All posts by មេគង្គ ប៉ុស្តិ៍

ប៉ូលិស​តួ​ក​គី​ឃាត់ខ្លួន​ជនជាតិ​ចិនតៃវ៉ាន់​៥២​នាក់​ប៉ង​លួច​លេខ​សម្ងាត់​តាម​ទូ ATM

​តៃប៉ិ​៖​ជនជាតិ​ចិនតៃវ៉ាន់​ចំនួន​៥២​នាក់​ត្រូវបាន​ប៉ូលិស​តួ​ក​គី​ចាប់ខ្លួន​ដោយ​សង្ស័យថា ពួកគេ​ទាំងនោះ បាន​ប្រមូល​ផ្តុំគ្នា​ជា​បណ្តាញ និង​ដាក់​បំពាក់​កាមេរ៉ា​សម្ងាត់​នៅតាម​ទូ ATM ដើម្បី​តាមដាន​អតិថិជន​មក​ដក​លុយ រួច​ក៏​ធ្វើការ​លួច​លេខ សម្ងាត់​។ នេះ​បើ​យោងតាម​ការបញ្ជាក់​អាជ្ញាធរ​កោះ​តៃវ៉ាន់ ។​
​យោងតាម​សារព័ត៌មាន​ស៊ិន​ហួរ​បានចេញ​ផ្សាយ​ថា ជនជាតិ​ចិនតៃវ៉ាន់​ទាំង​៥២​នាក់​នោះ កំពុងតែ​ស្ថិតនៅក្រោម ការស៊ើបអង្កេត និង​សួរចម្លើយ​នៅឡើយ ទៅលើ​ការចោទប្រកាន់​ខាងលើនេះ​។​
គួរ​បញ្ជាក់ថា​ជនជាតិ​ចិនតៃវ៉ាន់ រាប់សិប​នាក់​ទៅហើយ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​លើ​បទល្មើស​ទូរគមនាគមន៍ នៅក្នុង​ឆ្នាំ​២០១៦​នេះ នៅ​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា ប្រទេស​កេ​ន​យ៉ា និង​ម៉ាឡេស៊ី​៕

bcd03-taiwanese2bfraud_malaysia2

ស្លាប់​៤​ របួស​២១​​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​១១​លើក (​យប់​៨​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ រងរបួស​ធ្ងន់​១១​នាក់​និង​របួសស្រាល​១០​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១១​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​២៣​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១៣​គ្រឿង​, រថយន្ត​ធុន​តូច​៦, រថយន្ត​ធុន​ធំ​៣​គ្រឿង​, យាន​ផ្សេងៗ​១​គ្រឿង​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៤​លើក​, ស្រវឹង​២​លើក​, ប្រជែង​២​លើក​, បត់​គ្រោះថ្នាក់​២​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​២០​នាក់ (​យប់​១៦​នាក់ )​។​
​ជាមួយគ្នានេះ​ម្សិលមិញ​លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ៣,៦៥៥​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,៧៦៤​គ្រឿង និង​ពិន័យ​សរុប ១,៨៩១​គ្រឿង​៕

13310569_1608955662752132_6955379173694180231_n

ពីថ្ងៃ​ទី​៣​ដល់​ថ្ងៃទី​៥​មិថុនា EDC ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​តំបន់​មួយចំនួន​នៅ​ភ្នំពេញ និង​កណ្តាល​

រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា (EDC) បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៦​ខាងមុខនេះ អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ផ្គត់ផ្គង់​ចរន្ដអគ្គិសនី នៅ​តំបន់​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល មូលហេតុ​ដើម្បី​ធ្វើការ​ជួសជុល និង​ដំឡើង​បរិក្ខា​អគ្គិសនី​៕ សម្រាប់​ពេលវេលា និង​ទីតាំង​សូម​អាន​សេចក្ដីជូនដំណឹង របស់​អគ្គិសនី​កម្ពុជា​ទាំងស្រុង​៖

13301535_1609579406023091_183107681093960479_o

ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ និង​ថ្នាំ​៥​កញ្ចប់​នៅ​ប្លុក​បឹង​ឈូក​

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ករណី​គ្រឿងញៀន​៥​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន ជាមួយ​ថ្នាំញៀន​២​កញ្ចប់ ព្រមទាំង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួន​ផងដែរ​។ ប្រតិបត្តិការ​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​នេះ​ធ្វើឡើង​នៅ​ប្លុក​បឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នៅ​ល្ងាច​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦​។​
​អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ លោក ម៉ក់ ហុង បាន​ប្រាប់ថា កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា រួមជាមួយ កម្លាំង​អន្តរាគមន៍​ចុះជួយ​អធិការដ្ឋាន បាន​ចុះបង្ក្រាប​ទីតាំង​គ្រឿងញៀន នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ជា​លទ្ធផល យើង​ឃាត់ខ្លួន​បាន​ចំនួន​៥​នាក់ និង​ថ្នាំញៀន​២​កូន​ថង់​តូច​។​
​លោក​បញ្ជាក់ថា បច្ចុប្បន្ន​ជនសង្ស័យ​កំពុងធ្វើការ​សាកសួរ នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Untitled-1

វាយ​ទូ ATM យកលុយ​ត្រូវ​សន្តិសុខ​ចាប់វាយ​ទ្រមខ្លួន រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ត្រូវ​យាម​ធនាគារ​កម្ពុជា​សាធារណៈ​ចាប់វាយ​ទ្រមខ្លួន​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​បន្ទាប់ពី​យក​ដំបង​ដែក​វាយ​បំបែក​ទូ ATM ដើម្បី​លួច​យកលុយ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង នៅ​យប់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦​ស្ថិតនៅ​អគារ​អ៊ែត​វូដ ស្ថិត​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុន​ពេក​កើតហេតុ​គេ​ឃើញ​បុស​ជា​ជនសង្ស័យ ដើរ​តាមផ្លូវ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក ជនសង្ស័យ​ក៏បាន​ចូលទៅក្នុង បន្ទប់​ដាក់​ទូ ATM រួច​យក​ដំបង​ដែក​វាយ​បំបែក ក្នុង​គោលបំណង​ដើម្បី​យកលុយ​។ ប្រភព​បន្តថា នៅពេលដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព ស្រាប់​សន្ដិសុខ​ដែល​យាម​នៅ​ទីនោះ​ឃើញ ក៏​នាំគ្នា​ចាប់​ជនសង្ស័យ​វាយ​ម្នា​ក់មួយ​ដៃ​មួយ មួយ​ជើង ឡើង​ទ្រមខ្លួន​។​
​ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ត្រូវបាន​កម្លាំង នគរបាល​ខណ្ឌ​សែន​សុខ យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ទឹកថ្លា ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

13335611_1609408052706893_1792677325111780336_n13315548_1609408089373556_3867528170630605794_n

ជាងដែក​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់ ខណៈ​ចេញពី​បន្ទប់ទឹក​ដើរ​ជាន់​ខ្សែភ្លើង​

​រាជធានី​ភ្នំពេញ​៖​បុរស​ជាជាង​ដែក​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​សា្ល​ប់​ភ្លាមៗ​នៅនឹងកន្លែង គ្រា​ដែល​ចេញពី​បន្ទប់ទឹក​ហើយ​ដើរ​ជាន់​លើ​ខ្សែភ្លើង​ដោយ​ជើង​សើម​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ក្នុងផ្ទះ​ថៅកែ​ជាងដែក ស្ថិតនៅតាម​ផ្លូវលំ​ក្រុមទី​៥ ក្នុងភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​យុវជន​រងគ្រោះ ឈ្មោះ ចាន់ ទ្រា អាយុ​២៣​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត នៅក្នុង​ភូមិ​ក្រាំង​លាវ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ចូលទៅ​បត់ជើង នៅក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ​មេជាង របស់ខ្លួន លុះ​ពេលចេញ​មកវិញ ដោយសារ​ជើង​សើម ហើយ​បាន​ដើរ​ជាន់​ខ្សែភ្លើង ដែល​រាយ​នៅលើ​សាប ដោយ​ការធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ មិន​លើក​ឲ្យ​ផុតពី​ដី​ឲ្យ​បាន​ត្រឹមត្រូវ ក៏បាន​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត ឆក់​ជនរងគ្រោះ​ខាង លើ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ប៉ុន្តែ​សាច់ញាតិ​មិន​អស់ចិត្ត នឹកស្មានថា​មិនទាន់​ស្លាប់ ក៏បាន​ដឹក​ទៅកាន់ មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់ ប៉ុន្តែ​ពេលទៅដល់ គ្រូពេទ្យ​បាន​ប្រាប់ថា ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ ទើប​ដឹក​ត្រឡប់មកផ្ទះ​វិញ​។​
​បើតាម​សមត្ថកិច្ច​និយាយថា ខ្សែភ្លើង​នោះ​អត់​មាន​ដាច់​រលាត់​នោះទេ រឿង​អី​ត្រូវ​ឆក់​ទៅ​កើត ពេលនេះ​មានការ​សង្ស័យថា អាចមាន​ដែក​ប៉ះចំ​មុខតំណ​ខ្សែភ្លើង ជើង​ជនរងគ្រោះ​សើម ដើរ​ជាន់​ដែក​ដែល​ឆ្លង​ចរន្ត​ភ្លើង ទើប​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​។ នេះ​គឺជា​ធ្វេសប្រហែស របស់​ម្ចាស់ផ្ទះ​ដែលជា​ថៅកែ ខ្សែភ្លើង​មិនបាន​លើក​ឲ្យ​ផុតពី​ដី​ទេ ដាក់​រាយប៉ាយ​នៅលើ​សាប ហើយក៏​មាន​ដែក ស្ថិតនៅ​ទីនោះ​រញ៉េរញ៉ៃ​ផងដែរ មិនបាន​រៀបចំ​ឲ្យ​បាន​របៀប ទើប​បណ្ដាល​ឲ្យ​ឆក់​ជាង​ស្លាប់​បែបនេះ​៕

72b0b3eb-77ed-4519-84aa-5b6a4e441e6735028654-d08d-4e64-99bc-4f4977322681

ACU សម្រេច​ឃាត់ខ្លួនមេធាវី ពេជ្រ រតនា​

រាជធានី​ភ្នំពេញ​៖​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានសម្រេច​ឃាត់ខ្លួន លោក​មេធាវី ពេជ្រ រតនា នៅវេលា​ម៉ោង ៥​ល្ងាច ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​បន្ទាប់ពី​បាន​នាំខ្លួន​មក​ស្នាក់ការ​របស់ ACU នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​។ នេះ​បើ​ការបញ្ជាក់​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ង​ពុករលួយ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង​។​
​លោក​ទេសរដ្ឋមន្ត្រី​បាន​អះអាងថា លោក​មេធាវី ពេជ្រ រតនា នឹងត្រូវ​បញ្ជូនទៅ​តុលាការ ក្រោយ​ការឃាត់ខ្លួន​រយៈពេល ៤៨​ម៉ោង​។ លោក​ថា លោក ពេជ្រ រតនា មានការ​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ ប៉ុន្តែ​លោក​មិនទាន់​អះអាងថា ស្ថិតនៅក្នុង​មាត្រា​ណាមួយ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ នៅឡើយ​ទេ​។​
​គួរ​បញ្ជាក់ថា លោក​មេធាវី ពេជ្រ រតនា ជា​មេធាវី​ម្នាក់ នៅក្នុង​គណៈមេធាវី​កម្ពុជា ត្រូវបាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នាំខ្លួន ពី​ចំណត​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ភ្លាមៗ​បន្ទាប់ពី​លោក ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ដើរទៅ​កាន់​រថយន្ត​រប​ស់លោក​៕

13335972_1609395742708124_7028361748997924118_n

នគរបាល​ស្រុក​សំបូរ ចាប់​ឪពុកចុង​ម្នាក់​ពីបទ​រំលោភ​សេព​ស​ន្ថ​វៈកូនស្រី​អាយុ​១៣​ឆ្នាំ​

អត្ថបទ៖032 MKP

ខេត្តក្រចេះ​៖ កម្លាំង​នគរបាល​នៃ​អធិការ​ស្រុក​សំបូរ បាន​ចាប់​ឃាត់ខ្លួន​បរ​ស់ម្នាក់ ដែលជា​ឪពុកចុង ក្រោយ​ធ្វើ​សកម្មភាព​រំលោភ​សេព​ស​ន្ថ​វះ លើ​កូនស្រី​ចុង​របស់ខ្លួន​អាយុ ១៣​ឆ្នាំ​រហូត​បានសម្រេច​។

​ការចាប់ខ្លួន​ឪពុកចុង​ដែល​រំលោភ​កូនស្រី​អាយុ​១៣​ឆ្នាំនេះ ធ្វើឡើង​កាល​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្រែ​ល្អក់ ក្នុងភូមិ​ស្រែ​ស្បូវ ស្រុក​សំបូរ ខេត្តក្រចេះ​។ ក្រោយពេល​ម្តាយ​ក្មេងស្រី​រងគ្រោះ​ប្តឹង​រាយការណ៍​ទៅ​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន ប៉ុស្តិ៍​ក្បាលដំរី​រួចមក​។​

​លោ​អនុ​សេនីយ៍ ណ​យ ស៊ី​ថាច អធិការ​ង​នគ​បាល​ស្រុក​សំបូរ​ទ​ទួ​បន្ទុក​ផ្នែ​យុត្តិធម៌ បាន​ឲ្យ​ដឹងថា ក្រោយពី​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត ស្នងការ​នគ​បាល​ខេត្ត និង​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុំ ភី ស្នងការរង ទទួល យុ​ទ្តិ​ធម៌ កំលាំង​នគ​បាល​ស្រុក​សំបូរ បាន​ចុះ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ នៅ​ទីតាំង​ដូចខាងលើ​។​

យោងតាម​ពាក្យបណ្តឹង លោក​អធិការរង​បានបញ្ជាក់​ឲ្យ​ដឹងថា ឪពុកចុង​ដែល​រង​ការចោទប្រកាន់ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នោះ​ឈ្មោះ មាស មន អាយុ​៤០​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ដូន​មាស ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ​។ ចំណែង​ឯ​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ន ស រ អាយុ​១៣​ឆ្នាំ រស់នៅ​ជាមួយគ្នា​។​

​លោក បាន​បន្តទៀតថា ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ឪពុកចុង​ចាប់រំលោភ​បានសម្រេច កាលពី​វេលា​ម៉ោង ៤ រសៀល​ថ្ងៃទី​២៧ ខែឧសភា កន្លងទៅនេះ នៅក្នុង​ព្រៃ​សហគម​ន៏​មួយកន្លែង ក្នុងស្រុក​សំបូរ ខ​ណៈដែល​ឪពុកចុង​រូបនោះ​បបួល​នាង​ចូល​ព្រៃ​កាប់​អុស​យកមក​ទុក​ដាំបាយ​។​

​ក្រោយពេល​រំលោភ​រួច ជនសង្ស័យ​បាន​គំរាម​ដល់​ក្មេងស្រី​រងគ្រោះ​ថា បើ​ហ៊ាន​ប្រាប់​រឿង​ដល់​ម្តាយ ឬ​អ្នកណា​ផ្សេង គេ​នឹង​សម្លាប់ចោល​។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ និង​កសាង​សំណុំ​បញ្ជូន​ទៅកាន់​តុលាការ​ខេត្តក្រចេះ ដើម្បី​ចាត់ការ​តាមច្បាប់​៕

1!-11!-2

ចិន​៖​ទូក​នេសាទ​ដែល​ឥណ្ឌូណេស៊ី​ចាប់​ឃាត់ទុកគឺ​ធ្វើ​ប្រតិបត្តិការ​ស្របច្បាប់​

​ប៉ា​កាំ​ង​៖​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហួ ឈុន​យី​ង បាន​ថ្លែងថា ទូក​នេសាទ​មួយគ្រឿង​ដែល​ត្រូវ​យោធា​ជើង​ទឹក​ឥណ្ឌូណេស៊ី​ចាប់​ឃាត់ទុក​កាល​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នោះ​បានធ្វើ​ប្រតិបត្តិការ​ដោយ​ស្របច្បាប់​។ ការលើកឡើង​បែបនេះ​ធ្វើឡើង​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​ប៉េកាំង​។​
​លោកស្រី​បាន​អះអាងថា អ្នកនេសាទ​ជនជាតិ​ចិន​ទាំង​នោះបាន​នេសាទ​តាម​ធម្មតា​នៅលើ​ដែនទឹក​របស់​ចិន ហើយ​ចិន​បានបង្ហាញ​បញ្ហា​នេះ​ទៅ​ភាគី​ឥណ្ឌូណេស៊ី​។ លោកស្រី​បញ្ជាក់ថា នេះ​គឺជា​ការ​ផ្ទុះឡើង​នូវ​ភាព​តានតឹង​ថ្មី​មួយទៀត​រវាង​ប្រទេស​ទាំងពីរ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​យោងតាម​សារព័ត៌មាន AFP​។​
​អាជ្ញាធរ​ឥណ្ឌូណេស៊ី​អះអាងថា ទូក​នោះបាន​ចូល​នេសាទ​ដោយ​ខុសច្បាប់​។ ទូក​នេសាទ​នោះ​ត្រូវបាន​គេ​នាំយកទៅ​ច្រាំង​សមុទ្រ ហើយ​ក្រុម​នាវិក​ចិន​៨​នាក់​ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ឃាត់ខ្លួន​។​
​គួរ​បញ្ជាក់ថា អ្នកនេសាទ​បរទេស​ក្នុង​ចំនួន​កាន់តែច្រើន​ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ឃាត់ខ្លួន បន្ទាប់ពី​ក្រុង​ហ្សា​កាតា​បានចាប់ផ្ដើម​ប្រតិបត្តិ​ការបង្ក្រាប​ដ៏​តឹងរ៉ឹង​មួយ​ទៅលើ​ការនេសាទ​ខុសច្បាប់​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។ ទូក​នេសាទ​ខុសច្បាប់​ជាច្រើន​ត្រូវបាន​អាជ្ញាធរ​ប្រទេស​នេះ​ដុត​បំផ្លាញចោល​៕

20160531-vod-udom-g-China-protests-seizure-of-of-fishing-boat-by-Indonesia

សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​គួរ​ទទួលទាន​អាហារ​មាន​កាក​សរសៃ​ខ្ពស់​

សុខភាព​៖​ការសិក្សា​ថ្មី​មួយ​ទាក់ទិន​នឹង​ការ​ទទួលទាន​អាហារ និង​ភាពធាត់​បាន​រកឃើញថា ការទទួល​ទាន​អាហារ​ដែលមាន​កាក​សរ​សៃ​កម្រិត​ទាប និង​ផ្លែឈើ​តិច​នឹង​ជំរុញ​ឲ្យ​មាន​ភាពធាត់​។​
​បណ្ឌិត ដេ​វី​ស និង​សហការី បាន​អះអាង​ដូច​ខាងលើនេះ​ក្រោយពី​បានធ្វើ​ការសាកសួរ និង​សិក្សា​ទៅលើ​មនុស្ស​ធាត់ និង​ស្គម លើ​មុខ​ម្ហូបអាហារ​ចំនួន ៦០​មុខ វិភាគ​កម្រិត​ខ្លាញ់ ក្នុង​រាងកាយ និង​ប៉ាន់ប្រមាណ​ពី​ការធ្វើ​លំ​ហាត់ប្រាណ​របស់​ពួកគេ បូករួម​ទាំង​ទម្ងន់ និង​អាយុ​រកឃើញថា មនុស្ស​ចាស់​ទម្ងន់​ធម្មតា (៥២​គីឡូក្រាម​) ទទួលទាន​អាហារ​ដែលមាន​កាក​សរ​សៃ និង​ផ្លែឈើ​ក្នុង​មួយថ្ងៃៗ ច្រើនជាង​អ្នក​ដែលមាន​ទម្ងន់​លើសពី ៥២ គីឡូក្រាម​។​
​បណ្ឌិត ដេ​វី​ស បានបញ្ជាក់​បន្ថែមថា ការបង្កើន​បរិមាណ​អាហារ ដែលមាន​កាក​សរសៃ​ច្រើន និង​ផ្លែឈើ​ជា​គន្លឹះ​សំខាន់​សម្រាប់​អ្នក​ដែល​ចង់​កំណត់​របប​អាហារ ឬ​សម្រក​ទម្ងន់​៕

cholesterol-food

​នាយ សង់ ស៊ី​ស ចូល​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​

​សិល្បៈ​៖​តារា​កំប្លែង​ជើងចាស់​តា សង់ ស៊ី​ស ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ដោយសារ​ឡើង​ឈាម កម្រើកខ្លួន​មិនបាន​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា​នេះ​។​
​បើតាម​ការបញ្ជាក់​ពី​ក្រុមគ្រួសារ នាយ សង់ ស៊ី​ស ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់ពី​ឈាម​របស់លោក​បាន​ឡើង​រហូតដល់​២១​។ ក្រុមគ្រួសារ​បានបញ្ជាក់​បន្ថែមថា នាយ សង់ ស៊ី​ស បានធ្វើ​ទុក្ខ​ខ្លាំង​កាលពី​វេលា​ម៉ោង​៦​ព្រឹក ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​មក​ស​ង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​អង្គរធំ បន្ទប់​លេខ​២០៨ ជាន់​ទី​២​។​
​ទោះយ៉ាងណា​ក៏ដោយ​ក្រោយពី​ការជួយ​សង្គ្រោះ​ពី​ក្រុមគ្រូពេទ្យ មកដល់ពេលនេះ​អាកា​រះ​ជំងឺ​នាយ សង់ ស៊ី​ស បាន​ធូ​ស្រាល​បន្តិច​ហើយ ប៉ុន្តែ​ក្រុមគ្រូពេទ្យ​បាន​បន្ត​ឲ្យ​លោក​ស្នាក់នៅ ដើម្បី​ដាម​ដាន​ជំងឺ​បន្តទៀត ខ​ណះ​ពេលដែល​ដៃជើង​របស់លោក​មិនទាន់​អាច​កម្រើក​បាន​នៅឡើយ​ទេ​៕

c8351eab-23d2-445f-af92-744aef75728e

ប្រភេទ​អាហារ​ដែលមាន​ផ្ទុក​ទៅដោយ​សារជាតិ​ប្រូតេអ៊ីន​ខ្ពស់​

​សុខភាព​៖​អ្នក​គួរ​ធ្វើការ​ទទួលទាន​សារជាតិ​ប្រូតេអ៊ីន​ឲ្យ​បាន​យ៉ាងហោចណាស់ ៥០​ក្រាម​ក្នុង​មួយថ្ងៃ​។ ដើម្បី​ទទួលបាន​នូវ អត្ថប្រយោជន៍​ពេញលេញ​របស់​វា​។ ប្រភេទ​អាហារ​ដែល​សំបូរ​ទៅដោយ​សារជាតិ​ប្រូតេអ៊ីន គឺមាន​មកពី​សត្វ​មានដូចជា ទឹកដោះគោ ស៊ុត និង សាច់​។​
​ប្រភេទ​អាហារ​ដែលមាន​ផ្ទុក​សារជាតិ​ប្រូតេអ៊ីន ក្នុង​បរិមាណ​ខ្ពស់ គឺមាន​សារៈប្រយោជន៍​ក្នុងការ​រក្សាខ្លួន​អ្នក​ឲ្យ​មាន​ថាមពល និង​ធ្វើ​ឲ្យ​មុខងារ​របស់​រាងកាយ​អ្នកមាន​ដំណើរការបាន​ល្អ​។ ទោះជា​យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នកធ្វើការ​ជ្រើសរើស​បរិ​ភោគ​តែ​បន្លែ និង ផ្លែឈើ នោះ​អ្នក​អាច​បរិភោគ នូវ សណ្តែកខៀវ​មួយ​ពែង​កន្លះ ដែល​វា​អាច​នឹងមាន​ជាតិ​ប្រូតេអ៊ីន​ស្មើនឹង​បន្ទះ​សាច់​ចៀន ១០០​ក្រាម​។​
​ប្រភេទ​អាហារ​ដែលមាន​ផ្ទុក ជាតិ​ប្រូតេអ៊ីន គឺអាច​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត​បន្ទាប់ពី​ទទួលទាន​អាហារ រួច មាន​ថាមពល​ពេញ​មួយថ្ងៃ ហើយ​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ផងដែរ​ទៅដល់​សាច់ដុំ ការរីក​ធំធាត់ និង សុខមាលភាព​ទាំងស្រុង​របស់​រាងកាយ​។​
​ប្រភេទ​អាហារ​ដែល​សំបូរ ទៅដោយ​សារជាតិ​ប្រូតេអ៊ីន សណ្តែកខៀវ ស៊ុត ផលិតផល​ដែល​ធ្វើ​ពី​ជាតិ​ទឹកដោះគោ អាហារ​សមុទ្រ សាច់​ប​សុ​បក្សី សណ្តែកសៀង សាច់គោ​។​ប្រសិនបើ​អ្នក​បាន​បរិភោគ​នូវ​អាហារ ដែលមាន​ផ្ទុក​នូវ​សារជាតិ​ប្រូតេអ៊ីន​បន្តិច នោះ​អ្នក​នឹងមាន​អារម្មណ៍​ថា មិនសូវ​ឃ្លាន​នៅក្នុងពេល​ថ្ងៃ និង មិនសូវមាន​ចំណង់​ញុំ​ា​ច្រើន​ជ្រុល ឬ ចង់​ទទួល ទាន​អាហារសម្រន់​ច្រើន​នោះទេ​៕

images11

បិទ​សេត​វិមាន​៣​ម៉ោង​បន្ទាប់ពី​ស្ត្រី​ម្នាក់​បោះ​លោហធាតុ​មួយ​ដុំ​ទៅលើ​របង​

​អាមេរិក​៖​សារព័ត៌មាន AFP បាន​ផ្សាយ​ថា កាលពី​ម្សិលមិញ​សេត​វិមាន​បាន​បិទ​រយៈពេល​៣​ម៉ោង​បន្ទាប់ពី​បុគ្គល​ម្នាក់​បាន​គ្រវែង​ចោល​ដែក​មួយ​ដុំ​ទៅលើ​របង​ផ្នែក​ខាងជើង​នៃ​សេត​វិមាន​ក្នុង​បរិវេណ​គេហដ្ឋាន​ប្រធានាធិបតី​។​
​ក្រុមមន្ត្រី​និយាយថា នេះ​គឺជា​វិធានការ​ការពារ ប៉ុន្តែ​បាន​រកឃើញថា​ករណីនេះ​មិនមែន​ជាការ​គំរាម​ផ្នែក​សុវត្ថិភាព​នោះឡើយ ហើយ​សេត​វិមាន​ត្រូវបាន​បើក​ឲ្យ​ដំណើរការ​ដូច​ធម្មតា​វិញ​។ មន្ត្រី​ដដែល​បញ្ជាក់ថា ជាមួយគ្នា​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​បន្ទាប់​ហេតុការណ៍​នេះ​។​
​គួរ​បញ្ជាក់ថា នៅពេល​ហេតុការណ៍​នេះ​កើតឡើង​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចូលរួម​ទិវា Memorial Day នៅឯ​ទីលាន​បញ្ចុះសព​យោធា Arlington៕

20160531-vod-udom-g-White-House-on-alert-after-metal-object-hurled-over-fence

មន្រ្តី CPP ​បដិសេធចំពោះ​ការលើកឡើង​របស់ EU

រាជធានី​ភ្នំពេញ​៖​លោក សុខ ឥសាន អ្នកនាំពាក្យ CPP បាន​បដិសេធ​ចំពោះ​ការលើកឡើង​របស់ EU ដោយ​បញ្ជាក់ថា ស្ថានភាព​នយោបាយ កម្ពុជា នាពេល​បច្ចុប្បន្ន គឺមាន​សភាព​ជាធម្មតា​គ្មានអ្វី​ប្រែប្រួល និង​ព្រួយបារម្ភ​ឡើយ ។​
​គួរ​បញ្ជាក់ថា សហភាព​អឺរ៉ុប​បានចេញ​សេចក្តីថ្លែងការណ៍​ដោយបាន​សម្តែង​ការសោកស្តាយ ចំពោះ​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា និង​អំពាវនាវ​ឲ្យ​មានការ​ជួបចរចា​ពិភាក្សា​ដោយ​សន្តិវិធី​ឡើងវិញ ដើម្បី​បង្កើត​បរិយាកាស​ល្អ​សម្រាប់​ការបោះឆោ្នត​នាពេលខាងមុខ​៕

5a82a1f8-e804-4d01-b7a7-9d5ef38945ea1

​ផឹក​ស្រវឹង​ចុះ​ងូតទឹក​ក្នុង​ស្ទឹង​ពោធិ៍​លង់​ស្លាប់​

ខេត្តពោធិ៍សាត់​៖​ដោយសារ​តែមាន​ជម្លោះ​ក្នុង​គ្រួសារ​រហូត​មាន​វិបត្តិ​ផ្លូវចិត្ត​បុរស​ម្នាក់​ផឹកស្រា​ជោក ហើយ​ចុះ​ហែល​ទឹក​ក្នុង​ស្ទឹង​ពោធិ៍សាត់​បណ្ត​ល​ឲ្យ​លង់​ស្លាប់​តែម្តង​។ ហេតុការណ៍​នេះ​កើត​ឡង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ចុង​កោះ​សំពៅ​មាស ស្ថិត​ក្នុងភូមិ​ក្បាលហុង ឃុំ​វាល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។​
ជនរងគ្រោះ ឈ្មោះ ហួរ អាយុ​ប្រហែល ៥០​ឆ្នាំ ជា​អាជីវករ​លក់ដូរ រស់នៅ​ភូមិ​ក្បាលហុង ឃុំ​វាល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។​
​តាម​ប្រភព​បាន​ឲ្យ​ថា ជនរងគ្រោះ​ជានិច្ច​ជា​កាល​ធ្លាប់មាន​វិបត្តិ​ក្នុង​គ្រួសារ ហើយ​តែងតែ​ផឹកស៊ី​ស្រវឹង​ជោគជាំ ជា​រៀង​រៀងរាល់ថ្ងៃ​។ ប្រភព​បន្តថា នា​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​ផឹកស៊ី​ស្រវឹង​ដូច​សព្វមួយដង ហើយ​បាន​ទាស់​មាត់​ទាស់សម្តី​ជាមួយ​គ្រួសារ រួច​ក៏​ដើរទៅ​ងូតទឹក​ស្ទឹង​ពោធិ៍សាត់ ដោយ​ហែល​ទាំង​កម្រោល​រហូតដល់​ដាច់ខ្យល់​ស្លាប់ ក្នុង​ស្ទឹង​តែម្តង​។ បច្ចុប្បន្ន​សាកសព ត្រូវបាន​ក្រុមគ្រួសារ ស្រង់​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

13344773_1608952472752451_8340051230898586788_n