All posts by មេគង្គ ប៉ុស្តិ៍

​គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​ហែ​ញា​ត្តិ​ថ្វាយ​ព្រះមហាក្សត្រ​

​រាជធានី​ភ្នំពេញ​៖​ព្រឹក​នេះ​នៅមុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ គេ​សង្កេតឃើញ​អ្នកគាំទ្រ​មកពី​បណ្តា​ខ័​ណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ បានមក​ជួបជុំគ្នា​ជា​បន្តបន្ទាប់ ដើម្បី​ត្រៀម​ហែ​រញា​ត្តិ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ ។ ប៉ុន្តែ​ចំនួន​អ្នកគាំទ្រ មាន​មិន​ច្រើន​នោះទេ ហើយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​កំពុងតែ​ប្រមូល​ស្នាម​មេដៃ​ដែល​ផ្ញើ​មកពី​បណ្តា​ខេត្ត​/​ក្រុង ទូទាំងប្រទេស​ផងដែរ​៕

7a0a2de7-2259-40c6-ac19-c5d39ff04caa

បាញ់​ធ្លាយ​ប្រអប់ជើងប៉ង​ប្លន់​យក​ម៉ូតូ​​នៅ​ស្រុក​កំពង់ត្រឡាច​

ខេត្តកំពង់ឆ្នាំង​៖​ក្មេងស្រី​ម្នាក់​ត្រូវ​ចោរ​មួយក្រុម​មាន​គ្នា​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​មក​ភ្ជង់ និង​បាញ់​ធ្លាយ​ប្រអប់ជើង​ប៉ង​ប្លន់​យក​ម៉ូតូ តែម​មិនបាន​សម្រេច យក​បានតែ​ខ្សែដៃ​មាស​២​ជី ហើយ​រត់​គេចខ្លួនបាត់​ស្រមោល​តែម្តង​។ ករណីនេះ កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ ស្ថិតនៅ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ខាងក្រោយ​វត្ត​អង្គរ​សេរី ភូមិ ស្នង​មុំ ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង់​។​
​ជនរងគ្រោះ ឈ្មោះ ផាវ សុផាន ភេទ​ស្រី​អាយុ ១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រងរបួស​ប្រអប់ជើង​ខាងស្តាំ​។​
​បើតាម​ប្រភពព័ត៌មាន​ពី​ក្មេងស្រី​អ្នករួមដំណើរ​ជាមួយ និង​ជនរងគ្រោះ​ផ្ទាល់ បាន​រៀបរាប់​អោយដឹងថា ដើមឡើយ​រូបគាត់​និង​មិត្តភក្តិ​ទាំងអស់ មាន​គ្នា​ចំនួន​៥​នាក់ បានធ្វើ​ដំណើរ​ដោយ​ម៉ូតូ ២​គ្រឿង​១​គ្រឿង​ជិះ​គ្នា​២​នាក់ ជិះ​ក្រោយ និង​ម៉ូតូ​ជនរងគ្រោះ​ជិះ​មុខ​ម៉ាក​សង់ C125 ស៊េរី​ឆ្នាំ​2011 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1C.3178 គាត់​ជិះ​គ្នា​៣​នាក់ (​ជនរងគ្រោះ​)​ជា​អ្នកបើក​ចេញពី​ភូមិ​ថ្ម​ឥដ្ឋ គោលបំណង​ជូន​ម្តាយមីង​ទៅ ផ្ទះជួល នៅ​រោងចក្រ​មានកម្ម​វិធី​ហូបចុក​ជួបជុំគ្នា​នៅ​ភូមិ​ស្ពាន​ពោធិ៍ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ហើយ​ពេលមកដល់​ចំណុច​កន្លែងកើតហេតុ ខាងលើ​ស្រាប់តែ​ជនសង្ស័យ មាន​គ្នា​២​នាក់​ស្លៀកពាក់​ស៊ីវិល ពាក់មួក​សុ​វត្តិភាព​ទាំ​ពីរ​នាក់ ជិះ​ម៉ូតូ​ធំ ម៉ាក SL ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ មក​អែប ហើយក៏​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក មក​ភ្ជង់​ជនរងគ្រោះ ឱ្យ​ប្រគល់​ម៉ូតូ​ឱ្យ​រូបគេ តែ​ជនរងគ្រោះ មិន​ព្រម​ប្រគល់ ហើយក៏​ត្រូវ​ជនសង្ស័យ បាញ់​១​គ្រាប់​ចំ​ទូក​ម៉ូតូ​ខាងឆ្វេង ធ្លាយ​ទៅខាង​ស្តាំ​ក៏ត្រូវ ប្រអប់ជើង​ជនរងគ្រោះ ខាងស្តាំ​បៀម​គ្រាប់​ជាប់​នៅក្នុង​ជើង ក៏ត្រូវ​ជនសង្ស័យ​បេះ​ខ្សែដៃ មាស​សុទ្ធ​មាន​ទម្ងន់​២​ជី ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​តែម្តងទៅ ហើយ​ជនរងគ្រោះ​ត្រូវ​អ្នករួមដំណើរ និង​អ្នកជិតខាង​នាំយក​នៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ឯកជន តែ​វណ្ណា នៅ​សាលា​លេខ​ប្រាំ​។​
​ក្រោយ​កើតហេតុ ប្រហែល​១​ម៉ោង​ក្រោយមក​ទើប​គេ​ឃើញ មាន​សមត្ថកិច្ច​នគរ​បាល​មូលដ្ឋាន​មកដល់​កន្លែងកើតហេតុ បាន​ត្រឹម​ធ្វើ​កំណត់ហេតុ​តែប៉ុណ្ណោះ​៕

fn-2016-05-30-08-24-44-2fn-2016-05-30-08-24-44-1

រដ្ឋសភា​សម្រេច​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​លើ​ករណី លោក កឹម សុខា​

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​នេះ សមាជិក​រដ្ឋសភា ទាំង​៦៨​រូប នៃ​គណបក្ស ប្រជាជន​កម្ពុជា បានសម្រេច បោះឆ្នោត​អនុម័ត គាំទ្រ​ឲ្យ​សមត្ថកិច្ច ចាត់វិធានការ លើ​ករណី លោក កឹម សុខា សមាជិកសភា​មណ្ឌល​កំពង់ចាម និង​ជា​ប្រធានស្តីទី​គណបក្ស សង្គ្រោះ​ជាតិ ដែល​មិន​ទៅ​បំភ្លឺ នៅ​តុលាការ​ចំនួន ២​លើក​។​
​ចំណែក​នៅមុខ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ខណ​នេះ មិនទាន់មាន​អ្វី​ប្រែ​ព្រួយ​នៅឡើយ​ទេ បើទោះជា​អ្នកគាំទ្រ​មួយចំនួន​កំពុង​ឈរ​នៅខាងមុខ​ស្នាក់ការ​ក៏ដោយ​៕

In this April 8, 2015 photo, Cambodia's main opposition Cambodia National Rescue Party Deputy President and National Assembly Deputy President Kem Sokha, center, speaks to the media outside the Phnom Penh Municipality Court in Phnom Penh, Cambodia. The senior leader of Cambodia’s opposition party was stripped of his post as the vice-president of parliament in a skewed and unexpected vote Friday, Oct. 30, 2015 that was attended only by the ruling party. (AP Photo/Heng Sinith)

In this April 8, 2015 photo, Cambodia’s main opposition Cambodia National Rescue Party Deputy President and National Assembly Deputy President Kem Sokha, center, speaks to the media outside the Phnom Penh Municipality Court in Phnom Penh, Cambodia. The senior leader of Cambodia’s opposition party was stripped of his post as the vice-president of parliament in a skewed and unexpected vote Friday, Oct. 30, 2015 that was attended only by the ruling party. (AP Photo/Heng Sinith)

ពេជ្រ សោភា នឹងត្រឡប់មក​កម្ពុជា​វិញ​ថ្ងៃនេះ​

​សិល្បៈ​៖​ប្រភពព័ត៌មាន​ដែល​ស្និទ្ធ​នឹង​តារាចម្រៀង​ដ៏​ល្បីឈ្មោះ អ្នកនាង ពេជ្រ សោភា បាន​បញ្ជាក់ថា តារាចម្រៀង​រូបនេះ នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ នៅថ្ងៃនេះ បន្ទាប់ពី​ទៅពិនិត្យ​ជំងឺ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​នាង​មិនបាន​ឈឺធ្ងន់ធ្ងរ​ដូច​អ្វីដែល​គេ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​នោះទេ​។​
​លោក អ៊ិន ទី​តូ ជា​អ្នកដឹកនាំ​ការសម្តែង​ប្រចាំ​ផលិតកម្ម ហង្ស​មាស និង​ជា​អ្នកគ្រប់គ្រង​កម្មវិធី The Voice Cambodia បាន​ឲ្យ​ដឹងថា អ្នកនាង​ពេជ្រ សោភា នឹង​មក​វិលត្រឡប​មក​កម្ពុ​ជា​វិញ នៅ​ថ្ងៃទី​២៧ ខែឧសភា​នេះ ដើម្បី​ឲ្យ​ទាន់​ការផ្សាយ​បន្ត​ផ្ទាល់​កម្មវិធី The Voice Cambodia នា​យប់​ថ្ងៃអាទិត្យ​នេះ ។ លោក​បញ្ជាក់ថា អ្នកនាង​ពេជ្រ សោភា ពិតជា​បាន​ទៅកាន់​មន្ទីរពេទ្យ​ប្រទេស​ថៃ ប៉ុន្តែ​នាង​មិនមាន​អាកា​រះ​ឈឺធ្ងន់ធ្ងរ​នោះទេ​៕

hour-783-23-11-2014--11-52-23

ពលរដ្ឋ​ជប៉ុន​តវ៉ា​ប្រឆាំង​វត្តមាន​លោក អូ​បា​ម៉ា នៅ​ក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​

​ជប៉ុន​៖​ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ មកកាន់​ទីក្រុង​ហ៊ូ​រ៉ូ​ស៊ី​ម៉ា ត្រូវបាន​ប្រជាពលរដ្ឋ​ជប៉ុន​រាប់សិប​នាក់​នាំគ្នា​ម្តែ​ង​ការតវ៉ា ប្រឆាំង​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ស៊ិន​ហួ​ផ្សាយ​មុននេះ​។​
​ប្រភព​ដដែល​បញ្ជាក់ថា ការផ្ទុះ​ការតវ៉ា​នេះ​ធ្វើឡើង​បន្ទាប់ពី​ពួកគេ​បានដឹង ច្បាស់​ថា​មេដឹកនាំ​ពិភពលោក​នេះ នឹងមិន​ព្រម​សូមទោស​ជប៉ុន​រឿង​ទម្លាក់​គ្រាប់បែកបរមាណូ នោះឡើយ​។ ការតវ៉ា​ខាងលើនេះ បាន​កើតឡើង​តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​មកម្ល៉េះ ដោយបាន​អូសបន្លាយ​ម​ក ដល់​ថ្ងៃ​សុក្រ​នេះ​។ ក្រៅពី​ការទាមទារ​ឲ្យ​លោក អូ​បា​ម៉ា សូមទោស ពួកគេ​នៅ​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក ដក​មូលដ្ឋានទ័ព​ទាំងអស់​ចេញពី​ខេត្ត អូ​គី​ណា​វ៉ា ព្រោះ​ពួកគេ​ចាត់ទុកថា​យោធា​និង​សព្វាវុធ​ទាំងនោះ​ជា លេស​ដែល​អាច​បង្ក​សង្គ្រាម​មួយទៀត​នៅ​ថ្ងៃ​អនាគត​៕

japan-a-bomb-survivors-protest-nuclear-power-reuters-640x480

តំណាងរាស្រ្តCNRP រំពឹងថា មាន​អ្នកគាំទ្រ​មកពី​បណ្តា​ខេត្ត បើ​មាន​កាត​ចាប់ខ្លួន​លោក កឹម សុខា

​រាជធានី​ភ្នំពេញ​៖​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ថ្លែងប្រាប់​អ្នកកាសែត កាលពី​ព្រឹក​មិញ​ថា ប្រសិនបើ​មានការ​ចាប់ខ្លួន​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ មែន​នោះ យើង​រំពឹងថា នឹងមាន​អ្នកគាំទ្រ​មកពី​បណ្តា​ខេត្ត​យ៉ាងច្រើន នឹង​ឡើងមក​ភ្នំពេញ ដើម្បី​ការពារ​លោក កឹម សុខា ព្រោះថា គណបក្សប្រឆាំង​មាន​អ្នកគាំទ្រ​យ៉ាងច្រើន​ផងដែរ ។​
​លោក អេង ឆៃអ៊ាង បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា ពេលនេះ លោក កឹម សុខា កំពុងស្ថិត​ក្នុង​កន្លែង​សុវត្ថិភាព​មួយ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់ថា កន្លែង​ណា​នោះឡើយ ។ លោក​បន្ថែមថា ទង្វើ​របស់​អាជ្ញាធរ​ក​ម្ពុ​ជា ក្នុងការ​តាម​ចាប់ខ្លួន​លោក កឹម សុខា គឺជា​ការរំលោភ​និង​ច្បាប់រដ្ឋធម្មនុញ្ញ​យ៉ាងពិត​ប្រាកដ ។​
​ការ​ថ្លែង​របស់លោក អេង ឆៃអ៊ាង ធ្វើឡើង បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​គណកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ ជាតិ នៅ​ទីស្នាក់ការ​កណ្តាល ក្នុង​សង្កាត់​ចាក់អង្រែលើ កាលពី​ព្រឹក​មិញ ។ ប៉ុន្តែ​កិច្ចប្រជុំ​នេះ មិន​ត្រូវគេ​បង្ហើប​ឲ្យ​ដឹង​អំពី​របៀបវារៈ និង​ក្រោម​ការដឹកនាំ​របស់​អ្នកណា​នោះឡើយ ៕

Nita-A-5-5-Full-700x400

អ្នក​វាយ​តំណាងរាស្ត្រ CNRP ត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​៤​ឆ្នាំ​

​រាជធានី​ភ្នំពេញ​៖​ជនជាប់ចោទ​៣​នាក់​ដែល​បាន​វាយដំ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ចំនួន​៤​ឆ្នាំ និង​ពិន័យ​ប្រាក់​ក្នុង​ម្នាក់ៗ ៤០​លាន​រៀល ប៉ុន្តែ​ទោស​ដែល​អនុវត្ត​នៅក្នុង ពន្ធនាគារ​នឹងមាន​រយៈពេល​១​ឆ្នាំ​។​
​ជនជាប់ចោទ ទាំង​៣​រូបនោះ​រួមមាន ឈ្មោះ ចាយ សារិទ្ធ អាយុ​៣២​ឆ្នាំ ឈ្មោះ ម៉ៅ ហឿន អាយុ​៣៤​ឆ្នាំ និង ឈ្មោះ សុ​ត វណ្ណ​នី អាយុ​៤៥​ឆ្នាំ ដែល​ជាប់ចោទ​ពីបទ​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បទ​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨ និង មាត្រា​៤១១​នៃ​ក្រមព្រហ្មទណ្ឌ ៕

13173185_1599322130382152_500549837785582261_o

សាំង​យ៉ុង​បុក​ម៉ូតូ​ស្មាស់​ស្លាប់​២​នាក់ របួស​២​នាក់​នៅ​ក្បាលកោះ

រាជធានី​ភ្នំពេញ​៖​​មនុស្ស​២​នាក់​បា​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈដែល​២​នាក់​ផ្សេងទៀត​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​សាំង​យ៉ុង​បុក​ម៉ូតូ​ស្មាស់​។ ហេតុការណ៍​នេះ​កើតឡើង​នា​វេលា​ម៉ោង​៥​ទៀបភ្លឺ ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច​តាមផ្លូវ​ជាតិ​១ ស្ថិតនៅ​ភូមិ​ជ្រាយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​គ្នា​៤​នាក់ ប្រុស​២​នាក់ (​ក្មេងប្រុស​ម្នាក់​) ស្រី​២​នាក់ ជិះ​ម៉ូតូ​ស្មាស់​ពណ៌​ខ្មៅ​មួយគ្រឿង ទិសដៅ​ពី​លិចទៅ​កើត ស្រាប់តែ​បុក​ជាមួយ​រថយន្ត បណ្តាល​ស្លាប់​ប្រុស​២​នាក់ និង​របួស​ស្រី​២​នាក់ គួរ​ឲ្យ​អាណោចអាធ័ម​។​
​ក្រោយ​កើតហេតុ​អ្នកបើករថយន្ត បាន​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​រថយន្ត និង​ម៉ូតូ នៅ​កន្លែងកើតហេតុ ហើយ​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕

fn-2016-05-27-07-05-09-1fn-2016-05-27-07-05-09-2fn-2016-05-27-07-05-10-3

ស្លាប់​៤​នាក់ របួស​៨៣​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

រាជធានី​ភ្នំពេញ​៖​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក (​យប់​៤​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ រងរបួស​ធ្ងន់​១៩​នាក់ និង​របួសស្រាល​៦៤​នាក់​។​
​ប្រភព​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៦​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៧​គ្រឿង​, រថយន្ត​ធុន​តូច​៤, រថយន្ត​ធុន​ធំ​៥​គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើត មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​១​លើក​, ប្រជែង​៣​លើក​, មិន​គោរព​សិទ្ធិ​៣​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៧​នាក់​។​
​ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស មាន​ចំនួន​២,៨៦០​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​១,១៣៦​គ្រឿង និង​ពិន័យ​សរុប​១,៧២៤​គ្រឿង​៕

df344c75-606b-4c17-bc3c-723babfd9854

តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​លោក កឹម សុខា​

រាជធានី​ភ្នំពេញ​៖​តំណាង​អយ្យការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចោទប្រកាន់​លោក លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ករណី​មិន​ចូល​បំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការ ដោយ​លោក​អាច​ប្រឈម​ជាប់ពន្ធនាគារ​ពី​១​ខែ​ទៅ​៦​ខែ​។​
​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចុះ​ថ្ងៃទី​២៦ ខែឧសភា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​ស្តាប់​ចម្លើយ​របស់​នាង​ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​ត្រូវបាន​គេ​ទម្លាយ​ថា ជា​ស្រី​កំណាន់​លោក កឹម សុខា អយ្យការ​បាន​កោះហៅ​ជនសង្ស័យ​២​រូប​ដែលជា​តំណាងរាស្ត្រ​បក្សប្រឆាំង គឺ​លោក ពិន រតនា និង​លោក តុ វ៉ាន់​ចាន់ មក​ឆ្លើយបំភ្លឺ​ហើយ​លោក កឹម សុខា ក៏ត្រូវ​បាន​កោះហៅ ក្នុងឋានៈ​ជា​សាក្សី​ផងដែរ​៕

a0e20795f195870aceecd9d676349b72

សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ​ជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុន អ៊ី​ស៊ី​ល័​រ​

​ភ្នំពេញ​៖​នា​រសៀល​ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦​នេះ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ លោកជំទាវ ឡោក ខេង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក អាន់​ឌឺ លីម (Ander lim) ជំនួយការ​ផ្នែក​ទីផ្សារ​សម្រាប់​ការស្រាវជ្រាវ​សុខភាព​សហគមន៍​រប​ស់​ក្រុមហ៊ុន អ៊ី​ស៊ី​ល័​រ (Essilor)​។​
​ក្នុងជំនួប​នោះ បាន​ពិភាក្សា​ផ្តោតទៅលើ​សុខភាព​របស់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​ផ្សេងៗ ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ភ្នែក ហើយ​ក្រុមហ៊ុន​ក៏មាន​បំណង​ចង់​ធ្វើការ​ឧបត្ថម្ភ​វ៉ែនតា​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត និង​មាន​បញ្ហា​ភ្នែក​បាន​ប្រើប្រាស់ តាមរយៈ សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ​៕

7eee8e4b-5e5c-4d11-8cd2-a6a83cec7e3e6b44692c-0479-4efc-835c-228b43d3cceee14cc047-17e6-4254-91be-98af60ef8347

ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខេត្តបាត់ដំបង​ប្រមូលបាន​ថវិកា​សប្បុរសធម៌​ជិត​៨​ម៉ឺន​ដុល្លារ​

​អត្ថបទ​៖​លោក ប៉ែន សុផល​
​បាត់ដំបង​៖​នា​ព្រឹក ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ អាជ្ញាធរខេត្ត​បាត់ដំបង បានរៀបចំ​ពិធី​អបអរសាទរ ខួប​ទី​១៥៣ ទិវា​ពិភពលោក កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម​៨​ឧសភា​ដែល​ធ្វើ​នៅក្នុង​បរិវេណ​សាខា​កាកបាទក្រហម​ខេត្ត​ក្រោម​ប្រធានបទ​”​កាកបាទក្រហមកម្ពុជា​មាននៅ​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​” ។ ទិវា​នេះ​ប្រមូលបាន​ថវិកា​ជិត​៨​ម៉ឺន​ដុល្លារ​ពីស​ប្បរ​សជន​ពី​គ្រប់​មជ្ឈដ្ឋាន ដែល​បាន​ចូលរួម​។​
​ពិធី​នេះ​បានរៀបចំ​ធ្វើឡើង ក្រោម​អធិបតីភាព​ឯកឧត្ដម​ច័ន្ទ សុផល​អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និង​មានការ​ចូលរួម​ពី​ឯកឧត្ដម​បណ្ឌិត​ប៊ុត គឹមស៊ាន​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​មកពី​មន្ទីរ​ជុំវិញ​ខេត្ត ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស​យ៉ាង​ច្រើ ន​ទៀតផង ។​
​បន្ទាប់ពី​ឯក​លោក​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង បាន​ឡើង​អាន​របាយការណ៍​រួចមក លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​ជា អនុប្រធាន​កិត្តិយស​សាខា​ខេត្ត បាន​សម្ដែង​នូវ​មនោសញ្ចេតនា​គោរព​និង​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជន​ដ៏​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិការ​ភាពជា​អ្នកដឹកនាំ​និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​របស់​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​តិ​ដើម្បី​លើកកម្ពស់​សុខភាព​ស្ត្រី​និង​កុមារ​ដែល​បាន​បង្កើតឡើង​នូវ​សកម្មភាព​មនុស្សធម៌​ដ៏​រស់​រវើក​ផ្តល់ជំនួយ​សង្គ្រោះ​គ្រប់​ទីកន្លែង ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ជាពិសេស​អ្នក​កើត​និង​ផ្ទុកមេរោគ​អេដស៍ ស្ត្រី​មាន​ផ្ទៃពោះ ស្រី្ត​សម្រាលកូន ជនពិការ ចាស់ជរា កុមារ មិន​បែងចែក ឬ​រើសអើង​សញ្ជាតិ​ពូជសាសន៍ ជំនឿ​សាសនា​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ​និង​និន្នាការ​នយោបាយ​អ្វី​ឡើយ ។​
​លោក ច័ន្ទ សុផល អភិបាល​នៃ​គ​ណះ​អភិបាល​និង​ជា​ប្រធានកិត្តិយស​សាខា បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ​លោក​បណ្ឌិត ប៊ុត​គឹមស៊ាន​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តបាត់ដំបង និង​លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ជា​អនុប្រធាន​កិត្តិយស​សាខា​ខេត្តបាត់ដំបង លោក​ឧកញ៉ា អស់លោក លោកស្រី សប្បុរសជន​ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ ទាំង​ស្មារតី សម្ភារ និង​ថវិកា​ក្នុង​ពិធី​ដ៏​មានតម្លៃ​នាឱកាស​នេះ​ផងដែរ ។​
​លោក​បន្តទៀតថា ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន​នៅពេលនេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​និង​យកទៅជួយ​ដល់​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ និង​គ្រោះរាំងស្ងួត​ផ្សេងៗ​និង​សម្រាប់​បម្រើ​សកម្មភាព​អប់រំ​ការថែទាំ​សុខភាព​ការលើកកម្ពស់​នៃ​តម្លៃ​មនុស្សធម៌​សេចក្តីថ្លៃថ្នូ​មនុស្សជាតិ​ដើ​ម្ប​រួមចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​និង ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ភាពល្អប្រសើរ​ឡើងជា​លំដាប់​ផងដែរ ។
​ថវិកា​ដែល​ប្រមូលបាន​ពី​សប្បុរសជន​ដែល​បាន​ចូ​រួម​ក្នុងឱកាស​នោះ​សរុប​ចំនួន​៧៨៩០០​ដុល្លារ​សហរដ្ឋអាមេរិក​៕

dcdde3a5-3f6b-4ab2-be33-aca7c430b6bd6cd2cd5c-31a2-4897-a149-38f9f4b967b798e88003-2c2d-44bc-933a-45d61b96144a6a3178e7-b33f-4087-886a-82b6d0aee705c7d9ab11-6c00-470c-a221-eabd773cadf30fbbd80f-caba-48e9-814f-06c8cfd4aafa

ព័ត៌មាន​ជុំវិញ ការស្វែងរក​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​

​អត្ថបទ៖លោក ខេមរិន្ទ   រូបភាព៖ គ . បញ្ញា

ភ្នំ​ពេ​ញ៖ រហូតមកដល់​ម៉ោង​៨ ​និង​០០​នាទី​​ យប់ថ្ងៃទី ២៦ ឧសភា នេះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា កំពុងស្នាក់នៅ​កន្លែង​មាន​សុវត្ថិភាព និង​មិន​ត្រូវបាន​ឃាត់ខ្លួន​នោះទេ ។​ការតាមរកលោក កឹម សុខា យ៉ាងតក់ ក្រហល់ ដោយកម្លាំងប្រដាប់អាវុធ បង្កឲ្យ មានការភ្ញាក់ផ្អើលនេះ ត្រូវគេគិតថា តុលាការកំពុងពន្លឿនបន្តនីតិវិធីក្នុង សំណុំរឿងប្រឆាំងនឹងលោក កឹម សុខា ដែលបានមើលស្រាលចំពោះនីតិវិធីតុលាការ។

តំណាងរាស្ត្រ​បក្សប្រឆាំង លោក អេង ឆៃអ៊ាង បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ នេះ​ថា មន្ត្រីជាន់ខ្ពស់​គណបក្ស បានមក​ជួបជុំគ្នា​នៅ​ទីស្នាក់ការ​គណបក្ស​នៅ​សង្កាត់​ចាក់អង្រែ ដើម្បី​លើកទឹកចិត្ត​លោក កឹម សុខា​។ ប៉ុន្តែ​លោក​បដិសេធ​មិន​អត្ថាធិប្បាយ​ថា តើ​លោក កឹម សុខា កំពុងស្នាក់នៅ​កន្លែង​ណា​នោះទេ​។​

នៅ​រសៀល​ថ្ងៃ​នេះដែរ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល និង​គណបក្ស​សង្គ្រោះ​ជាតិ ជួបចរចា​ជាបន្ទាន់ បន្ទាប់ពី​ហេតុការណ៍​សមត្ថកិច្ច​តាម​ស្វែងរក​លោក កឹម សុខា និង​បាន​ឃាត់​រថយន្ត​ដែល​លោក កឹម សុខា ធ្លាប់​ជិះ​នៅតាម​បណ្តោយ​ផ្លូវ​នរោត្តម​កាលពី​វេលា​ម៉ោងជាង ១១ ថ្ងៃត្រង់ ថ្ងៃទី​២៦ ឧសភា នេះ​។​

ទាក់ទិន​នឹង​សេចក្តីថ្លែងការណ៍​បស់ស្ថានទូត​អាមេរិក​នេះដែរ លោក ផៃ ស៊ី​ផាន មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​មានការ​សោកស្តាយ ចំពោះ​ការលើកឡើង​របស់​ស្ថានទូត​អាមេរិក ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​យល់ច្រឡំ​ថា  រដ្ឋាភិបាល​កំពុងមាន​ជម្លោះ​ជាមួយ លោក កឹម សុខា ។​ករណីនេះជា ទំនាស់រវាងបុគ្គល កឹម សុខា និងស្ថាប័ន​តុលាការ ដោយសារបុគ្គលមិន បានគោរពតាមច្បាប់របស់ស្ថាប័នតុលាការ។

គួរ​បញ្ជាក់ថា ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​កោះហៅ​សាជាថ្មី ឲ្យ​លោក កឹម សុខា ចូលមក​តុលាការ​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​នៅ​ថ្ងៃទី​២៦ ខែឧសភា វេលា​ម៉ោង​៩​ព្រឹក លើ​សំណុំរឿង​សញ្ចារកម្ម ក្រោយពី​លោក​មិនបាន​ចូល​បំភ្លឺ​។ តែ​លោក កឹម សុខា សម្រេច​មិន​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

កន្លងទៅ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង បាន​លើកឡើងថា អ្នកមាន​អភ័យឯកសិទ្ធិ​ទាំងអស់​មិនអាច​ប្រឆាំង​វិធានការ​របស់​រដ្ឋាភិបាល ឬ​នគរបាល​យុត្តិធម៌​នោះទេ​។ លោក​ពន្យល់ថា ប្រសិនបើ​តុលាការ​ចោទប្រកាន់​អ្នកមាន​អភ័យឯកសិទ្ធិ ទាល់តែ​មានការ​ព្យួរ​អភ័យឯកសិទ្ធិ​។ ប្រសិនបើ​ករណី​មិន​ចូល​តាម​ការកោះហៅ​របស់​តុលាការ លោក កឹម សុខា នឹងត្រូវ​ចាប់ខ្លួន ដោយហេតុថា នេះ​ជា​បទល្មើស​ជាក់ស្តែង​។​

លោក​ឱម យ៉ិនទៀង មានប្រសាសន៍ថា “ លិខិត​ដែល​យើង​ឃើញថា​ព្រះរាជអាជ្ញា​កោះហៅ​លោក​កឹម សុខា មក​។ បើ លោក កឹម សុខា គាត់​មក​តាម​ការកំណត់​។ មកដល់​គាត់​ប្រាប់ថា “ ខ្ញុំ​តំណាងរាស្ត្រ ខ្ញុំ​មាន​អភ័យឯកសិទ្ធិ “ ខ្ញុំ​ជឿថា ព្រះរាជអាជ្ញា​នឹង​ថា លោក​អាច​ឆ្លើយ​សំណួរ​នេះ​ទេ​? បើ​គាត់​មិន​ឆ្លើយ ក៏​អត់​ដឹង​ធ្វើ​អី​គាត់​ដែរ គឺ​គាត់​ត្រូវ​ត្រឡប់​ទៅវិញ តែ​គាត់​ប្រឆាំង​ការ​ទៅ ។ សូមជម្រាបថា គាត់​បង្កើត​បទល្មើស​ជាក់ស្តែង អា​រឿង​ធំ​មិន​គិត ទៅជា​បង្កើត​រឿង​មួយ​ធំ​ជាង​ហ្នឹង​ទៅទៀត អញ្ចឹង​គេ​មិន​ចាប់​អា​រឿង​គាត់​អី សញ្ចារកម្ម​អី​ទេ គេ​ចាប់​រឿង​អា​បទល្មើស​ថ្មី ភ្លាមៗ​នេះ “ ៕

1&!1-##1--#1M yem1madame

ក្រុម​មេធាវី ផ្ញើលិខិត​ពន្យល់​តុលាការ​ករណី​លោក កឹម សុខា មិន​ចូល​បំភ្លឺ​តាម​ការកោះហៅ​

 អត្ថបទ៖ លោក រដ្ឋា

ភ្នំពេញ៖ មេធាវី ៥​នាក់ ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​ផ្ញើលិខិត​ជូន​ចៅ ក្រម​សាលា ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ជូនដំណឹង​ពី​ករណី​ដែល​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស សង្គ្រោះ​ជាតិ មិនបាន​ចូលទៅ​បំភ្លឺ​តាម​ការកោះហៅ​ជា​លើក​ទី​ពីរ​របស់​តុលាការ​។ លោក​មេធាវី សំ សុ​គង់ បញ្ជាក់ថា​មូល ហេតុ សំខាន់​ដែល​មិនអាច​ចូល​បំភ្លឺ​ក្នុងនាម​ជា សាក្សី​បាន គឺ​ច្បាប់​បានការ​ពារ​លោក កឹម សុខា ជា​តំណាងរាស្ត្រ ដែលមាន​អភ័យឯកសិទ្ធិ និង​ម្យ៉ាងទៀត​តុលាការ មិនទាន់​ចោទប្រកាន់​លើ​ជនសង្ស័យ​ណា​ម្នាក់ នៅឡើយ​។

លោក កឹម សុខា ត្រូវបាន​តុលាការ​កោះហៅ​ចំនួន​ពីរលើក​រួចហើយ ហើយ​នៅ​ថ្ងៃ ទី​២៦ ខែឧសភា នេះ លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កំណត់​ឲ្យ​លោក​ចូលខ្លួន​ទៅ​បំភ្លឺ​ក្នុងនាម​ជា​សាក្សី ពាក់ព័ន្ធ​សំណុំរឿង​សញ្ចារកម្ម​ជា​លើក​ទី​២ ម្តងទៀត ប៉ុន្តែ​លោក កឹម សុខា នៅតែ​មិនបាន​ចូល​បំភ្លឺ តាម​ការកោះហៅ​នោះ​ដដែល​។

លោក សំ សុ​គង់ ជា​មេធាវី​ម្នាក់​ក្នុងចំណោម​មេធាវី ៥​នាក់ ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​យប់​ថ្ងៃទី​២៥ ឧសភា កន្លងមកនេះ​ថា ការកោះហៅ​លោក កឹម សុខា នោះ ក្នុងនាម​ជា​សាក្សី​ដែល​មិនសូវមាន​ភាពចាំបាច់​ក្នុងការ​បំភ្លឺ​នោះ ទេ ម្យ៉ាងវិញទៀត ជនសង្ស័យ​មិនទាន់បាន​ចូល​បំភ្លឺ​នៅឡើយ ហើយ​តុលាការ​ក៏​មិនទាន់​ចោទប្រកាន់​ជនសង្ស័យ​ណា​ម្នាក់​ជា​ផ្លូវការ​នៅ ឡើយ​។​អ៊ីចឹង​ហើយ​បាន​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ដាក់ពាក្យ​នេះ​ដើម្បី​សុំ​មានការ​បកស្រាយ​ច្បាប់​មួយ​ត្រឹមត្រូវ​។​

កាលពី​ថ្ងៃទី​១៧ ឧសភា លោក កឹម សុខា រួម​នឹង​មេធាវី​របស់លោក​ផង មិនបាន​ចូលខ្លួន​ឆ្លើយបំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការ​ក្នុង​សំណុំរឿង​ដដែល​នេះ​ម្តង​រួចមកហើយ​។ ចំណែក​តំណាងរាស្ត្រ​ពីររូប​ទៀត​របស់​គណបក្ស​នេះ គឺ​លោក ពិន រតនា និង​លោក តុ វ៉ាន់​ចាន់ ដែល​បាន​ចោទថា បាន​នាំ​អ្នកនាង ខុម ចាន់​តារា​ទី ហៅ ស្រីមុំ ទៅ​ជួប​ឯ​.​ឧ កឹម សុខា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នោះ ក៏​មិនបាន​ចូលខ្លួន​បំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការ​ដូចគ្នា​ដែរ ។​

សាលាដំបូង​រាជធានី​ភ្នំពេញ មិនទាន់មាន​ការឆ្លើយ​តប​ជា​ផ្លូវការ​យ៉ាងណា​ឡើយ ទាក់ទង​នឹង​លិខិត​ជូនដំណឹង​របស់​ក្រុម​មេធាវី​របស់លោក កឹម សុខា នោះទេ​។ ប៉ុន្តែ​កន្លងមក មន្ត្រី​តុលាការ​បញ្ជាក់ថា នឹង​ចាត់ការ​តាម​នីតិវិធី​បន្តទៀត ចំពោះ​ករណី​ដែល​លោក កឹម សុខា មិន​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ដីកាកោះ​របស់​តុលាការ ៕
1-!-

In this April 8, 2015 photo, Cambodia's main opposition Cambodia National Rescue Party Deputy President and National Assembly Deputy President Kem Sokha, center, speaks to the media outside the Phnom Penh Municipality Court in Phnom Penh, Cambodia. The senior leader of Cambodia’s opposition party was stripped of his post as the vice-president of parliament in a skewed and unexpected vote Friday, Oct. 30, 2015 that was attended only by the ruling party. (AP Photo/Heng Sinith)ō

ថៅកែ​ប្រើ​ឲ្យ​ទៅ​ឆក់​កណ្ដុរ​ពេល​រំលង​អា​ធ្រា​ត្រ​ដូច​ប្រើ​ឲ្យ​ទៅ​ស្លាប់​

 

លោក ភី ធូ

​ព្រៃវែង​៖​គួរ​ឲ្យ​អាណោចអាធម្ម​ជាទីបំផុត​ករណី​យុវជន​វ័យ​​ក្មេង​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ខណៈ​ថៅកែ​ប្រើ​ឲ្យ​ទៅ​ឆក់​សត្វ​កណ្តុរ​ពេល​រំលង​អា​ធ្រា​ត្រ​។ ថៅកែ​ព្យាយាម​លើក​សាកសព​ចេញ​ដើម្បី​លាក់លៀម​ពី​សម​ត្ត​កិច្ច​។​

ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១​កណ្ដាលយប់​ឈានចូល​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០១៦​នេះ​នៅ​ចំណុច​វាលវាល​ស្រែប្រាំងរ​បស់​ក្រុមហ៊ុន​លោក​អាន​.​ស្ថិតក្នុង​ភូមិ​ទួល​ដូង ឃុំ​កោះ​សំពៅ​ស្រុក​ពាម​ជ​រ៍​ខេត្តព្រៃវែង​។​

​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា​: ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​មានឈ្មោះ សៅ​សាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ឪពុក​ឈ្មោះ​សៅ ម្ដាយ​ឈ្មោះ ថន ស៊ីណា អ្នក​ទាំងបី​រស់នៅ​ភូមិ​តា​សូ ឃុំ​ឬ​ស្សី​ស្រុក ស្រុក​ពាម​ជ​រ៍​ខេត្តព្រៃវែង ហើយ​ឪពុក​នឹង​កូនប្រុស​បានធ្វើ​ជា​កម្មក​រ​ដាំ​និង​ថែ​ស្រូវ​ឲ្យ​ថៅកែ​ឈ្មោះ​.​អាន​.​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​នៅ​ភូមិ​ឃុំ​ស្រុក​កើតហេតុ​ខាងលើ​។​
សម​ត្ត​កិច្ច​ឲ្យ​ដឹង​ទៀតថា​: បើ​យោងតាម​សំដី​របស់​ឪពុក​ជនរងគ្រោះ​បាន​រៀបរាប់ថា​:​នៅក្នុង​យប់កើតហេតុ​ថៅកែ​ឈ្មោះ អាន បាន​ប្រើ​កូន​របស់គាត់​ឈ្មោះ សាក់ ឲ្យ​យក​អាគុយ និង​អាំង​វាត​ទ័​រ​ទៅ​វាលស្រែ​ដើម្បី​ព័ត​លួស​ឆក់​កណ្ដុរ​ដែល​មក​សុ​ី​ស្រូវ​.​លុះដល់​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​។​

​ខ​ណះ​បាត់​យូរពេក កម្មករ​ដូចគ្នា​ក៍​នាំគ្នា​ទៅ​មើល​ស្រាប់តែ​ឃើញ​ឈ្មោះ សៅ សាក់ ត្រូវ​ភ្លើង​ឆក់​ស្លាប់​នៅ​នឹង​វាលស្រែ​បាត់ទៅហើយ​។​ខណ​:​នោះ​ថៅកែ​ឈ្មោះ អាន បាន​បញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឪ​វាទ​រៀបចំ​លីសែង​ដោយ​អង្រឹង​យក​សាកសព​មក​រោង​ឯ​កន្លែង​ក្រុមហ៊ុន​បំបិត​ភ​ត្ថុ​តាង​ដល់​សម​ត្ត​កិច្ច​មិនបាន​ឲ្យ​ត្រួតពិនិត្យ​រក​មូលហេតុ​ទេ​។​

​បើតាម​សំដី​របស់​កម្មករ​ដូចគ្នា​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា​: ហេតុការណ៍​ខាងលើនេះ​ពិតជា​ដូច​ការរៀបរាប់​របស់​ឪពុក​ជនរងគ្រោះ​បាន​និយាយ​យ៉ាង​ដូច្នេះ​មែន​.​ក៍​ប៉ុន្តែ​.​ហេតុអ្វី​ក៍​យប់​ណាស់​ទៅហើយ​.​ថៅកែ​នោះ​ហ៊ាន​ប្រើ​ឲ្យ​គ្នា​ឲ្យ​ទៅ​ដាក់​ភ្លើង​ឆក់​កណ្ដុរ​បែបនេះ​៕
1a!!