច់ក​សម្លាប់ចោល​នៅក្នុង​បន្ទប់​ប្លន់​យក​គ្រឿងអលង្ការ និង​ទ្រព្យសម្បត្តិ​មួយចំនួនទៀត​។ ហេតុការណ៍​នេះ​កើតឡើង​នាយ​ប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ ក្នុង​បន្ទប់​ជួល​ផ្ទះ​លេខ ៤០៩​ស្ទួន ក្រុមទី​៩​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​អធិការ​ខណ្ឌ​លោក តេង ស៊ី​ណូ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ម៉ត់ រី ភេទ​ស្រី អាយុ​២៦​ឆ្នាំ ហៅ​ក្រៅ​ឈ្មោះ គុណ មានមុខ​របរ​អ្នកចម្រៀង ភូមិ​ព្រែក​ពោធិ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ ជនសង្ស័យ​ត្រូវជា​ប្តី​មានឈ្មោះ អា​ស្តើង ហៅ​ក្រៅ​ភា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មានមុខរ​បរជា​អ្នកបើករថយន្ត​ដឹកឈើ​នៅ​ខេត្តកំពង់ស្ពឺ​ស្នាក់នៅ​ជាមួយ​ប្រពន្ធ​នៅ​ភូមិ​ឫស្សី​សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយបាន​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​៤​ឆ្នាំ​មកហើយ​។​
​ប្រភព​បញ្ជាក់ថា នៅលើ​ខ្លួន​ជនរងគ្រោះ​គឺ​បាន​បាត់​ច​ញ្ចៀ​ន​មាស​១​ខ្សែក​មួយ​ខ្សែ និង​លុយ​ចំនួន​មួយ​លាន​រៀល​។ ក្រោយពី​ពេល​ត្រួតពិនិត្យ​សាកសព​រួច សមត្ថកិច្ច​ជំនាញ​បាន​កំណត់ថា គឺជា​ករណី​ច្របាច់ក​សម្លាប់​ពិតមែន​។ ក្រោយពេល​កើតហេតុ​សព​ជនរងគ្រោះ​ត្រូវ​សាច់ញាតិ​បងប្អូន​មក​ទទួលយក​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត នៅឯ​ភូមិ​ព្រែក​ពោធិ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ ចំណែក​ប្តី​ចិត្ត​អប្រិយ​បាន​រត់​គេចខ្លួនបាត់​៕

fn-2016-07-20-22-24-33-1

​

ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​៩​នាក់​ពាក់ព័ន្ធ​​គ្រឿងញៀន​

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ម្សិលមិញ​កម្លាំង​នគរបាលជាតិ​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់ គ្រឿងញៀន​៧​ករណី ឃាត់ខ្លួន​មនុស្ស ៩​នាក់​(​ប្រុស​) ក្នុងនោះ​មុខសញ្ញា ជួញដូរ​ទាំង ៩​នាក់ និង​រឹបអូស​បាន មេ​តំ​ហ្វេ​តា​មីន (ice) ៣​កញ្ចប់​ធំ​និង​២២​កញ្ចប់​តូច​, មេ​តំ​ហ្វេ​តា​មីន (wy) ៥​គ្រាប់​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ទីតាំង​បង្ក្រាប ទី​១. ភ្នំពេញ ប​ង្រា្ក​ប ២​ករណី​, ឃាត់ខ្លួន ៣​នាក់ (​ប្រុស​), មេ​តំ​ហ្វេ​តា​មីន (ice) ២​កញ្ចប់​ធំ និង​៥​កញ្ចប់​តូច​, ទី​២. កណ្ដាល ប​ង្រា្ក​ប ១​ករណី (​ដីការ​), ឃាត់ខ្លួន ១​នាក់ (​ប្រុស​), ទី​៣. ត្បូងឃ្មុំ ប​ង្រា្ក​ប ១​ករណី (​ដីការ​), ឃាត់ខ្លួន ១​នាក់​(​ប្រុស​), ទី​៤. កំពង់ស្ពឺ ប​ង្រា្ក​ប ១​ករណី​, ឃាត់ខ្លួន ១​នាក់ (​ប្រុស​), មេ​តំ​ហ្វេ​តា​មីន​(ice) ៥​កញ្ចប់​តូច​, ទី​៥. កំពង់ចាម ប​ង្រា្ក​ប ១​ករណី​, ឃាត់ខ្លួន ១​នាក់ (​ប្រុស​), មេ​តំ​ហ្វេ​តា​មីន (ice) ៧​កញ្ចប់​តូច​, ទី​៦. ប៉ៃលិន ប​ង្រា្ក​ប ១​ករណី​, ឃាត់ខ្លួន ២​នាក់ (​ប្រុស​), មេ​តំ​ហ្វេ​តា​មីន (ice) ១​កញ្ចប់​ធំ និង​៥​កញ្ចប់​តូច​, មេ​តំ​ហ្វេ​តា​មីន (wy) ៥​គ្រាប់ ៕

fn-2016-07-05-09-04-46-0
​

ស្លាប់៤នាក់ របួសធ្ងន់ស្រាល១២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ

រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៨លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ប្រុស) រងរបួសធ្ងន់ ៧នាក់ (ស្រី ១នាក់) និងរបួសស្រាល ៥នាក់ (ស្រី ១នាក់)។
ប្រភពដដែលបន្តថា ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទាំង ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១២គ្រឿង រួមមាន ម៉ូតូចំនួន ៦គ្រឿង រថយន្តធុនតូច ចំនួន ៣គ្រឿង រថយន្តធុនធំ ចំនួន ២គ្រឿង និងយានផ្សេងៗ ចំនួន ១គ្រឿង ។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុ ដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក (ស្លាប់ ២នាក់), មិនគោរពសិទ្ធិ ១លើក, បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់), ស្រវឹង ១លើក និងកត្តាយានយន្ត ២លើក (ស្លាប់ ១នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៨នាក់ (យប់ ៧នាក់) ។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧លើក និងផ្លូវខេត្ត-ក្រុង ចំនួន ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច១លើក រថយន្តធុនធំ២លើក និងគោយន្ត១លើក។
ជាមួយគ្នានោះម្សិលមិញលទ្ធិផលត្រួតពិនិត្យ អនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុប ទូទាំងប្រទេសមាន ចំនួន ៣០១០គ្រឿង ក្នុងនោះបានធ្វើការអប់រំ ចំនួន ១០៣៤គ្រឿង និងពិន័យសរុប ចំនួន ១៩៧៦គ្រឿង ៕

13781745_1631351117179253_3503345516991629832_n

ឃាត់ខ្លួន​ជនជាតិ​វៀតណាម៥១នាក់ដែលរស់នៅខុសច្បាប់​​

​រាជធានី​ភ្នំពេញ​៖​ជនជាតិ​វៀតណាម​ចំនួន​៥១​នាក់​ត្រូវបាន​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់ខ្លួន​ពីបទ​រស់នៅ និង​លួច​ចូលមក​ធ្វើការ​ដោយ​ខុសច្បាប់​ក្នុងប្រទេស​កម្ពុជា​។ ការចុះ​ត្រួតពិនិត្យ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង ៦​ព្រឹក ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦​នេះ តាម​បន្ទប់​ផ្ទះជួល​ស្ថិតនៅ​ភូមិ​កណ្តាល ក្រុម​៥ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​
​ប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​ក្រោម​ការដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារ​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ​។
​ជាមួយគ្នានេះដែរ ខណៈ ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹងថា ក្រោយ​ការត្រួតពិនិត្យ​សមត្ថកិច្ច​បាន​រកឃើញ​ជនជាតិ​វៀតណាម​ចំនួន​៥១​នាក់ ស្រី​១៦​នាក់​។ ជាមួយគ្នា​នោះ​កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​កាំភ្លើង មួយ​ដើម និង​ថ្នាំញៀន ជាច្រើន​កញ្ចប់​ផងដែរ ប៉ុន្តែ​ជនសង្ស័យ​បាន​រត់គេចខ្លួន​។​
​លោក​បញ្ជាក់ថា ក្រោយ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំងនេះ ត្រូវបាន​នាំយកមក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕

13776009_1631359600511738_8940758828422539874_n13775781_1631359497178415_2890316532587305879_n13726678_1631359670511731_8511900664711378365_n

​

កម្ពស់​ទឹក​តាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​សម្រាប់​ថ្ងៃទី​២១ ខែកក្កដា​

​រាជធានី​ភ្នំពេញ​៖​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការព្យាករណ៍​ពី​កម្ពស់​ទឹកជំនន់ ប្រចាំ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦​នេះ នៅតាម​បណ្តា​ស្ថានីយ​ជលសា​ស្ត្រ​នានា រួមមាន​ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹងត្រែង​, ស្ថានីយ​ទន្លេមេគង្គ​-​ក្រចេះ​, ស្ថានីយ​ទន្លេ មេគង្គ​-​កំពង់ចាម​, ស្ថានីយ​បាសាក់​-​ចតុមុខ​, ស្ថានីយ​មេគង្គ​-​អ្នក​លឿង​, ស្ថានីយ​បាសាក់​-​កោះ​ខែល និង​ស្ថានីយ​ទន្លេសាប​-​ព្រែក​ក្តាម​៕ ព័ត៌មាន​លម្អិត​សូម​អាន ព្រឹត្តិបត្រ​ព័ត៌មាន របស់​ក្រសួង​ធនធានទឹក​ទាំងស្រុង​៖

13718810_503572489834662_6892008580241938941_n

​

​បា​ឡែ​ន​ស្លាក​លេខ​នគរបាល​ពន្លះ​បង្គោល​ភ្លើងបាក់មួយដើម​​

​រាជធានី​ភ្នំពេញ​៖​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​ពាក់​ស្លាក​លេខ​នគរបាល​2-1171 បើក​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ស្រី​ស្នេហ៍​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​ទៅបុក​ទ្រូង​ចែកផ្លូវ​បណ្ដាល​ឲ្យ​រថយន្ត​ហោះ ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បាក់​រាប​ដល់​ដី ហើយ​រថយន្ត​កល់​លើ​ទ្រូងផ្លូវ​ទៅមុខ​លែងរួច​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១ និង​៤០​នាទី​ថ្ងៃទី​២០ ខែកក្កដា​ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​មុខ​វត្ត​ស្ទឹងមានជ័យ តាម​ប​ណ្តោ​ផ្លូវ​មុន្នី​រ៉េត ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត កាមរី​បា​ឡែ​ន​មួយគ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ នគរបាល​2.1171 បើក​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​មិនដឹងថា ជា​មន្ត្រីនគរបាល​ឬមួយ​អត់​នោះ បាន​បើករថយន្ត​ពី​លិចទៅ កើត​យ៉ាង​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ជ្រុល​ចង្កូត​ទៅបុក​ទ្រូង​ចែកផ្លូវ​បណ្ដាល​ឲ្យ រថយន្ត​ហោះ​ទៅបុក​បង្គោល​ភ្លើង បាក់​អស់​១​ដើម​រៀប​ដល់​ដី​រួច​រថយន្ត ទៅ​កល់​ជាប់​លើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ ទៅមុខ​លែងរួច​តែ​សំ​ណា​ល្អ​មិន​បណ្តាល​ឲ្យ មនុស្ស​រងរបួស​នោះឡើយ​។​
​ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​បាន​ចុះ​គេចខ្លួនបាត់ ចំណែក​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ទំនាក់ទំនង​ហៅ ជំនាញ​មក​ស្ទូច​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​ទៅ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

13729137_1631351097179255_5437728056101582570_n13781745_1631351117179253_3503345516991629832_n

​

នាយករដ្ឋមន្ត្រី​បារាំង​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​រៀនរ​ស់នឹង​ការ​គំរាម​ភេ​វរ​កម្ម​

​ប៉ារីស​៖​នាយករដ្ឋមន្ត្រី​បារាំង​លោក Manuel Valls បាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​រៀន​រស់​និង​ការព្រមាន​ភ​វរ​កម្ម ខណៈ​ការវាយប្រហារ​អត្តឃាត​នឹង​បន្ត​កើតមាន​បន្ថែមទៀត​។ លោក​បញ្ជាក់ថា ដូច្នេះ​ប្រជាជន​ទាំងអស់​ត្រូវតែ «​រៀន​រស់នៅ​ជាមួយនឹង​ការគំរាមកំហែង​» ទុក​ឲ្យ​ហើយ​។​
​ការព្រមាន​របស់​នាយ​ក​រដ្ឋមន្ត្រី​បារាំង​ខាងលើនេះ បាន​កើតឡើង​បន្ទាប់​ប្រធានាធិបតី​លោក Francois Hollande បាន​និយាយថា បារាំង​នឹង​បន្ត​អូសបន្លាយ​ការដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​រយៈពេល​៦​ខែ​ពេញ​តែម្តង ឆ្លើយតប​ទៅនឹង​ស្រមោល ដ៏​គួរ​ឲ្យ​ភ័យខ្លាច​នៃ​ការវាយប្រហារ​ក្នុង​ពិធីបុណ្យ​ជាតិ Bastille ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង Nice និង​ទទួលរង​ការ វាយប្រហារ​ដោយ​រថយន្តបុក​រះ និង​បាញ់ប្រហារ​សម្លាប់​មនុស្ស ៨៤​នាក់​កាលពី​សប្តាហ៍​មុននេះ​។​
​លោក Valls បាន​ថ្លែងប្រាប់​អង្គសភា​បារាំង​ដូច្នេះ​ថា «​ទោះបីជា​ដឹងថា​ពាក្យ​ទាំងនេះ​ពិបាក​និយាយ​ចេញមក​ក៏ដោយ ក៏​ខ្ញុំ​មាន​កត​ព្វ​កិច្ច​ត្រូវ​លើកឡើងថា នឹងមាន​ការវាយប្រហា​រ​ផ្សេងៗ​ទៀត​កើតឡើង ហើយ​ប្រជាជន​ស្លូតត្រង់​បន្ថែមទៀត ក៏​នឹង​បាត់បង់​ជីវិត​ផងដែរ​។ យើង​មិនត្រូវ​ចុះចាញ់​នោះទេ ប៉ុន្តែ​ត្រូវ​រៀន​រស់​ជាមួយនឹង​ការគំរាមកំហែង​»​។ លោក បញ្ជាក់ថា​ជនសង្ស័យ​ជនជាតិ​អ៊ីស្លាម Reda Kriket ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមីនា​ជាមួយ​អាវុធជាតិផ្ទុះ​ផង​នោះ គឺ​រូបគេ​បានគ្រោង​វាយប្រហារ​ភេរវកម្ម​នៅ​ថ្ងៃ​ប្រកួត Euro 2016 នៅ​ទីក្រុង​ប៉ារីស​តែម្តង​៕

FRANCE-SHOOTING/

​

មាន​អាពាធ​ប្រចាំកាយ​ចងក​ធ្វើអត្តឃាត​

​ខេត្តកំពង់ចាម​៖​លោកសង្ឃ​១​អង្គ​ព្រោះតែ​តូចចិត្ត​មាន​អាពាធ​ប្រចាំកាយ​ព្យាបាល​មិនជា​ដាច់ចិត្ត​យក​ខ្សែ​រុំ​ចង្កេះ​ចងក​ធ្វើអត្តឃាត​បញ្ចប់ជីវិត​នៅលើ​កុដិ​បណ្តាល​ឲ្យ​អនិច្ចធម្ម​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ គង់នៅ​វត្ត​មេស​ជ្រៃ ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ព្រះ​ដែល​អនិច្ចធម្ម​ព្រះនាម វ៉ាន់ សុខ​ជា ព្រះជន្ម​២១​វស្សា គង់នៅ​មេស​ជ្រៃ ស្ថិត​ក្នុងភូមិ​/​ឃុំ​កើតហេតុ​ខាងលើ និង​បានមក​បួស​រៀន​អស់​រយៈ​៤​វស្សា​មកហើយ​។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ក្រោយពី​បាន​ឆាន់​អាហារ​ថ្ងៃត្រង់​ហើយ​បាន​គង់​នៅលើ​កុដិ​ឈើ​មួយ​ដូច​សព្វ​មួ យ​ដង តែ​ធ្លាប់បាន​ត្អូញត្អែរ​ប្រាប់​គេឯង​ថា ជំងឺ​ក្រពះ និង​ពោះវៀន បាន​យាយី​លើ​រាងកាយ ហើយក៏​មិនដែល​មានទំនាស់​ជាមួយនឹង​សង្ឃ​អង្គ​ណាមួយ​នោះទេ​។ លុះ​ពេល​ម៉ោងជាង​២​រសៀល​ថ្ងៃ​ដដែល ត្រូវ​នឹង​ថ្ងៃ​ចូល​ព្រះវស្សា​ផង​នោះ ព្រះសង្ឃ​ទាំងអស់​ដែល​គង់នៅ​ក្នុង​វត្ត​ត្រូវបាន​និមន្ត​មក​សូត្រធម៌​ជុំគ្នា ស្រប​ពេលដែល​បាត់​សង្ឃ​ឈ្មោះ សុខ​ជា មិនឃើញ សង្ឃ​ផ្សេង​បាន​តាម​ទៅ​ហៅ​នៅលើ​កុដិ​ដែល​គង់នៅ ឃើញ​ទ្វារ​មិន​ចាក់សោ​ពី​ក្រៅ​ទេ តែ​បាន​ខ្ទាស់​គន្លឹះ​ពី​ខាងក្នុង​ជាប់ ហើយ​បាន​ឡើង​អើត​តាម​ជញ្ជាំង ស្រាប់​ប្រទះឃើញ​ចង​.​ក​បណ្តាល​ឲ្យ​អនិច្ចធម្ម​បាត់ទៅហើយ​ក៏បង្ក​មានការ​ភ្ញាក់ផ្អើល​ពេញ​វត្ត​តែម្តង ។
​ផ្អែក​តាម​ការធ្វើ​កោសល្យ​វិ​ច្ច័​យ គឺ​សង្ឃ​អង្គ​នេះ​ពិតជា​បាន​ចងក​ធ្វើអត្តឃាត​ពិតប្រាកដ​មែន ដោយ​យក​ខ្សែ​រុំ​ចង្កេះ​ចង​បន្ទាប់មក​សមត្ថកិច្ច​បា​ន​ប្រគល់​សាកសព​ឲ្យ​ទៅ​ញោម​របស់លោក​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

a704037f-81f5-4c9a-a62d-4a311a9b2016ff6c399e-a513-4034-a5e4-8db3432b94dbb5ef67c2-4ba7-4eb5-90bc-ce39616c8703

​

ឈ្មួញឈ្មោះ ​ណូ​ និងឈ្មោះកាំ​ងនៅតែ​បន្ត​ដឹកឈើ​ប្រណីត​ទ្រង់ទ្រាយ​ធំ​ចេញទៅ​វៀតណាម​យ៉ាង​អនាធិបតេយ្យ​

ដោយ​៖​ឡុង​សា​រេ​ត​
​ខេត្តរតនគិរី​៖​បើទោះជា​ថ្មីៗ​នេះ​មាន​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល​បញ្ជាក់ថា​គ្មានទេ​ករណី​ដឹកឈើ​ទ្រង់ទ្រាយ​ធំ​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀត ណា​ម នៅតាម​បន្ទាត់​ព្រំដែន​ក៏ដោយ ក៏មាន​សេចក្តីរាយការណ៍​ពី​ខេត្តរតនគិរី​បាន​ឲ្យ​ដឹងថា​សព្វថ្ងៃ​ឈើ​ប្រណីត​នៅតែ​អាច​បន្ត​ដឹក​យកទៅលក់​ឲ្យ​
​ឈ្មួញ​យួន​តាម​ច្រករបៀង​ព្រំដែន​ដដែល​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ការដឹកជញ្ជូន ឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​ឈើ​សុ​ក្រំ យកទៅលក់​ឲ្យ​ឈ្មួញ​យួន​គឺ​ដឹក​ចេញ​តាម​ច្រករបៀង​ភូមិ​ភិ និង​ច្រករបៀង​ភ្នំ​ក្រហម ភាគច្រើន​ប្រព្រឹត្តទៅ​នៅពេល​យប់​ដោយ​ក្បួន​ឡាន​ឈើ​នោះ​មាន​ក្រុម​រថយន្ត​បើក​តាម​ការពារ​ពីក្រោយ​ផង​។ ឯ​សម​ត្ត​កិច្ច​ជំនាញ​និង​ប្រដាប់អាវុធ​ផ្សេងៗ​សម្ងំ​ឈឹង​មិនដឹងថា​ខ្លាច​ឬ​ធ្វើជា​ខ្លាច​ដោយសា​ទទួលបាន​លាភសក្ការៈ​ពី​ឈ្មួញ​នោះទេ​?​។​ករណីនេះ សកម្មជន​ព្រៃឈើ​នៅ​ស្រុក លំផាត់​នឹង អូរ​យ៉ាង​ដាវ ខេត្តរតនគិរី បាន​រាយការណ៍​ឲ្យ​ដឹងថា​ជា​រៀងរាល់ថ្ងៃ ជាពិសេស​នៅពេល​យប់ ពួកគាត់​សង្កេតឃើញ​រថយន្ត គ្រប់​ប្រភេទ​ប្រមាណ​ពី ២០​ទៅ​៣០​គ្រឿង ដូចជា​ម៉ាក​ធុន​ត្រា ឡង់​គ្រី​ស័​រ លុ​ច្ស​ស៊ី​ស​ឡាន មួយ​បាំង​កន្លះ ឆ្លាម និង​រថយន្ត​បា​ឡែ​ន​ជាដើម សម្រុក​ដឹកឈើ​ប្រណីត និង​ឈើ​សុ​ក្រំ ឆ្ពោះទៅ​ប្រទេស​វៀត ណា​ម តាម​ច្រករបៀង ស្ថិតក្នុង​ច្រក​ភូមិ​ភិ​ដែល​គ្រប់គ្រង​ដោយ​លោក សេក ឌុល ជា​មេ​ប៉ុ​ស៌​ច្រករបៀង​នឹង​ច្រករបៀង​ភ្នំ​ក្រហម ដែល​គ្រប់គ្រង​ដោយ​កម្លាំង នគរបាល​វរ​ការពារ​ព្រំដែន គោក​លេខ​៦២៣ និង​កម្លាំងយោធា​វរ​ការពារ​ព្រំដែន​គោក​លេខ​១០២ ប៉ុន្តែ​ពុំដែល​ឃើញ​សមត្ថកិច្ច​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ពិសេស​សម​ត្ត​កិច្ចការពារ​ច្រកព្រុំដែន​នោះ​ធ្វើការ​បង្ក្រាប​នោះទេ ។ ឈ្មួញ​ជើង​ខ្លាំង​ក្នុងការ​នាំចេញ​ឈើ​ខុសច្បាប់​នេះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​លោក ណូ​លោក កាំ​ង គឺជា​មេ​ឈ្មួញ​រក​សុ​ី​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់​ដុះ​ស្លែ​ជា​យូ​យា​រាប់​ឆ្នាំ​ណាស់​មកហើយ​។​
​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី​លោក​ កែប កត់ ភ្នាក់ងា​ព័ត៌មាន​មេគង្គ​ប៉ុស្តិ៍ ខ​ល​ទូរស័ព្ទ​ទៅ​លោក​សុំ​ការបំភ្លឺ​ជុំវិញ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​បទល្មើស​ខុសច្បាប់​ខាងលើ​ដោយ​ខ​ល​ទូរស័ព្ទ​ទៅ​លោក​មិន​ចូល​នោះទេ​៕

31index2

​

កូរ៉េខាងជើង​៖​ការធ្វើ​តេស្ត​មី​ស៊ី​ស​ទុក​សម្រាប់​វាយប្រហារ​មូលដ្ឋានទ័ព​អាមេរិក​នៅ​កូរ៉េខាងត្បូង​

​សេ​អ៊ូ​ល​៖​សារព័ត៌មាន Channel News Asia បានចេញ​ផ្សាយ​នៅ​ព្រឹក​នេះ​ថា កូរ៉េខាងជើង​បានប្រកាស​ថា ការធ្វើ​តេស្ត​គ្រាប់​មី​ស៊ី​ល​ផ្លោង​ចុងក្រោយ​នេះ គឺ​ត្រៀម​ទុក​វាយប្រហារ​លើ​មូលដ្ឋានទ័ព​នានា​របស់​សហរដ្ឋអាមេរិក នៅក្នុង​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង​។​
​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល Scud ពីរ​គ្រាប់ និង Radong មួយ​គ្រាប់ ដែល​ស្ថិតក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក គីម ជុង​អ៊ុន​។ ក្រោយមក​ត្រូវបាន​សហរដ្ឋអាមេរិក ជប៉ុន និង​កូរ៉េ​ខាង​ត្បូ​ថ្កោលទោស នឹង​ត្រៀម​រៀបចំ​ពិភាក្សា រក​ចំណាត់ការ​បន្ទាន់ និង​ដាច់​ណាត់​ជាង​មុន ដើម្បី​ឆ្លើយតប​នឹង​ទង្វើ​ដ៏​គគ្លើន​របស់​កូរ៉េខាងជើង​។​
​ទោះជា​យ៉ាងណា​កូរ៉េខាងជើង​បាន​អះអាងថា ខ្លួន​ធ្វើ​នេះ​ដើម្បី​ជាការ​ត្រៀម​ចំពោះ ការដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល THAAD នៅ​កូរ៉េខាងត្បូង ដែលជា​ប្រកាសសង្គ្រាម​មួយ​ពី​សំណាក់​សហរដ្ឋអាមេរិក​៕

FILE - In this Oct. 10, 2010 file photo, North Korea missiles on trucks make its way during a massive military parade to mark the 65th anniversary of the communist nation's ruling Workers' Party in Pyongyang, North Korea. Nuclear-armed North Korea has hundreds of ballistic missiles that can target its neighbors in Northeast Asia but it will need foreign technology to upgrade its arsenal and pose a more direct threat to the United States, U.S. researchers said Tuesday. (AP Photo/Vincent Yu)