ដោយ៖រដ្ឋា
ភ្នំពេញ៖ម្ចាស់រថយន្ត ដែលរងការខូចខាតដោយសារការបាក់ស្រុតដីផ្លូវនៅជាប់របងស្តាត អូឡាំពិកនៅលើផ្លូវលេខ១៦៣ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករាបានប្រាប់ថាពួកលោកដែល ជាម្ចាស់រថយន្តទាំងបីគ្រឿងបានស្នើសុំសំណងខ្លះពីក្រុមហ៊ុនក្នុងការជួសជុលរថយន្តដែលរងការខូចខាត។
សូមជម្រាបថា ភ្លៀងមួយមេធំរយៈពេលជិត២ម៉ោងបានចាប់ផ្តើមតាំងពីម៉ោងប្រមាណ ១២ និង៤០នាទី បានបណ្តាលឲ្យទឹកជន់នៅកន្លែងមួយចំនួននៅរាជធានីភ្នំពេញ។រថយន្ត បី គ្រឿងរងការខូចខាត ពេលស្រុតដីនៅក្បែរការដ្ឋានមួយជាប់របងស្តាតអូឡាំពិក។បើតាម ការចុះពិនិត្យមើលនៅជាប់កន្លែងបាក់ដីស្រុតនោះមានការជីករណ្តៅជ្រៅមួយរបស់ការដ្ឋាន ក្រុមហ៊ុន។
បុរសម្នាក់ជាម្ចាស់រថយន្តបានប្រាប់ ដោយសុំមិនបញ្ចេញឈ្មោះថា លោកបានចតរថយន្ត លក់និងរថយន្តជិះផ្ទាល់ខ្លួនផងនៅជាប់របងស្តាតអូឡាំពិក។
លោកបន្តថាក្រោយហេតុការណ៍កើតឡើងលោកបានជួបជាមួយមេការម្នាក់ធ្វើការក្នុងក្រុមហ៊ុនដើម្បីចរចាស្នើសុំសំណងមួយចំនួនដើម្បីជួសជុលរថយន្តតែលោកថារហូតមកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីក្រុមហ៊ុននៅឡើយទេ។
មេគង្គប៉ុស្តិ៍ មិនទាន់អាចសុំការឆ្លើយតបភ្លាមៗពីម្ចាស់ក្រុមហ៊ុនដែលទទួលខុសត្រូវលើ សំណង់នោះបាននៅឡើយទេ៕
សុខភាព ៖មានមនុស្សច្រើនណាស់ដែលស្គាល់ត្រប់ស្រួយ ប៉ុន្តែសួរថាតើមានប៉ុន្មាននាក់ដែលដឹងថា ត្រប់ស្រួយជួយអ្នកកើតជំងឺទឹកនោមផ្អែម?។ អ្នកកើតជំងឺទឹកនោមផ្អែមពិតជាញញឹមបិទមាត់មិនជិតបើបានដឹងថា គ្រាន់តែបានទទួលទានទឹកគ្រឿងជាមួយត្រប់ស្រួយរាល់ថ្ងៃក៏អាចជួយទប់ស្កាត់ជំងឺទឹកនោមផ្អែមបាន។
ព្រោះតែត្រប់នេះវាបញ្ចេញថាមពលស្រដៀងៗអាំងសូលីន ធ្វើឲ្យលំពែងអាចគ្រប់គ្រងជាតិស្ករនៅក្នុងរាងកាយឲ្យនៅថេរ ជួយបណ្តេញសត្វល្អិត កាត់បន្ថយភាពរលាកជួយរំលាយអាហារ និងជួយឲ្យបត់ជើងធំស្រួល កាត់បន្ថយដំណើរចាប់ច្របាច់នៃសាច់ដុំ ទប់ស្កាត់មហារីក ជំនួយបេះដូង និងបន្ថយសម្ពាធឈាម។ នេះជាប្រសិទ្ធភាពអស្ចារ្យរបស់ត្រប់ស្រួយដែលពិបាករកបន្លែ ផ្លែឈើណាប្រៀបបានណាស់៕
រាជធានីភ្នំពេញ ៖នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចនគរបាលជាតិបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៩ករណី ឃាត់មនុស្ស២២នាក់ (ស្រី១នាក់) ក្នុងនោះមុខសញ្ញាជួញដូរ១០នាក់ និងមុខសញ្ញាប្រើប្រាស់១២នាក់ និងរឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ice) ៥៥.៩២ក្រាម, ៣កញ្ចប់ធំ និង៨កញ្ចប់តូច នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបញ្ជាក់ថា ទីតាំងដែលបង្រាបបានរួមមាន ខេត្តកំពតបង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, បាត់ដំបង បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់, តាកែវ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, កំពង់ឆ្នាំង បង្ក្រាប៣ករណី ឃាត់ខ្លួន៩នាក់, កែប បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ឧត្តរមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ត្បូងឃ្មុំបង្ក្រាប១ករណី ឃាត់ខ្លួន៦នាក់៕
រាជធានីភ្នំពេញ ៖យោងតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក (យប់១លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់៥នាក់ របួសស្រាល២នាក់។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៩គ្រឿង រួមមានម៉ូតូចំនួន៥គ្រឿង, រថយន្តធុនតូច២, រថយន្តធុនធំ២គ្រឿង។ប្រភពខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក មិនគោរពសិទ្ធិ២លើក មិនប្រកាន់ស្តាំ៣លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៩នាក់ (យប់៧នាក់)។
ជាមួយគ្នានោះម្សិលមិញលទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន២,៦៦៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,២៣៧គ្រឿងនិងពិន័យសរុប១,៤២៧គ្រឿង៕
រាជធានីភ្នំពេញ ៖រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ចំនួន៩នាក់ផ្សេងទៀត ចូលទៅបំភ្លឺជូនរដ្ឋសភា អំពីការអនុវត្តច្បាប់ននៅកម្ពុជា តបតាមការស្នើសុំរបស់តំណាងរាស្ត្របក្សប្រឆាំង។
ក្រុមតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ តាមរយៈសម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពីពេលថ្មីៗ នេះ បានស្នើឱ្យ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចូលបំភ្លឺផ្ទាល់មាត់ នៅរដ្ឋសភា ជុំវិញបញ្ហាមួយចំនួន ក្នុងការអនុវត្តការងារ។ ប៉ុន្តែគេដឹងថា តំណាងរាស្ត្រគណបក្សប្រឆាំងបានធ្វើពហិកាមិនចូលរួមប្រជុំព្រឹកនេះទេ៕
ខេត្តកណ្តាល ៖យុវជនអាយុ១៧ឆ្នាំម្នាក់ត្រូវបាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងម្តាយនារីរងគ្រោះពីបទរួមភេទលើអនីតិជន បន្ទាប់ពីយុវជនសង្ស័យ ស្គាល់គ្នាជាមួយនារីរងគ្រោះ បានត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ ហើយក៏បបួលគ្នាធ្វើសង្សារ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីរួមភេទលើ អនីតិជននេះកើតហេតុថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង១៨ និង០០នាទី ចំណុចផ្ទះសំណាក់បាយ័ន ភូមិព្រៃចាស់ ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះភេទស្រី អាយុ១៤ឆ្នាំ ០៨ខែ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ សន្សំកុសល៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនល្មើស ឈ្មោះ គីម ឋានៈ ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះ នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចបានរៀបរាប់ដំណើររឿងនេះថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ជនរងគ្រោះបានស្គាល់ជនល្មើស នៅកោះពេជ្រ ហើយបាននិយាយសាសងគ្នា សុំធ្វើជាសង្សារ ក្រោយមកធ្លាប់ជួបគ្នា នៅកោះពេជ្រ៣ដង។ លុះដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ជនរងគ្រោះត្រូវម្តាយស្តីបន្ទោស ហើយជនរងគ្រោះបានចេញពីផ្ទះ មករកជួបជនល្មើស ដើម្បីសុំនៅជាមួយ តែជនល្មើសឆ្លើយថា នៅផ្ទះខ្លួនមិនកើតទេ បងប្អូនដឹងរករឿង បន្ទាប់មកបានទៅរកជួលផ្ទះស្នាក់នៅ នៅក្នុងក្រុមហ៊ុន 7NG តែជួលផ្ទះមិនបាន ក៏នាំគ្នាទៅដេកផ្ទះសំណាក់ បាយ័ន ពេលដេកផ្ទះសំណាក់នោះ ជនល្មើលបានរួមភេទជាមួយ ជនរងគ្រោះបាន៣ដង។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល បានឃាត់ខ្លួន ដើម្បីបន្តអនុវត្តតាមនីតិវិធី៕
ខេត្តពោធិ៍សាត់ ៖ស្ដ្រីមេម៉ាយកូនស្រី៣នាក់ម្នាក់ត្រូវចរន្តភ្លើងឆក់ស្លាប់ភា្លមៗនៅកន្លែងកើតហេតុ គ្រាដែលកាន់ព្រីភ្លើងដោតខ្សែម៉ូទ័របូមទឹក។ ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចភូមិអូអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ស្ដ្រីរងគ្រោះឈ្មោះ សុប អេង អាយុ៥៦ឆ្នាំ មានកូនស្រី៣នាក់ មានទីលំនៅកន្លែងកើតហេតុខាងលើ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទទឹកខ្លួនជោក រួចបានកាន់ព្រីភ្លើងដោតជាមួយខ្សែម៉ូទ័របូមទឹក ដោយបានដាក់ព្រីនឹងដីសើម ពេលដោតទៅស្រាប់តែឆ្លងចរន្ដភ្លើងឆក់ស្លាប់ភា្លមៗនៅកន្លែងកើតហេតុ។ បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ខេត្តបន្ទាយមានជ័យ ៖សាកសពពលករខ្មែរចំនួន៦នាក់ដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាបរថយន្តនៅប្រទេសថៃបានដឹកមកដល់កម្ពុជាហើយតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខណៈដែល២៤នាក់ផ្សេងទៀតកំពុងព្យាបាលរបួស។
ប្រភពពីប្រទេសថៃបានឲ្យដឹងថា រថយន្តដឹកពលករខ្មែរ បានបើកបុកបង្គោលភ្លើង រួចផ្លោងទៅធ្លាក់ចូលទឹកស្រះ បណ្តាលឲ្យពលករខ្មែរស្លាប់៦នាក់ (ស្រី៣នាក់) នៅនឹងកន្លែង ខណៈពលករខ្មែរ២៤នាក់ផ្សេងទៀត របួសធ្ងន់ស្រាល។
ប្រភពព័ត៌មានបន្តថា អ្នករងរបួសចំនួន១២នាក់ ត្រូវបានគេដឹកចូលទៅមន្ទីរពេទ្យ ក្នុងស្រុកកើតហេតុ និង១២នាក់ផ្សេងទៀត ត្រូវបានដឹកចូលទៅមន្ទីរពេទ្យ ក្នុងស្រុកអារញ្ញ។
សមត្ថកិច្ចកម្ពុជាបានបង្កើបថា ពលករខ្មែរស្លាប់ទាំង៦នាក់ ត្រូវបានសមត្ថកិច្ចថៃ បានបញ្ជូនមកដល់កម្ពុជាហើយ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយសពពលករខ្មែរននោះ មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង៤នាក់ ខេត្តបាត់ដំបងម្នាក់ និងខេត្តសៀមរាបម្នាក់។ មកដល់ពេលនេះ ក្រុមគ្រួសារបានមកទទួលយកសពបណ្តើរៗហើយ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត
គួរបញ្ជាក់ថា រថយន្តស៊ីឈ្នួលដឹកពលករខ្មែរ មួយគ្រឿងបើកបុកបង្គោលភ្លើង ក្រឡាប់ធ្លាក់ទឹក បណ្តាលឲ្យមនុស្ស៦នាក់បានស្លាប់ និង២៤នាក់ផ្សេងទៀតនៅម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ លើដងផ្លូវសុវណ្ណាសន ចំណុចក្រុម២ ឃុំផាក់ខាក់ ស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ប្រទេសថៃ៕
ដោយ៖បញ្ញា
ភ្នំពេញ៖ រថយន្ត៣គ្រឿងត្រូវបានបាក់ដីស្រុតនៅសង្កាត់បឹងព្រលិតខណ្ធ៧មករាជាប់និងរបងខាងកើតស្តាតអូឡាំពិកខណះមេឃកំពុងតែធ្លាក់ភ្លៀងកាលពីម៉ោង០១ និង៤៥នាទីសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ។
ហេតុការណ៏ខាងលើពុំមានបង្កអោយគ្រោះថ្នាក់ដល់អាយុជិវិតមនុស្សនោះទេ ដោយសាររថយន្តទាំង៣គ្រឿងខាងលើនេះបាមចតទុកចោល។
រថយន្តដែលរងការខូចខាតគី១រថយន្តបាឡែន១គ្រឿងនិងរថយន្ត. C R.V ២គ្រឿងក្រោយពេលកើតហេតុរថយន្តស្ទូចបានស្ទូចយករថយន្តទាំង៣គ្រឿងចេញពីកន្លែងកើតហេតុនិងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ព្រៃវែង ៖កុមារីដែលជាសិស្សថ្នាក់ទី៤និង ទើបតែអាយុ10ឆ្នាំម្នាក់ត្រូវបានជនឃោរឃៅចាប់រំលោភហើយសម្លាប់បំបិតមាត់យ៉ាងសាហាវបំផុត។ ករណីដ៏គួរឱ្យអាណិតនេះបានកើតឡើងកាលពី ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២១០៦ ម៉ោង៤រសៀល នៅចំណុចព្រៃខាងកើតភូមិខ្យោកកណ្តាល ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមាន ចំងាយពីភូមិប្រហែល២០០ម៉ែត្រ ហើយករណីរំលោភរួចសម្លាប់មកលើក្មេងស្រីនេះផងដែរ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ចាន់ សុឃីម ភេទស្រីអាយុ១០ឆ្នាំ មានទីលំ នៅ ភូមិខ្យោកជើង ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែក ឯជនសង្សយ័ឈ្មោះ ទ្រី គឹមឈាង ភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅ ភូមិឃុំជាមួយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសួរនាំ ។
ប្រភពពីពលរដ្ឋក៏ដូចជាក្រុមគ្រួសារនិងអាណាព្យាបាលរបស់ កុមារីរងគ្រោះ បានអះអាងថា ជនសង្សយ័នោះគឺពិតជាបានព្រព្រិត្តអំពើឃោរឃៅ មកលើកុមារីរងគ្រោះនោះមិនខានឡើយ ព្រោះថា ប្អូនស្រីកុមាររងគ្រោះ ឈ្មោះចាន់ ពៅ អាយុ៤ឆ្នាំបាននិយាយថាឈ្មោះ ទ្រី គឹម ឈាង ភេទប្រុស អាយុ៣០ឆ្នាំភូមិខ្យោកកណ្តាល ឃុំពពឺសបានបបួលបងស្រីរបស់ខ្លួនទៅរកឃ្មុំនៅព្រៃខាងកើតភូមិ មុនពេលកើតហេតុ ចំណែកឈ្មោះ ភុន ដេវីត ភេទប្រុសអាយុ13ឆ្នាំនៅភូមិជាមួយជនសង្ស័យបានឱ្យដឹងថាខ្លួនបានឃើញឈ្មោះ ទ្រី គឹម ឈាង ដើរទៅជាមួយជនរងគ្រោះនោះមែននៅម្ដុំកន្លែងកើតហេតុ នា ពលរដ្ឋបានអះអាងទៀតថា ឈ្មោះ ទ្រី គឹមឈាង នេះជាមនុស្សខិលខូចដោយកន្លងមកធ្លាប់បានធ្វើសកម្មភាពចាប់ដៃចាប់ជើងជាមួយនារីៗ ហើយតែងតែធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាសមកលើនាក់ភូមិជាញឹកញាប់តែមិនមាននណាចាប់កំហុសឬផ្ដឹងបានឡើយ។
ប្រភពដដែលបានឱ្យដឹងទៀតថា សពកុមាររងគ្រោះ លុះដល់ម៉ោង៤រសៀលទើបក្រុមគ្រួសារជនរងគ្រោះបានរកឃើញសពជនរងគ្រោះស្លាប់ នៅនឹងកន្លែងកើតហេតុ បាត់ទៅហើយ ពាក់ព័ន្ធនឹងករណីនេះផងដែរ លោក អ៊ុន ផាន អធិការស្រុកស្វាយអន្ទរ បានឱ្យអ្នកព័ត៌មានយើងដឹងថា ជនសង្ស័យឈ្មោះទ្រី គឹមឈាង នោះត្រូវបានកម្លាំងរបស់លោកឃាត់ខ្លួនកាលពីម៉ោ៥ល្ងា ចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២១០៦ ដោយសំអាងទៅលើសាក្សីចំនួន២នាក់ដែលឃើញជនសង្ស័យនាំជនរងគ្រោះទៅក្នុងព្រៃនាកន្លែងកើតហេតុ ហើយនឹងសំអាងទៅលើស្លាកស្នាមមួយចំនួនដែលមានស្នាមដាច់រលាត់ស្បែកជនសង្ស័យ។ តែយ៉ាងណាជនសង្ស័យនៅមិនទាន់សារភាពនៅឡើយនោះទេ ហើយលោក កំពុងស្រាវជ្រាវរកឯកសារមួយចំនួនទៀតដើម្បីដាក់បន្ទុក និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕
សុខភាព ៖មនុស្សម្នាក់ៗដែលរវល់នឹងកិច្ចការរបស់ខ្លួន និងពេលខ្លះលុយទិញអាហារតែងតែជ្រើសរើសយកមីកញ្ចប់មកឆុងសំរាប់បរិភោគ ។ មីកញ្ចប់ក៏ជាអាហារដែលប្រជាជនកម្ពុជាចូលចិត្តផងដែរព្រោះវា ងាយស្រួលក្នុងការចំអិន ប៉ុន្តែតាមពិតទៅ បើញ៉ាំវាលើសពីមួយកញ្ចក់ ក្នុង១ថ្ងៃ អាចប៉ះពាល់ដល់សុខភាព ព្រោះមីកញ្ចប់ ភាគច្រើនធ្វើពីម្សៅ អង្ករសាលី ៦០-៧០% រីឯខ្លាញ់ ១៥-២០% (ផ្សំនៅក្នុងគ្រឿង) ចំណែក ៥-៦% ជាអំបិល និងប៊ីចេង ។
ដូច្នេះរាងកាយទទួលបរិមាណសូដ្យូម លើសពីតម្រូវការ រហូតដល់ទៅ ៥០% ទៅ ១០០% ដែលអាចបង្ករគ្រោះថ្នាក់ដល់តម្រងនោម និងធ្វើអោយសម្ពាធឈាម ឡើងខ្ពស់ (លើសឈាម) ទៀតផង ។
ដើម្បីដោះស្រាយនូវបញ្ហានេះអ្នកខ្លះបានឆុងវាជាមួយពងមាន់ ឬពងទា បន្លែ ឬសាច់ផង ដើម្បីបង្កើនសារធាតុអាហារ និងការពារកុំអោយរាងកាយ ទទួលយកសូដ្យូម ច្រើនហួសហេតុពេក ។ពេលទិញមី គួរជ្រើសយកមីណា ដែលសរសេរផ្លាក នៅកញ្ចប់ថា បន្ថែមសារធាតុអ៊ីយ៉ូដ ជាតិដែក និងវីតាមីន A ។គួរចៀសវាង ទទួលទានមីឆៅ ព្រោះសរសៃវារីកនៅក្នុងក្រពះ អាចនាំអោយឆ្អល់ពោះ ។អ្វីដែលសំខាន់បំផុត គឺមិនគួរញ៉ាំមី លើសពី១កញ្ចប់ ក្នុង១ថ្ងៃឡើយ ។
ការញាំមីកញ្ចប់ច្រើនពេកក៏អាចបណ្តាលអោយយើងខ្សោះជីជាតិ ជាពិសេសអ្នកខ្លះដែលចូលចិត្តញាំមីកញ្ចប់ច្រើនក៏កើតមុនផងដែរ។ដូចនេះយើងត្រូវចេះថែរក្សាសុខភាពរបស់យើងដោយបរិភោគអាហារណាសំបូរវីតាមីន ព្រោះសុខភាពមានតម្លៃណាស់សំរាប់ជីវិតមនុស្ស ៕
ខេត្តបន្ទាយមានជ័យ ៖រថយន្តថៃដឹកពលករខ្មែរជ្រុលបុកបង្គោលភ្លើង ហើយក្រឡាប់ធ្លាក់ទឹកប្រឡាយ បណ្តាលឲ្យពលករខ្មែរ០៦នាក់បានស្លាប់(ស្រី៣) និង២៤នាក់ផ្សេងទៀតរបួសធ្ងន់ស្រាល ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ នៅផ្លូវសុវណ្ណាសន ស្ថិតក្នុងក្រុម២ ឃុំផាក់ខាត់ ស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវប្រទេសថៃជាប់ព្រំប្រទល់កម្ពុជា។
ជុំវិញព័ត៌មានខាងលើនេះនៅមិនប្រភពព័ត៌មានណាមួយអាចបញ្ជាក់ច្បាស់នៅឡើយទេពីមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងមន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕
បាល់ទាត់៖ខ្សែការពាររបស់ក្លឹប Villarreal កីឡាករ Eric Bailly នឹងក្លាយជាកីឡាករទីមួយរបស់លោក Jose Mourinho ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ Manchester United នាពេលឆាប់ៗ។
ខ្សែការពារកណ្ដាលវ័យ២២ឆ្នាំ ត្រូវទៅធ្វើតេស្តសុខភាពសប្ដាហ៍នេះ ហើយ United ត្រូវចំណាយប្រមាណ ៣០លានផោន ក្នុងការនាំរូបគេមកកាន់ទឹកដី Old trafford។
គួរបញ្ជាក់ថា Bailly លេងបាន៤០ប្រកួតរដូវកាលមុន បន្ទាប់ពីផ្ទេរទៅ Villarreal កាលពីខែមករាឆ្នាំ ២០១៥ ដោយមានតម្លៃខ្លួនត្រឹម ៤,៤លានផោនប៉ុណ្ណោះ៕
ខេត្តកំពត ៖កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពតបានឃាត់ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀនដ៏សកម្មម្នាក់ រួមនិងថ្នាំញៀន៧កញ្ចប់។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីម៉ោង៤រសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ចំណុចហាងកាហ្វេបៃតង ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា ជនសង្ស័យឈ្មោះ តេង ក្លូ អាយុ២៧ឆ្នាំ រស់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងនិងខេត្តកំពត។ វត្ថុតាងរឹបអូសបាន រួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៧កញ្ចប់តូច។
ក្រោយឃាត់ខ្លួនភ្លាមកម្លាំងខាងលើ បានបន្តទៅឆែកឆេរ ដែលជនសង្ស័យធ្វើការ និងស្នាក់នៅ ក្នុងផ្ទះសំណាក់ យីហោ «ពន្លឺដារ៉ា» បន្ទប់លេខ ០០៩ ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត កម្លាំងបានរកឃើញ សម្ភារពាក់ព័ន្ធគ្រឿងញៀន មួយចំនួន។
បច្ចុប្បន្ម ជនសង្ស័យ ត្រូវបានកំពុងសាកសួរ នៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
រាជធានីភ្នំពេញ ៖បុរសម្នាក់ខឹងប្រពន្ធរត់ចេញពីផ្ទះមកស្នាក់នៅភ្នំពេញ ជាមួយបងប្អូនបានបីថ្ងៃ តូចចិត្តពេកយកកាំបិតកាត់ពងខ្លួនឯង ដើម្បីបញ្ចប់ជីវិត តែត្រូវគេជួយទាន់។ហេតុការណ៍នេះកើតឡើងយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បើតាមសម្ដីបងប្អុនជនរគ្រោះបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ វិចិត្រ អាយុ២៧ឆ្នាំ មានស្រុកកំណើតក្នុងខេត្តស្វាយរៀង។
ប្រភពដដែលបន្ដថា ជនរងគ្រោះមានជម្លោះជាមួយប្រពន្ធ ហើយរត់ចេញពីផ្ទះមកស្នាក់នៅភ្នំពេញ ជាមួយបងប្អូនបានបីថ្ងៃ ក៏តូចចិត្តពេកបានយកកាំបិតកាត់ពងខ្លួនឯងដើម្បីបញ្ចប់ជីវិត តែត្រូវបានប្រជាពលរដ្ឋឃើញទាន់ ទើបបញ្ជូនមកមន្ទីពេទ្យព្រះកុសមៈ ដើម្បីសង្គ្រោះជីវិត៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍