All posts by មេគង្គ ប៉ុស្តិ៍

ប្រពន្ធចាក់ប្តីមួយកាំបិតរបួសធ្ងន់ រួចរត់គេចខ្លួនបាត់

រាជធានី​ភ្នំពេញ​៖​អំពើហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង​ប្រពន្ធ​បាន​យក​កាំបិត​ចាក់​ប្តី​មួយ​កាំបិត​ចំ​ត្រង់​ដោះ​ខាងឆ្វេង​រងរបួស​ធ្ងន់​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ ចំណែក​ប្រពន្ធ​ដែលជា​ជនដៃដល​បាន​រត់​គេចខ្លួនបាត់​។ ហេតុការណ៍​នេះ​កើតឡើង​នាយ​ប់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​និយាយថា ជនរងគ្រោះ​ឈ្មោះ ច្រេ​ង សុភា អាយុ​៣៦​ឆ្នាំ រីឯ​ប្រពន្ធ​មិនទាន់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​បាន​រត់​គេចខ្លួនបាត់ ហើយ​ប្តី​ត្រូវបាន​ក្រុម​៧១១ របស់​កងពល​លេខ​៧០ ចុះទៅ​ជួយ​អន្តរាគមន៍ ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។​
​ប្រភព​ដដែល​បញ្ជាក់ថា មុនពេល​កើតហេតុ ជនរងគ្រោះ​ជា​អ្នករត់ម៉ូតូឌុប ហើយ​រាល់ដង​តែងតែ​ចូល​ផ្ទះ នៅ​យប់​ជ្រៅ តែ​ថ្ងៃនេះ​ចូល​ផ្ទះ​ពី​ក្បាល​ព្រលប់ ស្រាប់តែ​មកដល់​ផ្ទះ​មិនឃើញ​មាន​បាយ​សម្ល ទើប​នាំ​ឲ្យ​កើត​ជម្លោះ រហូត​វាយតប់​គ្នា​។ ពេល​កំពុង​ឈ្លោះប្រកែក​គ្នា និង​វាយ​គ្នា​នោះ ស្រាប់​ប្រពន្ធ បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ចំ​ដោះ ប្តី​ខាងឆ្វេង បណ្តាល​ហូរឈាម យ៉ាងខ្លាំង​តែម្តង​៕

fn-2016-06-07-23-08-58-3fn-2016-06-07-23-08-58-0

បង្ក្រាប​ករណី​គ្រឿងញៀន​​ម្សិលមិញ​ឃាត់ខ្លួន​សង្ស័យ​៣៧​នាក់​

​រាជធានី​ភ្នំពេញ​៖​យោងតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ចុះផ្សាយ​ថា មនុស្ស​៣៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន ទូទាំងប្រទេស​ថ្ងៃទី​៧ ខែមិថុនា​ម្សិលមិញ​។​
​ប្រភព​បញ្ជាក់ថា នៅ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ (​គិត​ត្រឹម​ម៉ោង​១៦​ល្ងាច​) ក​ម្លាំ​ន​នគរបាល​បង្ក្រាប​បទ​ល្មើស​ជួញដូរ /​រក្សាទុក និង​ប្រើប្រាស់​១៧​ករណី ឃាត់​មនុស្ស​៣៧​នាក់ (​ស្រី​៧​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ​២៣​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​១៤​នាក់ ដោយ​ដកហូត​បាន​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន (ice) ចំនួន​៥៣៦.៨៣​ក្រាម​, ៤​កញ្ចប់​ធំ​, ៤៤​កញ្ចប់​តូច និង មេ​តំ​ហ្វេ​តា​មីន (wy)​ចំនួន ១.៤៨​ក្រាម​។​
​នៅ​ថ្ងៃ​ម្សិលមិញ​កម្លាំង​នគរបាល​បង្ក្រាប​រួមមាន​៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាបបាន​១​ករណី ឃាត់ខ្លួន​ម្នាក់​, រាជធានី​ភ្នំពេញ ប​ង្រា្ក​ប​២​ករណី ឃាត់ខ្លួន​៤​នាក់​, កណ្ដាល បង្ក្រាប​៣​ករណី ឃាត់ខ្លួន​៥​នាក់​, តាកែវ​បង្ក្រាប​២​ករណី ឃាត់ខ្លួន​៨​នាក់​, ពោធិ៍សាត់​បង្ក្រាប​២​ករណី​ឃាត់ខ្លួន​៩​នាក់​, បាត់ដំបង​បង្ក្រាប​៣​ករណី ឃាត់ខ្លួន​៣​នាក់​, បន្ទាយមានជ័យ បង្ក្រាប​១​ករណី ឃាត់ខ្លួន​៣​នាក់​, កំពង់ឆ្នាំង បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, ព្រៃវែង​បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់ និង​ក្រចេះ​បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​៕

fn-2016-06-08-08-00-53-0

បាញ់​ម្ចាស់ផ្ទះ​របួសធ្ងន់ ប្លន់​យក​ទ្រព្យសម្បត្តិ​មួយចំនួន​នៅ​ស្រុក​លំផាត់​

​ខេត្តរតនគិរី​៖​ក្រុមចោរ​ប្រដាប់អាវុធ​បានធ្វើ​សកម្មភាព​បាញ់​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​អស់​មួយចំនួន​រត់គេច​បាត់​ដោយ​សុ​វត្តិភាព​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៩ និង​៥០​នាទី​យប់​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​អូរទទឹង ឃុំ​ឡា​បាំង​១ ស្រុក​លំផាត់ ខេត្ត​រតនគីរី​។​
បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា ក្រុមចោរ​មួយក្រុម​មាន​គ្នា​ចំនួន​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើង​វែង និង​ខ្លី​បាន​ចូលមក​ប្លន់​យកលុយ​អស់​ជាង​២​ពាន់​ដុល្លារ និង​ទ្រព្យសម្បតិ​មួយចំនួនទៀត ថែមទាំង​បាញ់​ម្ចាស់ផ្ទះ​ឈ្មោះ បូ​រិ​ន អាយុ​២៧​ឆ្នាំ​១​គ្រាប់​ធ្លាយ​ឆ្អឹងជំនី​ពី​ម្ខាង​ទៅ​ម្ខាង​រងរបួស​ធ្ងន់​។​ក្រោយពី​ធ្វើ​សកម្មភាព ហើយ​ក្រុមចោរ​បាន​យកលុយ និង​ទ្រព្យសម្បត្តិ​រត់គេច​បាត់​ដោយ​សុ​វត្តិភាព​។​ចំណែក​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ហើយ​បើតាម​សាច់ញាតិ​ជនរងគ្រោះ​បានអោយដឹងថា​គេ​និង​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​ទាំងយប់​ផងដែរ​។​
​ក្រោយពី​កើតហេតុ​សម​ត្ត​កិច្ច​គ្រប់​ស្ថាប័ន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ទាំងយប់​ដើម្បី​ធ្វើ​កំណត់ហេតុ​និង​តាម​ចាប់​ក្រុមចោរ​ទាំងនេះ​យក​ប្ដ​ន្ទា​ទោស​តាមច្បាប់​។​ប៉​ន្តែ​សម​ត្ត​កិច្ច​មិនទាន់​បញ្ជាក់​ពីមុខ​សញ្ញា​ប្លន់​នេះ​នៅឡើយ​ទេ ព្រមទាំង​ទ្រព្យសម្បត្តិ​ដែល​ក្រុមចោរប្លន់​យកទៅ​បាត់​នោះ​ក៍​មិនទាន់​ដឹង​ចំនួន​ពិតប្រាកដ​នៅឡើយ​ដែរ សម​ត្ត​កិច្ច​និង​ធ្វើការ​នេះ​បន្តទៀត​។​
​សូមបញ្ជាក់ថា ភូមិ​ទទឹង​នេះ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦​ពី​ទី​រួម​ខេត្ត​ទៅ​ស្រុក​លំផាត់​គឺជា​ភូមិ​ដាច់​ស្រយាល​ពី​ស្រុក​លំផាត់​ទើប​ជា​ឳ​កាស​ល្អ​របស់លោក​ចោរ​ទាំងនេះ​៕

66d8a7b4-c327-4605-a95a-8e9d95718d170d21b651-5d88-4ad3-83cd-0009ce4ef9b0

ស្លាប់​៥​នាក់ របួស​១០​នាក់​ដោយសារ​គ្រោះថ្នាក​ចរាចរណ៍​ម្សិលមិញ​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក (​យប់​៦​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ រងរបួស​ធ្ងន់​៩​នាក់​និង​របួសស្រាល​ម្នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៥​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៨​គ្រឿង​, រថយន្ត​ធុន​តូច​៥, រថយន្ត​ធុន​ធំ​២​គ្រឿង​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើត មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៤​លើក​, មិន​គោរព​សិទ្ធិ​២​លើក​, មិន​ប្រកាន់​ស្តាំ​៣​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៩​នាក់​។​
​ជាមួយគ្នា​នោះ​លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ៤,១០៣​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,៨៥៤​គ្រឿង និង​ពិន័យ​សរុប ២,២៤៩​គ្រឿង​៕

13322147_1002430843146103_3696026398036090423_n

មនុស្ស​ជិត​១០​នាក់​ស្លាប់ និង​របួស​ក្នុង​ហេតុការណ៍​វាយប្រហារ​ដោយ​គ្រាប់បែក​នៅ​តួ​ក​គី​

អ៊ី​ស្តង់​ប៊ុល​៖​មាន​ករណី​វាយប្រហារ​ដោយ​គ្រាប់បែក​នៅ​កណ្តាល​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​២​នាក់​បាន​ស្លាប់ និង​៥​នាក់​ផ្សេងទៀត​បាន​រងរបួស​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ Reuters នៅមុននេះ​បន្តិច​។​
​ករណី​វាយប្រហារ​នេះ​ធ្វើ​ឡើងលើ​រថយន្ត​ប៉ូលិស​នៅក្នុង​តំបន់ Vezneciler ស្ថិតនៅ​កណ្ដាល​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ជាទី​កន្លែង​ដែល​សម្បូរ​ដោយ​សកល​វិទ្យាល័យ និង​តំបន់​ទេសចរណ៍ កាលពី​ព្រឹក​មិញ​។​
ទោះជា​យ៉ាងណា​ករណី​វាយប្រហារ​នេះ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា ជា​ទង្វើ​របស់​ក្រុម​ណា​នោះទេ ប៉ុន្តែ​អាជ្ញាធរ​អ៊ី​ស្តង់​ប៊ុល បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា អាចជា​ទង្វើ​របស់​ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ​៕

CkU9XtuW0AAHbYi57566c96c36188cb1b8b4578

Liverpool ត្រៀម​ចុះហត្ថលេខា​ជាមួយ Higuain នាពេល​ឆាប់ៗ​នេះ​

​បាល់ទាត់​៖​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ក្រុម​ហង្ស​ក្រហម Liverpool បាន​ខិតជិត​ដល់​ការព្រមព្រៀង​ក្នុងការ​ចុះហត្ថលេខា​នាំយក​ខ្សែប្រយុទ្ធ​ឆ្នើម Gonzalo Higuain របស់​ក្រុម Napoli​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​វ័យ​២៨​ឆ្នាំ​រូបនេះ បាន​ក្លាយជា​គោលដៅ​ធំ របស់លោក Jurgen Klopp អ្នកចាត់ការ​ហង្ស​ក្រហម​ដោយ​ចង់​ពង្រឹង​នៅ​តំបន់​ប្រយុទ្ធ​ឲ្យ​ខ្លាំង​ជាង​មុន នៅ​រដូវ​កាល​ថ្មី ។​យ៉ាងណាមិញ បើតាម​សារព័ត៌មាន BeIN Sports បាន​ឲ្យ​ដឹងថា Liverpool នឹង​ចុះ​កុងត្រា​ជាមួយ​អតីត​ខ្សែប្រយុទ្ធ​ក្រុម Real Madrid រូបនេះ បាន​ផ្លូវការ​ឆាប់ៗ​ខាងមុខនេះ​។​
​គួរ​បញ្ជាក់ដែរថា ខ្សែប្រយុទ្ធ Higuain ដែលជា​កីឡាករ​មួយរូប​បំបែក​កំណត់ត្រា​នៅ​ក្របខ័ណ្ឌ​កំពូល Serie A របស់​អ៊ីតាលី​រដូវ​កាល​នេះ បន្ទាប់ពី​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៣៦​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៣៥​ប្រកួត​៕

maxresdefault

ព្យុះ និង​ទឹកជំនន់​វាយប្រហារ​អូស្ត្រាលី​មនុស្ស​៧​នាក់​ស្លាប់ និង​បាត់​ខ្លួន


ស៊ីដនី​៖​សារព័ត៌មាន​ស៊ិន​ហួ​បាន​ផ្សាយ​ថា ខ្យល់ព្យុះ​ដ៏​កំណាច​មួយ​បាន​វាយប្រហារ​ភាគ​ខាងកើត​ប្រទេស​អូស្ត្រាលី បាន​បង្ក​ជា​ទឹកជំនន់​បណ្តាល​ឲ្យ​មនុស្ស​បួន​នាក់​បាន​ស្លាប់ និង​បីនាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​។​
​ការវាយប្រហារ​ដោយ​ព្យុះ នៅ​តំបន់ឆ្នេរ​ភាគ​ខាងកើត​នោះ​ព្យុះ​បាន​វាយប្រហារ​ចាប់តាំងពី​ថ្ងៃ​សៅរ៍ និង​អាទិត្យ​សប្តាហ៍​មុន​ដោយ​បណ្តាល​ឲ្យ​រលក​ទឹកសមុទ្រ​កើនឡើង និង​វាយប្រហារ​ឆ្នេរ​ភាគ​ខាងជើង​ទីក្រុង​ស៊ីដនី​ប្រវែង ៥០​ម៉ែត្រ ឲ្យ​ខូចខាត​ទាំងស្រុង​តែម្តង​។
​បើតាម​ផ្នែក​ព្យាករណ៍​អាកាសធាតុ​នៃ​សកល​វិទ្យាល័យ New South Wales បាន​ឲ្យ​ដឹងថា រលក ធំៗ​នឹង​បន្ត​វាយប្រហារ​មកលើ​ឆ្នេរ​ភាគ​ខាងកើត​ប្រទេស​បន្ថែមទៀត​។​ទន្ទឹម​នោះ ប្រជាជន​រាប់ម៉ឺន​នាក់​ត្រូវបាន អាជ្ញាធរ​ប្រាប់ ឲ្យ​ប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់បំផុត​៕

7483132-3x2-940x627

Banega នឹង​ផ្លាស់​ទៅកាន់ Inter នៅ​រដូវ​កាល​ក្រោយ​

​បាល់ទាត់​៖​ខ្សែបម្រើ​អា​ហ្ស​ង់​ទីន​គឺ​កីឡាករ Ever Banega បាន​បញ្ជាក់ថា គាត់​នឹង​មក​ចូលរួម​ជាមួយ​ក្លឹប Inter Milan នៅ​រដូវក្តៅ​នេះ​។​
​ខ្សែបម្រើ​សញ្ជាតិ​អា​ង្ស​ង់​ទីន​វ័យ​២៦​ឆ្នាំ​រូបនេះ បានបញ្ជាក់​ជា​ផ្លូវការ​នាពេល​បច្ចុប្បន្ននេះ​ថា​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប Sevilla នៅ​មិនទាន់​ផុតកំណត់​ទេ ប៉ុន្តែ កីឡាករ​រូបនេះ​បាន​បង្ហើប​ឲ្យ​ដឹងថា​រូបគេ​នឹងមាន​ការផ្លាស់ប្តូរ​ទៅកាន់​ទឹកដី San Siro បន្ទាប់ពី​ការចាកចេញ​ពី​ទឹកដី Estadio ។​
Banega បាន​ប្រាប់ Goal.com «​ខ្ញុំ​នឹង​ចាក​ចេញពី​ក្រុម​នេះ ដើម្បី​ទៅ​ចូលរួម​លេង​ជា​មិត្ត​រួម​ជាតិ​គឺ​កីឡាករ Sanchez Pizjuan លេង​នៅ​ទី​រួច​ទៅហើយនោះ​»​។​«​ខ្ញុំ​បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្រុម​មួយ​នេះ​វា​គឺជា​ការលំបាក ប៉ុន្តែ​ឱកាស​នៅ​ទីនោះ​គឹ​វា​អស់ន័យ​សម្រាប់​ខ្ញុំ​ហើយ ខ្ញុំ​គឹ​ចង់​ផ្លាស់ប្តូរ​មកលេង​នៅ​ប្រទេស​អ៊ីតាលី​វិញ​ពិសេស​គឺ​ក្រុម Inter Milan នេះ​តែម្តង ហើយ ខ្ញុំ​រង់ចាំ​ឱកាស​នេះ​យូរ​មកហើយ​ដែរ​។​
​គួរ​បញ្ជាក់ដែរថា ខ្សែបម្រើ Banega បាន​ជួយ​ក្លឹប Sevilla ឈ្នះ​ពាន Europa League នៅ​រដូវ​កាល​នេះ ហើយ​ពេល​ថ្មីៗ​នេះ​ធ្លាប់​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការផ្លាស់ប្តូរ​ទៅលេង​នៅ Premier League នោះ​ជាការ​មិន​ពិ​ក​៕

sevilla-ever-banega

បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ខណៈកំពុង អង្គុយក្រោមផ្ទះ

​ខេត្តកំពង់ឆ្នាំង​៖​បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់ចោល​ប្រពន្ធ និង​កូន​២​នាក់ ខណៈដែល​កំពុង​អង្គុយ​ជ្រក​ភ្លៀង​នៅលើ​គ្រែ​ក្រោមផ្ទះ​។ ហេតុការណ៍​នេះ កើតឡើង​នៅ​កាលពី​វេលា​ម៉ោង​០៧ និង​២០​នាទី​យប់​ថ្ងៃទី​៥ មិថុនា ២០១៦ នៅ​ភូមិ​កណ្តាល ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង​។
​បុរស​ដែល​ស្លាប់​ឈ្មោះ សេង សៀង អាយុ​៤៣​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ខៀវ ផា អាយុ​៣៩​ឆ្នាំ មានកូន​២​នាក់​។​
ប្រភពពី​ស្ត្រី​ជា​ប្រពន្ធ​ថា មុនពេល​កើតហេតុ មាន​ភ្លៀង​និង​ខ្យល់​ខ្លាំង​គាត់​និង​កូន​២​នាក់​បាន​នៅលើផ្ទះ ។ ចំណែក​ប្តី​គាត់​ជ្រក​ភ្លៀង​ដោយនៅ​អង្គុយ​លើ​គ្រែ​នៅក្រោម​ផ្ទះ ស្រាប់តែ​ភ្លាមនោះ មាន​ផ្លេកបន្ទោរ​ឆ្វាច​ចំ​ផ្ទះ​គាត់ បន្ទាប់មក​ក៏​បាញ់ផាំង​ឡើង​ហឹ​ង​ត្រចៀក និង​ង​ងិ​ត​មើល​អ្វី​មិនឃើញ​ទេ​។​
​ពេលនោះ​គាត់​ស្រវា​ដុត​ចង្កៀង​បំភ្លឺ មើល​កូនចៅ​ឃើញ​នៅ​ជុំគ្នា ហើយ​ក៏បាន​ស្រែកហៅ​ប្តី​គាត់​នៅក្រោម​ផ្ទះ តែ​មិនឮ​ឆ្លើយ ទើប​ប្រើ​កូន​ឱ្យ​ចុះទៅ​មើល ស្រាប់តែ​ឃើញ​ប្តី​គាត់​ត្រូវ​រន្ទះបាញ់​ស្លាប់​បាត់ទៅហើយ​។​
​ក្រោយពី​ពិនិត្យ​ធ្វើ​កោសល្យ​ពិ​ច្ច័​យ សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​រន្ទះបាញ់​មែន ហើយ​បានប្រគល់​សព​ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

6aacc6e1-42c8-44be-9ab1-7cee835f9f7b

រន្ទះបាញ់​សម្លាប់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ទៀតហើយ​​នៅ​កំពង់ធំ​

ខេត្តកំពង់ធំ​៖​រន្ទះបាញ់​បាន​ប្រល័យ​ជីវិត​ស្រី​វ័យ​ចំណាស់​ម្នាក់​ទៀតហើយ ខណៈ​កំពុងតែ​ទប់​សំអាត​ភ្លឺស្រែ​នៅ​ខាងក្រោយ​ផ្ទះ​។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ល្អក់ ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​
​តាម​ប្រភពព័ត៌មាន​ពី​អ្នកជិតខាង​ឲ្យ​ដឹងថា រងគ្រោះ​ឈ្មោះ​សៀ លាង​អាយុ ៦៨​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​ទីលំនៅ​ភូមិ​ល្អក់ ឃុំ​កំពង់ថ្ម​ស្រុក​សន្ទុក មានកូន​ចំនួន​៤​នាក់​ស្រី​៣​ប្រុស​១​តែ ហើយ ប​ច្ចុ​ុ​ប្បន្ន​កូនៗ​ទាំង​៤​នាក់ មាន​ប្តី​ប្រពន្ធ​អស់ហើយ​សព្វថ្ងៃ គាត់​រស់នៅ​ជាមួយ​កូន​ទី​២​។ ប្រភព​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​លី​ចប​ទៅ​ទប់​ភ្លឺស្រែ នៅ​ខាងក្រោយ​ផ្ទះ ប្រមាណ​៥០​ម៉ែត្រ​ប៉ុណ្ណោះ ពេលនោះ​មេឃ​ស្រទំ ហើយ​ធ្លាក់ភ្លៀង មិនបាន​ប៉ុន្មាន​ដំណក់​ផង​ព្រមទាំង​ពុំមាន​ខ្យល់​កន្ត្រាក់​អ្វី​ផង ស្រាប់តែ​ឮ​សំឡេង​ឆាំង ពេលនោះ​ឃើញ​លោកយាយ ដួល​ដាច់ខ្យល់​ស្លាប់​ទៅហើយ ឃើញ​ស្នាមរ​ហែកសំពត់ និង​អាវ​ព្រមទាំង​ត​បើក​ដើម​ចន្ទី​ទៀតផង​។​
​ក្រោយ​ពិនិត្យ​សាកសព​ស្ត្រី​រងគ្រោះ​ត្រូវបាន​កូនចៅ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

fn-2016-06-07-09-23-18-0fn-2016-06-07-09-23-19-3

ជនសង្ស័យ​កាច់សោរ​ ក​.ម៉ូតូ​ម្នាក់​ត្រូវ​ប្រជាពល រដ្ឋ​ចាប់វាយ​ស្ទើរ​ក្ស័យ​

រាជធានី​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​បាន​ចាប់​ជនសង្ស័យ​ចោរ​កាច់ក​ម៉ូតូ ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់​ព្រួត​វាយ​ស្ទើ​ស្លាប់ បន្ទាប់ពី​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
​តាម​ប្រភព​ព័ត​មានបាន​ឱ្យដឹងថា មុន​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿ​មិន​ចាំ​ម៉ាក បានធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​មួយគ្រឿង​ម៉ាក់ MSX ពាក់​ស្លាក​លេខ​ភ្នំពេញ​1CJ-3933​។ ប្រភព​បន្តថា ក្រោយ​ធ្វើ​សកម្មភាព​បានសម្រេច​តែ​បន្ដិច ក៏ត្រូវ​ម្ចាស់​ម៉ូតូ និង​ប្រជាពលរដ្ឋ​ឃើញ​ទាន់ នាំ​ដេញ​ចាប់វាយ​ស្ទើរ​ស្លាប់ ចំណែក​បក្សពួក​២​នាក់​ទៀត នាំគ្នា​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល​។​
​ក្រោយពេល​កើតហេតុ ជនសង្ស័យ​ដែល​ប្រជាពលរដ្ឋ វាយ​ត្រូវបាន​ឡានពេទ្យ​ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ដោយសារ​តែមាន​របួសធ្ងន់​ធ្ង​រ​ពេក​៕

fn-2016-06-07-09-15-59-0fn-2016-06-07-09-16-00-1

វៀតណាម​គ្រោង​​សង់​ទំនប់​ការពារ​ទឹក ជំនន់​ចូលក្រុង

​ហូជីមិញ​៖​រដ្ឋាភិបាល​វៀតណាម​គ្រោង​ចំណាយ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​សាងសង់​ទំនប់​ការពារ​ទឹកជំនន់ ទ្វារ​ទឹក និង​បំពង់​បង្ហូរទឹក ប្រមាណ ៤៤១,១​លាន​ដុល្លារ​អាមេរិក ដោយ​ចាប់ផ្ដើម​នៅ​ចុងខែ​នេះ​។​
​បើតាម​មន្ត្រី​ក្រុមហ៊ុន Trung Nam Group ដែល​ចុះ​កុងត្រា​សាងសង់​ទំនប់​នេះ​បាន​បញ្ជាក់ថា ទំនប់​មាន​ទ្វារ​ទឹក​ចំនួន​៦ ប្រវែង​ពី ៤០​ទៅ​១៦០​ម៉ែត្រ និង​ជញ្ជាំង​ថ្ម​អម​មាត់ទន្លេ​ប្រវែង ៧,៨​គីឡូម៉ែត្រ ដែល​នឹងត្រូវ​សង់​តាម​ដង​ទន្លេ Saigon ក្នុង​ក្រុង​។ លោក​បន្ថែម​គម្រោង នេះ​មាន​ស្ថានីយ​បូមទឹក​ចំនួន ៣​កន្លែង អាច​បូម​ទឹកបាន​ពី ១២ ទៅ​៤៨​ម៉ែត្រ​គីប​ក្នុង​មួយ​វិនាទី និង​បំពង់​បង្ហូរទឹក​ចូល​ទន្លេ​ចំនួន ២៥​ទៀត ដោយ​គ្រោង​ចំណាយពេល​សាងសង់​រយៈពេល​៣​ឆ្នាំ​។​
បើតាម​មន្ត្រីជាន់ខ្ពស់​វៀតណាម​បាន​បញ្ជាក់ថា គម្រោង​នេះ​រំពឹងថា​នឹង​ជួយ​គ្រប់គ្រង​ទឹកជំនន់ និង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​ទៅលើ​ប្រជាជន​រស់នៅក្នុង​ក្រុង​ជាង ៦,៥​លាន​នាក់ លើ​ផ្ទៃដី ៥៧០​គីឡូម៉ែត្រ​ការ៉េ​៕

3a23j1

លេខ​សម្ងាត់​របស់​នាយក​ប្រតិបត្តិ Facebook ត្រូវបាន Hacker ទម្លាយ​ជា​សាធារណៈ​

​អាមេរិក​៖​ក្រុម Hacker បាន​ទម្លាយ​នូវ​លេខ​សម្ងាត់​គណនី​បណ្ដាញ​សង្គម​របស់​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ Facebook លោក Mark Zuckerberg ខណៈដែល​មហាសេដ្ឋី​វ័យក្មេង​រូបនេះ​កំពុងតែ​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​។​
​ក្រុម Hacker ហៅ​ខ្លួនឯង​ថា OurMine បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម Twitter ថា គណនី Twitter, Instagram, LinkedIn និង Pinterest របស់លោក Mark Zuckerberg ត្រូវបាន​ពួកគេ Hack ចូល និង​បាន​បង្ហោះ​សារ​នៅលើ គណនី​ផ្ទាល់ខ្លួន​របស់ Mark Zuckerberg ថែម​ទៀតផង​។​
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា ក្រុម Hacker បាន​ទម្លាយ​នូវ​ពាក្យ​សម្ងាត់​របស់លោក Mark Zuckerberg ប្រើប្រាស់​នៅលើ​បណ្ដាញ​សង្គម​ថែម​ទៀតផង ដោយបាន​បញ្ជាក់ថា «dadada» គឺជា​ពាក្យ​សម្ងាត់​ដែល​មេ​ធំ Facebook រូបនេះ និយម​ប្រើ ទាំង​នៅលើ Twitter និង LinkedIn​។​
​គួរ​បញ្ជាក់ថា គណនី Twitter និង Pinterest របស់លោក Mark Zuckerberg មិនបាន​បង្ហោះ​អ្វី​សូម្បីតែ​បន្តិច តាំង​ឆ្នាំ​២០១២៕

markzuckerberg2007-e1400081922221

បើកបររវល់តែចុចទូរស័ព្ទរេចង្កូតបុក របាំងដែកចែកទ្រូងផ្លូវ

រាជធានី​ភ្នំពេញ​៖​នារី​ជនជាតិ​ចិន​ម្នាក់​រវល់​តែ​ចុច​ទូរស័ព្ទ​បាន​បើករថយន្ដ​ស៊េរី​មួយគ្រឿង​ម៉ាក AGUAR​បុក​របាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​អស់​៤​ផ្ទាំង ចំណែក​រថយន្ដ​បែក​កង់​ទៅមុខ​លែងរួច តែ​សំណាងល្អ​គ្មាន​អ្នករងរបួស​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ តាម​បណ្ដោយ​មហាវិថី​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
បើតាម​ប្រភពព័ត៌មាន​ពី​កន្លែង​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​ស៊េរី​មួយ​ម៉ាក JAGUAR ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-1088 បើកបរ​ដោយ​នារី​ម្នាក់​ជា​ជន​ជាតិចិន ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយសារតែ​នារី​ជា​អ្នកបើកបរ​កំពុង តែ​រវល់​ចុច​ទូរស័ព្ទ ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​របាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៤​ផ្ទាំង​ពេញទំហឹង បណ្ដាលឱ្យ​រថយន្ដ​បែក​កង់​ទៅមុខ​លែងរួច តែ​សំណាង​មិនមាន​ណា ម្នាក់​រងគ្រោះ​ឡើយ​។​
ក្រោយពេល​កើតហេតុ រថយន្ដ​បង្ក​ត្រូវបាន​សមត្ថកិច្ច ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុងភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិ​វ​ធី​៕

fn-2016-06-07-00-06-47-1fn-2016-06-07-00-06-47-0fn-2016-06-07-00-06-47-2

ស្លាប់​៥​នាក់ របួស​៣០​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៥​លើក (​យប់​១០​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ រងរបួស​ធ្ងន់​១៩​នាក់ និង​របួសស្រាល​១១​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ១៥​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​២៧​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១៨​គ្រឿង​, រថយន្ត​ធុន​តូច​៧, រថយន្ត​ធុន​ធំ​១​គ្រឿង​, ថ្មើរជើង​១​នាក់​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៩​លើក​, មិន​គោរព​សិទ្ធិ​៣​លើក​, ស្រវឹង​១​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក ។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​២៣​នាក់ (​យប់​១៤​នាក់ )​។​
​ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​២,៨៦៥​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​១,២៥៧​គ្រឿង និង​ពិន័យ​សរុប​១,៦០៨​គ្រឿង​៕

1-!-1