All posts by មេគង្គ ប៉ុស្តិ៍

គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​មនុស្ស​៣​នាក់ របួស​៦​នាក់​

​រាជធានី​ភ្នំពេញ​៖​យោងតាម​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន​៦​លើក (​យប់​១​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ (​ប្រុស​១​នាក់​) រងរបួស​ធ្ងន់ ៦​នាក់ (​ស្រី​១​នាក់​) របួសស្រាល គ្មាន ។​
ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ៦​លើក​នេះ បណ្តាល​ឲ្យ ខូចខាត​យានយន្ត សរុប ចំនួន ៩​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៥​គ្រឿង​, រថយន្ត​ធុន​តូច ៣, យាន​ផ្សេងៗ ១​គ្រឿង ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន ករណី​គ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ១​លើក​, មិន​គោរព​សិទ្ធិ ៣​លើក (​ស្លាប់​១​នាក់​), បត់​គ្រោះថ្នាក់ ១​លើក (​ស្លាប់ ១​នាក់​), ស្រវឹង ១​លើក (​ស្លាប់ ១​នាក់​) ។ ក្នុងនោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់ ចរាចរណ៍ ៥​នាក់ (​យប់​១​នាក់​) ។
​ជាមួយគ្នា​នោះ​ម្សិលមិញ​លទ្ធផល​ត្រួតពិនិត្យ អនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក ឃើញថា យានយន្ត​ដែល​ល្មើស សរុប​ទូទាំងប្រទេស​មាន ចំនួន ២.៧៣៤​គ្រឿង ក្នុងនោះ បានធ្វើ​ការអប់រំ​ចំនួន ១.២៤៥​គ្រឿង និង​ពិន័យ​សរុប ១.៤៨៩​គ្រឿង​៕

1-!-2

ក្រឡាប់​រថយន្ត​ដឹក​ដែក​រោង​តាំងពិព័រណ៍​ស្លាប់ និង​របួស​៩​នាក់

ខេត្តកោះកុង​៖​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈ​៧​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​រថយន្ត​ដឹក​ដែក​យកទៅ​រៀបចំ​រោង​តាំងពិព័រណ៍​ក្នុង​ខេត្តកោះកុង​មួយគ្រឿង បាន​ក្រឡាប់​ពេល​ចុះ​ចំណោត​អន្ទង់អាំង​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​គីឡូម៉ែត្រ​លេខ ៦១-៦២ ក្នុងភូមិ​សីមា​ល ឃុំ​អណ្តូងទឹក ស្រុក​បទុម​សាគរ​កាលពី​រសៀល​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។​
​មន្ត្រីនគរបាល​ចរាច​រណ៍ ដែល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ បាន​បញ្ជាក់ថា នៅពេល​កំពុងបើក​ចុះ​ចំណោត ស្រាប់តែ​រថយន្ត​ដាក់​លេខ មិន​ចូល ធ្វើ​ឲ្យ​ល្បឿន​រថយន្ត​ចុះ​កាន់តែ​លឿន ហើយ​ទាញ​ចង្កូត​ក្រឡាប់​តែម្តង​។ មន្ត្រីនគរបាល​បន្តថា ក្នុង​រថយន្ត​នេះ មាន​មនុស្ស​ជិះ​ពីលើ ៩​នាក់ ក្នុងនោះ ២​នាក់​បាន​ស្លាប់ ៣​នាក់ របួសធ្ងន់ និង ៤​នាក់​ទៀត​រងរបួស​ស្រាល​។​
​រថយន្ត​ជួប​គ្រោះថ្នាក់​ខាងលើនេះ ម៉ាក់​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​តាកែវ 3A-2052​។ ទោះជា​យ៉ាងណា​ក្រោយ​កើតហេតុ​ភ្លាមៗ អ្នករងរបួស​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ រីឯ​អ្នកទទួល​មរណភាព ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក និង ទាក់ទង​ទៅ​ក្រុម គ្រួសារ ដើម្បី​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

13322147_1002430843146103_3696026398036090423_n 13310589_1002430883146099_288431592358128788_n

​ក្រសួង​វប្ប​ធ៌​ម​ខ្មែរ​ប្រតិកម្ម​ករណី​ថៃ​ចង់​ដាក់​ល្ខោន Khon (​ល្ខោនខោល​)​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

ភ្នំពេញ៖បន្ទាប់ពី​មានប្រតិកម្ម ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​យុវជន​កម្ពុជា​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជុំវិញ​ព័ត៌មាន​ដែរ​ថា ប្រទេស​ថៃ​មាន​គម្រោង​ដាក់ ល្ខោន Khon មាន​ទម្រង់​ដូច​ល្ខោនខោល​កម្ពុជា ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​អរូបី​នោះ លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​បានឱ្យដឹងថា មិនមែន​គ្រប់​សំណើ​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក សុទ្ធតែ​ត្រូវបាន​អង្គការ យូ​នី​ស្កូ ទទួលយក​ទេ​។

ជាក់ស្ដែង​សំណើ​របស់​ថៃ​ដាក់​ល្ខោន Khon មាន​ទម្រង់​ដូច​ល្ខោនខោល​កម្ពុជា ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​អរូបី​ក៏​ដូច្នេះ​ដែរ ប្រសិនបើ​ភាគី​ប្រទេស​កម្ពុជា ឬ​ប្រទេស​ណាមួយ​លើ​ពិភពលោក​មានការ​ជំទាស់ អង្គការ​នឹង​ពិចារណា​ចំពោះ​សំណើ​របស់​ថៃ​មិន​ខាន​។​

លោក បាន​បន្ថែមថា “​បើ​ប្រទេស​ថៃ​និយាយថា ល្ខោន​នេះ​វា​កកើតឡើង​នៅក្នុង​សម័យ​អយុធ្យា​មែន វា​កាន់តែ​ជា​ទឡ្ហីករណ៍​មួយ​បង្ហាញ​និង ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី ប្រវត្តិសាស្ត្រ​ថែមទៀត​ផង អញ្ចឹង យូ​នី​ស្កូ គេ​អាច​ពិចារណា​បាន​ហើយ​”​។ បន្ថែម​លើ​ពីនេះ​ទៅទៀត​ក្រសួង​វប្បធម៌​នៅតែ​ប្រកាន់​តួនាទី​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌ ដោយ​មិន​ព្រងើយកន្តើយ​ចំពោះ​រឿង​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​បេតិកភណ្ឌ​របស់ ជាតិ​ឡើយ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ដោយសារតែ​ក្រសួង នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​ស្ដីពី​សំណើ​របស់​ថៃ​ជា​ផ្លូវការ ទើប​ក្រសួង​នៅ​មិនទាន់មាន​ចំណាត់ការ​ណាមួយ​នៅឡើយ​។​

លោក ថៃ នរៈ​សត្យា បាន​បន្ថែមថា នាយកដ្ឋាន​ស្រាវជ្រាវ​បច្ចេកទេស​វប្បធម៌​មាន​ឯកសារ​តម្កល់​គ្រប់គ្រាន់ ទាក់ទង​ទៅនឹង​ល្ខោនខោល​របស់​ខ្មែរ​។ ប៉ុន្តែ​ភាពយឺតយ៉ាវ​ដាក់សំណើ​ទៅ​អង្គការ យូណេស្កូ ក៏​ដោយសារ​កម្ពុជា​កំពុងដំណើរការ​ដាក់បញ្ចូល​ប្រាសាទ​សម្បូរ​ព្រៃគុហ៍ ក៏ដូចជា​ប្រាសាទ​នានា​ជាច្រើន​ទៀត រួមទាំង​ភ្លេងអារក្ស និង​ចាប៉ីដងវែង​ជាដើម​៕

1aaj

CPP ថា​ខ្លួន​មិន​គេចវេស​ពី​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​

លោក ខេមរិន្ទ

ភ្នំពេញ៖មន្ដ្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លើយតប​ទៅកាន់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពីពេល​ថ្មីៗ​នេះ​ថា មិនបាន​គេចវេស​នៅក្នុង​ការជួបពិភាក្សាគ្នា​នោះទេ តែ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅវិញ​ទេ ដែល​ត្រូវ​រក​មេដឹកនាំ​មកជួប​ពិភាក្សាគ្នា ក្នុង​ក្របខណ្ឌ​វប្បធម៌​សន្ទនា ព្រោះ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្នកំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស និង​កំពុង​ជាប់​សំណុំរឿង​នៅ​តុលាការ​។

​ទោះជា​យ៉ាងណា មន្ដ្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិនទាន់​បានកំណត់​កាលបរិច្ឆេទ​ដើម្បី​ជួបពិភាក្សា​គ្នា​នៅក្នុង​ក្របខណ្ឌ​វប្បធម៌​សន្ទនា​នៅឡើយ​ទេ​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រាប់​អ្នកយកព័ត៌មាន​ទូរទស្សន៍ អាស៊ី អាគ្នេយ៍​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មិនទាន់​ព័ត៌មាន ឬក៏​ដំណឹង​អ្វី​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ​ទេ តែ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សកាន់អំណាច​នៅតែ​ស្វាគមន៍ ចំពោះ​ការជួបពិភាក្សាគ្នា​នៅក្នុង​ក្របខណ្ឌ​វប្បធម៌​សន្ទនា​ដដែល​។

ចំណែក​លោក សុន ឆ័យ មន្ដ្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់ ថា គណបក្ស​សង្គ្រោះ​ជាតិ មានបំណង​ជួបពិភាក្សា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ​នាពេល​បច្ចុបន្ននេះ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្លើយតប​ថា កំពុង​ជាប់រវល់​បំពេញ​កិច្ចការងារ​ផ្សេង​នៅឡើយ ដូច្នេះ​ទើប​មិនទាន់បាន​ជួបគ្នា​។​

ប៉ុន្ដែ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា កាលពីមុន​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែលជា​ប្រធាន និង​អនុ ពិភាក្សា​ជាមួយ​ក្រុម​តំណាង រាស្ដ្រ សំលេង​ភាគច្រើន ប៉ុន្ដែ​នាពេល​បច្ចុប្បន្ននេះ លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស រីឯ​លោក កឹម សុខា កំពុង​ជាប់​រឿងក្ដី​នៅ​តុលាការ ដូច្នេះ​ថា​តើ​មាន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​មកជួប​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​? ហើយ​គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​គេចវេស​ឬ​មិន​ព្រម​ជួបចរចា​គ្នា​ដូច​ការលើកឡើង​របស់​មន្ដ្រី គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។

លោក សុខ ឥសាន បានបញ្ជាក់​បន្ថែមថា​ដើម្បី​អាច​ជួប​ពិភាក្សាគ្នា​បាន​គណ បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រក​មេដឹកនាំ​មកជួប​ពិភាក្សា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ,​ត្រូវមាន​ប្រធានបទ​ច្បាស់លាស់​,​និង​ត្រូវ​ទំនាក់ទំនង​ប្រភព​ណា ដែល​អាច​ឲ្យ​គណបក្ស ទាំង ពីរ​អាច​ជួបគ្នា​បាន​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល បាន​គូសបញ្ជាក់ ថា ការជួបពិភាក្សា​នៅក្នុង​ក្របខណ្ឌ​វប្បធម៌​សន្ទនា​នឹងមិន​មានការ​លើកយក​ពី​បញ្ហា​ដែល​ទាក់ទង​នឹង​តុលាការ​ឡើយ ព្រោះថា​ស្ថាប័ន​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ មិនអាច​ឲ្យ​អ្នកណា​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ​នោះទេ ៕

ឈ្ម​ញ​បន្តលួចដឹក ជ្រួក មាន់ ទា ពី​ថៃ ចូល​កម្ពុជា​តាម​ច្រករបៀង ក្នុងឃុំអូរបី ជាន់

​ប៉ោយប៉ែ​តៈ​បើទោះជា​ក្រសួងកសិកម្ម និង​រុក្ខាប្រមាញ់​ឧ្យ​មានការ​ទប់ស្កាត់​នៅ​ការនាំ ចូល ជ្រូក មាន់ និង​ទា ពី​ប្រទេសជិតខាង​យ៉ាងណាក៏ដោយ ក៏​ក្រុម​ឈ្មួញ​នៅតែ​គឃ្លើន ចំពោះ​បទ បញ្ជា​របស់​ក្រសួងកសិកម្ម និង រុក្ខាប្រមាញ់​ដដែល​។​

ប្រភពព័ត៌មាន​ពី​អ្នករកស៊ី​នៅ​ច្រក អូរ​បី​ជាន់ ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹងថា រៀងរាល់​យប់​គេ​ឃើញ​មាន​សកម្ម ភាព​នៃ​ការដឹកជញ្ជូន ជ្រួក មាន់ ទា ពី​ប្រទេស​ថៃ មក​កម្ពុជា ភាគច្រើន​ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់ ឃុំ​អូរ​បី ជាន់ ស្រុក​អូរជ្រៅ និង​ច្រករបៀង នៅក្នុង​ស្រុក​ម៉ាឡៃ​.​ខេត្តបន្ទាយមានជ័យ ដែល​គេ​ដឹងថា ការនាំ​ចូល​នេះ មានការ​ឃុបīឃិត​គ្នា​រវាង​សមត្ថកិច្ច​ជំនាញ​ជាមួយ​ឈ្មួញ ហើយ​ដឹក​បន្ត​ចូលមក​ក្រុង ប៉ោយ ប៉ែត ក៏ដូចជា​ក្នុង ខេត្តបន្ទាយមានជ័យ ដើម្បី​លក់​ចែកចាយ ដោយ​គ្មាន​មន្ត្រី​នៅតាម​ច្រក​ធ្វើការ​ទប់ស្កាត់​ឡើយ ។ ទង្វើ​ដែល មិន​ទប់ស្កាត់​នេះ ត្រូវគេ​ដាក់​ការសង្ស័យថា មន្ត្រី​ជំនាញ​ផ្នែក​បសុពេទ្យ ខេត្តបន្ទាយមានជ័យ មានការ​ពាក់ ព​ន្ធ័​នឹង​ប្រាក់​សំណូក​បង់​ប្រចាំខែ​ទើប​គ្មាន​ការបង្ក្រាប​បែបនេះ បើទោះបីជា​ក្រសួង កសិកម្ម និង​រុក្ខាប្រមាញ់ បានដាក់​បញ្ជា​ឧ្យ​ធ្វើការ​ទប់ស្កាត់​យ៉ាង​តឹងរ៉ឹង​បែបណាក៏ដោយ​។

ប្រភព​និយាយថា ការនាំ​មកពី​ប្រទេស​ថៃ​ដឹក​តាម​រថយន្ត​នីសា​ន់ ឬ​ដឹក​តាម​រថយន្ត ទូ​រី​ស​ច្នៃ ក្នុង​មួយ យប់ៗ រាប់រយ​ក្បាល​នោះ ។​ការ​លួច​នាំចូល​សាច់សត្វ ខូចគុណភាព​នេះ ជា​ប្រការ​បង្ក​គ្រោះថ្នាក់​ជាច្រើន សម្រាប់ ប្រជាពលរដ្ឋ​កម្ពុជា គឺ​បញ្ហា​១ បានធ្វើ​ឧ្យ​ខាតបង់​ថវិកា​ចូល​រដ្ឋ និង​ទី​២ ជា​កត្តា​មួយ​ដែល​បាន និង កំពុង​បំផ្លាញ​សុខភាព​ពលរដ្ឋ​គួរ​ឲ្យ​ព្រួយបារម្ភ ខណៈដែល​ប្រជាពលរដ្ឋ​កំពុង តែ មានការ​ព្រួយ​បារ​ម្ម​ណ៏ ចំពោះ​បញ្ហា​ជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ​នេះ ឬ​ហៅថា ជម្ងឺ​ផ្ដាសាយ H5.N1 ។​

ប្រឈម​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​សួ​ម​អំពាវនាវ​ឧ្យ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​នៅ​ច្រករបៀង មួយចំនួន ដែល​នាំចូល​ទំនិញ​គ្មាន​ការត្រួតពិនិត្យ ដោយសារ​ការ​ស៊ុំគ្រលុម​រវាង​ឈ្មួញ និង​សមត្ថកិច្ច​។​

លោក ហ៊ុយ ទូច ប្រធាន​ផ្នែក​បសុព្យាបាល ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​តាម​ទូរ​សព្ទ័​ថា ការនាំ ចូល​ប្រភេទ​បក្សី មក​ផ្គត់​ផ្គង​ទីផ្សារ​ក្នុងប្រទេស​តាម​ច្រក​អូរ​បី​ជាន់​មាន​ថៅកែ​ម្នាក់​ឈ្មោះ នា​ញ ។

​លោក ហ៊ុយ ទូច បន្តថា ទន្ទឹមនេះ​ក៏មាន​ការ​លួច​នាំចូល​ជា​ញឹកញាប់​ដែរ ហើយ​ក្នុង​រយៈពេល​៦​ខែ​កន្លងមកនេះ សុម​ត្ថ​កិច្ច របស់លោក​បាន​បង្ក្រាប​បទល្មើស​នៃ​ការ​លួច​នាំចូល ឆ្លងដែន​នូវ​ប្រភេទ​បក្សី​ចំនួន​ពីរ​រថយន្ត ដោយ ពិន័យ​ជា ប្រាក់​ចូល​រដ្ឋ​២៨​លាន​រៀល ។​លោក ហ៊ុយ ទូច បាន​និយាយ​សម្រាល​ការទទួលខុសត្រូវ​ថា លោក​បាន​អំពាវ នាវ​ឲ្យ​ក្រុម​ឈ្មួញ​រៀបចំ​ចងក្រង​ជា​ក្រុម ឬ​ជា​សមាគម​ន៏​ក្នុង​ការនាំ​ទំនិញ​ចូលមក​កម្ពុជា​ដើម្បី​ឲ្យ​ងាយស្រួល ក្នុងការ​ត្រួតពិនិត្យ ព្រោះថា កន្លងមកនេះ​ហាក់ដូចជា​អនាធិបតេយ្យ មិនអាច​គ្រប់គ្រង​បាន​១០០%​ទេ ដោយ សារ​កម្លាំង​របស់ លោក​មាន​ចំនួន​តិច ៕

រថយន្ដ​កែច្នៃ​បុក​ប្រ​លះ​អ្នកជិះ​ម៉ូតូ​ស្លាប់​២​នាក់​នៅ​ស្រុក​ចិត្រ​បូរី​

 

​ដោយ ប្រុ​ញ វិធិ​ន​

​ក្រចេះ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​រវាងរ​ថយ​ន្ដ​កែច្នៃ​បុក​មួយ​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ២​នាក់ ស្លាប់​នៅ​កន្លែងកើតហេតុ​យ៉ាង​អ​ណោ​ច​អធម៍​។​

​ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង ៩​និង​១៥​នាទី ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៦ នៅលើ​ផ្លូវលំ ក្នុងភូមិ​បឹង​រុន ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

​លោ​កនុ​សេនីយ៍​ឯក ចាន់ ធី ប្រធាន​ផ្នែក​ចរាចរណ៍ បាន​ឲ្យ​ដឹងថា ឧបទ្ទវហេតុ​គ្រោះថ្នាក់​ច​រារ​ច​ណ៍​នេះ គឺ​បណ្ដាលមកពី​រថយន្ដ​កែច្នៃ ជា​អ្នក​បង្កហេតុ ដោយ​បុក​ម៉ូតូ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា ពី​កើ​តទៅ​លិច​។ ក្រោយពី​បង្កហេតុ​ភ្លាម អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់ មិន​ស្គាល់​អត្តសញ្ញាណ ហើយ​កម្លាំង​នគរបាល​កំពុង​ស្រាវជ្រាវ​រកមុខ​ជនបង្ក​។​

​លោក​អនុ​សេនីយ៍ បន្ដទៀតថា ជនរងគ្រោះ​ទី​១ ឈ្មោះ រ៉ែ​ន សារឿន ភេទ​ប្រុស អាយុ ២២​ឆ្នាំ និង​ជនរងគ្រោះ​ទី​២ ឈ្មោះ យឹម យេន ភេទ​ប្រុស អាយុ ១៤​ឆ្នាំ ជនរងគ្រោះ​ទាំង ២​នាក់ មាន​ទីលំនៅ​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​ស្លាប​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​។

សព​ជនរងគ្រោះ ត្រូវ​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុតាង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី​៕

​ស្រឡាញ់ភេទដូចគ្នា​ផ្ទុះ​ភ្លើង​ប្រចណ្ឌ​វាយតប​គា្ន​ផ្អើល​អ្នកភូមិ​ស្វាយប៉ាក​

​រាជធានី​ភ្នំពេញ​៖​ភ្លើង​ប្រចណ្ឌ​ផ្ទុះ​ចេញ​គូស្នេហ៍​ស្រី​ស្រលាញ់​ភេទ​ដូចគ្នា ខណៈដែល​តួអង្គ​ជា​ប្រុស​បាន​ចោទប្រកាន់​តួអង្គ​ជា​ស្រី​ថា មាន​ប្រុស​ផ្សេង​ក៏​វាយតប់​គ្នា​ផ្អើល​ដល់​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍​នាំទៅ​ធ្វើការ​សាកសួរ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​ផ្លូវ​បេតុង ក្រុមទី​៥ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​
​ស្រី​ដែលជា​គួ​អង្គ​ប្រុស​ប្រចណ្ឌ​វាយ​គូស្នេហ៍​ឈ្មោះ កូ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​អ្នក​ចាក់​បទ​ចំរៀង​នៅ​បន្ទប់​ខារ៉ាអូខេ​រីករាយ​ចាស់ ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ និង​មាន​ស្រុកកំណើត​នៅ​ឃុំ​ពន្លក ស្រុក​ប្រសាទ ខេត្តព្រៃវែង​។ ចំណែក​តួ​ស្រី​មានឈ្មោះ អាង ហួ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មាន​មុខរបរ​ដូចគ្នា ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​រីករាយ​ទី​១ មាន​ស្រុកកំណើត នៅ​ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ អ្នក​ទាំង​២​នាក់​ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​ជាមួយគ្នា​។​
​សមត្ថកិច្ច​បានអោយដឹង​ថា មុនពេល​កើតហេតុ ស្រី​ជា​តួអង្គ​ប្រុស​បាន​ប្រចណ្ឌ​សង្សារ​របស់ខ្លួន ដោយ​ចោទថា មាន​ប្រុស​ថ្មី ក៏​កើត​ទៅជា​ទំនាស់​ទាស់ទែង និង​ឈានដល់​វាយតប់​គ្នា ហើយ​អ្នកជិតខាង​ក៏បាន​ប្តឹង​នគរបាល​អោយ​ចុះទៅ​អន្តរាគមន៍​។ ប្រភព​បញ្ជាក់ថា អ្នក​ទាំង​២​នាក់​ជា​គូសង្សារ​នឹង​គ្នា (​ស្រលាញ់​ស្រី​ដូចគ្នា​) ដោយ​រស់នៅ​បន្ទប់​ជួល​ជាមួយគ្នា​រយៈពេល​១​ឆ្នាំ​មកហើយ​។​
​បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ហៅ​មក​ធ្វើការ​សាកសួរ ពួកគេ​ទាំង​២​នាក់​ឯកភាព​ថា​បែកផ្លូវ​គ្នា​ចាប់ពីពេលនេះ​តទៅ៕

4729579d-8708-478c-8cae-775c5dd91c2071520318-bd4a-4734-888b-4e113478b0a9

ស្លាប់​ម្នាក់ របួស​២១​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​

រាជធានី​ភ្នំពេញ​៖​យោងតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ផ្សាយ​ថា នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន​៧​លើក (​យប់​៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ រងរបួស​ធ្ងន់​១១​នាក់ និង​របួសស្រាល​១០​នាក់​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៧​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១៤​គ្រឿង រួមមាន​ម៉ូតូ​ចំនួន ១២​គ្រឿង​, រថយន្ត​ធុន​តូច​១, រថយន្ត​ធុន​ធំ​១​គ្រឿង​។​ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​៤​លើក​, ប្រជែង​២​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១០​នាក់ (​យប់​៩​នាក់​)​។​
​ជាមួយគ្នា​នោះ​ម្សិលមិញ​លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​៣,៦៤៧​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​១,៦៤៣​គ្រឿង និង​ពិន័យ​សរុប​២,០០៤​គ្រឿង​៕

1-!-2

ACU បញ្ជូន​មេធាវី ពេ​ជ រតនា ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ព្រឹក​នេះ​

រាជធានី​ភ្នំពេញ​៖​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​បញ្ជូន​មេធាវី ពេ​ជ រតនា ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។​
​គួរ​បញ្ជាក់ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានសម្រេច​ឃាត់ខ្លួន លោក​មេធាវី ពេ​ជ រតនា នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦​នេះ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ បន្ទាប់ពី​ឃាត់ខ្លួន​មក​សាកសួរ​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ភ្លាមៗ​បន្ទាប់ពី​លោក ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ដើរទៅ​កាន់​រថយន្ត​រប​ស់លោក​ពី​ចំណត​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​៕

fn-2016-06-02-08-28-11-0

សមត្ថកិច្ច​ជំនាញ​ស្រុក​កោះ​ញែក ស៊ុំគ្រលុម​ក្នុង​បទល្មើស​ជំនួញ​ឈើ​ខុសច្បាប់​

មណ្ឌលគិរី​៖ ការដឹកជញ្ជូន​ឈើ​ខុស​របស់​ពួក​ឈ្មួញ​ខាង​ខេត្ត​រនៈ​គិរី ដែល​ធ្វើការ​ដឹកជញ្ជូន​រាល់​យប់ មិនមាន​ការទប់ស្កាត់ និង​បង្ក្រាប​ពី​សមត្ថកិច្ច និង​ជំនាញ​ដែល​នៅ​ប្រចាំការ​នៅក្នុង​ស្រុក​កោះ​ញែក ឡើយ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះ​ញែក​បាន​ប្រាប់​ភ្នាក់ងារ មេគង្គ​ប៉ុស្តិ៍ ឲ្យ​ដឹងថា​

ការ​ចរាចរណ៍​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​មាន​ជា​រៀងរាល់​យប់​របស់​ពួក​ឈ្មួញ​មិនដែល​ឃើញ​មានការ​បង្ក្រាប​ម្តង​ឡើយ ។​ករណី​ដែល​មិន​បង្ក្រាប ត្រូវបាន​ពលរដ្ឋ​ដាក់​ការសង្ស័យថា សមត្ថកិច្ច​ជំនាញ​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ទើបបាន​ជាមាន​ការដឹក​ជញ្ជូន​បាន​រលូន​ដូច្នេះ​។​

​ប្រភព​បាន​បន្តទៀតថាៈ​ការធ្វើ​ចរាចរណ៍​ដឹកឈើ​ល្មើសច្បាប់​រាល់​យប់​នេះ ដឹក​ឆ្លង​កាត់មុខ​កន្លែង​សមត្ថកិច្ច និង​ជំនាញ​មួយចំនួន​ដូចជា​ទីស្នាក់ការ​អាវុធ​ហត្ថ​ស្រុក​កោះ​ញែក ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំរ​យ៉ ក្នុងស្រុក​កោះ​ញែក ដែល​ឈរជើង​នៅតាម​ដងផ្លូវ​នោះ ប៉ុន្តែ​គេ​មើលមិនឃើញ​ទេ​។​

​ប្រជាពលរដ្ឋ បាន​សំណូមពរ​តាមរយៈ​ភ្នាក់ងារ មេគង្គ​ប៉ុស្តិ៍ ដោយ​សង្ឃឹមថា ដំណឹង​ខាង លើ​នេះ នឹង​បាន​ដឹងឮ​ទៅដល់​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត អាច​ចាត់វិធានការ ទប់ស្កាត់​នូវ​ជំនួញ​ឈើ​នៅក្នុង​ស្រុក​កោះ​ញែក ដែល​បាន​កម្រើក​ឡើងវិញ​ពេញបន្ទុក​នេះ​៕

1-!;

រថយន្ត​ធុន​ធំ​ដឹក​ប្រហិត​មកពី​ថៃ​បុក​បុរស​ស្លាប់​នៅ​ក្រុង​បាត់ដំបង​

 

​អត្ថបទ​៖ លោក សុផល​
​បាត់ដំបង​៖​ ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​: គ្រោះថ្នាក់​ចរាចរ​ណ៍ដ៍​គួរអោយរ​ន្ទ​ត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២:៤០​នាទី ថ្ងៃទី​០១ មិថុនា ២០១៦ នេះ ស្ថិត​ចំណុច​ផ្លូវបំបែក​វៀង​ក្រុង ក្នុងភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​។​

​ហេតុការណ៍​នេះ បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ត្រូវបាន​គេ​ដឹងថា មានឈ្មោះ មែន សីហា ភេទ​ប្រុស អាយុ​២៥ រស់នៅ​ក្នុងភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជា​ម្ចាស់​ម៉ូតូ​រ៉ឺម៉ក រីឯ​រថយន្ត​បង្ក​អ្នកបើក​ឈ្មោះ រិ​ន អាយុ​១៩​ឆ្នាំ គេចខ្លួនបាត់ បន្សល់​នៅ​ព្រូ​ម្នាក់​ឈ្មោះ កែម ស៊ី​ថូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ។​

​សមត្ថកិច្ច​បានអោយដឹង​ថា​: មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​សាំង​ធ្វើដំណើរ​ពី​ទិស​ខាងលិច​ឆ្ពោះទៅ​ទិសខាងកើត ដល់​ចំណុចកើតហេតុ ត្រូវ​រថយន្ត​ខាងលើ​ក្នុង​បំណង​បត់​ឆ្វេង​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​បណ្តាលឱ្យ​ខ្ទាតចូល​ក្រោម​រថយន្ត​កិន​ទាំង​ម៉ូតូ និង​ម្ចាស់​ស្លាប់​ភ្លាមៗ​តែម្តង​។

​រថយន្ត​បង្កហេតុ ម៉ាក​ហ៊ីយ៉ាន់ដាយ ជា​ប្រភេទ​រថយន្ត​របស់​ឈ្មួញ​រកស៊ី​ដឹក​ប្រហិត​ពី​ប្រទេស​ថៃ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ពាក់​ស្លាក​លេខ​ភ្នំពេញ ៣D-៤០៨៧៕

1-!-11-!-21-!-3

ចាប់​បុរស​អ៊ិ​ស្លាម​ម្នាក់​ដែល​វាយ​ប្រពន្ធ​ស្លាប់ នៅ​ស្រុក​សំបូរ បញ្ជូនទៅ​តុលាការ​

 

​អត្ថបទ​៖ 032 MKP
​ខេត្តក្រចេះ​៖ បុរស​ខ្មែរ​អ៊ិ​ស្លាម​ម្នាក់​ត្រូវ​សមត្ថកិច្ច ស្រុក​សំបូរ ខេត្តក្រចេះ ចុះ​ចាប់​ដល់​លំនៅឋាន បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ពី​សំណាក់​ឪពុក​ម្តាយក្មេក​ចោទថា បុរស​រូបនេះ​បាន​វាយ​ប្រពន្ធ​របស់ខ្លួន​រហូតដល់​ស្លាប់​។​

ការឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង ១​សៀ​ល​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំនុច​ភ្នំ​ខៀវ ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​។​

ក្រោម​ការចង្អុលបង្ហាញ​ណែនាំ​និង​បញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ត្រី លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ កម្លាំង​ជំនាញ​នគរបាល​ស្រុក​សំបូរ​ដឹកនាំ​ដោយ​លោក ណ​យ សុ​ី​ថាច អធិការ​ង​ទទួល​ការងារ​យុត្តិធម៌ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់​ព​ន្ធ័​ករណី​ហិង្សា​មាន​ស្ថាន​ទំងន់ទោស​។

បើតាម​ការ​អោយដឹងពី​លោក ណ​យ សុ​ី​ថាច អធិការ​ង​ទទួលបន្ទុក​ការងារ​យុត្តិធម៌ ថា ជនសង្ស័យ​ឈ្មោះ សា កក ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិខ្មែ​ឥស្លាម រស់នៅ​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្តក្រចេះ​។

លោក បន្ត​អោយដឹងថា កាលពី​ថ្ងៃទី​១៣ ខែឧសភា​ឆ្នាំ​២០១៦ ជនសង្ស័យ​ឈ្មោះ សា កក បានធ្វើ​សកម្មភាព​ប្រេ​ី​អំពេ​ី​ហិង្សា​វាយ​ទៅ​លេ​ី​ប្រពន្ធរ​ប់​ខ្លួន​ឈ្មោះ មីន សុ​ី​ម៉ាស បណ្ដាល​ឲ្យ​របួស​គ្រាំគ្រា​យ៉ាងខ្លាំង ហេ​ី​យ​ជនសង្ស័យ​ឈ្មោះ សា កក បាន​ដឹក​ប្រពន្ធ​យក​ម​ទុកជា​មួយ​ឳ​ពុក​ម្ដាយក្មេក​របស់ខ្លួន​នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ រួចហើយ​ជនសង្ស័យ​ក៏​ត្រឡបមកផ្ទះ​ខ្លួន​វិញ​នៅ​ស្រុក​ឆ្លូង​។
​ឪពុកម្ដាយ​ស្ត្រី​រងគ្រោះ ក្រោយពេល​ឃេ​ី​ញ​សភា​ពកូន​ទ្រុឌទ្រោម​ខ្លាំង ក៏​ធ្វើការ​សួរនាំ ហើយ​បានដឹង​ពី​ដំណេ​ី​រ​រឿង​ប្ដី​វាយ​ធ្វេ​ី​បាប​។

​នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦ ឪពុកម្ដាយ​ស្ត្រី​រងគ្រោះ​បាន​យក​កូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​រហូតដល់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦ ខាង​មន្ទីរពេទ្យ​វៀតណាម បាន​ប្រាប់ថា ជំងឺ​នេះ​មិនអាច​ព្យាបាល​បានទេ ឲ្យ​ឪពុកម្ដាយ​យក​កូន​ទៅផ្ទះ​វិញ ហេ​ី​យ​ពួកគាត់​យក​កូន​ត្រឡប់មកវិញ​ដល់​ព្រំដែន​វៀតណាម​/​កម្ពុជា ស្ត្រី​រងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តែម្ដង​។ គាត់​ក៏​យក​សព​កូនស្រី របស់គាត់​មក​ធ្វើ​៩បុណ្យ​តាម​ប្រៃ​ណី​នៅ​ស្រុកកំណើត ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ខេត្តក្រចេះ​។​

​បន្ទាប់ពីធ្វើបុណ្យ​រួចរាល់ នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ឪពុកម្ដាយ​ស្ត្រី​រងគ្រោះ បានដាក់​ពាក្យបណ្ដឹង​ហេ​ី​យ​កម្លាំង​កា​រិ​យា​ល​យ័​ជំនាញ​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​កមក​សួរនាំ​នៅ​អធិការ​ស្រុក​សំបូរ និង​បញ្ជូនទៅ​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ដេ​ី​ម្បី​ចាត់​ការបន្ដ​តាម​នីតិវិធីតុលាការ​៕

1+-1+-1

ភ្លៀង​នាំគ្នា​ចូល​ជ្រក​ក្រោម​ដើមឈើ​ត្រូវ​រន្ទះបាញ់​ស្លាប់​​

ខេត្តបន្ទាយមានជ័យ​៖​គួរ​ឲ្យ​សង្វេគ​ឪពុក និង​កូនប្រសា​២​នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាមៗ ខណៈ​ទៅ​ភ្ជួរស្រែ​មាន​មេឃ​ភ្លៀងរលឹម ចូល​ជ្រក​ក្រោម​ដើរ​ឈើ​។ ហេតុការណ៍​នេះ កើតឡើង​នៅ​រសៀល​ថ្ងៃទី​៣១ ខែឧសភា នៅ​ចំណុច​វាល​គោក​ទិល ខាងលិច​ភូមិ​ចំងាយ​ប្រមាណ​២​គីឡូម៉ែត្រ ក្នុងភូមិ​ថ្មី​ខាងលិច ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​
​អធិការនគរបាល​ស្រុក​ថ្មពួក លោក អ៊ុក សុផាត បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១ ឈ្មោះ យង់ យ៉ា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ និង​ទី​២ ឈ្មោះ គឿ ផល ប្រុស​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី​ខាងលិច ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ពេល​ភ្លៀងរលឹម​បណ្តើ​គោយន្ត ទៅ​ឈប់​ក្បែរ​ដើម​ចំបក់ នាំគ្នា​ដោះ​ប្តូរ​កង់​ដែក ដាក់​កង់​កៅស៊ូ ដើម្បី​បើក​ត្រឡប់មកផ្ទះ​វិញ​ស្រាប់​តែមាន រន្ទះបាញ់​ចំ​ដើម​ចំបក់ ដែល​ជនរងគ្រោះ​នៅ​ពីក្រោម​បណ្តាល​ឲ្យ​ស្លាប់​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ ទៅ​ត្រួ​ក​ពិនិត្យឃើញថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារតែ​រន្ទះបាញ់​ពិតមែន ហើយ​បានប្រគល់ សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

13319882_279740365691806_3292405694958556222_n13321783_279740372358472_8629843635419793677_n

ប្រទះឃើញសាកសព​កម្មករសំណង់​ម្នាក់​ដេក​សា្ល​ប់ក្នុង​ការដ្ឋាន​

រាជធានី​ភ្នំពេញ​៖​សាកសព​បុរស​កម្មក​រ​សំណង់​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្បែរ​បន្ទប់ទឹក​ជាន់​ផ្ទាល់​ដី​ដោយ​សង្ស័យ​ផឹក​ស្រវឹង​ហើយ​ដេក​រមៀល​ធ្លាក់​ពីលើ​ឡៅតឿ​ចំ​ខាងក្រោម​បាកក​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅវេលា​ម៉ោង ៥ និង​៣០​នាទី​ព្រលឹម​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦ នៅក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង ស្ថិតនៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
​ជនរងគ្រោះ​ឈ្មោះ ស៊ន គីម​ហុង អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករសំណង់ និង​មាន​ប្រពន្ធ​ឈ្មោះ ធន់ យ៉េត អាយុ​៣០​ឆ្នាំ​។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​ល្ងាច​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ក្រោយពី​ចប់​ម៉ោង​ការងារ​រួច​នោះ ឈ្មោះ ស៊ន គីម​ហុង (​ស្លាប់​) និង​មិត្តភក្តិ​ពីរ​បីនាក់​ទៀត​បាននាំគ្នា​ផឹកស្រា អស់ពីរ​លីត្រ ហើយ​ពួកគេ​ក៏​បែក​គ្នា ដោយ​ឈ្មោះ ស៊ន គីម​ហុង បាន​ឡើងទៅ​ដេក​លើក​ឡៅ​តឿន ជាន់​ទីមួយ​ក្នុង​ការដ្ឋាន​ដែល​កំពុង​សាងសង​មិនទាន់រួច នៅក្បែរ​កន្លែង​ផឹកស៊ី ចំណែក​អ្នក​ផ្សេងទៀត ក៏​ដើរទៅ​ដេក​តាម​កន្លែង​រៀងៗ​ខ្លួន​។ ប្រភព​បន្តថា លុះ​ព្រឹក​ព្រលឹម​ស្រាងៗ​ប្រហែលជា​ម៉ោង​៥ និង​៣០​នាទី លោក​បាន​ដើរទៅ​ដាស់​ឈ្មោះ ស៊ន គីម​ហុង អោយ​ក្រោក​ដើម្បី​បន្តការងារ​ដូច​សព្វដង ប៉ុន្តែ​ពេល​ដើរចូល​ទៅក្នុង​សំណង់​ការដ្ឋាន​សាងសង ស្រាប់តែ​ប្រទះឃើញ​ឈ្មោះ ស៊ន គីង​ហុង បាន​ដេកស្លាប់​ក្បែរ​បន្ទប់ទឹក​ជាន់​ផ្ទាល់​ដី​តែម្តងទៅ ដោយមាន​ស្នាមរបួស​ជង្គង់ និង​ដៃ​។​
​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដែល​ចុះ​ពិនិត្យ​ផ្ទាល់​បាន​សន្និដ្ឋានថា ករណីនេះ​អាច​កើតឡើង​ដោយសារ ជនរងគ្រោះ​ឈ្មោះ ស៊ន គីម​ហុង ផឹកស្រា​ស្រវឹង​ហើយ​ឡើងទៅ​ដេក លើក​ឡៅ​តឿន រមៀល​ធ្លាក់​មកក្រោម​បោក​ក្បាល​នឹង​ថ្ម នឹង​បាក់ក​ស្លាប់ទៅ​។ សមត្ថកិច្ច​បញ្ជាក់ថា​ក្រោយ​ពិនិត្យ​រួចរាល់​សមត្ថកិច្ច បានធ្វើ​លិខិត​ប្រគល់​សាកសព ទៅអោយ​ក្រុមគ្រួសារ​ដឹកយក​ទៅ​ស្រុកកំណើត នៅ​ឯង​ខេត្តកំពង់ឆ្នាំង ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

fn-2016-06-01-08-51-58-1fn-2016-06-01-08-51-59-2

ប្តី​ប្រពន្ធ​មួយគូ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ថ្នាំញៀន​៣៦៤​គ្រាប់​

ខេត្តកោះកុង​៖​កម្លាំង​នគរបាល ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​២​នាក់ និង​ធ្វើការ​ឆែរ​ឆេ​រកឃើញ​ថ្នាំញៀន​ចំនួន​៣៦៤​គ្រាប់ និង​ឧបករណ៍​ជក់​មួយចំនួនទៀត​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ គ្រា​ដែល​ចុះ​ឆែកឆេរ​ផ្ទះ​១​កន្លែង​ស្ថិតនៅ​ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​
​ស្នងការរង​នគរបាល ទទួល​ផែន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​ខេត្តកោះកុង លោក យឹម ផេង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ដែល​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នោះ​មានឈ្មោះ​៖ ទី​១-​ឈ្មោះ ន​ន់ សារី អាយុ​៥៤​ឆ្នាំ​ជា​ប្តី និង​ទី​២- ឈ្មោះ ស៊ីម សុន អាយុ​៥៧​ឆ្នាំ​ជា​ប្រពន្ធ មាន​ទីលំនៅ​ភូមិ​២​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ហើយ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​រឹបអូស​បាន​ថ្នាំញៀន​ចំនួន​៣៦៤​គ្រាប់ និង​ឧបករណ៍​ជក់​១​ចំនួន​។ លោក​បាន​បញ្ជាក់ថា ករណី​ខាងលើនេះ លោក​បាន​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ រួមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

fn-2016-06-01-12-28-56-2fn-2016-06-01-12-28-56-3