All posts by មេគង្គ ប៉ុស្តិ៍

ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង​​បរាជ័យ​ទៀតហើយ

សេ​អ៊ូ​ល​៖​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង​បាន​ថ្លែងថា នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែឧសភា​នេះ​ការព្យាយាម​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​មធ្យម​ថ្មី​ម្ដងទៀត​របស់​កូរ៉េខាងជើង​ត្រូវ​បរាជ័យ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​កូរ៉េខាងត្បូង Yonhap ។​
​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង បាន​បញ្ជាក់ថា កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ថ្មី​នេះ នៅ​ម៉ោង​ប្រមាណ ៥៖២០​នាទី ដោយ​បាញ់​ចេញពី​តំបន់ Wonsan ជា​កន្លែង​មួយ​ដែល​កូរ៉េខាងជើង​តែងតែ​បាញ់​សាកល្បង​មី​ស៊ី​ល ប៉ុន្តែ​លើក​នេះ វា​បរាជ័យ​ដូច​កាលពី​ខែមេសា​កន្លងទៅ​ដែរ​។​
​គួរ​បញ្ជាក់ថា ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នេះ​ត្រូវបាន​គេ​មើលឃើញថា បាន​រំលោភ​លើ​សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ ជាពិសេស​គឺ​មិន​ខ្លាច​នឹង​ការដាក់​ទណ្ឌ​ឡើយ​៕

0ab22ec9-c77e-4ef4-8310-d8f8d390729e

ស្លាប់​៤​នាក់ របួស​២៤​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

រាជធានី​ភ្នំពេញ​៖​យ៉ាងហោចណាស់​មនុស្ស​៤​នាក់​បាន​ស្លាប់ ខណៈ​របួសធ្ងន់​៩​នាក់ និង​របួសស្រាល​១៥​នាក់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ កើតឡើង​ចំនួន​១២​លើក (​យប់​៨​លើក​)​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ១២​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​២១​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១៥​គ្រឿង​, រថយន្ត​ធុន​តូច​៣, រថយន្ត​ធុន​ធំ​១​គ្រឿង , យាន​ផ្សេងៗ​២​គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​៣​លើក​, ស្រវឹង​៣​លើក​, មិន​គោរព​សិទ្ធិ​១​លើក​, បត់​គ្រោះថ្នាក់​៣​លើក​,​មិន​ប្រកាន់​ស្តាំ​២​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​២០​នាក់​។​
​ជាមួយគ្នា​នោះ​លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​២,៤០៩​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ៩៤០​គ្រឿង និង​ពិន័យ​សរុប ១,៤៦៩​គ្រឿង ៕

13310569_1608955662752132_6955379173694180231_n

កាលបរិច្ឆេទ​នៃ​ការចាប់ខ្លួន​លោក កឹម សុខា បាន​ចូល​មកដល់ CNRP​ ស្វែងរក ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​

លោក ខេមរិន្ទ​
​ភ្នំ​ពេ​ញះ​ស្ថានភាព​នយោបាយ​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ឡើងក​ម្តៅ ខណៈ កាលបរិច្ឆេទ​នៃ​ការចាប់ខ្លួន​លោក កឹម សុខា បាន​ចូល​មកដល់ ។​កាលបរិច្ឆេទ​នេះ ត្រូវបាន​រដ្ឋសភា​បើកភ្លើង​ខៀវ​នៅ​ព្រឹក​ថ្ងៃទី​៣០ ឧសភា ព្រឹក​មិញ សម្រេច​ឲ្យ​សមត្ថកិច្ច​តុលាការ​បន្ត​អនុវត្តតាម​នីតិវិធីរ​បស់​ខ្លួន ។​ប៉ុន្តែ​រហូតមកដល់​វេលា​ម៉ោង​៦និង​០០​នាទី ល្ងាច​ថ្ងៃ​ដដែល គេ​មិន​ឃើញ​សមត្ថកិច្ច​តុលាការ​អនុវត្ត​ការចាប់ខ្លួន​លោក កឹម សុខា នោះ​ទេ​។​

​បន្ទាប់ ពី​សមាជិក​រដ្ឋសភាជាតិ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨​រូប បាន​បោះឆ្នោត​បើកផ្លូវ​ឲ្យ​តុលាការក្រុង​ភ្នំពេញ​បន្ត​នីតិវិធី​ចាប់ខ្លួន និង​ឃុំខ្លួន លោក កឹម សុខា កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​មក​ភ្លាមៗ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញមក​ប្រកាស​ប្រឆាំង យ៉ាងខ្លាំង​ក្លា ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ឆៃ បាន​ហៅ​សេចក្តីសម្រេច​របស់​រដ្ឋ​សភា​កាលពី​ព្រឹក​ថ្ងៃទី ៣០ នេះ ថា គឺជា​ការរំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក សុន ឆៃ បាន​ថ្លែង​នៅ​ក្នុ​ថ​សន្និសីទកាសែត កាលពី​ព្រឹ​កមិញ​នេះ ដោយ​ហៅ​សេចក្តីសម្រេច​របស់​រដ្ឋ​សភា ថា គឺជា​ការរំលោភ​លើ​ច្បាប់រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៥១​នៃ​រដ្ឋធម្មនុញ្ញ ដែល​បានចែង​ពី​អំណាច​ដាច់ពីគ្នា​នៃ​ស្ថាប័ន​នីតិប្រតិបត្តិ និង​អំណាច នីតិបញ្ញត្តិ និង​អំណាចតុលាការ​ផង​។​

​មួយ​សប្តាហ៍​កន្លងមក​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​យក​ទី​ស្នាក់​គណបក្ស​ធ្វើជា​កន្លែង​ការពារ​ប្រឆាំង​ការ​ប៉ុង​ប៉ង​ចាប់ខ្លួន​លោក កឹម សុខា បន្ទាប់ពី​រដ្ឋសភាជាតិ​បានសម្រេច​បើកផ្លូវ​ឲ្យ​តុលា​ការបន្ត​នីតិវិធី​ក្នុងការ ចាប់ខ្លួន និង​ឃុំខ្លួន​លោក កឹម សុខា រួបមក​។​

​លោក សុន ឆៃ ជឿជាក់ថា ពេលនេះ​មានតែ​ស្ថាប័ន​ព្រះមហាក្សត្រ​តែមួយ​ប៉ុណ្ណោះ ដែល​អាច​ធានា ឬ​ដោះស្រាយ​បញ្ហានយោបាយ​នៅ​កម្ពុជា ដែល​កំពុង​ឡើងក​ម្តៅ​នេះ​បាន​។​

​ថ្លែងក្នុង​បទសម្ភាសន៍​ជាមួយ​អង្គភាព Fresh News កាល​ថ្ងៃទី​២៩ ឧសភា លោក ផៃ ស៊ី​ផាន មន្ត្រី​នាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី បាន​​បញ្ជាក់ថា ចលនា​ដែល CNRP បានគ្រោង​នេះ គឺ​មិនមែន​នយោបាយ​ទេ ក៏ប៉ុន្តែ​ជា​លំ​អាន​នៃ​ការធ្វើ​ឲ្យ​ដំណើរការ នៃ​អំណាច​រដ្ឋ​ត្រូវបាន​បំផ្លាញ ឬ​ធ្វើ​ឲ្យ​អំណាច​រដ្ឋ​ពិការ ដែលជា​ចលនា​អនាធិបតេយ្យ​មួយ រាតត្បាត នៅក្នុង​សង្គម ក្រោមរូបភាព​មហា​បាតុកម្ម​ប្រឆាំង និង​តុលាការ ដែលជា​ចលនា​លាក់​មុខ «​អំណាច ប្រជាពលរដ្ឋ (People Power)»​។ រាជរដ្ឋាភិបាល​ប្តេជ្ញា​ការពារ​សន្តិភាព និង​សេរីភាព ដើម្បី​ប្រជាជន ។

ទោះបីជា​យ៉ាងនេះ​ក្តី នៅ​ម៉ោង​៦ និង ០០​នាទី ល្ងាច​ថ្ងៃ​ដដែល​នេះ គេ​មិនឃើញ​មាន​ការចាប់​ឃាត់ខ្លួន លោក កឹម សុខា នោះទេ​ ខណៈមជ្ឈដ្ឋានជាតិ និងអន្តរជាតិ បាន និងកំពុងតាមដាន ព័ត៌មាននេះយ៉ាងយកចិត្តទុកដាក់៕

In this April 8, 2015 photo, Cambodia's main opposition Cambodia National Rescue Party Deputy President and National Assembly Deputy President Kem Sokha, center, speaks to the media outside the Phnom Penh Municipality Court in Phnom Penh, Cambodia. The senior leader of Cambodia’s opposition party was stripped of his post as the vice-president of parliament in a skewed and unexpected vote Friday, Oct. 30, 2015 that was attended only by the ruling party. (AP Photo/Heng Sinith)

រដ្ឋសភា​សម្រេច​ឲ្យ​សមត្ថកិច្ច​បន្ត​នីតិវិធី កុ្នង​សំណុំរឿងសញ្ចារកម្មលើលោក កឹម សុខា​

 

​លោក ខេមរិន្ទ​
​ភ្នំ​ពេ​ញះ សមាជិករដ្ឋសភាចំនួន ៦៨រូប នៅព្រឹក​ថ្ងៃចន្ទនេះ ​ បានលើកដៃអនុម័ត​ឲ្យ​តុលាការ​បន្ត​តាម​នីតិវិធី​ក្នុងសំណុំរឿង​សញ្ចារកម្ម​លើ​លោក កឹម សុខា  ។ស្រប​ពេលគ្នានោះគេឃើញ សមត្ថកិច្ច​បាន​បើកផ្លូវ​ឲ្យអ្នកគាំទ្រយគណបក្ស​សង្គ្រោះ​ជាតិ  ធ្វើការ​ហែ​ក្បួន​ទៅកាន់​ព្រះបរមរាជវាំង​ដើម្បី​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះរាជអន្តរាគមន៍​លើ​ករណី​​ដែល​លោក កឹម សុខា ត្រូវបាន​តុលាការ​ចោទប្រកាន់​ និងតាមចាប់ខ្លួនពីបទ​បដិសេធ​មិន​ចូលខ្លួន​បំភ្លឺ ​។

កាលពី​ព្រឹក​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល ដំបង និង​កាំភ្លើង​វែង​បាន​បិទផ្លូវ​នៅ​ម៉ោង​ជិត​១​និង​៣០​នាទី​នេះ នៅលើ​ផ្លូវជាតិ​លេខ​២ គឺ​នៅ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​មួយកន្លែង​និង​មួយទៀត​នៅ​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ ពី​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​នៅ​សង្កាត់​ចាក់អង្រែ បាន​យាមកាម និង​ត្រៀម​មិន​ឲ្យ​មាន សមាជិក​រដ្ឋសភា ព្រឹទ្ធសភា​និង​ប្រជាពលរដ្ឋ​គាំទ្រ​បក្ស​គ្រោង​នឹង​ដង្ហែ​ញត្តិ​តាម​រថយន្ត​និង​ម៉ូតូ ដើម្បី​យក​ញត្តិ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ទេ​។​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា គណបក្ស​បាន​ប្រមូល​ស្នាម​មេដៃ​បាន​ជាង​២០​ម៉ឺន​នាក់ ដើម្បី​ដាក់ថ្វាយ​ព្រះមហាក្សត្រ​នៅ​រសៀល​នេះ​។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​សម្រួល​ចរាចរណ៍ ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​និង​បញ្ចៀស​ការប៉ះទង្គិច​ណាមួយ​។ លោក​បញ្ជាក់ថា​ការ​ដង្ហែ​ក្បួន​សុំច្បាប់​អនុញ្ញាត​មានតែ​ក្នុង​របប​កុម្មុយនីស្ត​នោះទេ​។​

​ក្នុង​កិច្ចប្រជុំសភា នៅ​ព្រឹក​ថ្ងៃទី​៣០ ឧសភា នេះ សមាជិក​រដ្ឋសភា​បក្ស​ប្រជាជន​កម្ពុជា​៦៨​រូប បោះឆ្នោត​លើកដៃ​សម្រេច​ឲ្យ​សមត្ថកិច្ច​ចាត់ការ​លើ​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ តាម​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​តុលាការក្រុង​ភ្នំពេញ ។​

គួរ​ជម្រាប​ថា លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ដេញ​ប្រមាញ់​តាម​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែឧសភា​។ ចាប់ពីពេលនោះ​មក លោក កឹម សុខា មិនបាន​ចេញពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ហើយ​គណបក្ស​នេះ​បាន​ព្រមាន​ធ្វើ​មហា​បាតុកម្ម បើ​មានការ​ចាប់ខ្លួន​លោក កឹម សុខា​។​

​ការអនុម័ត​របស់រ​ដ្ឋ​ដ​ភា បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​មកពី​បក្ស​ប្រជាជន​កម្ពុជា ប្រមាណ​១៥​នាទី មុន​ការប្រជុំ​សភា​។ ចំណែក​សមាជិកសភា​ពី​បក្សប្រឆាំង​ពហិការ​មិន​ចូលរួម​ប្រជុំ​ឡើយ​។​

​សាលាក្រុង​ភ្នំពេញ​បាន​បញ្ជាក់ថា ក្នុងករណី​នៅតែមាន​ការជួបជុំ​ដង្ហែ​ញ្ញ​តិ​តាមផ្លូវ​សាធារណៈ​ឬ​ផ្ទុយ​ពី​ស្មារតី​អង្គប្រជុំ​របស់​សាលា​រាជធានី​ភ្នំពេញ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី​ភ្នំពេញ​ត្រូវ​ទទួលខុសត្រូវ​មុខ​ច្បាប់​៕

1--#1&!13323613_1608831896097842_3139464775725472287_o

In this April 8, 2015 photo, Cambodia's main opposition Cambodia National Rescue Party Deputy President and National Assembly Deputy President Kem Sokha, center, speaks to the media outside the Phnom Penh Municipality Court in Phnom Penh, Cambodia. The senior leader of Cambodia’s opposition party was stripped of his post as the vice-president of parliament in a skewed and unexpected vote Friday, Oct. 30, 2015 that was attended only by the ruling party. (AP Photo/Heng Sinith)

ឆេះ​ផ្ទះ​លក់​សាំង​កណ្តាល​ក្រុង​បាត់ដំបង​ជាង​១៥​នាទី​សំណាងល្អ​អ្នកស្រុក​ជួយ​ពន្លត់​ទាន់​

​លោក ប៉ែន សុផល​
​បាត់​ដំប​ងះ​ប្រជាពលរដ្ឋ​បានអោយដឹងថា នៅ​អំឡុង​ម៉ោង​ប្រមាណ​៤​ះ​១៥​នាទី​ល្ងាច ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦​ក្នុង​ចំនុច​ក្បែរ​បឹង​ឈូក​ក្នុង​ក្រុមទី​៤២ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​អគ្គីភ័យ​បាន​ឆេះ​ឡើងលើ​ផ្ទះ​អ្នក​សាំង បណ្តាលអោយ​ម្ចាស់​ឈ្មោះ​សុភ​ក្រ័ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រងរបួស​ស្រាល​។​

​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹង​បឋម​ថា ការបង្កឡើង​ដោយ​ភ្លើង​បាន​ឆេះ​ឡើង​បណ្តាលមកពី​ការ​ឆាប​ពី​ចង្ក្រានហ្គាស​ដែល​ម្ចាស់ផ្ទះ​កំពុង​ដាំបាយ​។​

​ហេតុការណ៍​ខាងលើ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​ទើប​គ្រប់គ្រង​ធានា​សុវត្ថិភាព​បាន​ឡើងវិញ មកទល់ពេលនេះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​អំពី​ទំហំ​នៃ​ការ​ខូ​ខ​ខាត សមត្ថកិច្ច​កំពុង​តាមដាន​បន្តរ​ក្នុង​ហេតុការណ៍​នេះ​៕

0-10-20-3

ក្បួនដង្ហែញត្តិថ្វាយព្រះមហាក្សត្ររបស់គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ផ្តើម​ចេញពីស្នាក់កណ្តាល​

​រាជធានី​ភ្នំពេញ​៖​នៅវេលា​ម៉ោង​២ និង​០០​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦​នេះ ក្បួន​ដង្ហែ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើម​ហើយ ដោយ​ចេញពី​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែ​ក្រោម ទៅកាន់​ព្រះបរមរាជវាំង ខណៈដែល​សមត្ថកិច្ច​បា​ន​របាំង​ការពារ​នៅក្បែរ ទីតាំង​វត្ត​ចាក់អង្រែលើ ដើម្បី​រារាំង​ដល់​ការ​ហែ​ញត្តិ​នេះ​។​
​នៅពេលនេះ សមត្ថកិច្ច​បានដាក់រ​បាំង​ដ៏​រឹងមាំ​មួយ នៅក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់ ខាងមុខ​វត្ត​ចាក់អង្រែលើ​៕

13304969_1608835619430803_7440346087196776708_o13301364_1608832506097781_179113190684155856_o13308665_1608831766097855_6177149110335746612_o13323613_1608831896097842_3139464775725472287_o

Arsenal ចង់បាន​ខ្សែបម្រើ Tom Rogic របស់​ក្រុម Celtic

​បាល់ទាត់​៖​យោងតាម​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ខ្សែបម្រើ Tom Rogic របស់​ក្រុម Celtic បាន​ក្លាយជា​គោលដៅ​ដ៏​សំខាន់​របស់​ក្រុម​កាំភ្លើង​ធំ Arsenal នៅ​ចុង​សប្តាហ៍​នេះ​។​ខ្សែបម្រើ​សញ្ជាតិ​អូស្ត្រាលី​វ័យ​២៣​ឆ្នាំ​រូបនេះ កិច្ចសន្យា​របស់គេ​នៅ​កីឡាដ្ឋាន Parkhead មាន​រយៈពេល​តែមួយ​ឆ្នាំ​ប៉ុណ្ណោះ ខណៈពេលដែល​គេ​ជឿថា​កីឡាករ​រូបនេះ​កំពុងតែ​យកចិត្តទុកដាក់​ចំពោះ​ក្រុម​មួយចំនួន​ដែល​ស្ថិតនៅក្នុង​តំបន់​អ៊ឺរ៉ុប​នោះ​។​
​យោងតាម​ការចេញផ្សាយ​របស់​កាសែត The Scottish Sun បាន​ឲ្យ​ដឹងថា ខ្សែបម្រើ​រូបនេះ​កំពុងមាន​ទំនាក់ទំនង​មួយក្រុម​កាំភ្លើង​ធំ​យ៉ាង​ស្អិតរ​មួ​ត​ហើយក៏​មានបំណង​ចង់​ផ្លាស់​មក​ក្រុម​នេះ​រដូវ​កាល​ក្រោយ​ផងដែរ ប៉ុន្តែ​យ៉ាងណាមិញ​សេចក្តី​រាយ​កាណ៍​បាន​បន្ត​មាន​ក្រុម​ជាច្រើន​ដូចជា​ក្រុម Valencia និង Fiorentina កំពុងតែ​ប្រជែង​គ្នា​ដើម្បី​ចុះហត្ថលេខា​ក្នុងការ​នាំយក​ខ្សែបម្រើ​វ័យ​២៣​ឆ្នាំ​រូបនេះ​មក​រួម​ក្រុម​ផងដែរ​។​
​គួរ​បញ្ជាក់ថា ក្រុម​កាំ​ភ្លើ​ធំ​មាន​ចំណាប់អារម្មណ៍​ចំពោះ​ខ្សែបម្រើ​រូបនេះ បន្ទាប់ពី​បានបង្ហាញ​នូវ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​នៅ​ដែល​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​ធ្វើការ​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ជម្រើសជាតិ​អង់គ្លេស នៅ​កីឡាដ្ឋាន Stadium of Light កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​នោះ​៕

Screen-Shot-2016-05-11-at-12.03.50-1000x600-1

ច​ន ច័ន្ទ​លក្ខិណា ឆ្លើយតបចំពោះ​ការ​រិះ​ពី​សំណាក់​ភរិយា​ក្រោយ​លោក​យុ​ត្ថា​រ៉ា ឆា​នី​

សិល្បៈ​៖​សង្គ្រាមពាក្យសម្តី​បាន​ផ្ទុះឡើង​ជាថ្មី​ម្តងទៀត បន្ទាប់ពី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ចេញមក​ពន្លះ​ទៅលើ​អតីត​ស្វាមី​លោក យុ​ត្ថា​រ៉ា ឆា​នី និង​ភរិយា​ក្រោយ​របស់លោក​យ៉ាង​ចាស់ដៃ បន្ទាប់ពី​មានការ​ម៉ាក់​ងាយ​មកលើ​នាង​ពី​សំណាក់​ភរិយា​ក្រោយ​។​
​ផ្តើមចេញ​សង្គ្រាមពាក្យសម្តី​ដៀ​មដា​នគ​ណេ​យ្យ​ហ្វេ​ស​ប៊ុ​ក​ដែល​បានដាក់​ឈ្មោះថា អូន​សួស្តី ដែល​ទំនងជា​ភរិយា​ក្រោយ​របស់លោក យុ​ត្ថា​រ៉ា ឆា​នី បានធ្វើការ​ម៉ាក់​ងាយ​មកលើ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ថា ជា​មនុស្ស​ស្រី​ដែល​មិនចេះ​ធ្វើ​អ្វី​ទាំងអស់ ក្រៅតែពី​ការដើរ​ទិញ​ខោអាវ​ក្នុង​ផ្សារ សំណាង​ដែល​គាត់​(​យុ​ត្ថា​រ៉ា ឆា​នី​) បាន​រួច​កម្ម​ពារ​ពី​ស្រី​ដែល​គ្មាន​មាយា​ទ​។​
​ពាក្យសម្តី​ទាំងនេះ​បានធ្វើ​ឲ្យ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក្តៅ​ចុង​ច្រមុះ ប្រៀប​ដូច​ភ្នំភ្លើង​ផ្ទុះ​ដែលមាន​កម្តៅ​រាប់សិប​ម៉ឺន​អង្សារ ដោយបាន​ឆ្លើយតប​ទៅនឹង​ការរិះគន់​នេះ​ថា មិន​ត្រឹមត្រូវ​ដូច​អ្វីដែល​នាង​បាន​ព្យាយាម​លះបង់​តស៊ូ​ដើម្បី​កូនស្រី​របស់​នាង​ដោយ​គ្មាន​ស្វាមី​នាពេល​កន្លងមកនេះ​ឡើយ និង​បាន​ផ្តាំ​ទៅ​អតីត​ស្វាមី​នាង​លោក យុ​ត្ថា​រ៉ា ឆា​នី ឲ្យ​មានការ​ប្រដៅ​ដល់​ភរិយា​ក្រោយ​របស់លោក​ផងដែរ​។​
​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តារា​សម្តែង​និង​បង្ហាញ​ម៉ូត​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បា​នស​សេ​រថា​“​ស្តាយ​ចិត្ត​ដែល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ខំ​ប្រៀនប្រដៅ​និង​បញ្ចុះបញ្ចូល​ទឹកចិត្ត​កូន​អោយ​គោរ​ព្យ​និង​ស្រលាញ់​គេ​ដូច​ម្តាយ​ដែរ ព្រោះ​គេ​ជា​ប្រពន្ធ​ប៉ា​ដូច្នេះ​ក៏​ជា​ម៉ាក់​កូន​ដែរ ច​រិ​ក​បែប​ណឹ​ង​តើ​បានកូន​ខ្ញុំ​ជួប​ម្តង​ជា​២​ដង​ហើយ​លែង​ហ៊ាន​ជួប​ទៀត​” ។​
​អ្នកនាង​បញ្ជាក់ថា “​ខ្ញុំ​ចេះតែ​ឆ្ងល់​ហើយ​សួរ​កូន​តែ​កូន​មិន​ប្រាប់ ដឹង​តែ​និយាយថា​ខ្លាច​មីង​
​បើ​កុំ​តែ​នៅ​គិតថា​ជា​ឪពុក​របស់​កូន​ខ្ញុំ កុំ​អី​ខ្ញុំ​មិន​ទុក​មុខ​អោយ​ទេ សូម​ប្រាប់​អ្នក​ក្រោយ​លោក​ផង​កុំ​ចេះតែ​ហ៊ាន បើ​ខ្ញុំ​គ្មាន​មាយា​ទ​មិនមែន​ខ្ញុំ​ចិញ្ចឹម​កូន​ម្នាក់ឯង​យ៉ាង​ត្រដាបត្រដួស​ទេ ខ្ញុំ​សុខចិត្ត​អត់​ចាយ​ខ្លួនឯង​ដើម្បី​ទុក​លុយ​អោយ​កូន​រៀន 100​ក៏​មិនបាន​ជួយ​ផង​ហើយ​ខ្ញុំ​ក៏​មិន​សុំ ដោយ​សុខចិត្ត​ទ្រាំទ្រ​ម្នាក់ឯង​ប៉ុណ្ណឹង​ហើយ​នៅ​ហ៊ាន​អោយ​នាង​មក​មើលងាយ​ខ្ញុំ​ទៀត នាង​ក៏មាន​កូន​ដែរ​នាង​ដឹង​ច្បាស់​ហើយ លើក​ទី​១​ហើយ​ដែល​ខ្ញុំ​និយាយ សូម​ប្រដៅ​ប្រពន្ធ​លោក​ផង​” ។​
​តាមរយះ​សារ​ដែល​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បង្ហោះ​ជា​សា​ធា​រណះ​វាយប្រហារ​តប​ទៅវិញ​នេះ នៅ​មិនទាន់មាន​ការឆ្លើយតប​យ៉ាងណា​ឡើយ​ពី​សំណាក់​ភរិយា នឹង​ក៏ដូចជា​លោក យុ​ត្ថា​រ៉ា ឆា​នី នៅឡើយ​ទេ​។​
​ជាការ​កត់សម្គាល់​ចំណងអាពាហ៍ពិពាហ៍​រវាង​លោក យុ​ត្ថា​រ៉ា ឆា​នី និង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ធ្លាប់​ត្រូវបាន​គេ​លើកតម្កើង​ថា ជា​គូ​ស្វាមីភរិយា ដ៏​ស័ក្ដិសម​មួយគូ នៅក្នុង​ចង្កោម​អ្នកសិល្បៈ​ដូចគ្នា តាំងពី​រៀប​អាពាហ៍ពិពាហ៍​កាលពី​ឆ្នាំ​១៩៩៩​មក ។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១២​មក ក៏មាន​លេច​ឮថា ពួកគេ​ទាំងពីរ មាន​ភាព​រង្គោះរង្គើ ទើប​រហូតមកដល់​អំឡុង​ឆ្នាំ​២០១៣ ពួកគេ​ទាំងពី​ក៍បាន​សម្រេចចិត្ត​លែងលះគ្នា​ដោយ​ការ​ព្រមព្រៀងគ្នា​ដោយ​ផ្តិត​មេដាយ​មិន​ឡើង​តុលាការ​ឡើយ ក្នុង​ពួកគេ​បាន​បន្សល់ទុក​នូវ​ចំណងដៃ​កូនស្រី​ម្នាក់​ផងដែរ ៕

Lay-0033

ឥណ្ឌូណេស៊ី​ចាប់​ទូក​នេសាទ​ចិន​មួយគ្រឿងទៀតហើយ​នៅ​កោះ​ណា​ទូ​ណា


​ឥណ្ឌូណេស៊ី​៖​កងទ័ពជើងទឹក​រប​ស់​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​បាន​និយាយថា ខ្លួន​បាន​ស្ទាក់ចាប់​នាវា​នេសាទ​របស់​ចិន​ខុសច្បាប់​ជាមួយ​មនុស្ស​៨​នាក់​នៅ​ដែនទឹក​នៃ​កោះ​ណា​ទូ​ណាមួយ​គ្រឿង​ទៀតហើយ ខណៈ​កំពុង​ល្បាត​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។​
​ប្រភព​ដដែល​បន្តថា នាវា​ចិន​ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ចាប់​ដោយ​ចោទថា​បាន​ចូល​នេសាទ​ខុសច្បាប់ ខណៈ​ក្រុង​ប៉េកាំង​ចោទ​ឥណ្ឌូណេស៊ី​ថា​បាន​វាយប្រហារ​ទៅលើ​នាវា​ដែល​នេសាទ​នៅលើ​ដែនទឹក​របស់ខ្លួន​។
​គួរ​បញ្ជាក់ថា ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​បាន​ចាប់​នាវា​ចិន​មួយគ្រឿង​ដែល​សង្ស័យថា​បាន​ចូល​នេសាទ​ដោយ​ខុសច្បាប់ គ្រា​ដែល​ប្រទេស​ទាំងពីរ​កំពុង​ប្រទាញ​ប្រ​ទូង​គ្នា​ជុំវិញ​នាវា​នេសាទ​ចូល​ដែនទឹក​នៃ​កោះ​ណា​ទូ​ណា​៕

20160530-vod-udom-g-Indonesia-seizes-yet-another-Chinese-vessel

ញ៉ាំ​ស៊ុត​ចៀន​ពេលព្រឹក​ល្អ​សម្រាប់​សុខភាព​

​សុខភាព​៖​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​របស់​អាមេរិក បាន​បង្ហាញថា ការ​ញ៉ាំ​ស៊ុត​នៅពេល​ព្រឹក គឺ​ពិតជា​ល្អ ខណៈដែល​វា​ត្រូវបាន​គេ​រកឃើញថា អាចជួយ​មិន​ឲ្យ​ឆាប់​ឃ្លាន ហើយក៏​ជួយ​រក្សា​រាង​ឲ្យ​ស្ល៊ី​ម​ស្អាត​ផងដែរ​។​
​ក្រុម​អ្នកស្រាវជ្រាវ​មកពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pennington Biomedical នៅ​រដ្ឋ Louisiana សហរដ្ឋអាមេរិក បាន​រកឃើញថា ស៊ុត​អាច​បញ្ចុះ​នូវ​កម្រិត​អ័រម៉ូន Ghrelin ដែល​ធ្វើ​ឲ្យ​ឃ្លាន និង​បង្កើន​កម្រិត​អ័រម៉ូន PYY3-36 ដែល​ជួយ​រក្សា​ភាពឆ្អែត​បានយូរ ដែល​មានន័យថា ប្រសិនបើ​អ្នក​ញ៉ាំ​ស៊ុត​នៅពេល​ព្រឹក នោះ​អ្នក​អាច​ពន្យារពេល​ញ៉ាំ​អាហារ​ពេល​ថ្ងៃ​បាន​។​
​លោក​វេជ្ជបណ្ឌិត Nikhil Dhuandhar ដែល​ដឹកនាំ​ការស្រាវជ្រាវ​នេះ បាន​ថ្លែងថា ស៊ុត​អាច​នាំ​អ្នក​ដែល​ធាត់​លើស​ទម្ងន់​ឲ្យ​សម្រក​ទម្ងន់​បាន​យ៉ាង​ជោគជ័យ​បន្ថែម​លើ​ប្រូតេអ៊ីន​ដែលមាន​ជាច្រើន​នៅក្នុង​ស៊ុត​៕

ងហហងង

បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​៤​នាក់​ទៅ​តុលាការ​

​ខេត្តកោះកុង​៖​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦​នេះ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកោះកុង​បាន​បញ្ជូន​ជនសង្ស័យ​៤​នាក់ រួមទាំង​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ក្រោយពី​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​២​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​ខេត្តកោះកុង​។​
​ជនសង្ស័យ​ទាំង​៤​នាក់​រួមមាន​ទី​១- ឈ្មោះ ម៉ាត់ វ៉ាន់ អាយុ​២២​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​រោងចក្រ ទី​២-​ឈ្មោះ សុខ ហេង អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ ទី​៣-​ឈ្មោះ សួស ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​បម្រើ​ក្នុង​ខារ៉ាអូខេ និង​ទី​៤-​ឈ្មោះ ម៊ី វណ្ណ​និ​ត អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​។ ជន​ទាំង​៤​នាក់ ស្នាក់នៅ​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​
​ប្រភពព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​ក្រុង​បាន​ឲ្យ​ដឹងថា ការប្រតិបត្តិ​ការ​នេះ​កម្លាំង​លោក​បានធ្វើ​ការឡោមព័ទ្ធ ទីតាំង​ខាងលើ ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​មាន​ស្រី​១​ម្នាក់ ព្រមទាំង​ការដកហូត ថ្នាំ​ម៉ា​ទឹក​ក​ចំនួន​៣​កញ្ចប់ ម៉ូតូ​២​គ្រឿង និង​ឧប្បករណ៍​ជក់​មួយចំនួន​ផងដែរ​៕

13316811_278901065775736_339146726189376569_o13308213_278901062442403_7402964413019180371_o

អ្នកគាំទ្រ​ Real Madrid ១២​នាក់​ត្រូវ ISIS បាញ់សម្លាប់​ក្នុង​ក្លឹប​កម្សាន្ត

​បា​កដាដ​៖​មនុស្ស​ចំនួន​១២​នាក់​បាន​ស្លាប់ និង​ច្រើន​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​បាញ់​មួយ​ក្នុង​ក្លឹប​កម្សាន្ត​មួយកន្លែង​នៅ​តំបន់ Baquba ចម្ងាយ​ប្រមាណ ៦៥​គីឡូម៉ែត្រ​ពី​ទីក្រុង​បា​កដាដ ប្រទេស​អ៊ីរ៉ាក់​។​
បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Daily Mail នៅ​ថ្ងៃទី​៣០ ខែឧសភា​បាន​ឲ្យ​ដឹងថា នេះ​គឺជា​ទង្វើ​របស់​ក្រុម​សកម្មប្រយុទ្ធ ISIS បាន​បើក​ការបាញ់ប្រហារ​ទៅលើ​ក្រុមមនុស្ស​នៅក្នុង​ក្លឹប​កម្សាន្ត​មួយ​ខណៈ​មនុស្ស​ជាច្រើន​ទស្សនាការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​ពាន Champions League រវាង​ក្រុម Real Madrid និង Atletico Madrid​។​
​ប៉ូលិស​ប្រចាំ​តំបន់​បាន​ឲ្យ​ដឹងថា អ្នកស្លាប់​ទាំង ១២​នាក់​នោះ​គឺ​សុទ្ធសឹង​ជា​អ្នកគាំទ្រ​ក្រុមបាល់ទាត់​ក្លឹប Real Madrid ដែលមាន​អាយុ​ចន្លោះ​ពី​១៨ ទៅ​៣០​ឆ្នាំ​។ ប្រភព​បញ្ជាក់ថា ការបាញ់ប្រហារ​នោះ ត្រូវបាន​ធ្វើឡើង​នៅពេល​ការប្រកួត​ចង់​តង់​ទី​២ ពោលគឺ​មុនពេល​ចាប់ផ្ដើម​ប៉េ​ណា​ល់​ទី ក្នុង​លទ្ធផល ១-១៕

341F9C5D00000578-3588336-image-a-86_1463151006642

ស្លាប់​៤​នាក់ របួស​១៦​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​​ម្សិលមិញ​

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៩ ឧសភា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១១​លើក (​យប់​៥​លើក​) មនុស្ស​ស្លាប់​៤​នាក់ (​ស្រី​១​នាក់​) រងរបួស​ធ្ងន់​៩​នាក់ (​ស្រី​៤​នាក់​) និង​របួសស្រាល​៧​នាក់ (​ស្រី​២​នាក់​) ។​
​ប្រភព​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១១​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១៩​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១០​គ្រឿង​, រថយន្ត​ធុន​តូច​៧​គ្រឿង​, រថយន្ត​ធុន​ធំ​២​គ្រឿង​។ ប្រភព​ដដែល​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាលឱ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៦​លើក (​ស្លាប់​១០​នាក់​) ,​ស្រវឹង​១​លើក , មិន​គោរព​សិទ្ធិ​២​លើក (​ស្លាប់​១​នាក់​) , បត់​គ្រោះថ្នាក់​៣​លើក (​ស្លាប់ ២​នាក់​) , កត្តា​យានយន្ត​១​លើក (​ស្លាប់ ១​នាក់​) ប្រជែង​៣​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ២១​នាក់ (​យប់​១០​នាក់ )​។​
​ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន​ចំនួន​២,១៥៨​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​៩៣៤​គ្រឿង និង​ពិន័យ​សរុប​១,២២៤​គ្រឿង​៕

N23

ចោរ​ប្រដាប់អាវុធ​៤​នាក់​​ប្លន់​ផ្ទះ​ដេប៉ូ​លក់​ឈើ​នៅ​ខេត្ត​ត្បូងឃ្មុំ​

​ខេត្ត​ត្បូងឃ្មុំ​៖​ផ្ទះ​ដេប៉ូ​លក់​ឈើ​មួយកន្លែង​នៅ​ភូមិ​ស្រែ​ស្ពឺ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ត្រូវ​ក្រុមចោរ​៤​នាក់​ប្រដាប់​ដោយ​អាវុធ​វែង​១​ដើម និង​ខ្លី​៣​ដើម បានធ្វើ​សកម្មភាព​ចូល​ប្លន់​ប្រមូល​យកលុយ​ដុល្លារ​ប្រមាណ​៣​ម៉ឺន​ដុល្លារ លុយ​ខ្មែរ​៤០​លាន​រៀល និង​គ្រឿងអលង្ការ ព្រមទាំង​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​។ ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៨​យប់ ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦​។​
​សមត្ថកិច្ច​ដឹងថា ម្ចាស់​ដេប៉ូ​ឈើ​រងគ្រោះ​ឈ្មោះ ស្រ៊ី សុផល ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ ស៊ុយ វាន់​នី រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។ ប្រភព​បញ្ជាក់ថា ក្រុមចោរ​មាន​គ្នា​៤​នាក់ ប្រដាប់​ដោយ​អាវុធ​វែង​១​ដើម និង​ខ្លី​៣​ដើម បាន​ចូលមក​ធ្វើ​សកម្មភាព​ប្លន់ ដោយ​ចាប់​ម្ចាស់ផ្ទះ​ប្រុសៗ​៤​នាក់​ចង​និង​ខ្សែលួស ចំណែក​ស្រីៗ​២​នាក់​មិនបាន​ចង​ទេ ហើយ​បាន​ប្រើ​កន្ត្រៃ​កាត់​យក​គ្រឿងអលង្ការ ព្រមទាំង​ប្រើ​ញញួរ​ធំ​វាយ​បំបែក​ទូដែក​រួច​ប្រមូលយក​មាស ប្រាក់ និង​ទ្រព្យសម្បត្តិ​មានតម្លៃ​យក​ទាំងអស់ រួច​គេចខ្លួនបាត់​តែម្តង​៕

9e919703-e19b-4544-a04b-e7d747b9697d081724b4-87dc-4180-a34f-6d5bb9d57a62a4b1d732-4ec8-445d-9bb9-88752d8ee02d

​វាយ​នឹង​ព្រនង់​ឫស្សី​ស្លាប់​នៅនឹងកន្លែងគ្រាន់តែជម្លោះគ្នាតិចតួច​

​ខេត្តកំពង់ចាម​៖​បុរស​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​បុរស​ម្នាក់ទៀត​បាន​យក​ព្រនង់​ឫស្សី​មក​វាយ ព្រោះតែ​រឿង​ឈ្លោះប្រកែក​គ្នា កាលពី​វ​លា​ម៉ោង ២១ និង​៣០​នាទី ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ភូមិ​រលួស ឃុំ​ចាម ស្រុក​កំពង់ចាម​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​ឃាតកម្ម​បង្កដោយ​ឈ្មោះ សឿង ឡូ អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​រលួស ឃុំ​ចាម បាន​រករឿង​ឈ្លោះប្រកែក​គ្នា ជាមួយ​ឈ្មោះ នេ​ត ខា អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​រលួស ឃុំ​ចាម ហើយ​ឈ្មោះ សឿង ឡូ យក​ព្រនង់ ឫស្សី​ប្រវែង​១​ម៉ែត្រ និង​កំណាត់ឈើ​ជ្រុង​ប្រវែង ៣៣​សង់ទីម៉ែត្រ​ធ្វើ​សកម្មភាព​វៃ​ទៅលើ​ឈ្មោះ នេ​ត ខា ជាច្រើន​ព្រនង់​ត្រូវចំ​ក្បាល និង​ដងខ្លួន​បណ្តាល​ឲ្យ​ស្លាប់ នៅ​កន្លែងកើតហេតុ​៕

fd41ebabee83a2ba34aaac7ace3d675f