All posts by មេគង្គ ប៉ុស្តិ៍

លោក កឹម សុខា រង​បណ្តឹង​ថ្មី​ទៀត ពី​អតីត​ម្តាយ​ប្រពន្ធចុង​

 

អត្ថបទ ៖ លោក រដ្ឋា

ភ្នំ​ពេ​ញ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នៅ​ថ្ងៃទី ៦ ខែមិថុនា នេះ​បាន​បញ្ជាក់ថា​នឹង​ទទួល​ពិនិត្យ​លើ​បណ្តឹង​ចោទ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​លើ​ប្រាក់​ជំនួយ​បក្ស​របស់​អ្នកគាំទ្រ​នៅក្រៅ​ប្រទេស និង​នាំ​មនុស្ស​ចេញទៅ​បរទេស​ជា​ថ្នូរ​នឹង​លុយ​២​ម៉ឺន​ដុល្លារ​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នា​​ថ្ងៃ​ចន្ទ ទី​៦ ខែមិថុនា នេះ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) បាន​បញ្ជាក់ថា អង្គភាព​នឹង​ពិនិត្យ​é​ក​សារ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​យកលុយ​ជំនួយ​ពី​ក្រៅប្រទេស​មក​ចាយវាយ​ផ្ទាល់ខ្លួន និង​ការយក​មនុស្ស​ទៅ​ក្រៅប្រទេស​ជា​ថ្នូរ​នឹង​លុយ​២​ម៉ឺន​ដុល្លារ​។​

នៅក្នុង​កិច្ចប្រជុំ​នោះ ស្ត្រី​ម្នាក់​ឈ្មោះ សំ ផល្លា ដែល​ធ្លាប់​ចេញមុខ​តវ៉ា​ប្រឆាំង និង​ធ្លាប់​ត្រូវបាន​រង​អំពើហិង្សា​ដោយ​អង្គរក្ស​លោក កឹម សុខា កាលពី​អំឡុង​ឆ្នាំ​២០១៣ បាន​អះអាងថា ខ្លួន​ជា​ម្តាយ​របស់​ស្ត្រី​ម្នាក់​ដែលជា​ប្រពន្ធចុង​របស់លោក កឹម សុខា​។​

​ក្នុង​ពាក្យបណ្តឹង​របស់​អ្នកស្រី សំ ផល្លា បាន​ប្តឹង​លោក កឹម សុខា ក៏មាន​រៀបរាប់​ពី​ករណី​ប្រើ​ហិង្សា​មកលើ​រូបអ្នក​ស្រី កាលពី​ឆ្នាំ​២០១៣ តាមរយៈ​ការវាយដំ​ពី​អង្គរក្ស​របស់លោក កឹម សុខា​។ អ្នកស្រី​ក៏បាន​លើកឡើង​ផងដែរ​ថា លោក កឹម សុខា បាន​ឲ្យ​លុយ​ទៅ​កូនស្រី​របស់​អ្នកស្រី​ចំនួន​៤​ពាន់​ដុល្លារ ហើយ​ថា​លុយ​នោះបាន​ពី​ជំនួយ​នៅក្រៅ​ប្រទេស​។ អ្នកស្រី​អះអាង​ក្នុង​កិច្ចប្រជុំ​នោះ​ថា លោក កឹម សុខា ទទួលបាន​លុយ​២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ពី​មនុស្ស​ម្នាក់​ពេល​យក​មនុស្ស​ចេញទៅ​សហរដ្ឋអាមេរិក​។​អ្នកស្រី​ថា​៖ “​បាន​លុយ​ជំនួយ​គេ​ជួយ​…​គាត់​មាន​នាំ​មនុស្ស​ចេញទៅ​ក្រៅប្រទេស ដាក់ថា​ជា​លេខា​គាត់​….. ហើយ​យក​ម្នាក់​២​ម៉ឺន​ដុល្លារ ” ។​

​យ៉ាងណាក៏ដោយ លោក ឱម យ៉ិនទៀង បាន​បញ្ជាក់ថា អង្គភាព ACU មិនអាច​ចាត់ការ​រឿង​បង្ក​របួសស្នាម​លើ​អ្នកស្រី សំ ផល្លា និង​បណ្តឹង​ផ្សេងទៀត​នោះទេ ដោយហេតុថា​មិន​ស្ថិតក្នុង​បទល្មើស​ពុករលួយ​ដែលជា​សមត្ថកិច្ច​របស់​លោក​។​លោក​បន្តថា អង្គភាព​នឹង​ពិនិត្យ​បណ្តឹង​លើ​ករណី​លុយ​ជំនួយ​ដែល​បាន​ពី​ក្រៅប្រទេស និង​រឿង​ចោទប្រកាន់ថា យកលុយ​២​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការយក​មនុស្ស​ទៅ​បរទេស​។​

នេះ​ជា​បណ្តឹង​ថ្មី​ទៀត ខ​ណៈ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កំពុង​ប្រឈម​នឹង​ការចាប់ខ្លួន​ដោយសារ​បណ្តឹង​របស់​នា​រី​ម្នាក់​ឈ្មោះ ចាន់ ដា​រ៉ា​ទី ហៅ​ស្រីមុំ ជា​អ្នក​ប្រកប​របរ​ធ្វើ​ក្រចក​យ៉ាង​សាមញ្ញ​ម្នាក់ ហើយ​នីតិវិធី​បាន​ឈានដល់​ដំណាក់​ការដែល​តុលា​ការចេញ ”​ដីកា​បង្គាប់​” ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១៤ ខែមិថុនា ខាងមុខនេះ​៕
fn-2016-06-06-09-05-31-0

ACU ច្រានចោល​បណ្តឹង​ចោទ​មេដឹកនាំ គ​.​ជ​.​ប ៤រូប ពីបទ​ពុករលួយ​

 

​លោក សុត្ថារ៉ូ

ភ្នំ​ពេ​ញ៖ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នៅ​ព្រឹក​ថ្ងៃទី ៦ ខែមិថុនា នេះ បាន​បដិសេធ​មិន​ទទួល​ពាក្យបណ្តឹង​របស់​ប្រធាន​សមា​គន៍​មួយ​ដែល​ប្តឹង​មន្ត្រី​ថ្នាក់ដឹកនាំជាន់ខ្ពស់ គ ជ ប ៤រូប ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ។​

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានបញ្ជាក់​បែបនេះ នៅ​បន្ទាប់ពី​ក្រុម​ជំនាញ ​ACU បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​លើ​សក្ខីកម្ម​ក្នុង​ពាក្យបណ្តឹង​ថា តើ​អាច​យកជាការ​បាន ដែរ​ឬ​យ៉ាងណា ​?

រយៈពេល​ជាង​២ ម៉ោង នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី៦ នេះ ក្រុមការងារ​ជំនាញ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) បាន​បើក​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​របស់ លោក រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន ដែល​ប្តឹង​ថ្នាក់ដឹកនាំ គ​.​ជ​.​ប អំពី​រឿង​ពុករលួយ​។ ទីបំផុត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានសម្រេច​ច្រានចោល​មិន​ទទួលយក​បណ្តឹង​នោះ​ទៅ​ចាត់ការ​ទេ​។​

​ប្រធាន ACU លោក ឱម យ៉ិនទៀង បានបញ្ជាក់​ហេតុផល​នៃ​ការមិន​ទទួលយក​ពាក្យបណ្តឹង​នេះ​ថា គឺ​ដោយសារតែ​សំណុំ​រឿងនេះ​អត់​មាន​តម្រុយ​សូម្បីតែ​បន្តិច​សោះ ក្នុងការ​ឈានទៅដល់​ការស៊ើបអង្កេត​នោះឡើយ ហើយក៏​អត់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នោះដែរ​។

​កិច្ចប្រជុំ​របស់​ក្រុមការងារ​ជំនាញ​ផ្នែក​ពុករលួយ ACU នា​ព្រឹក​មិញ​នេះ រួមមាន​វត្តមាន​ទាំង​ម្ចាស់​បណ្តឹង​លោក រស់ សា​រ៉ុ​ម និង​តំណាង​គណៈកម្មការ​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផងដែរ ដោយបាន​ជជែក​ដេញដោល​គ្នា​ប្រមាណ​ជា​ជិត​២​ម៉ោង ទើប​មានការ​សម្រេច​មិន​ទទួលយក​ពាក្យបណ្តឹង​នេះ​។​

​សូមជម្រាបថា មន្ត្រី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ គ ជ ប ចំ​នួ​ន ​៤​រូប ដែល​បាន​រង​នូវ​បណ្តឹង ពី​លោក រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន គឺ​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប លោក គួ​យ ប៊ុន​រឿន អនុប្រធាន លោក ហង់ ពុទ្ធា អ្នកនាំពាក្យ និង​លោក ម៉ៅ សុភា​រិ​ទ្ធ អគ្គលេខាធិការរង គ​.​ជ​.​ប​។ ក្នុង​បណ្តឹង​នោះ លោក រស់ សា​រ៉ុ​ម​បាន​ចោទ​ពី​ការឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុងការ​តែងតាំង និង​ការធ្វើសមាហរណកម្ម មន្ត្រី​ក្នុង​ស្ថាប័ន គ ជ ប ដែល​បាន​ប្រព្រឹត្ត​នៅក្នុង​ខែមករា ឆ្នាំ​២០១៦​។

​បន្ទាប់ពី​ពិភាក្សា​ដេញដោល និង​ការមិន​ទទួល​បណ្តឹង​ក្នុង​កិច្ច​នោះ​រួចមក លោក រស់ សា​រ៉ុ​ម មិនបាន​ជំទាស់​អ្វី​នឹង​ការសម្រេច​នេះ​ទេ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចេញ​លិខិត​បដិសេធ​ជា​ផ្លូវការ​។​

​មន្ត្រី​នាំពាក្យ គ ជ ប លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា ខ​ណៈ​នេះ គ​.​ជ​.​ប កំពុង​ពិចារណា​ថា តើ​គួរ​ប្តឹង​លោក រស់ សា​រ៉ុ​ម ទៅកាន់​តុលាការ​ពីបទ​បរិហារកេរ្តិ៍​ដែរ​ឬ​យ៉ាងណា ? ៕

ACU1

ដំឡូង​ជ្វាជា​អាហារ​បញ្ចុះ​សម្ពាធ​ឈាម​ដ៏​ល្អ​

សុខភាព៖​ការស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ​លោក Joe Vinson សាស្ដ្រាចារ្យ​មកពី​សាកលវិទ្យាល័យ Scranton នៅ Pennsylvania សហរដ្ឋអាមេរិក​នេះ បាន​បង្ហាញថា ការ​ញ៉ាំ​ដំឡូង​ជា​រៀងរាល់ថ្ងៃ អាច​បញ្ចុះ​សម្ពាធ​ឈាម​ដែល​ឡើងបាន​យ៉ាង​សក្ដិ​សិទ្ធិ ព្រមទាំង​គ្មាន​ការឡើង​ទម្ងន់​ទៀតផង​។​
​ទោះបីជា ក្រុម​អ្នកស្រាវជ្រាវ​ទាំងនេះ​បាន​ប្រើប្រាស់​ដំឡូង​ពណ៌​ស្វាយ ដើម្បី​ធ្វើការ​សិក្សា​ក៏ដោយ ក៏​ពួកគាត់​បាន​អះអាងថា ដំឡូង​ប្រភេទ​ផ្សេងទៀត ក៏មាន​ប្រសិទ្ធ​ភាពដូចគ្នា​ដែរ​។​
​នៅក្នុង​ការសិក្សា​នេះ គេ​បាន​យក​ដំឡូង​ទៅ​ចម្អិន​ដោយ​គ្មាន​ប្រើ​ប្រេង ឬ​គ្រឿង​អ្វី​ផ្សេង​លាយ​ជាមួយ​នោះទេ ដែល​ធ្វើ​ឲ្យ​គេ​រកឃើញថា តាមពិតទៅ​ដំឡូង​មិនមែនជា​អាហារ​ដែលមាន​កាឡូរី​ខ្ពស់​នោះទេ គឺ​ប្រសិនបើ​យើង​មិន​យកទៅ​បំពង​ក្នុង​ខ្លាញ់​នោះទេ ដំឡូង​មួយ​មានតែ ១១០​កាឡូរី​ប៉ុណ្ណោះ ព្រមទាំង​មាន​សារធាតុ​សំខាន់ៗ​ចំពោះ​សុខភាព​ជាច្រើន រួមទាំង​វីតាមីន​ផងដែរ​។​
​លទ្ធផល​នៃ​ការស្រាវជ្រាវ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ផងដែរ ដោយសារតែ​អ្នក​ដែល​ចូលរួម​ក្នុងការ​ស្រាវជ្រាវ​ទាំងអស់ មិនមាន​អ្នកណាម្នាក់​ឡើង​ទម្ងន់​ដោយសារ​ញ៉ាំ​ដំឡូង​នោះទេ​។ ដូច្នេះ​ក្រោយពី​មានការ​ស្រាវជ្រាវ​នេះ ដំឡូង​អាច​នឹង​កើន​ប្រជាប្រិយភាព​របស់ខ្លួន​ជាក់​ជាមិនខាន​នោះទេ​៕

17-Po-2

វៀតណាម​គ្រោង​ទិញ​យន្តហោះ​ ឈ្លប យកការណ៍​របស់​អាមេរិក៤គ្រឿង​

​បរទេស​៖​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា រដ្ឋាភិបាល​ក្រុង​ហូជីមិញ​នឹង​ស្នើសុំ​តម្លៃ និង​ទិន្នន័យ​ផ្លូវការ នៃ​យន្តហោះ​ចម្បាំង​ចាស់ៗ P-3 របស់​អាមេរិក​ចំនួន​៤​គ្រឿង នៅក្នុង​រយៈពេល​ពីរ​បី​ខែ​ខាងមុខនេះ​ដើម្បី​ទប់ទល់​នឹង​ការបង្កើន​ឥទ្ធិពល​យោធា​របស់​ចិន​។​
​យោងតាម​ក្រុមមន្ត្រី​ក្រុមហ៊ុន Lockheed បាន​ឲ្យ​ដឹងថា ការសម្រេច​លើកលែង​ទណ្ឌកម្ម​ទាំងស្រុង​របស់​អាមេរិក​ទៅលើ​ការលក់​អាវុធ​ឲ្យ​ប្រទេស​វៀតណាម​កាលពី​ខែឧសភា​កន្លងមកនេះ បាន​បើកផ្លូវ​ឲ្យ​មាន​ការលក់​យន្តហោះ​ចម្បាំង​នោះ ប៉ុន្តែ កិច្ចព្រមព្រៀង​ណាមួយ នឹងត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ដោយ​ហ្មត់ចត់​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក​។ មន្ត្រីជាន់ខ្ពស់​រូបនោះ​បញ្ជាក់ថា កិច្ចព្រមព្រៀង​នៃ​ការលក់​យន្តហោះ​ទាំងនេះ អាចមាន​តម្លៃ​ពី​៨០​ទៅ​៩០​លាន​ដុល្លារ​សម្រាប់​យន្តហោះ P-3 មួយគ្រឿង​៕

20160606-vod-udom-g-Vietnam-South-Korea-may-buy-Lockheed-planes-amid-Chinese-buildup

ក្មេងប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​ចងក​សម្លាប់​ខ្លួន

ខេត្តរតនគិរី​៖​ហេតុការណ៍​ភ្ញាក់​មួយ​បានកើត​ឡើង គ្រា​ដែល​សាកសព​យុវ​សិស្ស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​មិនដឹង​មូលហេតុ​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​៧ និង​១៧​នាទី​យប់​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​លោម ឃុំ​ម៉ា​លិច ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។​
​តាម​ប្រភពព័ត៌មាន​ពី​អធិការនគរបាល​ស្រុក​អណ្តូង​មាស​លោក សុវណ្ណ ធី​ន បាន​ប្រាប់​ឲ្យ​ដឹងថា យុវ​សិស្ស​ធ្វើអត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​មានឈ្មោះ យឿន ផានិត អាយុ​១០​ឆ្នាំ ជនជាតិខ្មែរ ជា​សិស្ស​។​លោក​បន្តថា យុវ​សិស្ស​ខាងលើនេះ​រស់នៅ​ជាមួយ​ជីតា ចំណែក​ក្រុមគ្រួសារ​ទៅធ្វើ​ចំការ​អស់​។ លោក​អធិការ​បញ្ជាក់ថា បន្ទាប់ពី​ជំនាញ​ចុះ​ត្រួតពិនិត្យ​សព​នោះ​ពុំបាន​រក​ស្លាកស្នាម​អ្វី​នោះទេ​។ ក្រោយមក​នគរបាល​មូលដ្ឋាន​បានប្រគល់​សព​យុវ​សិស្ស​ខាងលើ​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

14f6e6fa-bdc0-4506-b7f3-d8bdc07d62c3

រដ្ឋសភា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ចូល​បំភ្លឺ​នា​ថ្ងៃទី​០៩ មិថុនា​

​រាជធានី​ភ្នំពេញ​៖​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា និង​ព័ត៌មាន​នៃ​រដ្ឋសភា លោក ឈាង វុន បាន​ប្រាប់​ក្រុម​អ្នក​សាត​ព័ត៌មាន​ថា នៅ​ព្រឹក​ថ្ងៃទី​០៩ មិថុនា ២០១៦ ខាងមុខនេះ រដ្ឋសភាជាតិ​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៦ នីតិកាល​ទី​៥ ដើម្បី​សាកសួរ និង​ស្តាប់​ការបំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុ​ត្តិ​ធ៌​ម លោក អង្គ​វង្ស វ​ឌ្ឍា​នា ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់ និង​ប្រព័ន្ធតុលាការ​៕

1788fa2f-5ad3-452e-b35b-e8d7630cd075

កញ្ចប់​ញត្តិ​ស្នាម​មេដៃ​អ្នកគាំទ្រ CNRP ត្រូវបាន​បើក​ធ្វើការ​ស៊ើបអង្កេត

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ បានចាប់ផ្តើម​បើក​កញ្ចប់​ស្នាម​មេដៃ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ហែ​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​។​
គួររម្លឹកថា ​កាលពី​ថ្ងៃទី​៣០ ខែឧសភា កន្លងទៅ តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ តំណាង​ដោយ​លោក យ៉ែម បុញ្ញ​រិ​ទ្ធ បានធ្វើ​ញត្តិ​មួយ​អមដោយ ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ចំនួន ១៨​ដុំ ស្មើនឹង​ជាង ១៧​ម៉ឺន​ស្នាម​មេដៃ ដង្ហែ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ ដោយ​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិ មនុស្ស​អាដហុក ៤​រូប អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ រៀបចំ​ការបោះឆ្នោត​១​រូប​។ ក្នុង​ញត្តិ​ក៏​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​មន្ត្រីជាន់ខ្ពស់ និង​តំណាងរាស្ត្រ គណបក្ស​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ទាមទារ​ឲ្យ​ទម្លាក់ចោល​ការចោទប្រកាន់ ទៅលើ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ផងដែរ​។​
​គួរ​បញ្ជាក់ថា ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ និង​ចៀសវាង​ការបោកប្រាស់​ព្រះមហាក្សត្រ នាំ​ឲ្យ​ប៉ះពាល់​ដល់​ព្រះ​កិត្តិ​ស័ព្ទ​របស់​ព្រះអង្គ​នោះ នៅ​ថ្ងៃទី​៣១ ខែឧសភា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ប្រគល់​ភារកិច្ច ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រៀបចំ​ស្រាវជ្រាវ​ស្នាម​មេដៃ តាម​វិធីសាស្ត្រ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ស្រាវជ្រាវ​ពី​ប្រជាជន​ដោយផ្ទាល់ ឬ​តាម​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​៕

fn-2016-06-06-11-27-05-2fn-2016-06-06-11-27-05-1

Zlatan នឹង​ចុះ​កុងត្រា​ជា​ផ្លូវការ​ជាមួយ​ក្រុម Man Utd ថ្ងៃស្អែក​

​បាល់ទាត់​៖Zlatan Ibrahimovic អតីត​ខ្សែប្រយុទ្ធ​ក្រុម Paris Saint-Germain នឹង​ចុះ​កុងត្រា​ជា​ផ្លូវការ​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ ដោយ​ទទួលបាន​ថ្លៃឈ្នួល​ច្រើនជាង ២០០០០០​ផោន ក្នុង​១​សប្ដាហ៍​។ នេះ​បើ​យោងតាម​សារព័ត៌មាន Dailymail​។​
​កីឡាករ​ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​វ័យ​៣៤​ឆ្នាំ​រូបនេះ​នឹង​ចុះ​កុងត្រា​រយៈពេល​១​ឆ្នាំ​នៅ Old Trafford មុន​ដល់ Euro 2016​។ Zlatan គ្រោង​នឹង​លើក​អាវ​ក្រុម Man Utd នៅ​ម៉ោង​៥​ល្ងាច ថ្ងៃ​អង្គារ​៕

143

អាមេរិក​អំពាវនាវ​ឲ្យ​ចិន​រក​ដំណោះស្រាយ​ការទូត​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង

ប៉េកាំង​៖​សារព័ត៌មាន​ស៊ិន​ហួ​ចេញផ្សាយ​នៅមុននេះ​បន្តិច​ថា រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក John Kerry បាន​អំពាវនាវ​ឲ្យ​ប្រទេស​ចិន​ស្វែងរក​ដំណោះស្រាយ​ការទូត​លើ​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ការអំពាវនាវ​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​។​
​គួរ​បញ្ជាក់ថា នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ លោក John Kerry បាន​មកដល់​ប្រទេស​ចិន ដើម្បី​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ចំនួន​៣​ថ្ងៃ ដែល​តែងតែ​ពិភាក្សាគ្នា​ទៅលើ​យុទ្ធសាស្ត្រ និង​សេដ្ឋកិច្ច ក្នុង​ភាពជា​ដៃគូ​៕

dc931df64c03cddc4b1a921d060a20b875e4188e

មនុស្ស​៣​នាក់​ស្លាប់ និង​៤០​នាក់​របួស​ក្នុង​ហេតុការណ៍​រថភ្លើង​ប៉ះគ្នា​

ប៊ែ​ល​ហ្សិ​ក​៖​យោងតាម​សារព័ត៌មាន BBC បាន​ផ្សាយ​ថា រថភ្លើង​ពីរ​គ្រឿង​ប៉ះទង្គិច​គ្នា នៅក្នុង​ទីក្រុង Hermalle-sous-Huy ប្រទេស​ប៊ែ​ល​ហ្សិ​ក ដោយ​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ និង​៤០​នាក់​ផ្សេងទៀត​បាន​រងរបួស ។​
​យោងតាម​ការបញ្ជាក់​ពី​អភិបាលក្រុង Hermalle-sous-Huy បាន​ឲ្យ​ដឹងថា រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​បាន​បើក​ទៅបុក​រថភ្លើង​ដឹកទំនិញ​មួយគ្រឿង​ទៀត​ពីក្រោយ​ពេញទំហឹង​តែម្ដង ក្នុង​ល្បឿន​លឿន ដែលជា​ហេតុ​នាំ​ឲ្យ​រថភ្លើង​ទាំងពីរ​រង​ការខូចខាត​ទាំង​ខ្លាំង និង​បណ្ដាល​ឲ្យ​មនុស្ស ៣​នាក់​ស្លាប់ និង​៤០​នាក់​ផ្សេងទៀត​រងរបួស​៕

_89888714_89888682

ACU ទទួលយក​ពាក្យបណ្តឹង​របស់​ស្ត្រី​ដែល​អះអាងថា ជា​ប្រពន្ធចុង និង​កូនលោក កឹម សុខា​

រាជធានី​ភ្នំពេញ​៖​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU បានសម្រេច​ទទួលយក​ពាក្យបណ្តឹង​របស់​ស្ត្រី​២​នាក់​ម្តាយកូន ដែល​បានមក​ប្តឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ អំពី​ករណី​ឆបោក និង​រំលោភសេចក្តីទុកចិត្តរ​បស់ លោក កឹម សុខា​។ ការសម្រេចចិត្ត​ទទួលយក​នេះ​ធ្វើឡើង​បន្ទាប់ពី​បើក​កិច្ចពិភាក្សា នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ក្រោម​វត្ត​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​
​ស្ត្រី​២​នាក់​ដែល​ត្រូវជា​ម្តាយ និង​កូន​បាន​អះអាងថា ជា​ប្រពន្ធចុង និង​ម្តាយក្មេក (​ចុង​) របស់លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ស្ត្រី​២​នាក់​ម្តាយ និង​កូន បាន​រៀបរាប់​ប្រាប់ ACU នៅ​ព្រឹក​មិញ​ថា លោក កឹម សុខា បាន​លួងលោម​ពួកគាត់ ឱ្យ​លក់​ផ្ទះសម្បែង ហើយ​យកលុយ​ឱ្យ​គាត់​ធ្វើ​ការងារ​បក្ស​ដោយ​សន្យា​ផ្តល់​សំណង​មកវិញ​ឱ្យ​សម​រម ប៉ុន្តែ​បន្ទាប់ពី​លក់ ស្ត្រី​២​នាក់​ខាងលើ អះអាងថា មិនបាន​ទទួល​សំណង​អ្វី​ទេពី​លោក កឹម សុខា​។​
​លោក​ទេសរដ្ឋមន្ត្រី បាន​លើកយក​ច្បាប់​អង្គភាព​ប្រឆាំង​អំពើពុករលួយ មក​បញ្ជាក់ថា ច្បាប់​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនអាច​ចាប់ផ្តើម​ស៊ើបអង្កេត លើ​ករណី​ដែល​មិន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​បានទេ លុះត្រាតែ​មានការ​អនុញ្ញាត​ពី​តុលាការ​ជាមុនសិន​។ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​អះអាងថា ការលើកឡើង​របស់​ស្ត្រី​២​នាក់​ខាងលើ មិនមាន​ពាក់ព័ន្ធ​ទៅនឹង​ករណី​ពុករលួយ​ទេ ប៉ុន្តែ​ជា​ករណី​ព្រហ្មទណ្ឌ​ផ្សេង​ដូចជា រំលោភ​លើ​សេចក្តីទុកចិត្ត និង​បទល្មើស​ឆបោក​ជាដើម​៕

ACU-Vi-copyfn-2016-06-06-09-05-31-0

ចាប់​ថ្ងៃទី​៦ ដល់​១៣ ខែមិថុនា កម្ពុជា​រង​ឥទ្ធិពល​ខ្យល់មូសុង​និរតី បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន​

រាជធានី​ភ្នំពេញ​៖​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៦ ខែ​មិ​នុ​ថា​នេះ បាន​សេចក្តីប្រកាស​ព្យាករណ៍ អាកាសធាតុ​ប្រចាំ​សប្តាហ៍ ចាប់ពី​ថ្ងៃទី​៦ ដល់ ទី​១៣ ខែមិថុនា ឆ្នាំ​២០១៦​ថា ប្រទេស​កម្ពុជា​បាន និង​កំពុង​ទទួលរង​ឥទ្ធិពល ពី​ខ្យល់មូសុង​និរតី ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​រាយប៉ាយ​ធ្លាក់ ពី​មធ្យម​ទៅ​ច្រើន​៕

f7a51ad7630cc3538b28c4c03254ccbe_L

ACU សាកសួរ​ស្ត្រី​២​នាក់​ដែល​អាះអាងថា ជា​ប្រពន្ធចុង និង​កូនលោក កឹម សុខា​

រាជធានី​ភ្នំពេញ​៖នៅ​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) សាកសួរ​លើ​ស្ត្រី​២​នាក់​ម្តាយ និង​កូន ដែល​អះអាងថា ជា​ប្រពន្ធចុង លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​
​ស្ត្រី​២​នាក់​ម្តាយ និង​កូន បាន​អះអាងថា ពួកគេ​បាន​រង​នូវ​ការ​លួងលោម​លក់​ផ្ទះសំបែង ដើម្បី​ជួយ​លោក កឹម សុខា ហើយ​ថា​លោក កឹម សុខា បាន​សន្យា​ផ្តល់​លុយ​ត្រឡប់មកវិញ ប៉ុន្តែ​ពុំបាន​សង​តាម​ការសន្យា​នោះទេ ថែមទាំង​ឱ្យ​អង្គរក្ស​ប្រើ​អំពើហិង្សា​លើ​ពួកគាត់​ថែមទៀត​៕

fn-2016-06-06-09-05-31-0

ក្មេងប្រុស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់ ខណៈ​កំពុង​លេង​ទាត់​បាល់​នៅ​វាលស្រែ​

​ខេត្តសៀមរាប​៖ក្មេងប្រុស​អាយុ​១៦​ឆ្នាំ ម្នាក់​ត្រូវបាន​រន្ទះបាញ់​ស្លាប់​ភ្លាមៗ ពេលដែល​រូបគេ​កំពុង​លេង បាល់ទាត់​ជាមួយ​មិត្តភក្តិ​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​១៦ និង​១០​នាទី​រសៀល ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​វាលស្រែ​មួយ ដែលមាន​ទីតាំង ស្ថិតនៅ​ក្រុមទី​១៦ ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប​។
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ម៉ាក់ ហាត់​ដាវី អាយុ​១៦​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ តាម​ការពិនិត្យ​សាកសព ជនរងគ្រោះ ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់ ពិតប្រាកដ​មែន​។ ក្រោយពី​ការពិនិត្យ​សាកសព​រួច​កម្លាំង នគរបាល​បានប្រគល់​សព​ជន រងគ្រោះ​ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​គេហទំព័​នគរបាលជាតិ​)

0b0837bad71de7e4156b3248cb6144cd

គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​មនុស្ស​៣​នាក់ របួស​៦​នាក់​

​រាជធានី​ភ្នំពេញ​៖​យោងតាម​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន​៦​លើក (​យប់​១​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ (​ប្រុស​១​នាក់​) រងរបួស​ធ្ងន់ ៦​នាក់ (​ស្រី​១​នាក់​) របួសស្រាល គ្មាន ។​
ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ៦​លើក​នេះ បណ្តាល​ឲ្យ ខូចខាត​យានយន្ត សរុប ចំនួន ៩​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៥​គ្រឿង​, រថយន្ត​ធុន​តូច ៣, យាន​ផ្សេងៗ ១​គ្រឿង ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន ករណី​គ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ១​លើក​, មិន​គោរព​សិទ្ធិ ៣​លើក (​ស្លាប់​១​នាក់​), បត់​គ្រោះថ្នាក់ ១​លើក (​ស្លាប់ ១​នាក់​), ស្រវឹង ១​លើក (​ស្លាប់ ១​នាក់​) ។ ក្នុងនោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់ ចរាចរណ៍ ៥​នាក់ (​យប់​១​នាក់​) ។
​ជាមួយគ្នា​នោះ​ម្សិលមិញ​លទ្ធផល​ត្រួតពិនិត្យ អនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក ឃើញថា យានយន្ត​ដែល​ល្មើស សរុប​ទូទាំងប្រទេស​មាន ចំនួន ២.៧៣៤​គ្រឿង ក្នុងនោះ បានធ្វើ​ការអប់រំ​ចំនួន ១.២៤៥​គ្រឿង និង​ពិន័យ​សរុប ១.៤៨៩​គ្រឿង​៕

1-!-2