All posts by មេគង្គ ប៉ុស្តិ៍

ឃាត់ខ្លួន​បុរស​២​នាក់ ស្ត្រី​ម្នាក់ ពាក់​ព័​ន្ធករណី​ឆបោក​លុយ​៥ពាន់​ដុល្លារ នៅ​ស្រុក​ព្រែក​ប្រសព្វ​

​អត្ថបទ៖លោក ប្រុ​ញ វិធិ​ន​

​ក្រចេះ​៖ កម្លាំង​នគរបាល​នៃ​អធិការ​ស្រុក​ព្រែក​ប្រសព្វ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ ពាក់​ព​ន្ធ័​ក្នុងករណី​ឆបោក​លុយ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ។
​ការឃាត់ខ្លួន​នេះ គឺ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ នៅក្នុង​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ៣​នាក់​ខាងលើនេះ ទី​១ មានឈ្មោះ ឈឿ សុធា​រី ហៅ ពៅ ភេទ​ស្រី អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។

ជនសង្ស័យ​ទី​២ មានឈ្មោះ លី ហេន ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ រស់នៅ​ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រសាទ ខេត្ត​ឧ​ត្ត​មាន​ជ​យ័ និង​ទី​៣ មានឈ្មោះ បូ ខុន ភេទ​ប្រុស​អាយុ ៦០​ឆ្នាំ រស់នៅ​ភូមិ​រការ​ធំ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។​

​សមត្ថកិច្ច បាន​បន្ដ​ឲ្យ​ដឹងថា អ្នក​ទាំង ៣​នាក់​នេះ កាលពី​ពាក់​កណ្ដាលខែ​មិនា ឆ្នាំ​២០១៦​កន្លងទៅ ធ្លាប់​បានធ្វើ​សកម្មភាព​ដេ​ី​រ​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ចំនួន​៥០​គ្រួសារ ដោយ​ក្នុង ១​គ្រួសារ ១០០​ដុល្លា ដេ​ី​ម្បី​រត់ការ​ដី​សម្បទាន​សង្គមកិច្ច​នៅ​ភូមិ​អ​ន្សោ​ង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ដោយ​សន្យាថា នឹង​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ ក្នុង​មួយ​គ្រួសារ នឹង​ទទួលបាន​ដី​ចំនួន​៥​ហិកតា​។​

​ប​ច្ច​ប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់ ត្រូវបាន​កម្លាំង​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​តុលាកា​នៅ​ល្ងាច​ថ្ងៃទី​១១ ខែមិថុនា​នេះហើយ​៕

a1ja2j

ចាប់​អ្នក​គួ​ក​ជេ​ដី ​៣​នាក់ ដែល​ប្រើ​ឈ្មោះ​លោក ​ហ៊ុន ម៉ា​នី ដើរ​ទិញ​លក់​ដី​តម្លៃ​រាប់លាន​ដុល្លារ

អត្ថបទ៖ លោក រដ្ឋា
 
​ភ្នំពេញ​ ៖គិត​មកដល់​ថ្ងៃទី​១១​នេះ មាន​រយៈពេល​៣​ថ្ងៃ​ហើយ​ដែល​តុលាការ​ក្រុងភ្នំពេញ​បន្ត​ការសាកសួរ បុរស​៣​នាក់​នៅឡើយ បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​ការប្រើ​ឈ្មោះ​ថ្នាក់ដឹកនាំ​ដើម្បី​បោកប្រាស់​អ្នកវិនិយោគ​បរទេស និង​ប្រជាពលរដ្ឋ​ក្នុង​ការដើរ​ទិញ លក់ ដី តម្លៃ​រាប់លាន​ដុល្លារ​។​

​តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា បុរស​ទាំង​៣​នាក់ ដែល​ប៉ូលិស​ចាប់ខ្លួន មានដូចជាៈ ១.​ឈ្មោះ សួន មាន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​, ឈ្មោះ ហង្ស សុខា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​ឈ្មោះ ស៊ុន សុខ​ហេង  ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ត្រូវ​ប៉ូលិស​ចាប់ខ្លួន កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៦ ហើយ​បាន​បញ្ជូន​ខ្លួន មក​តុ​លា​ការ កាលពី​ថ្ងៃទី​១០ ខែមិថុនា និង​រហូតមក​ព្រឹក​ថ្ងៃទី​១១ មិថុនា នេះ គឺ​កំពុងតែ​ស្ថិតនៅក្នុង​តុលាការ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា និង​ចៅក្រម​សាកសួរ អំពី​ដំណើររឿង ឆបោក​ក្នុង​ការទិញ​លក់​ដី ដែលមាន​តម្លៃ ជិត ១ លាន​ដុល្លារ​អាមេរិក​។​

​ការចាប់ខ្លួន​បុរស​ទាំង​៣​នាក់​នេះ បន្ទាប់ពី​មាន​បណ្តឹង​របស់​មនុស្ស​មួយក្រុម​ដែល​អះអាងថា​ជា​ជនរងគ្រោះ បានដាក់​ពាក្យបណ្តឹង​ទៅ​ក្រសួងមហាផ្ទៃ​។បុរសទាំង៣ នាក់ បានរងការចោទថា បានយក ឈ្មោះថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន និង​ក្លែងបន្លំ​ជាមន្ត្រី​ក្រសួងបរិស្ថាន ហើយ​បាន​ប្រើ​ឈ្មោះ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សម្ព័ន្ធ​យុវជន​កម្ពុជា ក្នុងការ​រកស៊ី​ទិញ​លក់​ដី ឲ្យ​អ្នកវិនិយោគ​បរទេស​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជន​បុរស​ឈ្មោះ សួន មាន បាន​យកឈ្មោះ ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ដើរ​បោកប្រាស់​ទិញ​ដី​ឲ្យ​អ្នកវិនិយោគ​បរទេស ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ (​មិនមាន​ដី​ឲ្យ​គេ​) ។​ចំណែក​ឈ្មោះ ហង្ស សុខា បាន​យកឈ្មោះ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សម្ព័ន្ធ​យុវជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ទៅ​បាំង​ក្នុង​រឿង​ដើរ​ទិញ លក់​ដី និង​ឈ្មោះ ស៊ុន សុខ​ហេង  ដែលជា​មេភូមិ​ស្ទឹង​ឆាយ ដើរតួរ​អ្នក​រៀ​ចំ​ដី​(​ខ្យល់​) លក់​ឲ្យ​បរទេស ។​

​គេ​មិនទាន់​ដឹង​ច្បាស់​ថា បុរស​ទាំងបី​នាក់​នោះ បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ពិតមែន ឬ​យ៉ាងណាទេ ? ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី នៅ​រសៀល​ថ្ងៃទី​១១ ខែមិថុនា នេះ តុលាការ​នឹង​សម្រេច​ថា​ត្រូវ​ឃុំខ្លួន ឬ​ទម្លាក់ចោល​ការចោទប្រកាន់​៕
1a11

ឃុំខ្លួន​លោក សឹង ប៊ុណ្ណា ប្រធាន​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ករណី​ចេញ​សែក​ស្អុយ​៤០​ម៉ឺន​ដុល្លារ​

អត្ថបទ៖ លោក រដ្ឋា

​ភ្នំ​ពេ​ញះ​លោក ស៊ឹង ប៊ុណ្ណា នាយក​ក្រុមហ៊ុន ប៊ុណ្ណា រៀល​ធី គ្រុប ដែល​ធ្វើ​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ​ដ៏​ល្បី​ល្បាញនៅ​កម្ពុជា នៅវេលា​ព្រឹក​នា​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦​នេះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់​ឃាត់ខ្លួន និង​ត្រូវបាន​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​ការ​ស៊ើបសួរ និង​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​នៅ​រសៀល​ថ្ងៃ​ដដែល ពីបទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន (​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់ ឬ​សែក​ស្អុយ​) ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​៤០​ម៉ឺន​ដុល្លារ​អាមេរិក តាម​បណ្តឹង​របស់លោក​ឧកញ៉ា កែវ ហ៊ុន ។

​មុនពេល​ចាកចេញ​ពី​ការិយាល័យ​ក្រុមហ៊ុន ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ទាំង​ទឹកមុខ​ញញឹម លោក ស៊ឹង ប៊ុណ្ណា បាន​ផ្តាំផ្ញើ​ភរិយា​របស់លោក​ដែល​កំពុង​សម្រក់​ទឹកភ្នែក​ថា “​ធ្វើការ​ថែទាំ​កូន​ឲ្យ​បានល្អ ទោះជា​មាន​ស៊ី ឬ​អត់​ស៊ី ត្រូវ​ប្រឹងរក​ដោយ​សុចរិត និង​លេបថ្នាំ​ឲ្យ​បាន​ទៀងទាត់​” ។

លោក ស៊ឹង ប៊ុណ្ណា ជា​អ្នក​ធ្លាប់​ល្បាញ​ល្បី និង​ត្រូវ​សង្គម​ទទួលស្គាល់ថា ជា​អ្នកមាន​ធនធាន មានមុខ​មាន​មាត់​ក្នុងសង្គម​មួយរូប តែ​ពេលនេះ​អ្នកស្រី សំ​ម៉ាលី បញ្ជាក់ថា អ្នកស្រី និង​ស្វាមី គ្មាន​សល់​អ្វី​ទេ​។ បើតាម​អ្នកស្រី សំ​ម៉ាលី ភាពហិនហោច​នេះ មិនមែន​ដោយសារ​ការលេង​ល្បែង​អ្វី​នោះឡើយ តែ​មកពី​មានរឿង​នៅ​ពី​ក្រោយខ្នង ជាពិសេស​ការជឿទុកចិត្ត​លើ​អ្នកដទៃ​។​

អ្នកស្រី ស៊ន សំ​ម៉ាលី បាន​រៀបរាប់ថា ស្វាមី​របស់​អ្នកស្រី ធ្លាប់ជួយ​សង្គម​ខាង​ផ្នែក​ដីធ្លី​នៅ​ស្រុក​ខ្មែរ និង​បណ្តុះបណ្តាល​មនុស្ស​រាប់រ​យ​ពាន់​នាក់ ឲ្យ​ចេះ​រកស៊ី និង​ជួយ​មនុស្ស​ជាច្រើន​ឲ្យ​ក្លាយជា​មហាសេដ្ឋី ហើយ​ស្វាមី​របស់​អ្នកស្រី​ជា​អ្នករកស៊ី​វាយតម្លៃ​ដីធ្លី​មិន​ស៊ីសំណូក​។​

​ភរិយា​របស់​អ្នកជំនួញ​អចលនទ្រព្យ​ដ៏​ល្បីល្បាញ​រូបនេះ បាន​រៀបរាប់ថា ទង្វើ​ជា​គុណធម៌ ដែល​ស្វាមី​របស់​អ្នកស្រី​ប្រឹងប្រែង​នេះ ត្រូវបាន​តបស្នង​មកវិញ ដោយ​ទង្វើ​រមិលគុណ​។

សូម​ជំរាប​ថា លោក ស៊ឹង ប៊ុណ្ណា បាន​បង្កើត​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៩៩​។ លុះ​នៅ​ឆ្នាំ​២០១១ ធនាគារជាតិ​នៃ​កម្ពុជា បានទទួល​ការវាយតម្លៃ​ផ្នែក​អ​ចនទ្រ​ព្យ​កម្មសិទ្ធិ​រដ្ឋ​នៅ​ទូទាំងប្រទេស ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប ក៏បាន​ក្លាយជា​អ្នកដេញថ្លៃ និង​ទទួលបាន​កិច្ចសន្យា​វាយតម្លៃ ផ្នែក​សុវត្ថិ​ភាពជា​ផ្លូវការ​នាពេលនោះ​។ អស់​ជាច្រើន​ឆ្នាំ​មកនេះ​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប បាន​ចាប់​ដៃគូ​ជាមួយ​ធនាគារ​ឈានមុខ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក និង​ពង្រីក​ទំនាក់ទំនង​អាជីវកម្ម​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​គេ​មិនទាន់​ដឹង​រឿងរ៉ាវ​ច្បាស់លាស់​នៅឡើយ​ទេថា តើ​លោក ស៊ឹង ប៊ុណ្ណា មានទំនាក់ទំនង​រកស៊ី​ជាមួយ​ឧកញ៉ា កែវ ហ៊ុន អ្វីខ្លះ​នោះទេ ហើយ​បាន​ប្រព្រឹត្តល្មើស​ដូច​ការចោទប្រកាន់​រប​ស់លោក​ឧកញ៉ា កែវ ហ៊ុន នោះដែរ​ឬ​យ៉ាងណា ? ៕

1a1

បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​ម៉ូតូ​នៅ​ប្រទេស​ថៃ​​របួស​ច្រើន​នាក់​

​បាងកក​៖​ប៉ូលិស​បាន​និយាយថា ទាហាន​ថៃ​២​នាក់ និង​ជន​ស៊ីវិល​៥​នាក់​ផ្សេងទៀត​រងរបួស​បន្ទាប់​ពី​គ្រាប់បែក​ដែល​គេ​បង្កប់​ក្នុង​ម៉ូតូ​ដែល​ចត​ចោល​នៅក្បែរ​ស្ពាន​មួយ​បាន​ផ្ទុះ គ្រា​ដែល​រថយន្ត​របស់​ពួកគេ​បាន​បើក​កាត់​តាមផ្លូវ​ធំ​មួយ​នៅ​ស្រុក Nong Chik ខេត្ត​ប៉ា​តានី​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​កាលពី​ម្សិលមិញ​។​
​គួរ​បញ្ជាក់ថា ការវាយប្រហារ​នេះ​កើតឡើង​បន្ទាប់ពី​ក្រុម​អ្នកស៊ើប​អង្កេត​ថៃ​បាន​ប្រាប់​ប៉ូលិស និង​ក្រុមមន្ត្រី​យោធា​កាលពី​យប់​ថ្ងៃ​ពុធ​ថា ពួកគេ​បានទទួល​បាន​ព័ត៌មាន​សម្ងាត់​ថា ក្រុម​ឧទ្ទាម​បានរៀបចំ​គម្រោង​វាយប្រហារ​នៅ​ស្រុក Nong Chik ក្នុង​ខេត្ត​នេះ​៕

b1

ចាប់​មេភូមិ និង​គូកន​ករណី​ចែកចាយ​គ្រឿងញៀន​ជាង​២​កី​ឡូ​ក្រាម​

​ខេត្តស្ទឹងត្រែង​៖​កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ចាប់ខ្លួន​ជនសង្ស័យ​ករណី​ចែកចាយ​គ្រឿងញៀន​ចំ​២​នាក់​ព្រមទាំង​ដកហូត​ថ្នាំញៀន​ជាង​២​គីឡូក្រាម​។ ការឃាត់ខ្លួន​ធ្វើឡើង​កាលពី​ម្សិលមិញ​នៅ​ចំណុច​ភូមិ​ណា​អូ​ង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ។​
​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ តារា បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​មានឈ្មោះ អ៊ី​ន ស៊ាន​ម៉ាលី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​កសិករ និង​ឈ្មោះ មី ប៊ូ​ឡាំ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជា​មេភូមិ នៃ​ឃុំ​ប៉ាក់កា​ឡាន់ ស្រុក​វឺ​ន​សៃ ខេត្ត​រតនគីរី​។ លោក​បញ្ជាក់ថា ក្រោយពី​ឃាត់ខ្លួន​កម្លាំង​នគរបាល​បាន​ដកហូត​ថ្នាំញៀន​មួយកញ្ចប់​ធំ ប្រភេទ​មេ​តំ​ហ្វេ​តា​ម៉ី​ន ICE ទម្ងន់​២៤៨.៨​គីឡូក្រាម​។​
​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​រៀបចំ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​៕

fn-2016-06-10-12-15-24-1

ក្មេងស្រី​៥​ឆ្នាំ​ម្នាក់​ត្រូវ​ជន​ល្មោភកាម​ម្នាក់​ចាប់រំលោភ​ក្នុង​ការដ្ឋាន​សំណង់​

​រាជធានី​ភ្នំពេញ​៖​ជន​ល្មោភកាម​មិន​ស្គាល់មុខ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​ក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​រហូត​បានសម្រេច ហើយ​រត់​គេចខ្លួនបាត់​ស្រមោល​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ នៅក្នុង​ផ្ទះ​កំពុង​សាងសង់​មួយ ស្ថិតក្នុង​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា ក្មេងស្រី​រងគ្រោះ មានឈ្មោះ ស ស គ អាយុ​៥​ឆ្នាំ ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ ក្នុងភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។ ជាមួយគ្នា​នោះ​សមត្ថកិច្ច បាន​ប្រមូល​វត្ថុតាង​ដែល​បន្សល់ទុក​នៅ​កន្លែងកើតហេតុ រួមមាន ខោ​ជើង​ខ្លី​រូប​តុក្កតា​១ និង​ស្បែកជើង​ម្ខាង ពណ៌​បៃតង​។ សមត្ថកិច្ច​បញ្ជាក់ថា ក្រោយពេល​កើតហេតុ​កុមារី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងយប់​ផងដែរ​។​
​បច្ចុប្បន្ន ស​ត្ថ​កិច្ច​មូលដ្ឋាន​កំពុងធ្វើការ​ស្រាវជ្រាវ​វែក​រកមុខ​ជនសង្ស័យ ដើម្បី​យកមក​ផ្តន្ទាទោស តាមច្បាប់​៕

fn-2016-06-10-11-22-03-1fn-2016-06-10-11-22-03-4

សមត្ថកិច្ច​វាយខ្នោះ​បុរស​ម្នាក់​ករណី​រំលោភ​ក្មេងស្រី​អាយុ​៤​ឆ្នាំ

​ខេត្តកោះកុង​៖​កម្លាំង​អធិការ​ស្រុក​មណ្ឌលសីមា​តាម​ប្រមាញ់ និង​ចាប់​វាយខ្នោះ​ភ្លាមៗ​ជន​ល្មោភ​កាមតណ្ហា​ម្នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​រហូត​បានសម្រេច កាលពី​នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ចាំ​យាម ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​
​ស្នងការ​នគរបាល​ខេត្តកោះកុង លោក សំ ឃិត​វៀន បានឱ្យដឹងថា ជនសង្ស័យ​មាន ឈ្មោះ ឈឹម រ៉ា​ឌី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​មិន​ពិតប្រាកដ​។ ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ រ​.​ប​.​ស​.​ន អាយុ​៤​ឆ្នាំ ជា​សិស្សសាលា មាន​ទីលំនៅ​ភូមិ​ចាំ​យាម ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​
​លោកស្នងការ​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ​ភ្លាម លោក​បាន​បញ្ជ​កម្លាំង​នគរបាល​គ្រប់​មូលដ្ឋាន​ទាំងអស់ តាម​ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​ម៉ោង​១៣ និង​១៥​នាទី ថ្ងៃទី​០៩ ខែមិថុនា​តែម្តង​។​
​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ផ្ដន្ទាទោស ទៅតាម​នីតិវិធី​ច្បាប់​។ ចំណែកឯ​ក្មេងស្រី​រងគ្រោះ ក្រោយពី​បានធ្វើ​កោសល្យវិច័យ​រួចមក អ្នកគ្រូ​ពេទ្យ​បាន​បញ្ជាក់ថា គាត់​ពិតជា​បាន​បាត់បង់​ធាតុ​ដើម​អស់​មែន (​ព្រហ្មចារី​) ដោយសារ​ជន​គំរក​នេះ​៕

Untitled-1

សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​ចោរកម្ម​

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ ឃាត់ខ្លួន បន្ទាប់ពី​ខ្លួនគេ​បានធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ កាលពី​វេលា​ម៉ោង ៧​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ ដែល​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​៧៤២ ផ្លូវ​លេខ​៦២ ក្រុមទី​៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ ឈ្មោះ ឡា សុខ​ឡេង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្ពឺ ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកណ្តាល ។ ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ អ៊ឹង ថង ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ ជួសជុល​នា​ឡឹ​ការ ស្នាក់​ផ្ទះកើតហេតុ​ខាងលើ ។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​នៅក្នុង​ផ្ទះ ហើយ​កំពុងតែ​រៀបចំ​ងូតទឹក ខណៈពេល​នោះ ជនរងគ្រោះ​បាន​មើល​នៅក្នុង​កាមេរ៉ា​សុវត្ថិភាព ក៏​បានឃើញ​ជនសង្ស័យ យក​កូនសោរ​ម៉ូតូ​ពី​ក្នុង​ខោ​ប៉ាវ​យកមក​ចាក់​កាច់ក​ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ភ្នំពេញ 1AP-5450 ខ​ណះ​នោះ​ជនរងគ្រោះ​ដឹង​ទាន់​រត់ចេញ​ពីក្នុងផ្ទះ​ដេញតាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ស្របពេល​ពេលនោះ សមត្ថកិច្ច​បានមក​ដល់ ហើយ​បាន​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​សង្ស័យ​រួម​និង​វត្ថុតាង​នាំមក​កាន់​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សួរនាំ​។​
​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​បន្ត​៕

image-8image-9

ឥណ្ឌា​ជំរុញ​ឲ្យ​បង្កើន​កិច្ចប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ជាមួយ​អាមេរិក​

​អាមេរិក​៖​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី បានប្រកាស​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ឥណ្ឌា​និង​សហរដ្ឋអាមេរិក គួរ​ធ្វើការ​រួមគ្នា​ឲ្យ​បាន​ជិតស្និទ្ធ​ថែមទៀត ដើម្បី​ផ្ចាញ់​ចលនា​ភេរវកម្ម​និង​កាត់ផ្ដាច់​អស្ថេរភាព​តំបន់​។​
​លោក ម៉ូ​ឌី បាន​ថ្លែង​ដូច្នេះ​នៅក្នុង​សម័យប្រជុំ​មួយ​របស់​សភា​អាមេរិក​នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ក្រុង​វ៉ា​ស៊ី​ង​តោន​ដែល​រៀបចំឡើង​ដើម្បី​កសាង​ទំនាក់ទំនង​រវាង​មហាអំណាច​ប្រជាធិបតេយ្យ​ទាំងពីរ​នេះ​។ ទន្ទឹម​នោះ​លោក ម៉ូ​ឌី បាន​ជំរុញ​ឲ្យ​សមាជិកសភា​អាមេរិក​ជួយ​ហ៊ុមព័ទ្ធ​អ្នក​ទាំងឡាយ​ដែល​គាំទ្រ​ចលនា​ភេរវកម្ម​នៅ​បណ្ដា​ប្រទេសជិតខាង​ឥណ្ឌា​។​
​លោក ម៉ូ​ឌី បញ្ជាក់ថា ភាពជា​ដៃគូ​អាមេរិក​-​ឥណ្ឌា​នឹង​ជួយ​ធានា​សន្តិសុខ​នៃ​ផ្លូវ​ពាណិជ្ជកម្ម និង​សេរីភាព​នាវាចរណ៍​នៅ​ដែនសមុទ្រ​៕

20160609-vod-udom-g-Modi-urges-US-India-partnership-against-terrorism

រាយ​ខ្សែលួស​ឆក់​កណ្តុរ​ភ្លាត់ស្នៀត​រអិល​ជើង​ឆក់​ខ្លួនឯង​ស្លាប់​

​ខេ​តុ្ត​កណ្តាល​៖​បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ខ​ណះ​ដើរ​មើល​ខ្សែលួស​ដែល​ខ្លួន​ត​ចរ​ន្ត័​ភ្លើង​ដាក់​ឆក់​កណ្តុរ​កុំ​ឲ្យ​ចូល​ស៊ី​ស្រូវ​ក៏​ភ្លាត់ស្នៀត​រអិល​ជឿ​ង​ដួល​ទៅលើ​ខ្សែលួស​បណ្តាល​ឲ្យ​ឆក់​ស្លាប់​តែម្តង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅវេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់ចំណុច​កែង​ទំនប់​តា​ម៉ូ​វ ស្ថិតក្នុង​ភូមិ​បឹង​គ្រុំ​ក្រោម ឃុំ​បឹង​គ្រុំ ស្រុក​ល្វាឯម ខេត្តកណ្តាល ។ ជនរងគ្រោះ​ឈ្មោះ​នុត​ថន​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ កើតហេតុ ។​
​តាម​ប្រភព​និយាយថា​នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ដដែល ជនរងគ្រោះ​បាន​យក​អាគុយ​ដែលមាន​កម្លាំង​៤០​អំពែ​១​គ្រឿង ដុំ​ឆក់​ឆ្នៃ​១​និង​ខ្សែលួស​ប្រវែង​៣៤០​ម៉ែត្រ ចេញពីផ្ទះ​ទៅ​រាយ​ត​ចរន្ត​ភ្លើង​អាគុយ​ព​ទ័​ជំវិញ​ដីស្រែ​របស់ខ្លួន​នៅ​ខាងក្រោយ​ផ្ទះ​ដូច​សព្វដង ដើម្បី​ការពារ​ឆក់​កណ្តុរ​កុំ​ឲ្យ​ចូល​ស៊ី​ស្រូវ ។ លុះដល់​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃ​ដដែល ជនរងគ្រោះ​បាន​ដើរ​មើល​ស្រាប់តែ​ដើរ​បាន​ប្រហែល​២០​ម៉ែត្រ​ចម្ងាយ​ពី​រោង​ក៏​រអិល​ជើង​ដួល​ផ្កាប់មុខ​ទៅលើ​ខ្សែលួស​បណ្តាល​ឲ្យ​ឆក់​ស្លាប់​នៅ​និង​កន្លែង​គ្មាន​អ្នកណា​ដឹង ។ លុះដល់​វេលា​ម៉ោង​ខាងលើ​ប្អូនប្រុស​បង្កើត​របស់​(​ជនរងគ្រោះ​)​ឈ្មោះ​នុត​ថា​យាម​ដី​ស្រូវប្រាំង​ក្បែរ​នោះ​មើល​មក​ឃើញ​ភ្លើង​ពិល​របស់​ជនរងគ្រោះ​ចាញ់​បំភ្លឺ​ឡើងទៅ​លើក៍​រត់​មក​ស្រែកហៅ​បង​មិនឮ​ឆ្លើយ​ពេលមកដល់​ស្រាប់តែ​ឃើញ​បងប្រុស​ដួល​ផ្កាប់មុខ​ដោយ​ដៃ​កាន់​ខ្សែលួស​ក៍រ​ត់ទៅ​ដោះ​អាគុយ​ចាប់​លើក​បង​ឡើង​តែ​ហួសពេល​ព្រោះ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ។ ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​គ្រូពេទ្យ​អាជ្ញាធរ​និង​ប៉ូលិស​មូលដ្ឋាន​ចុះទៅ​ធ្វើ​កោសល្យ​វិ​ច្ច​យ័​ពិនិត្យ​សាកសព ។​
​បន្ទាប់​ពិនិត្យ​រួច​បញ្ជាក់ថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ក្នុងករណី​រអិលដួល​ទៅលើ​ខ្សែលួស​ឆក់​ខ្លួន​ឯក​ប្រាកដ​មែន​មិនមាន​ពាក់​ពន្ធ​ករណី​ឃាតកម្ម​ទេ​ហើយ​សាច់ញាតិ​ក្រុមគ្រួសារ​ក៏​ទទួលស្គាល់​ទើប​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

IMG-20160609-WA0027IMG-20160609-WA0028IMG-20160609-WA0026

សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន​ទទួលខុសត្រូវ​លើ​ករណី​ស្រុតដី​ធ្លាក់​រថយន្ត​

​រាជធានី​ភ្នំពេញ​៖​សាលា​រាជធានី​ភ្នំពេញ ដែល​កំពុងធ្វើការ​សម្របសម្រួល រវាង​ម្ចាស់​រថយន្ត​និង​ក្រុមហ៊ុន OCIC ក្នុងករណី​បាក់ស្រុត​ដី​ធ្លាក់​រថយន្ត កាលពី​រសៀល​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន OCIC ទទួលខុសត្រូវ​។​
​សូមបញ្ជាក់ថា អំឡុងពេល​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ម៉ោងជាង​១​រសៀល​ថ្ងៃទី​០៨ មិថុនា បាន​បណ្តាល​ឲ្យ​ស្រុតដី​ធ្លាក់​រថយន្ត​៣​គ្រឿង​នៅ​ជ្រុង​ខាងកើត​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។ រថយន្ត​ដែល​គេ​ចត​ទុក​លក់​ទាំង​៣​គ្រឿង​និង​ធ្លាក់​ដោយសារ​ការស្រុត​ដី​ពេល​ភ្លៀង​នោះ​ម៉ាក CRV ២​គ្រឿង (​ព៌​ណ​ទឹកប្រាក់​និង​ព៌​ណ​ស្លែ​) និង​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​០១​គ្រឿង​៕

2c52638a-777c-407a-bfea-771be294c7e9fbb54b00-a430-40d4-9aa7-f9a37d73513b

មេ​សហជីព​ទេសចរណ៍​ម្នាក់​រង​បណ្តឹង​បទល្មើស​ហិង្សា​ក្នុង​វិវាទ​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ខេត្តសៀមរាប​

​សៀមរាប​៖​នៅ​ដើម​សប្តាហ៍​នេះ លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិត​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា​(CTSWF) ត្រូវបាន​នាយក​សណ្ឋាគារ Victoria Angkor Resort & Spa ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ឋិត​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដាក់ពាក្យ​បណ្តឹង​ចុះ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦​កន្លងទៅ​ថ្មីៗ ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ដោយ​ប្តឹង​ចោទប្រកាន់​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើហិង្សា ប្រព្រឹត្ត​កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៦ នៅមុខ​បរិវេណ​សណ្ឋាគារ ក្នុង​ហេតុការណ៍​កូដកម្ម​-​បាតុកម្ម​ដែល​ផ្ទុះ​ចេញពី​វិវាទ​ការងារ​រវាង ភាគី​និយោជក និង​ភាគី​បុគ្គលិក និយោជិត​សណ្ឋាគារ ។
ប្រភពព័ត៌មាន បាន​រាយការណ៍​ថា វិវាទ​ការងារ​បាន​កើតមានឡើង​រវាង​ភាគី​និយោជក និង​ភាគី​បុគ្គលិក និយោជិត​សណ្ឋាគារ Victoria Angkor Resort & Spa ដែល​គេ​ដឹងថា ដឹកនាំ​ដោយ​លោក ម៉ម រិទ្ធី នៅ​ពី​ក្រោយខ្នង ហើយ​ករណីខ្លះ ត្រូវបាន​តាំងពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៥ រហូត​ដោះស្រាយ​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ផង និង​មាន​សំណុំរឿង​ដល់​ស្ថាប័ន​តុលាការ​ផង ។
​ប្រភព​បាន​បន្តថា កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​រហូតដល់​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៦ ភាគី​បុគ្គលិក និយោជិត​សណ្ឋាគារ​មួយចំនួន​តូច ធ្លាប់​បានធ្វើ​កូដកម្ម​-​បាតុកម្ម​ប្រឆាំងនឹង​អ្នកគ្រប់គ្រង​សណ្ឋាគារ រួច​ម្តងមកហើយ បន្ទាប់ពី​ភាគី​និយោជក​សណ្ឋាគារ​បាន​ប្តឹង​ជំទាស់​នឹង​សេចក្តី​បង្គាប់ របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​ក៏​ត្រូវបាន​សាលាដំបូង​ខេត្តសៀមរាប​ចេញ​ដីកា​សម្រេច​រក្សា​ការពារ បង្គាប់​ឲ្យ​ភាគី​កូដ​ករ​-​បាតុករ​បញ្ឈប់​ការធ្វើ​កូដកម្ម​-​បាតុកម្ម ។
​ប្រភព​បាន​បញ្ជាក់ថា ក្រោយមក​នៅក្នុង​សេចក្តី​បង្គាប់​លេខ​០៤២/១៦ ចុះ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ត្រូវបាន​ខាង​ភាគី​និយោជក​សណ្ឋាគារ​បង្ហាញ​នូវ​ជំហរ​ចូលរួម​អនុវត្តន៍​បើក ផ្តល់ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ជូន​បុគ្គលិក និយោជិត តាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល តែ​ត្រូវ​ខាង​ភាគី​បុគ្គលិក និយោជិត​មួយចំនួន​ដឹកនាំ​ដោយ​លោក ម៉ម រិទ្ធី ប្តឹង​ជំទាស់ រួចហើយ​ប្រើប្រាស់​សិទ្ធិ​ធ្វើ​កូដកម្ម​-​បាតុកម្ម​ប្រឆាំងនឹង​ភាគី និយោជក​សណ្ឋាគារ​ថែមទៀត ជាហេតុ​ធ្វើ​ឲ្យ​ខាង​ភាគី​និយោជក​សម្រេច​ប្តឹង​ពី​ករណីនេះ​ទៅ​ស្ថាប័ន​តុលាការ តែម្តង ។
​គួរ​ជម្រាប​ថា លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិត​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា​(CTSWF) ជា​អ្នក​ដែលមាន​សម្ព័ន្ធភាព​ជាមួយ​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​(CLC) ៕

index

គង់ សូ​នី​តា ខ្លាចរអា​មនុស្ស​ប្រុស !

សិល្បៈ​៖​ក្រោយពី​ជួប​រឿង​បរាជ័យ ស្នេហា​ពីរលើក​ផ្ទួនៗ​គ្នា តារាចម្រៀង និង​សម្តែង​រូប​ស្រស់​មេម៉ាយ​កូន​មួយ អ្នកនាង គង់ សូ​នី​តា បាន​សរសេរ​បើកចំហ​ជា​សាធារណៈ​នៅលើ​បណ្តាញ សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា នាង​ខ្លាច​ហើយ​មនុស្ស​ប្រុស ហើយ​ចាប់ពីពេលនេះ​ទៅ នាង​ចង់​ស្រឡាញ់​តែម​នុស្ស​ស្រី​វិញ​ស្រួល​ចិត្ត​។​
​អ្នកនាង គង់ សូ​នី​តា ថ្មីៗ​នេះ បាន​សរសេរ​បង្ហោះ​មានភ្ជាប់​រូបថត មួយ​សន្លឹក​នៅលើ​ហ្វេ​ស​ប៊ុ​កថា «​ចង់បាន​សង្សារ​ជាម​នុស្ស​ស្រី បែប​ស្រួល​ចិត្ត​ជាង ព្រោះ​មនុស្ស​ស្រី ងាយ​យល់ចិត្ត​មនុស្ស​ស្រី​ដូចគ្នា ជាង​មនុស្ស​ប្រុស ដែល​ចេះតែ​បំផ្លាញ​ទឹកចិត្ត​មនុស្ស​ស្រី​!»​។​
​តាមរយៈ​ការ​បង្ហោះ​សារ​ដូច្នេះ បានធ្វើ​ឲ្យ​ទស្សនិកជន អ្នកគាំទ្រ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ជាច្រើន មានការ​ភ្ញាក់ផ្អើល និង​សរសេរ Comment បែប​ចំអក​លេងសើច​ឲ្យ​ថា «​បើ​ដូចនេះ​មែន គឺ​ខុស​ធម្មជាតិ​ហើយ »​។​
​ជាមួយគ្នានេះដែរ ក៏មាន​អ្នកគាំទ្រ​ខ្លះទៀត​សួរនាំ​ថា «​តើ​វា​ជាការ​ពិត​ទេ ដែល​ចង់​ស្រឡាញ់ ស្រី​ដូចគ្នា ឬ​គ្រាន់តែ​និយាយ​លេង​ទេ ?» ជា​ចម្លើយ​មិនទាន់​ត្រូវបាន​សាមីខ្លួន អ្នក​មេម៉ាយ​ចាយរាង គង់ សូ​នី​តា បញ្ជាក់​នៅឡើយ​ទេ ចំពោះ​រឿងនេះ​៕

3-52-71-8

លោក ជាម ច​ន្នី ប្រកាស​ជំហ​មិន​ឲ្យ​លោក កឹម សុខា ចូល​បំភ្លឺ​តុលាការ​

​រាជធានី​ភ្នំពេញ​៖​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ធំ លោក ជាម ច​ន្នី បាន​ថ្លែង​កាលពី​រសៀល​ម្សិលមិញ​ថា គណបក្ស​នឹងមិន​ឲ្យ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ចូល​បំភ្លឺ​តុលាការ​នៅ​ថ្ងៃទី​១៤ ខែមិថុនា តាម​ការកោះហៅ​នោះទេ ។ ប៉ុន្តែ​ហ្វូង​មហាជន​គាំទ្រ CNRP រាប់ពាន់នាក់​នឹង​មកជួបជុំ​គ្នា​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​រាជធានី​ភ្នំពេញ ដើម្បី​ឃ្លាំមើល​ស្ថានភាព​នយោបាយ សំខាន់​ទាក់ទង​ករណី​លោក កឹម សុខា​។​
​លោក ជាម ច​ន្នី បាន​លើកឡើងថា មូលហេតុ​ដែល​យើង​មិន​ឲ្យ​លោក កឹម សុខា ចូល​បំភ្លឺ​តុលាការ ព្រោះតែ​លោក កឹម សុខា មាន​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ ហើយ​តុលាការ​កំពុង​រំលោភបំពាន​សិទ្ធិ​អ្នកតំណាងរាស្ត្រ និង​រំលោភ​មាត្រ​៨០​នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ដូច្នេះ​បើ​លោក កឹម សុខា ចូល​បំភ្លឺ​នៅ​តុលាការ​នោះ​គឺ​មានន័យថា យើង​បាន​រំលោភ​រដ្ឋធម្មនុញ្ញ មាត្រា​៨០ ដែល​ចែង​នូវ​ការការពារ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​។​
​គួរ​បញ្ជាក់ថា តុលាការ​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​លោក កឹម សុខា ប្រធានស្តីទី CNRP ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦​នេះ ដើម្បី​សាកសួរ​អំពី​មូល​ហេតុដែល​លោក​មិន​ចូល​បំភ្លឺ​តុលាការ តាម​ការកោះហៅ កាលពី​លើក​មុន ៕

13428004_1378198905530738_1895526104298099076_n

ឥណ្ឌូណេស៊ី និង​អូស្ត្រាលី​ពង្រឹង​កិច្ចសហការ​ទប់ស្កាត់​ភេរវកម្ម​

​ស៊ីដនី​៖​រដ្ឋាភិបាល​អូស្ត្រាលី និង​ឥណ្ឌូណេស៊ី​បាន​បាន​ព្រមព្រៀងគ្នា​ក្នុងការ​ពង្រឹង​លើ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ដើម្បី​ទប់ស្កាត់​អំពើ​ភេរវកម្ម​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។​
​ប្រមុខ​សន្តិសុខ​ឥណ្ឌូណេស៊ី លោក Luhut Pandjaitan បានបង្ហាញ​ទំនុកចិត្ត​ទៅលើ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ជាមួយ​អូស្ត្រាលី​លើ​ការដោះស្រាយ​បញ្ហា​ភេរវកម្ម នៅ​អំឡុង​កិច្ចប្រជុំ​ក្រុមប្រឹក្សារដ្ឋមន្ត្រី​លើក​ទី​ពីរ​ស្ដីពី​ច្បាប់​និង​សន្តិសុខ​នៅ​ទីក្រុង​ស៊ីដនី​។
​លោក Luhut និយាយថា លោក​ជឿជាក់ថា​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ល្អប្រសើរ​ថែមទៀត​នៅពេល​ខាងមុខ ហើយ​ប្រទេស​ទាំងពីរ​នឹង​បន្ត​ចែករំលែក​ព័ត៌មាន​ចារកម្ម​និង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​ការកសាង​សមត្ថភាព​ក្នុង​វិស័យ​មួយចំនួន​។​
​លោក Luhut បាន​និយាយថា​ឥណ្ឌូណេស៊ី​បានកំណត់​បាន​ថា​ជនជាតិ​ឥណ្ឌូណេស៊ី​ប្រហែល​៥០០​នាក់​នៅ​ស៊ី​រី ចង់​បង្កើត​ក្រុម​ភេរវកម្ម​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ព័ត៌មាន​នេះ​ត្រូវបាន​គេ​ចែករំលែក​ជាមួយ​អូស្ត្រាលី ហើយ​លោក​ជឿជាក់ថា​អូស្ត្រាលី​អាច​ដោះស្រាយ​ការគំរាមកំហែង​នេះ​បាន​។​
​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​នេះ​គឺជា​វេទិកា​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​និង​តួនាទី​ដែល​ប្រទេស​ទាំងពីរ​ត្រូវ​ដើរ​ធ្វើ​ទាក់ទង​នឹង​សន្តិសុខ​អន្តរជាតិ​ជាពិសេស​នៅពេល​ដោះស្រាយ​បញ្ហា​ភេរវកម្ម​៕

20160609-vod-udom-g-Australia-Indonesia-to-boost-cooperation-on-tackling-terrorism