All posts by មេគង្គ ប៉ុស្តិ៍

បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​៤​ទីតាំងនៅ​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​៩​នាក់

ខេត្តបាត់ដំបង​៖​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​សហការ​ជាមួយ​កម្លាំង​ក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​កត់​កន្ទុយ​លេខឆ្នោត​ចំនួន​៤​ទីតាំង និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៩​នាក់​ព្រមទាំង​ដកហូត វត្ថុតាង​មួយចំនួនធំ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនបន្ត​ទៅតាម​ផ្លូវច្បាប់ ។​
​ហេតុការណ៍​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​កត់​កន្ទុយ​លេខឆ្នោត​ចំនួន​៤​ទីតាំង​ខាងលើ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៥,៣០​នាទី​ថ្ងៃទី​៩​ខែមិថុនា ឆ្នាំ​២០១៦​។​
​លោក ប៉ាង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា ទីតាំង​ទី​១​នៅ​ចំណុច​ខាងលិច​ផ្សារលើ​ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ម្ចាស់​ឈ្មោះ ជុំ ស៊ៀ ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​លាង​សុ​វណ្ឌី​អាយុ​៤០​ឆ្នាំ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​ទីតាំង​ទី​២​នៅ​ចំណុច​ខាងមុខ​ក្លិប​ជ័យ ជំនះ​ស្ថិតក្នុង ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ម្ចាស់​ឈ្មោះ​សៀង វាន់​ទីន ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​ទីតាំង​ទី​៣​នៅ​ចំណុច ក្បែរ​ផ្ទះសំណាក់​៧៧៧ ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ម្ចាស់​ឈ្មោះ​ឈុន លី ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​ទីតាំង​ទី​៤​នៅ​ចំណុច​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ម្ចាស់​ឈ្មោះ​ខៀវ រដ្ឋា ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។​នាក់​ចាក់​ចំនួន​៤​នាក់​ទី​១​ឈ្មោះ​ព្រែក ល័​ក្ខ ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ទី​២​ឈ្មោះ​ម៉ន សុវិចិត្រ ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។​ទី​៣​ឈ្មោះ​ឆែម សុវណ្ណ​ឌី ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។​ទី​៤​ឈ្មោះ​វិញ សា​លឿ​ត ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។​
​វត្ថុតាង​ដកហូត​រួមមាន​៖​ម៉ាស៊ីន​ហ្វាក់ ចំនួន​៥​គ្រឿង ម៉ាស៊ីន​កូ​ពី ចំនួន​១​គ្រឿង អេក្រង់​អិ​ល​ស៊ី​ឌី​ចំនួន​១​គ្រឿង និង​សម្ភារៈ​កត់​កន្ទុយ​លេខឆ្នោត​មួយចំនួនទៀត​។​
​បច្ចុប្បន្ន​ជនសង្ស័យ​អ្នក​កត់​កន្ទុយ​លេខឆ្នោត និង​អ្នកទិញ​ទាំង​៩​នាក់​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​អធិការ​ក្រុង​បាត់ដំបង​កំពុងធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនបន្ត​ទៅតាម​ផ្លូវច្បាប់​៕

IMG-20160609-WA00174121

បង្ក្រាប​គ្រឿងញៀន​ម្សិលមិញ​ឃាត់ខ្លួន​ជនសង្ស័យ​២៤​នាក់​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន មនុស្ស​២៤​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន ៧​ករណី ក្នុងនោះ​មានមុខ​សញ្ញា​ជួញដូរ​១២​នាក់ និង​ប្រើប្រាស់​១២​នាក់ ដកហូត​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​(ice) ចំនួន​៤.២៧​ក្រាម​, ១​កញ្ចប់​ធំ និង​១៤​កញ្ចប់​តូច​។​
​តាម​របាយការណ៍​បញ្ជា​ក់ថា ជនសង្ស័យ​ទាំង​២៤​នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅ​៤​រាជធានី​-​ខេត្ត​រួមមាន​៖ រាជធានី​ភ្នំពេញ បង្ក្រាប​៤​ករណី ឃាត់ខ្លួន​១៩​នាក់​, ខេត្តកណ្ដាល បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់​, ខេត្ត​ត្បួ​ង​ឃ្មុំ បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់ និង​ខេត្ត​ពោ​ធ៍​សាត់ បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​៕

fn-2016-06-09-16-45-59-1

ស្លាប់​៦​នាក់ របួស​៣​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​តាម​ការចុះផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៥​លើក (​យប់​៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ រងរបួស​ធ្ងន់​២​នាក់ របួសស្រាល​ម្នាក់​។​
​ប្រភព​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៥​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​៩​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៤​គ្រឿង​, រថយន្ត​ធុន​តូច​៤, រថយន្ត​ធុន​ធំ​១​គ្រឿង មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៣​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​, ប្រជែង​១​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៤​នាក់ (​យប់​៣​នាក់ )​។​
​ជាមួយគ្នា​លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន​ចំនួន​៣,៦៤០​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​១,៥៩២​គ្រឿង និង​ពិន័យ​សរុប ២,០៤៨​គ្រឿង​៕

fn-2016-06-09-13-14-25-0

ដកហូត​តំណែង ឯ​.​ឧ ឯក វីរ​ដេ​ដ្ឋ មេ​អធិ ការកិច្ច​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

ដោយ៖ប៊ុនថេត

​ភ្នំ​ពេ​ញ៖​ឯកឧត្តម ឯក វីរ​ដេ​ដ្ឋ ដែល​ត្រូវជា​កូនប្រុស​បង្កើត​របស់​ឯក​ឧ​ត្ត​ម ឯក សំអុល សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបាន​ដកហូត​មុខតំណែង​ហើយ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៦/៥៥៨ ចុះ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦​។​

​កន្លងមក មានការ​ខ្សឹបខ្សៀវ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ឯកឧត្តម ឯក វីរ​ដេ​ដ្ឋ អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​នៃ​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ថា​ជាម​ន្ត្រី​ដ៏​មាន​ឥទ្ធិពល និង​ទ្រព្យសម្បត្តិ​មហាសាល ប៉ុន្តែ​ក៏​ល្បីល្បាញ​ខាង​រង​ការរិះគន់​ពី​សំណាក់​មន្ត្រីរាជការ​ក្រោម​ឱវាទ​រឿង​ពុករលួយ ផងដែរ​។​

​ចន្លោះ​តំណែង​មេ​អធិការកិច្ច​ក្រសួង​ហិរញ្ញវត្ថុ​នេះ ត្រូវបាន​ដាក់ជំនួស​ដោ​យ​ឯកឧត្តម ឆាយ រតនៈ វិញ (​ឯកឧត្តម ឆាយ រតនៈ ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​ជំនួយការ​ឯកឧត្តម រស់ សីល​វ៉ា សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ មាន​ឋានៈ​ស្មើ​អគ្គនាយក​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៥/៦១៤ ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៥) ។

ទោះបី​បាត់បង់​តំណែង​ជា​អគ្គាធិការ ​នៃអគ្គាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែលមាន​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជា​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក៏ដោយ ក៏​ឯកឧត្តម ឯក វីរ​ដេ​ដ្ឋ ត្រូវបានតែងតាំង​មុខតំណែង​ថ្មី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​យ៉ាង​ហ៊ឺហា​ដដែល ខណៈ​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បច្ចុប្បន្ន​មាន​ចំនួន​១៨​នាក់ រួចហើយនោះ​។​

​សូមជម្រាបថា ឯកឧត្តម ឯក វីរ​ដេ​ដ្ឋ ទទួលបាន​ការតែងតាំង​ជា​អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៣/១០៤៧ ចុះ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ (​ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​) ។ ក្រោយមក ឯកឧត្តម ឯក វីរ​ដេ​ដ្ឋ ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន តែ​មិន​ទទួល​ប្រាក់​បំណាច់​ប្រចាំខែ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៥/៦១៥ ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៥ ៕

កម្មករ​ប្រមាណ​ជិត​ពីរ​រយ​នាក់​សំរេចចិត្ត​ធ្វើ​កូដកម្ម​មិន​ព្រម​ចូលធ្វើការ​

​កំពត​៖​អស់​រយៈពេល​បួន​ថ្ងៃ​មកហើយ ដែល​ក្រុមអ្នកតវ៉ា​ទាំងនេះ​សំរេចចិត្ត មិន​ព្រម​ចូលធ្វើការ​ក្នុង​រោងចក្រ​មួយ​នេះ ដោយ​ក្រុមកម្មករ​នឹង​កម្ម​ការ​នី ទាំង​នោះបាន​និយាយ​អះអាង​ប្រាប់​អ្នកយកព័ត៌មាន​យើង​ទាំង​ទឹក​មុខស្រងួត​ស្រងាត់​ថា​: ពួកគេ​ទាំងអស់គ្នា​មិន​ព្រម​ចូលធ្វើ​នេះ​មិនមែនជា​កំហុស​របស់គាត់​ឡើយ កំហុស​ដែល​កើតមាន​ឡើ​នោះ​គឺ​មកពី​ប្រធាន​ក្រុមហ៊ុន​រោងចក្រ​កាត់ដេ​មួយ​នេះ​បាន​រំលោភបំពាន​សិទ្ធ​ការងារ​របស់​ពួកគេ​ទៅវិញ​ទេ​។​
ពួក​អ្នក​ត៉​វា​បាន​បន្ត​ប្រាប់​អោយដឹងថា​: ការបំពាន​សិទ្ធ​ការងារ​របស់គាត់​ទី ១​ការបញ្ឈប់​កម្មករ​ដោយ​គ្នាន​មូលហេតុ​មិន​ច្បាស់លាស់ ទី​២​ពេល​បញ្ឈប់​កម្មករ​ហើ​យ​នោះ​គឺ​មិនបាន​បើក​ប្រាក់ខែ​បំណាច់​ឆ្នាំ​ទី ៣​ក្រុមហ៊ុន​នេះ​មិនមាន​ការ​ទ​ទូល​ខុសត្រូវ​នៅពេលណា​ពួក​អ្នក​កម្មករ​កម្ម​ការ​នី​ចេញមក​តវ៉ា​ម្តងៗ គេ​ពុំដែល​បានឃើញ​អ្នកតំណាង​ក្រុមហ៊ុន​មួយ​នេះ​ចេញមុខ​មក​បកស្រាយ​ម្តងណា​ឡើយ ទី​៤​ម្ចាស់​ថៅកែ​ក្រុម​ហ៊ុ​នេះ​មិន​បានធ្វើ​ផ្លូវ​ចូល​អោយ​ស្រួល​នោះទេ​នៅពេលដែល​ពួកគាត់​ចូលទៅ​ធ្វើការ​រាល់ថ្ងៃ​គឺ​ត្រូវ​បង់លុយ​ម្នាក់​ប្រាំ​រយ​រៀល​ដើម្បី​សុំ​ផ្លូវ​អ្នកភូមិ​ដើរចូល​ទៅធ្វើ​ការ​។​
​ដំណើរការ​នៃ​ការតវ៉ា​អស់​រយះពេល​បួន​ថ្ងៃ​កន្ល​ហ​មកនេះ​ពុំទាន់​មាន​ផ្លែផ្កា​នៅឡើយ​ចំណែក​អ្នក​តវ៉ា​ទាំងនោះ​ក៍​គ្មាន​ការឃាត់ខ្លួន​ពី​សំណាក់​សមត្ថកិច្ច​ណាមួយ​នៅឡើយ​។​រោងចក្រ​កាត់ដេ​មួយកន្លែង​នេះ​បានដាក់​ទីតាំង​ស្ថិតក្នុង​ភូមិ​ភ្នំ​ប្រាសាទ​ឃុំ​អង្គ​សុរភី​ស្រុក​កំពង់ត្រាច​ខេត្តកំពត​អស់​រយៈពេល​ប្រមាណ​ជាង​ប្រាំ​ឆ្នាំ​មកហើយ តែងតែមាន​ភាព​រកាំរ​គួ​ស​ជាមួយ​កម្មករ​កម្ម​ការ​នី​ជា​រៀងរហូត តែមាន​ពេលខ្លះ​ពួកគេ​មិន​ខ្ចី​ធ្វើ​ឮ​ធ្វើ​ដឹង រហូតមក​ទល់នឹង​ពេលនេះ​ពួកគាត់​ទ្រាំលែងបាន​ទើប​សំរេចចិត្ត​ទាំងអស់គ្នា​មក​តវ៉ា​តែម្តង កម្មករ​កម្ម​ការ​នី​ទាំងអស់​សូម​អំពាវនាវ​ដល់​ក្រសួង​និង​មន្ទីរ​កិច្ចការ​ខេត្តកំពត​មេត្តា​ចុះជួយ​ដោះស្រាយ​ព​ន្លឿ​ន​ការងារ​ទាំងនេះ​ដល់​ពួកគាត់​ផង ព្រោះថា​ពួកគាត់​ពឹងផ្អែក​ទៅលើ​ការងារ​នេះ​ទាំងស្រុង​បើ​មិន​ជួយ​ក្នុង​គ្រានេះ​ពួកគាត់​មិនមាន​លុយកាក់​ឯណា​មក​ទំ​ុ​នុ​កបំ​រុង​ក្នុង​គ្រួសារ​របស់​គាត​នោះឡើយ​៕

494a6331-dbf4-485a-8d01-6d0627cda7cd61ba5201-4e3f-4e02-b61f-0f0cd61b2f2531b07c3e-82e9-477e-907c-1758dc076a5d23aa25aa-e2b1-4495-bd82-09142dbed0dc

ប្រជាពលរដ្ឋ​ត្អូញត្អែរ​ពី​សិប្បកម្ម​ទឹកកក​ពោធិ​វាល​ធ្លាយ​ចំហាយ​ឧស្ម័ន​អាម៉ូញ៉ាក់​នាំអោយ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​

​បាត់ដំបង​៖​ប្រជាពលរដ្ឋ​ចំនួន​ជាង​១០​គ្រួសារ​នៅក្នុង​ក្រុមទី​១ ភូមិ​រត​នះ សង្កាត់​រត​នះ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាលពី​យប់​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦​បាន​សំដែង​ក្តី​ព្រួយ​បារ​ម្មណ៍​ជាខ្លាំង​បន្ទាប់ពី​សិប្បកម្ម​ទឹកកក​ពោធិ​វាល​ជា​ញឺ​ក​ញាប់​បែកធ្លាយ​បំពង់​ឧស្ម័ន​អាម៉ូញ៉ាក់​បង្ក​រកា​រសាយ​ភាយ​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង​។​
​អ្នកស្រី ភី ម៉ា អាយុ​២៣​ឆ្នាំ​បានអោយដឹង​នៅ​ថ្ងៃទី​០៨ ខែមិថុនា​នេះ​ថា​: នៅ​ថ្ងៃ​ដែល​សិប្បកម្ម​ទឹកកក​ពោធិ​វាល​ខាងលើនេះ​ធ្លាយ​បំពង់​ឧស្ម័ន​បង្ករ​អោយ​អ្នក​នៅក្បែរ​សិប្ប​កម្មនេះ​មាន​អាកា​រះ​ចុក​ទ្រូង ថប់ដង្ហើម​ហើយ​ខ្យល់ចាប់​តែម្តង ចំណែក​កូន​របស់លោក​ស្រី​ស៊ូទ្រាំ​មិន​ហើយ​ស្រែកយុំ ដោយសារ​មាន​អាកា​រះ​ក្រហាយ​ហើយ​ហៀរ​ទឹកភ្នែក​និង​រមាស់​ច្រមុះ​។​
​អ្នកស្រី សុខ ពៅ អាយុ​៦៣​ឆ្នាំ​បានអោយដឹង​ដែរ​ថា​: បន្ទាប់ពី​ទទួលរង​នូវ​ការប៉ះពាល់​ដោយ​ឧស្ម័ន​រយះពេល​ជាង​២​ម៉ោង​ជាហេតុ​នាំអោយ​លោកស្រី​រកកល​មិន​ស្រួលខ្លួន​ហើយ​កោសខ្យល់​មិនទាន់​ចប់​ផង​ទ្រាំ​មិន​បានក៍​នាំ​កូន ចៅ​ទៅ​សំរាក​នៅ​សណ្ឋាគា ព្រឹក​ឡើង​ទើប​ត្រឡប់មកផ្ទះ​វិញ​។​
​ចំណែក​តំណាង​សិប្បកម្ម​ទឹកកក​បាន​បញ្ជាក់ថា​: នៅ​យប់​ថ្ងៃទី​០៧ ខែមិថុនា​កន្លងមកនេះ​មានការ​ធ្លាយ​បំពង់​ឧស្ម័ន​មែន ប៉ុន្តែ​ត្រឹមតែ​១​សន្ទុះ​ប៉ុណ្ណោះ​ក៍​រៀបចំ​ផ្សា​អោយ​ជិត​ឡើងវិញ ពេលនេះ​ស្ថានភាព​ធម្មតា​ឡើងវិញ​ហើយ​។​
​លោក ជួប សារុន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​បាន​លើកឡើងថា​: លោក​មិន​បានដឹង​ពី​ហេតុ​ប៉ះពាល់​នេះ​ទេ ព្រោះ​មន្ត្រី​របស់លោក​មាន​តិច ហើយ​បែងចែក​ទៅកាន់​តំបន់​ផ្សេងៗ​ពិសេស​តំបន់​ព្រំដែន លោក​និង​ចាត់​អោយ​មន្ត្រី​របស់លោក​ចុះទៅពិនិត្យ​ព្រោះ​កន្លងមក​ក្រុមការងារ​បាន​ចុះ​សួរនាំ​ដែរ​តែ​ខាង​សិប្បកម្ម​ថា មិន​បញ្ហា​អ្វី​កើតឡើង​ទេ​។​
​គួរ​ញ្ជា​ក់ថា​: កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៦ មាន​ព្រះសង្ឃ​គង់​ក្នុង​វត្ត​ពោធិ​វាល​និង​ប្រជាពលរដ្ឋ​ចំនួន​៥០​គ្រួសារ​ជួប​រឿង​គ្នា​ហើយ​ស្នើរ​សុំអោយ​អាជ្ញាធរខេត្ត​ជួយ​អន្តរាគមន៍​ដោយ​សារភាព​ទ្រាំ​លេង​បាន​និង​ការ​លិច​ធ្លាយ​អាម៉ូញ៉ាក់​ម្ដងៗ​បណ្តាល​កើតឡើង​នូវ​អាកា​រះ​ដកដង្ហើម​តឹង ស្ងួត​បំពង់ក ឈឺក្បាល វិលមុខ តឹងទ្រូង ឆ្អិត​ដើ​មកហើយ​ហៀរ​ទឹកភ្នែក​តែម្ដង ចំណែក​ក្មេងៗ​ក្ដៅខ្លួន ពិបាក​ដកដង្ហើម ឡើង​មុខ​ក្រហម ហៀរ​ទឹកភ្នែក​និង​រលាក​ផ្លូវដង្ហើម​ទាមទា​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រៅពីនេះ​បាន​បង្ករ​អោយ​ដំណាំ បន្លែបង្ការ​មាន​ព្រលឹត ត្រកួន មាន់​ទា ឆ្កែ​ឆ្មា ត្រី​តូចធំ ខ្យង​និង​អន្ទង់​ជាដើម​ងាប់​ត្រៀបត្រា​ពិសេស​នៅពេលដែល​សិប្បកម្ម​ផលិត​ទឹកកក​ពោធិ៍​វាល​នេះ​បង្ហូរ​ជាតិ​អាម៉ូញ៉ាក់​ចូល​លេច​ភូមិ​ម្ដងៗ​៕ ប៉ែន សុផល​

882fa8d6-7fb3-467d-84af-0cc39fb3b6a082b2d552-0da7-46ad-9010-480e52399ef3103061e6-74e5-444b-90f7-77f632979641

ក្រុមហ៊ុន​សំណង់​មិន​ទទួលខុសត្រូវ​លើ​ការបាក់​ស្រុត​ផ្លូវ​នៅក្បែរ​ស្តា​ត​អូឡាំពិក​នោះទេ​

​ភ្នំពេញ​៖​ការស្នើសុំ​សំណង​ថ្លៃ​ការខូចខាត​រថយន្ត​បី​គ្រឿង​ដែល​បណ្តាលមកពី​បាក់​ស្រុតដី​ផ្លូវ​ជាប់​របង​ការដ្ឋាន​ក្រុមហ៊ុន​សាងសង់​អគារ​ក្បែរ​របង​ស្តា​ត​អូ​ឡាំ​ពិត ត្រូវបាន តំណាង​ក្រុមហ៊ុន​បាន​អះអាងថា​ផ្លូវ​បាក់ស្រុត​នៅជាប់​របង​ស្តា​ត​អូឡាំពិក មិនមែន​បណ្តាលមកពី​ការដ្ឋាន​ជីកដី​របស់​ក្រុមហ៊ុន​នៅក្បែរ​នោះទេ​។​
​សូមជម្រាបថា កាលពី​រសៀល​ថ្ងៃ​ពុធ ទី ៨ ខែមិថុនា ភ្លៀង​មួយ​មេ​ធំ​រយៈពេល​ជិត​២​ម៉ោង​បាន​បណ្តាល​ឲ្យ​ទឹក​ជន់​នៅ​កន្លែង​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​។ ពេល​ភ្លៀង​នោះ មាន​ហេតុការណ៍​បាក់​ស្រុតដី​នៅជាប់​របង​ស្តា​ត​អូឡាំពិក​នៅលើ​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា បណ្តាល​ឲ្យ​រថយន្ត​បី​គ្រឿង​រង​ការខូចខាត​។​
​បណ្តាញ​ព័ត៌មាន វី​អូ​ឌី បាន​ផ្សាយ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​នេះ​ថា អគ្គនាយករង​ក្រុមហ៊ុន OCIC លោក ទូច សំណាង ប្រាប់ មូលហេតុ​នៃ​ការបាក់​ស្រុក​ដី​នេះ​មិនមែន​ដោយសារ​ការជីក​ដី​សាងសង់​សំណង់​នោះទេ​។ លោក​សន្និដ្ឋានថា​ការបាក់​ស្រុត​នោះ ដោយសារ​មានទឹក​ហូរ​ច្រោះ​លូ​។ លោក​មានប្រសាសន៍ថា​៖ ”​ទីមួយ​ការជីក ការ​អី​នឹង​យើង​សុទ្ធ​តែមាន​បច្ចេកទេស​ក្នុង​ការជីក​ដោយ​ត្រឹមត្រូវ ហើយ​បើសិន​មានការ​បាក់​មែន វា​គួរតែ​បាក់​ដែក​ខាង​ខ្ញុំ​មុន មុននឹង​បាក់​ផ្លូវ​ហ្នឹង ហើយ​ខ្ញុំ​ចង់​ឲ្យ​ខាង​ជំនាញ​នឹង​គាត់​ចុះទៅ​មើល ឲ្យ​បាន​ដិតដល់ ថា​តើ​វា​មាន​មូលហេតុ​មកពី​ស្អី មុននឹង​យើង​រុញ​ការ​ទទួលខុស​ទៅ​ឲ្យ​ផ្នែក​ណាមួយ​”​។​
​តំណាង​ក្រុមហ៊ុន​បានស្នើ​ឲ្យ​មាន​ការចុះ​សិក្សា​ជាមុនសិន មុននឹង​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សំណង​ទៅ​ម្ចាស់​រថយន្ត​បី​គ្រឿង​ដែល​រង​ការខូចខាត​ដោយសារ​បាក់​ស្រុក​ដី​។​
​ម្ចាស់​រថយន្ត​ប្រាប់​វី​អូ​ឌី​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា​លោក​បាន​ចត​រថយន្ត​លក់​និង​រថយន្ត​ជិះ​ផ្ទាល់ខ្លួន​ផង​នៅជាប់​របង​ស្តា​ត​អូឡាំពិក​។ លោក​បាន​ស្នើសុំ​សំណង​មួយចំនួន​ពី​ក្រុមហ៊ុន ដើម្បី​ជុស​ជួល​ការខូចខាត​រថយន្ត​។​
​នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​លោក មាន ចាន់​យ៉ា​ដា ប្រាប់​វី​អូ​ឌី​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​សាលា​រាជធានី​បាន​បញ្ជូន​ក្រុម​ងារ​ចុះទៅ​ធ្វើការ​សិក្សា​អំពី​លក្ខណៈ​បច្ចេកទេស​នៃ​ការបាក់​ស្រុត​ផ្លូវ​ហ្នឹងហើយ ប៉ុន្តែ​លោក​ថា​ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​បាក់​ស្រុក​ដី​ខាង​ក្រុមការងារ​មិនទាន់បាន​ផ្ដល់ព័ត៌មាន​ឲ្យ​សាលា​រាជធានី​នៅឡើយ​។​
​វី​អូ​ឌី​មិនអាច​សុំ​ការ​បញ្ជាក់បន្ថែម​ពី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន លោក សាំ ពិសិដ្ឋ បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល ។​
​បើតាម​ការចុះ​ពិនិត្យមើល នៅជាប់​កន្លែង​បាក់​ដី​ស្រុត​នោះ មានការ​ជីករណ្តៅ​ជ្រៅ​មួយ​របស់​ការដ្ឋាន​ក្រុមហ៊ុន​។ ពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ក្បែរ​ស្តា​ត​អូឡាំពិក​ប្រាប់​វី​អូ​ឌី​ដោយ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ថ្ងៃ​ពុធ​ថា​ខ្លួន​មានការ​ព្រួយបារម្ភ​ក្រោយពី​មានការ​បាក់ស្រុត​ផ្លូវ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រួតពិនិត្យ​ចំពោះ​ការសាងសង់​ការដ្ឋាន​នៅជាប់​នោះ​៕

a1

ស្ត្រី​ពីរ​នាក់ មីង និង​ក្មួយ​ស្រី ស្លាប់​នៅ​ស្រុក​ឆ្លូង សង្ស័យ​ពុល​ទឹក​ភេសជ្ជៈ​កញ្ចប់​

 

​អត្ថបទ​៖ លោក ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​ការភ្ញាក់ផ្អើល​មួយ​របស់​អ្នកភូមិ​ស្រែ​ស្តេច បានកើត​មាននៅ​ថ្ងៃទី​៨ ខែមិថុនា បន្ទាប់ពី មាន​ស្ត្រី​ជា​អ្នកភូមិ​ពីរ​នាក់​ម្តាយមីង និង​ក្មួយ​ស្រី​បាន​ស្លាប់​ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែមួយ​ដោយ អ​ការៈកើតមាន​ដូចគ្នា​។​

​អ្នកភូមិ រស់នៅ​ភូមិ​ស្រែ​ស្តេច ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង បានដាក់​ការសង្ស័យថា ការស្លាប់​របស់​ស្ត្រី​ក្នុងភូមិ​ពីរ​នាក់​មីង​និង​ក្មួយ​ស្រី​ជា​បន្តបន្ទាប់ គឺអាច​បណ្តាល មកពី​ពុល​ទឹក​ភេសជ្ជៈ​កញ្ចប់ ខ​ណះ​ដែល​ស្ត្រី​រងគ្រោះ​ទាំងពីរ​នាក់​មាន​អ​ការៈមិន​ស្រួលខ្លួន និង បាន​ទទួលទាន​ភេសជ្ជៈ​កញ្ចប់​ក៏ត្រូវ​ទន់ដៃទន់ជើង​ណែន​ដើមទ្រូង និង​បាន​ស្លាប់​ពេល បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឆ្លូង​។​

​នគរបាល​ស្រុក​ឆ្លូង ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ដែល​បាន​ស្លាប់​ជា​បន្តបន្ទាប់​ដោយ​សង្ស័យ ថា​បាន​រង​នូវ​ការពុល​ពី​ភេសជ្ជៈ​មានឈ្មោះ​ដួង ពិ អាយុ​៥៣​ឆ្នាំ​ជា​ម្តាយមីង ត្រូវបាន​ស្លាប់ ពេល​បញ្ជូនមក​សង្គ្រោះ និង​ស្ត្រី​ម្នាក់ទៀត ឈ្មោះ ប្រាក់ ហឿង អាយុ​៣៦​ឆ្នាំ ជា​ក្មួយ​ស្រី បាន​ស្លាប់​ក្រោយពេល​បញ្ជូនមក​សង្គ្រោះបាន​រយះពេល​ជាង​កន្លះ​ម៉ោង​នៅ​មន្ទីរពេទ្យ​ឆ្លូង​។​
​បើទោះជា​បែបណា ក៏​ការស្លាប់​របស់​ស្ត្រី​រងគ្រោះ​ពីរ​នាក់​ម្តាយមីង និង​ក្មួយ​ស្ត្រី ជា​បន្ត បន្ទាប់ គឺ​ក្រុមគ្រូពេទ្យ​មិនទាន់បាន​កំណត់ថា បណ្តាលមកពី​ការពុល​រឺក៏​យ៉ាងណា​នោះទេ​។ ព្រោះតែ​ស្ត្រី​រងគ្រោះ​ទាំងពីរ​នាក់​មាន​អកា​រៈ​ធ្ងន់ធ្ងរ​ខ្លាំង​និង​បាន​ស្លាប់​នៅពេល​សង្គ្រោះ​។​
​ប្រធាន​មន្ទីរពេទ្យបង្អែក​ឆ្លូង​លោក ប៊ិន បុ​ណ្ណា​វេត បាន​ឲ្យ​ដឹង​ទៀតថា គ្រូពេទ្យ ជំនាញ​បាន​យក​សំណាក់​ភេសជ្ជៈ ដែល​នៅសល់​ទៅធ្វើ​កោសល្យ​វិ​ច្ច័​យ​រក​មូលហេតុ​អោយ ក្រោយពី​មានការ​សន្និដ្ឋាន​ពី​ក្រុមគ្រួសារ​របស់​ស្ត្រី​រងគ្រោះ​ថា ការស្លាប់​របស់​ស្ត្រី​ទាំងពីរ នាក់​ផ្តើមចេញពី​ការពុល​ភេសជ្ជៈ​។​​

បើតាម​ការលើកឡើង​ពី​សាច់ញាតិ​របស់​ស្ត្រី​រងគ្រោះ​បានបញ្ជាក់​ប្រាប់ សមត្ថកិច្ច​ថា កាលពី​ថ្ងៃទី​៨ មិថុនា ស្ត្រី​រងគ្រោះ​ឈ្មោះ​ដួង ពិ បាន​ត្រលប់​ពីបទ​ជើង និង​បាន​ប្រាប់ថា រូបគាត់​វិលមុខ ចង់​ក្អួតចង្អោរ និង​បាន​កោសខ្យល ទិញ​ថ្នាំ​វិលមុខ​មក​លេប​។ ក្រោយពី​បាន លេបថ្នាំ​និង​កោសខ្យល់ ស្ត្រី​រងគ្រោះ​បាន​ឲ្យ​កូន​ទៅ​ទិញ​ភេសជ្ជៈ​ជា​ទឹក​ផ្លែឈើ​ពី​ផ្ទះ​លក់ គ្រឿងទេស​ក្នុងភូមិ​មួយកន្លែង​មក​ហូប​។ ក្រោយ​ការហូប​ក៏​វិលមុខ​ទន់​ដៃជើង​កាន់តែខ្លាំង និង​បាន​ស្លាប់​ពេល​បញ្ជូនមក​មន្តីរ​ពេទ្យ​។ ចំនែកឯ​ស្ត្រី​រងគ្រោះ​ជា​ក្មួយ​ឈ្មោះ ប្រាក់ ហឿង ត្រូវបាន​សាច់ញាតិ​ឲ្យ​ដឹងថា មុនពេល​ចេញទៅ​ចម្ការ​ស្ត្រី​រងគ្រោះ​បានកើត​មាន​អ​ការៈវិល មុខ និង​បាន​កោសខ្យល់ ហើយក៏​ប្រើ​កូន​ឲ្យ​ទៅ​ទិញ​ភេសជ្ជៈ​ពី​ផ្ទះ​លក់​គ្រឿងទេស​នៅក្នុង ភូមិ​ដដែល មក​ទទួលទាន​អស់​២​កញ្ចប់ ក៏ត្រូវ​វិលមុខ​ខ្លាំង​ទន់​ដៃជើង និង​ត្រូវស្លាប់​ពេល កំពុងតែ​សង្គ្រោះ​។​

​ជាមួយនិង​ការស្លាប់​របស់​ស្ត្រី​ពីរ​នាក់​ម្តាយមីង​និង​ក្មួយ​ស្រី​នៅ​ភូមិ​ជាមួយគ្នា ផ្ទះ​ក្បែរ គ្នា​នេះ​អាជ្ញាធរ​នៅ​មិនទាន់​កំណត់ថា​បណ្តាលមកពី​សា​រ​ធាតុ​ពុល​រឺ​យ៉ាងណា​នោះទេ បើ ទោះ​ជាមាន​ការលើក​ហេតុផល ពី​ការពុល​ភេសជ្ជៈ​ពី​អ្នកភូមិ​យ៉ាងណាក្តី​។​

​អធិការនគរបាល​ស្រុក​ឆ្លូង លោក​ឌួង សុ​ទ្ឋី បាន​ឲ្យ​ដឹងថា អាជ្ញាធរ​និង​ចុះ​ស្រាវជ្រាវ និង​ប្រមូល​សំណាក សង្ស័យថា មាន​សារធាតុពុល ដែល​នៅ​សេសសល់​មួយចំនួន​ទៅ ធ្វើ កោសល្យ​វិ​ច្ច័​យ​៕

f32d013e-c8ca-4aa9-b33c-904de9c286f1e35e77cb-d9df-4510-bf4c-0f83c566196029eb5d58-7a83-4652-9652-2f77866a02ceff9e94ec-24d6-4a7c-a9c9-172d9e14be08

ក្រុម​សកម្មប្រយុទ្ធ​អាល់​សា​បា​អាល់​វាយប្រហារ​មូលដ្ឋាន​ទ័ព​អេ​ត្យូ​ពី​

សូ​ម៉ាលី​៖​ទាហាន​អេ​ត្យូ​ពី​៤៣​នាក់​ស្លាប់ និង​របួស​ជាច្រើន​នាក់​ទៀត បន្ទាប់ពី​ពួក​សកម្មប្រយុទ្ធ អាល់ សា​បា​អាប់​នៅក្នុង​ប្រទេស​សូ​ម៉ាលី​វាយប្រហារ​ទៅលើ​មូលដ្ឋានទ័ព​នៅក្បែរ​ក្រុង Halgan ភាគ​កណ្តាល​ប្រទេស​សូ​ម៉ាលី​។ នេះ​បើតាម​សារព័ត៌មាន Channel News Asia​។​
​តាម​សាក្សី​បាន​ឲ្យ​ដឹងថា គេ​បានឮ​សំឡេង​ផ្ទុះ​យ៉ាង​កក្រើក និង​មានការ​បាញ់ប្រហារ​គ្នា​ដោយ​កាំភ្លើង នា​អំឡុងពេល​ទៀបភ្លឺ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ការវាយប្រហារ​គ្នា យ៉ាងហោចណាស់​ក៏បាន​អូសបន្លាយ រយៈពេល​ជាង​មួយ​ម៉ោង​ដែរ​។​
​គួរ​បញ្ជាក់ថា​កងទ័ព​សហគមន៍​អាហ្វ្រិក​បានរួម​គ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​បណ្តាញ​ក្រុម​អាល់​កៃ​ដា នៅ​ស៊ូ​ម៉ាលី ដើម្បី​ត្រួស​ត្រាយផ្លូវ​ឲ្យ រដ្ឋាភិបាល​និរទេស​គាំទ្រ​ដោយ​លោកខាងលិច​ឡើងកាន់​អំណាច​វិញ​៕

download

ខ្មាន់កាំភ្លើង​បាញ់រះ​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុងប្រទេស​អ៊ី​ស្រា​អ៊ែ​ល​ស្លាប់​មនុស្ស​៤​នាក់​

​អ៊ី​ស្រា​អ៊ែល​៖​មនុស្ស​យ៉ាងហោចណាស់​៤​នាក់​បាន​ស្លាប់បាត់​បងជីវិត និង​របួស​ជាច្រើន​នាក់​ទៀត បន្ទាប់ពី​ជនសង្ស័យ បាន​បើ​ការវាយប្រហារ​ដោយ​កាំភ្លើង នៅក្នុង​ភោជនីយដ្ឋាន​មួយកន្លែង​នៅ​កណ្ដាល​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល​។ នេះ​បើ​យោងតាម​សារព័ត៌មាន CNN ចេញផ្សាយ​នៅមុននេះ​បន្តិច​។​
​បន្ទាប់ពី​ហេតុការណ៍​នេះ​កើតឡើង​អំឡុងពេល​ដែលមាន​មនុស្ស​ជាច្រើន​កំពុងតែ​ទទួលទាន​អាហារ​ពេល​ល្ងាច​។ ទោះជា​យ៉ាងណា​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Khaled Makhamra វ័យ ២២​ឆ្នាំ និង Muhammad Makhamr វ័យ ២១ ដែលជា​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន និង​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​៕

57587005c36188b8688b45ce

រថយន្ត​ដឹក​សាំង​សូ​គី​មិច​បុក​រថយន្ត​ទួ​សរី​ស​ស្លាប់​២ របួស​២​នៅ​ព្រៃនប់​

ខេត្ត​ព្រះសីហនុ​៖​យ៉ាងហោចណាស់​មនុស្ស​២​នាក់​បាន​ស្លាប់បាត់​ជីវិត​នៅនឹងកន្លែង ខណៈ​២​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​វ​រាង​រថយន្ត​ដឹក​សាំង​របស់​ក្រុមហ៊ុន សូ​គី​មិច​មួយគ្រឿង បាន​បុក​គ្នា​ជាមួយ​រថយន្ត​ទួរីស​។ ហេតុការណ៍​នេះ​កើតឡើង​ម៉ោង​១២ និង​១០​នាទី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ ស្ថិតនៅលើ​ផ្លូវជាតិ​៤ ចន្លោះ​គីឡូម៉ែត្រ​២០៦-២០៧ ស្ថិតក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
​ក្រោយ​កើតហេតុ​ភ្លាមៗ កម្លាំង​របស់លោក​បាន ចុះទៅ​ជួយ​អន្តរាគមន៍ ដោយ​ជួយ​ហៅ​រថយន្ត​ពេទ្យ ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ ខណៈ​រថយន្ត​ទាំង​២​គ្រឿង ត្រូវ​ស្ទូច​មក​រក្សាទុក​ដើម្បី រង់ចាំ​ការដោះស្រាយ​បន្តទៀត​៕

fn-2016-06-09-13-14-25-0fn-2016-06-09-13-26-31-2

ក្មេងប្រុស​២​នាក់​លង់ទឹក​ប្រឡាយ​ស្លាប់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​

​ខេត្តព្រៃវែង​៖​ក្មេងប្រុស​២​នាក់​បងប្អូន​លង់ទឹក​ប្រឡាយ​ស្លាប់​ទាំងពីរ គ្រា​ដែល​តាម​ឪពុក​ទៅ​មើល​ស្រែ ហើយ​នាំគ្នា​ចុះ​លេង​ទឹក​ប្រឡាយ​។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង​៤៥​នាទី ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច វាល​ខាងកើត ភូមិ​ក្រាំង​ចំបក់ ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​
​ក្មេងប្រុស​ទាំង​២​មាន​១. ឈ្មោះ វឿន ហៀក ប្រុស អាយុ​១៣​ឆ្នាំ ( ស្លាប់ ) និង​ទី​២.​ឈ្មោ វឿន ហ៊ួ​រ ប្រុស អាយុ​៨​ឆ្នាំ​( ស្លាប់ )​។​
​អធិការ ស្រុក​ស្វាយ​អ​ន្ទ​រ លោក​វរសេនីយ៍ទោ អ៊ុង ផាន ឲ្យ​ដឹងថា ឈ្មោះ មិត្ត វឿន ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ ភូមិ​ក្រាំង​ចំបក់ ឃុំ​ពាន​រោង បាន​ចេញពីផ្ទះ​ដើម្បី​ទៅ​មើល​ស្រែ នៅ​ខាងកើត​ភូមិ ចំងាយ​៤១៥ ម៉ែត្រ ពី​ភូមិ ដោយ​មិនដឹងថា​កូន​តាម​ពីក្រោយ​នោះទេ​។ ពេលទៅដល់​វាលស្រែ​ក្មេងប្រុស​ទាំង​ឃើញ ទឹក​ប្រឡាយ​ក៏​នាំគ្នា​ចុះ​លេង​ទាំង​២​នាក់ ស្រាប់តែ​លុងទឹក​ស្លាប់ ទើប​ឪពុក​បានដឹង​។ ក្រោយ​ពិនិត្យ​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្មេងប្រុស​ទាំង​២​ពិតជា​បាន​លុងទឹក​ប្រឡាយ​ពិតប្រាកដ​មែន​។​
​បច្ចុប្បន្ន សព​ក្មេងប្រុស​ទាំងពី​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី​៕

13382195_1259433704074456_1224845018_n

ឃាត់ខ្លួន​ស្ត្រី​វៀតណាម​ម្នាក់​បន្ទាប់​ធ្វើ​សកម្មភាព​លួច​កាបូប​

​រាជធានី​ភ្នំពេញ​៖​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ​ចាប់​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​បន្ទាប់ពី ធ្វើ​សកម្មភាព​លួច​យក​កាបូប​ពី​អាជីវករ​ម្នាក់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្សារ​ទួល​សង្កែ ភូមិ​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។​
​ជនរងគ្រោះ​ឈ្មោះ បេ ឧ​ត្ត​ម ភេទ ស្រី អាយុ ៤៦​ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ចំណែកឯ​ជនសង្ស័យ​ឈ្មោះ សាយ កា ភេទ ស្រី អាយុ ២៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ជនជាតិ វៀតណាម ស្នាក់នៅ​ម្តុំ​អង់​តែង​ទួលគោក សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​។​
​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បានដាក់​កាបូប​នៅក្នុង​តូប រវល់​តែ​លក់ដូរ ពេលនោះ ស្រាប់​តែមាន​ស្ត្រី​ដែលជា​ជនសង្ស័យ​បាន​ចូលមក​លួច​យក​កាបូប​នៅក្នុង​តូប តែ​ជនរងគ្រោះ បានឃើញ​ទាន់​ក៏​ស្រែកថា​ចោរៗ ខណៈពេល​នោះ ក៏មាន​ក្រុម​សន្តិសុខ​ផ្សារ​បាន​ចាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។ ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ដល់ ហើយ​បានធ្វើការ​ឃាត់ខ្លួន​យកមក​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ ដើម្បី​ធ្វើការ​សាកសួរ​។ សមត្ថកិច្ច​បានបញ្ជាក់​ថា ក្នុង​កាបូប​ជនរងគ្រោះ​មាន​ប្រាក់​ចំនួន ៣​ម៉ឺន​រៀល និង​ទូរស័ព្ទដៃ មួយគ្រឿង ម៉ាក Samsung ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មក​ឃុំ​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

IMG-20160609-WA0081-300x169IMG-20160609-WA0073

ក្រសួងយុត្តិធម៌​អះអាងថា មិន​លូកដៃ​ចូល​សំណុំរឿង​លោក កឹម សុខា​

​រាជធានី​ភ្នំពេញ​៖​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ចូល​បំភ្លឺ​នៅ​រដ្ឋសភា លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​អះអាងថា ក្រសួងយុត្តិធម៌​នឹងមិន​លូកដៃ ក្នុង​សំណុំរឿង​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​នោះទេ ក្នុងករណី​មិន​ទៅ បំភ្លឺ​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦​ខាងមុខ នេះ ព្រោះថា សំណុំ​រឿងនេះ​កំពុងស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ ។ ដូច្នេះ ទុក​ឲ្យ​ចៅក្រម ស៊ើបសួរ ដែល​គាត់​កំពុងមាន តួនាទី​នាពេលនេះ អនុវត្ត​ភារកិច្ច​របស់ខ្លួន ដោយ​ឈរលើ​គោលការណ៍​ច្បាប់ តាម​នីតិវិធី​ក្រមព្រហ្មទណ្ឌ ដែលមាន​ជា​ធរមាន​។​
​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូបនោះ មិន​ឆ្លើយ​នឹង​សំណួរ​ដែល​អ្នកសារព័ត៌មាន​សួរថា តើ​មានការ​ចាប់ខ្លួន​លោក កឹម សុខា ដែរឬទេ ប្រសិនបើ​លោក​មិន​ចូល​ឆ្លើយបំភ្លឺ​តាម​ដីកា​កោះហៅ​របស់​តុលាការ​នា​ថ្ងៃទី​១៤ មិថុនា​ខាងមុខនេះ​៕

f89b1462a4106f316474fbb304158a5a

ការចុះឈ្មោះ​បោះឆ្នោត​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​០១ ខែកញ្ញា​ខាងមុខ​

​រាជធានី​ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានបញ្ជាក់​ឲ្យ​ដឹងថា ការចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ​-​សង្កាត់ នឹង​ចាប់ផ្តើម នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៦​ខាងមុខនេះ ខណដែល​ការបញ្ចប់​ការចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់ នៅត្រឹម​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​
​ពាក់ព័ន្ធ​ការចុះឈ្មោះ​បោះឆ្នោត​នេះ ក៏មាន​ការលើកឡើង​ផងដែរ អំពី​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ដែលមាន​ភាពយឺតយ៉ាវ ហើយ​អាចជា​បញ្ហា​ប្រឈម​ដល់​ការចុះឈ្មោះ​បោះឆ្នោត​ផងដែរ​៕

fn-2016-06-09-10-05-41-0