All posts by មេគង្គ ប៉ុស្តិ៍

សមត្ថកិច្ច​ឃាត់​រថយន្ត​លោក កឹម សុខា និង​នៅមុខស្នាក់ការគណបក្ស​សង្គ្រោះ​ជាតិ​ ​តែ​មិនឃើញ​ចាប់​នរណាម្នាក់​ទេ​

ភ្នំពេញ​៖​​រថយន្ត​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២៦ ឧសភា វេលា​ម៉ោង ១១ និង​៣០​នាទី​ព្រឹក ត្រូវ​សមត្ថកិច្ច​ឃាត់​នៅលើ​ផ្លូវ​នរោត្តម​ក្បែរ​សាលា​ពញា​ហុក ប៉ុន្តែ​លោក កឹម សុខា មិន​នៅក្នុង​រថយន្ត​នោះទេ​។​បន្ទាប់មក​បានអនុញ្ញាត​រថយន្ត​នោះ​បន្ត​ទៅមុខទៀត​ជាធម្មតា ក្រោយ ពេល​រក​មិនឃើញ​លោក កឹម សុខា ។​

គណបក្ស​សង្គ្រោះ​ជាតិ បានចេញសេចក្តីជូនដំណឹងភ្លាមៗ​ថា ​រថយន្តលោក កឹម សុខា ត្រូវសមត្ថកិច្ច​ឃាត់​​នៅតាមបណ្តោយផ្លូវនរោត្តម ហើយសមត្ថកិច្ចបានតាមទៅកាន់​ទីស្នាក់ការ​កណ្ដាល​បក្ស​នៅ​ចាក់អង្រែថែមទៀត​​។​

​​ម៉ោង​ប្រមាណ​១២​កន្លះ គេ​ឃើញ​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ បានប្រហែលបួន ដប់នាក់ នៅឈរច្រូងច្រាងមុខទីស្នាក់ការ​កណ្ដាល​បក្ស​ស​ង្គ្រោះ​ជាតិនៅសង្កាត់ចាក់អង្រែ ខណៈ​មាន​ពលរដ្ឋ​យ៉ាងច្រើន​មានការ​ភ្ញាក់ផ្អើល​។

ប្រភព បាន​ឲ្យ​ដឹងថា រហូតមកដល់​ម៉ោង​ប្រហែល​១៦ៈ៣០​នាទី​រសៀល​នេះ ទិ​ដ្ខ​ភាព​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចោមរោម​ពាសពេញ​នៅមុខ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​តាមដាន​ពី​ស្ថានភាព​របស់​សមត្ថកិច្ច​ដែល​គេ​អះអាងថា កំពុង​ស្វែងរក​លោក កឹម សុខា ៕

1--#1-##1-##2

ពេជ្រ សោភា ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅថៃ ដោយសារ​ជំងឺចាស់​ធ្វើទុក្ខ

​សិល្បៈ​៖​តារាចម្រៀង​ដែល​កំពុងមាន​ប្រជាប្រិយភាព​ក្នុង​ស្រទាប​យុវវ័យ​អ្នកនាង ពេជ្រ សោភា ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​មន្ទីរ ពេទ្យ នា​ប្រទេស​ថៃ បន្ទាប់ពី​ជំងឺ​របស់​នាង​បានធ្វើ​ទុក្ខ​កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ គឺ​ឈាមស​ស៊ី​ឈាមក្រហម​។​
​រូបភាព​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​ពី ពេជ្រ សោភា សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយនា​ទីក្រុង​បាងកក​ប្រទេស​ថៃ​ត្រូវបាន​គេ នាំគ្នា​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាមួយនឹង​សារ​ជូនពរ និង​ក្តីបារម្ភ​ពី​ប្រិយមិត្ត​គាំទ្រ​។​
​រហូតមកទល់​ពេលនេះ គេ​នៅ​មិនទាន់​ដឹងថា ជំងឺឈាមសស៊ីឈាមក្រហម ដែល​បាន​រើ​ឡើង​ចំពោះ​តារាចម្រៀង​នាង ពេជ្រ សោភា មាន​លទ្ធផល​បែបណា​នៅឡើយ​ទេ បន្ទាប់ពី​នាង ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​បន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ​។​
​បើតាម​ការអះអាង​ពី​អ្នក​ជិតស្និទ្ធ​ជាមួយ ពេជ្រ សោភា បាន​បញ្ជាក់ថា គ​ណះ​កម្ម​ការ​ក្នុង​កម្មវិធី The Voice រូបនេះ​បាន​មាន​ជំងឺឈាមសស៊ីឈាមក្រហម ហើយ​នាង​ត្រូវ​លេបថ្នាំ​ជាប្រចាំ និង​ត្រូវ​ឡើង​ចុះទៅ​កាន់​ប្រទេស​ថៃ តាមដាន​សុខភាព​រាល់ពេល​ធ្វើទុក្ខ​។ ជំងឺ​របស់​នាង គឺជា​ជំងឺ​ចាស់ និង​មាន​សភាព​ប្រក្រតី​មួយរយៈ​ធំ​មកហើយ ប៉ុន្តែ​មកពី​នាង​ប្រើប្រាស់​កម្លាំង​ហួសហេតុ ក្នុងការ​ផលិត​បទ​ថ្មី ទើប​ធ្វើ​ឲ្យ​ភាព​ទ្រុឌទ្រោម​លេចឡើង​។​
​ប្រភព​ដដែល​បាន​បន្ថែមថា ជំងឺ​របស់​នាង​បាន​រើ​ឡើងវិញ ដោយសារតែ​មួយរយៈ​មុន នាង​មិនបាន​សម្រាក​គ្រប់គ្រាន់ និង​បានគិត​ច្រើន ដោយសារតែ​ត្រូវ​និពន្ធ​បទ​ថ្មីៗ​សម្រាប់​ឱកាស​ចួ​ល​ឆ្នាំ​ជាមួយនឹង ក្រុមការងារ​។ នាង​ប្រឹងប្រែង​ការងារ ដោយ​គិតតែ​ពី​លទ្ធផល​ជោគជ័យ តែ​មិនបាន​គិតដល់​បញ្ហា​សុខភាព​របស់​នាង​នោះទេ ទើប​បណ្ដាល​ឲ្យ​ជំងឺឈាមសស៊ីឈាមក្រហម​កើតឡើង​ជាថ្មី ហើយ​ការធ្វើ​ទុក្ខ​មុនពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ប្រទេស​ថៃ​នោះ ហាក់​មាន​កម្រិតធ្ងន់​។ នាង​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​ថៃ និង​កំណត់​ឲ្យ​ចូល​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​ប៉ា​យ៉ា​ថៃ ក្នុង​ទីក្រុង​បាងកក ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​។​
​យ៉ាងណាក៏ដោយ​អាកា​រៈ​ធ្វើទុក្ខ​បែបនេះ មិនមែនជា​លើកទីមួយ​នោះទេ ទើប​ទាំង ពេជ្រ សោភា និង ក្រុមការងារ​ហាក់​មិនមាន​ការបារម្ភ​ខ្លាំង​។​
​យោងតាម​ការបញ្ជាក់​ជំងឺ​របស់​នាង គឺ​តម្រូវ​មិន​ឲ្យ​គិត​ច្រើន និង​សម្រាក​ឲ្យ​បាន គ្រប់គ្រាន់ ប៉ុន្តែ​កាលពី​អំឡុង​មុន​ចូលឆ្នាំ ពេជ្រ សោភា បាន​ប្រឹងប្រែង​ផលិត​បទ​ថ្មី និង​បំបែក​ក្បាច់​រាំ ដោយ​មិនបាន​គិតដល់​ចំណុច​នេះ ទើប​សុខភាព​ចុះខ្សោយ ហើយ​បណ្ដាល​ឲ្យ​ជំងឺឈាមសស៊ីឈាមក្រហម ធ្វើទុក្ខ​។​នាង​ក៏​ត្រូវបាន​គេ​អះអាងថា មាន​ជំងឺ​បំពង់ក​ថែម​មួយ​មុខ​ទៀតផង​ដែរ មុនពេល​ឡើងទៅ​សម្រាក​ព្យាបាល​នៅក្នុង​ប្រទេស​ថៃ ។​
​ដោយឡែក​នៅលើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក ពេជ្រ សោភា មិនបាន​បញ្ជាក់​ពី​អាកា​រះ​ជំងឺ​បាន​វិវត្តន៍​យ៉ាងណា​នោះឡើយ ពោលគឺ​បានត្រឹមតែ​បង្ហោះ​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​ពេល​នាង​ទទួល​ការសង្គ្រោះ បន្ទាន់​ពី​សំណាក់​ក្រុម​វេជ្ជបណ្ឌិត​ថៃ​ប៉ុណ្ណោះ ។​
​យ៉ាងណាក៏ដោយ​មាន​ប្រិយមិត្ត​គាំទ្រ​នាង​ជាច្រើនរូប​បាន​សម្តែង​ក្តី រំពឹងថា ពេជ្រ សោភា នឹង​វិល​មកកាន់​សភាព​ដើម​ជាធម្មតា​ឡើងវិញ និង​អាច​បង្ហាញខ្លួន​ជាមួយ​ដៃគូ​ចម្រៀង​គឺ​លោក ដេវីត ក្នុង​ព្រឹទ្ធ​ការណ៍​រាំ​ញី​កែងជើង​ដើម្បី​បង្កើត​កំណត់ត្រា​ថ្មី ក្នុងពេលដែល​មានការ​ប្រកួត​បាលទាត់​មិត្តភាព​រវាង​កម្ពុជា និង​ទី​ម័​រ​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦​ខាងមុខនេះ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច​៕

13244769_1607239689590396_5395912045988820562_n

កាប់​ដីដំបូក​ចំ​គ្រាប់មីន​ផ្ទះ​របួស​ស្ទើរ​សុសសាច់​នៅស្រុកកំរៀង

​ខេត្តបាត់ដំបង​៖​បុរស​ម្នាក់​បានរ​ងរ​បួស​ស្ទើរ​សុសសាច់​ដោយសារ​ត្រូវកម្ទេច​គ្រាប់មីន​ដែល​ផ្ទុះ ខណៈ​កំពុង​កាប់​ដីដំបូក​ខាងក្រោយ​ផ្ទះ​ដើម្បី​យកទៅ​ចាក់​រោង​គោ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​តា​សែន ឃុំ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សួង ឈៀ​ត អាយុ​៥២​ឆ្នាំ រងរបួស​ដោយសារ​គ្រាប់មីន​ប្រភេទ​ស្គរ ឬ​មីន​សញ្ញា​លេខបូក ដែល​កប់​ក្បែរ​ដំបូក​មួយកន្លែង​ខាងក្រោយ​ផ្ទះ​គាត់​។ ប្រភព​ដដែល​បញ្ជាក់ថា ជនរងគ្រោះ​បាន​ប្រើ​ចប់កាប់ កាប់​ដីដំបូក​យកទៅ​ចាក់​ក្នុង​រោង​គោ គ្រានោះ​ក៏​ប៉ះចំ​គ្រាប់មីន​ផ្ទុះឡើង​បណ្តាល​ឲ្យ​គាត់​រងរបួស​សុស​ពេញ​ខ្លួន​តែម្តង​។ បច្ចុប្បន្ន ជនរងគ្រោះ​កំពុង​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ក្នុង​មូលដ្ឋាន​៕

032c76fd-3780-49ac-8dd2-58a98871a14ae7eeb135-cabf-401f-ae37-60087f64f57e5e1597c1-be13-47a2-a718-e67e85acb08b

ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត និង​មេព្រៃ​ចាប់​រថយន្ត​បា​ឡែ​ន​ដឹក​សាច់​សត្វព្រៃ​

​អត្ថបទ​៖ លោក វិធិ​ន​
​ក្រចេះ​៖​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​ខេត្តក្រចេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អុ​ឹ​ម ប៊ុនធឿន នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​ខេត្ត សហការ​ជាមួយ សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ ចាប់​ឃាត់​រថយន្ត​ដឹក​សាច់​សត្វព្រៃ​មួយគ្រឿង ចំណែកឯ​ម្ចាស់​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។​
​ករណី​ចាប់​ឃាត់​រថយន្ត​ដឹក​សាច់​សត្វព្រៃ​ខាងលើនេះ សមត្ថកិច្ច គឺ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១១​យប់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅលើ​ផ្លូវជាតិ​លេខ 7A ត្រង់ចំណុច​ផ្លូវបំបែក​កែង​ខ្លា​ស្ទុះ ក្នុង​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ​។​
​ក្រោយ​ពេលដែល​សមត្ថកិច្ច បង្ក្រាបបាន រថយន្ត​រួម​និង​វត្ថ​តាង ត្រូវបាន​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ​យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ដើម្បី​ឆែកឆេរ​។​
​ក្រោម​ការសម្របសម្រួល​ពី​លោក នុត វិនីត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា​នេះ សមត្ថកិច្ច​បាន​រកឃើញ​សាច់​សត្វព្រៃ​ខុសច្បាប់​សរុប ៨៥​គីឡូក្រាម ក្នុង​សាច់សត្វ​ឈ្លូស ៥៧​គីឡូ និង​សាច់សត្វ​ជ្រូក ២៨​គីឡូ​។
​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កំទេចចោល ចំណែកឯ​រថយន្ត​ដឹក​បទល្មើស គឺ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​។​
​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​កសាង​សំនុំរឿង​តាម​នីតិវិធី ដើម្បីអោយ​ម្ចាស់​បទល្មើស​ចូលខ្លួន​មក​ដោះស្រាយ​ទៅតាម​ច្បាប់​៕

5675ce77-09a2-47ec-8bfa-48a0744084b1be2ff320-81b3-4c1a-a222-8d92c077a9fc03b32103-e4ed-41d5-9af5-be2035132012c4e949b8-2556-4975-80fe-4524a2f454d5

ខេ​ម នៅតែ​អះអាង​យក​ត្រូវ ខណៈ​សំណុំរឿង​ដល់​តុលាការ​

​រាជធានី​ភ្នំពេញ​៖​រហូតមកដល់​ពេលនេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ពាក់ព័ន្ធ​តារាចម្រៀង លោក ខេ​ម នៅ​មិនទាន់​ដោះស្រាយ​នៅឡើយ ក្នុងពេលដែល​តារាចម្រៀង​រូបនោះ នៅតែ​អះអាងថា គាត់​មិន​ខុស​នោះទេ អ្នក​ខុស​គឺ​ភាគី​ជនរងគ្រោះ ។ ប៉ុន្តែ​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ការភ្ញាក់ផ្អើល​មួយ​នេះ ត្រូវបាន​នគរបាល​ជំនាញ បញ្ជូន​ទៅដល់​តុលាការ​ផងដែរ​។​
​ពាក់ព័ន្ធ​សំណុំរឿង​ខាងលើនេះ ភាគី​ជនរងគ្រោះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រុមគ្រួសារ​ទាមទារ​សំណង​ពី​លោក ខេ​ម ចំនួន ២៥០០០​ដុល្លារ ប៉ុន្តែ​មក​ពេលនេះ ភាគី​លោក ខេ​ម មិនទាន់​ឆ្លើយតប​យ៉ាងណា​នៅឡើយ​នោះទេ ។ ចំណែក​មន្ត្រី​ជំនាញ​បាន​លើកឡើងថា ភាគី​លោក ខេ​ម មិនដែល​ចូលខ្លួន​មក​ដោះស្រាយ​ចំពោះមុខ​សមត្ថកិច្ច​និង​តាមផ្លូវ​ច្បាប់​នៅឡើយ ។ ដូច្នេះហើយ ទើប​យើង​ត្រូវបញ្ជូន​សំណុំរឿង​ទៅ​តុលាការ ដើម្បី​អនុវត្តតាម​និតិ​វិធី ។​
​ទាក់ទង​ករណីនេះ លោក ខេ​ម ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​ដកស្រង់​សំដី​មក​ចុះផ្សាយ​ថា លោក​វិលមុខ​ខ្លាំងណាស់ ខណដែល​ភាគី​ម្ខាង​ទៀត​ទាមទារ​សំណង​រហូតដល់​២៥០០០​ដុល្លារ ក្នុងពេលដែល​លោក​មិនមែនជា​អ្នក​ខុស ។​
​យ៉ាងណាក៏ដោយ​ថ្នាក់ដឹកនាំ​របស់​ផលិតកម្ម​ថោ​ន ដែលជា​ជំរក​របស់​តារាចម្រៀង ខេ​ម មិនបាន​បញ្ចេញយោបល់​អ្វី​ទាំងអស់​ចាប់តាំងពី ខេ​ម ជួប​គ្រោះថ្នាក់​ចរាចរណ៍ ។​
​មជ្ឈដ្ឋាន​ទូទៅ បាន​លើក​ជា​ចម្ងល់​ថា លោក ខេ​ម ជា​តារាចម្រៀង​ដល់​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា ហេតុ​អី​មិន​ចេញ​មុខមក​ដោះស្រាយ ចំពោះ​ហេតុការណ៍​ដែល​កើតឡើង និង​ពាក់ព័ន្ធ​ដល់​រូបលោក ដើម្បី​ឲ្យ​អ្នកគាំទ្រ ដឹងថា អ្នកណា​ខុស​អ្នកណា​ត្រូវ​ពិតប្រាកដ ។ ប៉ុន្តែ​ការមិន​ចេញមុខ​មក​ដោះស្រាយ​ត្រូវបាន​អ្នកគាំទ្រ​គិតថា អ្នក​ខុស​គឺជា​លោក ខេ​ម ហើយ​លោក​ត្រូវតែ​ក្លាហាន​ចេញមុខ​មក​ដោះស្រាយ ៕

227

លោក កឹម សុខា នៅតែមិន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​

​រាជធានី​ភ្នំពេញ​៖​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅ​ព្រឹក​នេះ​មិនបាន​បន្ត​ចូល​ឆ្លើយបំភ្លឺ​តាម​ការកោះហៅ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទាក់ទង​សំណុំរឿង​សញ្ចរ​កម្ម​ក្នុងនាម​ជា​សាក្សី​នោះទេ​។​
​ពាក់ព័ន្ធ​ករណីនេះ ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ការសម្រេច​លើ​ករណី​លោក កឹម សុខា នឹង​ប្រព្រឹត្តិ​ទៅ​នៅ​រសៀល​នេះ ថា តើ​ត្រូវ​ចាប់ខ្លួន ឬ មិន​ចាប់ខ្លួន​។​
​សូម​ជំរាប​ថា កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កៅ ហៅ​លោក កឹម សុខា ក្នុងនាម​ជា​សាក្សី ជា​លើក​ទី​២ ឱ្យចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​៩៖០០​ព្រឹក ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦​នេះ ជុំវិញ​ដំណើររឿង ពាក់ព័ន្ធ​នឹង អំពើ​សញ្ជារកម្ម​៕

In this April 8, 2015 photo, Cambodia's main opposition Cambodia National Rescue Party Deputy President and National Assembly Deputy President Kem Sokha, center, speaks to the media outside the Phnom Penh Municipality Court in Phnom Penh, Cambodia. The senior leader of Cambodia’s opposition party was stripped of his post as the vice-president of parliament in a skewed and unexpected vote Friday, Oct. 30, 2015 that was attended only by the ruling party. (AP Photo/Heng Sinith)

In this April 8, 2015 photo, Cambodia’s main opposition Cambodia National Rescue Party Deputy President and National Assembly Deputy President Kem Sokha, center, speaks to the media outside the Phnom Penh Municipality Court in Phnom Penh, Cambodia. The senior leader of Cambodia’s opposition party was stripped of his post as the vice-president of parliament in a skewed and unexpected vote Friday, Oct. 30, 2015 that was attended only by the ruling party. (AP Photo/Heng Sinith)

រដ្ឋាករទឹក​ខេត្តបាត់ដំបង ចោទក្រុមហ៊ុន ស៊ិន​ទ្រី ករណី​លួច​ទឹកស្អាត​ប្រើប្រាស់​ជិត​២​ឆ្នាំ

​លោក ប៉ែន​សុផល​
​បាត់ដំបង​៖​បែកធ្លាយ​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ិន ទ្រី កម្ពុជា​ចំកាត់​សាខា​ខេត្តបាត់ដំបង បាន​សំងំ​លួ​ចត​ទឹក​របស់​អង្គភាព​រដ្ឋាករ​ទឺ​ក​ខេត្តបាត់ដំបង​ប្រើប្រាស់​រយះពេល​ជិត​២​ឆ្នាំ ។​

​លោក ឃ​ន ណា​រិ​ទ្ធ មន្ដ្រី​ការិយាល័យ​រដ្ឋបាល​រដ្ឋា​ករ​ទឹកបាន​អោយដឹង​ថា​៖ បន្ទាប់ពី​មានការ​ងឿងឆ្ងល់​និង​ការផ្ដល់​ពត៌មាន​សម្ងាត់​ពី​ប្រជាពលរដ្ឋ​ក្បែរ​មូលដ្ឋាន​នេះ ក្រុមការងារ​របស់​អង្គភាព​រដ្ឋាករទឹក​ខេត្ត​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ផង​នោះបាន​ចុះ​ពិនិត្យ​ទុយោ​ទឹក​ជាក់ស្ដែង​នៅវេលា​ម៉ោង​៤.០០​នាទី​ល្ងាច ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦​លើ​ទីតាំង​មុខ​ការដ្ឋាន​របស់​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ប្រមូល​សំរាម​ឋិត​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មន្ដ្រី​ជំនាញ​បាន​រកឃើញ​ការ​លួច​កាត់​ខ្នែង​ទុយោ​ដើម្បី​ទាញយក​បើកទឹក​ប្រើប្រាស់​នៅពេល​យប់​ស្ងាត់​។​

​ក្រោយពី​ការរកឃើញ​ភស្ដុតាង​ជំហាន​នទី​១​ហើយ ក្រុមការងារ​បាន​រុករក​បន្ដរ​រកឃើញ​ទុយោ​ទន់​១​ខ្សែ​និង​ទុយោ​រឹង​៣​ទៅ​៤​ដើម​រួមទាំង​សំណាក​ទឹក​នៅក្នុង​ពាង​ដែល​កម្មករ​ក្រុមហ៊ុន​ស៊ិន ទ្រី បាន​ប្រើប្រាស់​ប្រចាំថ្ងៃ ជា​ទឹក​របស់​អង្គភាព​រដ្ឋាករទឹក​មិនមែនជា​ទឹក​អណ្ដូង​ឡើយ​។ ក្នុងការ​លួ​ចត​ទឹក​ប្រើប្រាស់​រយះពេល​ជិត​២​ឆ្នាំ​មកនេះ​បានធ្វើអោយ​ប៉ះពាល់​ដល់​ចំណូល​ថវិការ​ជាតិ​យ៉ាងធ្ងន់ធ្ងរ​ព្រោះ​បរិមាណ​នៃ​ការប្រើប្រាស់​វា​មាន​វិសាលភាព​ធំធេង​គ្របដណ្ដប់​ទៅលើ​ការដ្ឋាន​ទាំងមូល​ដែលមាន​បុគ្គលិក​កំពុងស្នាក់នៅ​ចំនួន​ជាង​២០​គ្រួសារ ហើយ​ក្នុង​១​គ្រួសារ​មាន​សមាជិក​ចាប់ពី​៣​នាក់​ឡើងទៅ​។ ជាងនេះទៀត​នៅ​បរិមាណ​ទឹក​លាង​សំអាត​រថយន្ដ​អនាម័យ​នៅក្នុង​ការដ្ឋាន​នេះ​ផងដែរ​។​
​លោក ឃ​ន ណា​រិ​ទ្ធ មន្ដ្រី​ការិយាល័យ​រដ្ឋបាល​រដ្ឋា​ករ​ទឹកបាន​បញ្ជាក់ថា​៖ ភាគី​ខាង​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ិន ទ្រី កម្ពុជា​ចំកាត់​សាខា​ខេត្តបាត់ដំបង​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះមុខ​ច្បាប់​នៅ​រាល់​ការខាតបង់​ថវិការ​ជាច្រើន​ចាប់តាំងពី​ថ្ងៃ​លួចលាក់​ត​ទុយោ​ទាញយក​ទឹក​ប្រើប្រាស់​ផ្ទុយ​និង​ច្បាប់​។​

​ឆ្លើយតប​នៅក្នុង​ការចោទប្រកាន់​នេះ​ភាគី​ខាង​អ្នកគ្រប់គ្រង​របស់​ការ​ដ្ឋា​ន​ក្រុមហ៊ុន ស៊ិន ទ្រី សាខា​ខេត្តបាត់ដំបង លោក តូ ថា​ន​រិ​ទ្ធ មាន​ឥរិយាបទ​ហាក់​ទទួលស្គាល់​ជុំវិញ​បទល្មើស​ជាក់ស្ដែង​នេះ​ប៉ុន្ដែ​បាន​សុំ​ឱកាស​ជួបប្រជុំ​ជាមួយ​ក្រុមកម្មករ​រប​ស់​ក្រុមហ៊ុន​សិន​ទ្រី បន្ទាប់មក​នឹង​ចូលខ្លួន​ដោះស្រាយ​ជាមួយ​ភាគី​រដ្ឋាករទឹក​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦​នេះ​៕
1#111#0111-3jpg

​បុរស​ម្នាក់​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​កាំភ្លើង​កែច្នៃដោយជម្លោះស្នេហាត្រីកោណ​

ខេត្តរតនគិរី​៖​ស្នេហា​អាថ៌កំបាំង​ដែល​បង្កឡើង​អស់​រយៈកាល​ជា​យូ​ឆ្នាំកន្លងមក​ហើយ​រវាង​គ្រួសារ​ពីរ​រួមរស់​ក្នុង​ស្រុកភូមិ​ជាមួយគ្នា​ហើយក៏​ត្រូវជា​ខ្សែស្រឡាយ​បងប្អូន​ជាមួយគ្នា​ផងដែរ លុះ​ដល់ពេល​បែកធ្លាយ​រឿង​អា​ថ៍កំ​បាំង​ខ្មាស់​ញ្ញាតិមិត្ត​ភូមិ ផង​របង​ជាមួយ​បែរជា​ផ្ទុះ​កំហឹង​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​កាំភ្លើង​កែច្នៃ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦​វេលា​ម៉ោង​៩ និង​៣០​នាទី​។​
​បុរសរងគ្រោះ​ឈ្មោះ ជឿន សារិន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ដោយ​ធ្វើអត្តឃាត​ខ្លួនឯង និង​មាន​ប្រពន្ធ​ឈ្មោះ អួ​ក ចាន់​រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មានកូន​ស្រី​ម្នាក់​អាយុ​៩​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​បើតាម​ការ​ឲ្យ​ដឹង​ពី​ស្ត្រី​ជា​ប្រពន្ធ​ជនបង្ក​បាន​ឲ្យ​ដឹងថា ប្តី​របស់ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​ខាង​ស្រី អស់​រយៈពេល​ជា​យូរ​ឆ្នាំ​កន្លងមកហើយ​គឺជា​ស្នេហា​អាថ៌កំបាំង​ស្បថស្បែ​នឹង​គ្នា​ប្រសិនជា​ត្រូវស្លាប់​គឺ​ប្តូរ​ស្លាប់​ជាមួយនឹង​គ្នា​ហើយ​ស្ត្រី​កំណាន់ចិត្ត​របស់​ប្តី​នោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ថា​ន ធូ អាយុ​៣៣​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា មាន​ប្តី​ឈ្មោះ​ធន់ ភា អាយុ​៣៤​ឆ្នាំ​ជនជាតិខ្មែរ​នឹង​មានកូន​ក្នុងបន្ទុក​ចំនួន​៣​នាក់​។​
​ស្ត្រី​ជា​ប្រពន្ធ​បាន​បន្តទៀតថា ក្រោយពេល​កើតហេតុ ប្តី​របស់ខ្លួន​(​ស្លាប់​) បាន​យក​កាំភ្លើង​កែច្នៃ​គ្រាប់រំសេវ​ទៅ​បាញ់​គូ​កំណាន់ចិត្ត​ដល់ផ្ទះ ដែលមាន​ចំងាយ​ពីគ្នា​ប្រមាណ​ជាង​១០០​ម៉ែត្រ​ប៉ុណ្ណោះ​ក្នុង​បំណង​បម្រុង​បាញ់​ឲ្យ​ស្លាប់​មុន តែ​ចៃដន្យ​នាង​មិន​ស្លាប់​។ រួចហើយ​គេ​ក៏​ត្រឡប់មកផ្ទះ​វិញ​បាញ់សម្លាប់​ខ្លួនឯង​ជា​ក្រោយ​បានសម្រេច​នៅ​ខាងក្រោយ​ផ្ទះ​របស់ខ្លួន​ក្បែរ​ទ្រុងមាន់​តែម្តង​។​
​បើតាម​ការ​ឲ្យ​ដឹង​ពី​ស្ត្រី​កំណាន់ចិត្ត​របស់​ជនបង្ក​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ខាងលើ​ឃើញ​បុរស​បង្ក​ដៃ​កាន់​អាវុធ​មួយ​ដើម​លាក់​ពីក្រោយ​ខ្នង​ដើរ​សំដៅ​មក​ផ្ទះ​របស់ខ្លួន​ពុំមាន​និយាយស្តី​អ្វី​ក្រៅពី​ស្ទុះ​មក​ចាប់​កដៃ​នាង​ហើយ​អូស​ចេញទៅ​ក្រៅ​ផ្ទះ​ពេលនោះ​នាង​ក៍​រើ​បំរាស់​យ៉ាង​ចាស់ដៃ​ហើយ​បុរស​ខាងលើ​លើក​កាំភ្លើង​ផ្ជ​ង់​បាញ់​ឲ្យ​ចំក្បាល​តែ​ចៃដន្យ​គ្រាប់កាំភ្លើង​បាន​ផ្ទុះឡើង​ស្របពេល​ដែល​នាងរ​វាស់ដៃ​សំណាងល្អ​គ្រាប់​ផ្លាត​ផុត ប៉ុន្តែ​ម្សៅ​រំសេវ​បាន​ប៉ះ​ផ្ទៃមុខ​របស់​នាង​ខាងស្តាំ​រងរបួស​ស្រាល ចំណែក​ជនបង្ក​ស្មានតែ​នាង​ត្រូវ​គ្រាប់​ស្លាប់​ហើយក៍​បោះ​កាំភ្លើង​ចោល​ក្នុងព្រៃ ហើយ​ស្រូត​ប្រញាប់​ទៅផ្ទះ​ទាញ​កាំភ្លើង​មួយ​ដើម​ទៀត​មក​បញ្ចប់ជីវិត​ខ្លួនឯង​តែម្តងទៅ​។​
​ក្រោយពេល​កើតហេតុ​សម​ត្ត​កិ​ច្ចនៃ​អធិការ​នគ​បាល​ស្រុក​កូន​មុំ លោក រ៉េ​ន មុត អធិការរង​ដឹកនាំ​កម្លាំង​ចុះ​ទៅដល់​កន្លែងកើតហេតុ​បានធ្វើ​កុស​ល្យ​វិ​ច្ឆ័​យ​សាកសព​ជនបង្ក​បាន​បាញ់​ខ្លួនឯង​ចំ​សៀតផ្កា​ខាងស្តាំ​ធ្លាយ​ទៅ​សៀតផ្កា​ខាងឆ្វេង​ហើយ​ប្រើប្រាស់​អាវុធ​កែច្នៃ​ចំនួន​២​ដើម​(​វែង​១​ដើម​ខ្លី​១​ដើម​)​ជនបង្ក​បាន​ប្រើប្រាស់​កាំភ្លើងខ្លី​ទៅ​សម្លាប់​គូ​កំណាន់ចិត្ត​មិនបាន​សម្រេច​ហើយ​បោះចោល​ក្នុងព្រៃ​។​ចំណែក​កាំភ្លើង​វែង​បាញ់សម្លាប់​ខ្លួនឯង​។​
​លោក រ៉េ​ន មុត បាន​ឲ្យ​ដឹងថា ករណី​ឃាតកម្ម​ខាងលើនេះ​គឺ​បង្កឡើង​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​។​
​ប​ច្ច​ប្បន្នសាក​សពសម​ត្ត​កិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុតាង​កាំភ្លើង​ទាំង​២​ដើម នឹង​កំប៉ុង​គ្រាប់​រសេវ​សម​ត្ត​កិច្ច​យកទៅ​រក្សាទុក​ដើម្បី​ធ្វើ​របាយការណ៍​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៕

20160525_12511120160525_13014020160525_132629

ស្លាប់​២​នាក់ របួស​២​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៥​ឧសភា​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​យោងតាម​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៤​លើក បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់បាត់​បង់ជីវិត​ចំនួន ២​នាក់ រងរបួស​ធ្ងន់ ១​នាក់ និង​របួសស្រាល ១​នាក់ ។
​ប្រភព​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៤​លើក បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន ២​គ្រឿង​, រថយន្ត​ធំ ១​គ្រឿង និង​ថ្មើរជើង ១​នាក់ ។ មូលហេតុ​មកពី​បើកបរ​ប្រជែង ២​លើក​, ងងុយដេក ១​លើក មិន​គោរ​សិទ្ធិ ១​លើក​៕

18025e36-5ece-4cbc-ade7-5adda5bf033b

បក្សប្រឆាំង​ស្នើ មូលនិធិ កូហ្វី​អាណាន់ ជួយ​ស្តារ​ស្ថានភាព​នយោបាយ តែ CPP ថា ពួកគេ​គ្មាន​អំណាច​នេះ​ទេ​

លោក ខេមរិន្ទ

​ភ្នំ​ពេ​ញ៖ ខណៈ​ជួប​តំណាង​មូលនិធិ កូហ្វី​អាណាន់ (Kofi Annan) កាលពី​រសៀល​ថ្ងៃទី​២៣ ខែឧសភា នេះ តំណាង​គណបក្ស​សង្គ្រោះ ជាតិ បានស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា និង​ស្ថានភាព​នយោបាយ ដែល​គណបក្ស​នេះ​បាន​អះអាងថា កំពុង​អាប់អួរ​។ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា តំណាង​មូលនិធិ កូហ្វី​អាណាន់ មិនមាន​អំណាច​ទាំងអស់​នោះទេ ។

​តំណាង​មូលនិធិ កូហ្វី​អាណាន់ (Kofi Annan Foundation) ម្សិលមិញ បាន​ទៅ​ជូ​ប​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីស្នាក់ការ​កណ្ដាល ដើម្បី​ស្វែងយល់​ពី​ការបោះឆ្នោត​នៅ​កម្ពុជា បន្ទាប់ពី​មូលនិធិ កូហ្វី អាណាន់ បាន​ជួប​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ ជ ប​) និង​គណបក្ស​ប្រជាជន​កម្ពុជា​។​

សន្និសីទ​សារព័ត៌មាន​មួយ​បាន​ធ្វើឡើង នៅក្រោយពេល​បញ្ចប់​ជំនួប ទ្វេភាគី​រវាង​តំណាង​មូល​នី​ធិ កូហ្វី​អាណាន់ ដឹកនាំ​ដោយ​លោក អា​ឡាន់ ដូ​ហ្វ (Alan Dos) និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹក នាំ​ដោយ​លោក កឹម សុខា ។ គណៈប្រតិភូ​នៃ​អង្គការ​មូលនិធិ​កូហ្វី​អាណាន់​បាន​សន្យាថា នឹង​ជួយ​កម្ពុជា​ដោយ​ធ្វើ​យ៉ាង ណា​ឲ្យ​មាន ការបោះឆ្នោត​នៅពេល​ខាងមុខ​ប្រព្រឹត្ត​ទៅដោយ​ភាពត្រឹមត្រូវ សេរី និង​យុត្តិធម៌ ការផ្ទេរអំណាច​អាច​ប្រព្រឹត្ត​ទៅដោយ​សន្តិវិធី​។

ក្រៅពីនោះ គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​សុំ​ឲ្យ​មូល​នី​ធិ​កូហ្វី​អាណាន់​រក​មធ្យោបាយ​ជួយ​ដល់​សមាជិក និង​មន្ត្រី គ​.​ជ​.​ប ៤​រូប ឲ្យ​រួច​ផុតពី​ការចោទប្រកាន់​របស់​តុលាការ​ផងដែរ​។ លោក កឹម សុខា បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុងស្ថិត​ក្នុង​ស្ថាន ភាព​ភ័យព្រួយ ពី​សុវត្ថិភាព​ដែល​លោក​ថា អាច​បង្ក​ជា​បរិយាកាស​មួយ​មិនល្អ​សម្រាប់​ការបោះឆ្នោត​នៅពេល​ខាងមុខ ហើយ​លោក បន្តថា គណបក្ស បានស្នើ​ឲ្យ​មានការ​ចរចា​ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​។ បញ្ហា​ទាំងអស់នេះ បានធ្វើអោយ​គណបក្ស​ស​ង្គ្រោះ​ជាតិ ផ្ញើលិខិត​ទៅ​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ លោក បាន គី​មូ ដើម្បី​ឲ្យ​លោក​ធ្វើ​អន្តរាគមន៍ និង​កោះប្រជុំ​ជាបន្ទាន់ រវាង​ប្រទេស​ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សន្តិភាព​ក្រុងប៉ារីស ដើម្បី​បញ្ចៀស​ការរំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មានប្រសាសន៍ថា តំណាង​មូលនិធិ កូហ្វី អាណាន់ មិនមាន​អំណាច ទាំងអស់​នោះទេ​។ ការ​មក​ទស្សនកិច្ច​នៅ​កម្ពុជា គឺជា​ការ​ស្ទាបស្ទង់​សភាពការណ៍​នូវ​អ្វីដែល​មូលនិធិ​នេះ​មា​នល​ទ្ឋ​ភាព​ជូ​យ នៅក្នុង កិច្ចការ​បោះឆ្នោត​ប៉ុណ្ណោះ ដែល​មូលនិធិ​នេះ ធ្លាប់បាន​ជួយ​កិច្ចការ​បោះឆ្នោត​នៅក្នុង​ប្រទេសមួយ​ចំនួន​ដែល​ដំណើរការ​ទៅ​ល្អ ដោយ​សេរី និង​អនុវត្តតាម​គោលការណ៍​ប្រជាធិបតេយ្យ មិនមែន​មក​ធ្វើជា​មេអណ្តើក ឬ​ដោះ​ស្រាវ​វិវាទ​រវាង​គណបក្ស​ទាំងពីរ​ទេ​។

​សូមបញ្ជាក់ថា គណៈប្រតិភូ​នៃ​អង្គការ​មូលនិធិ​កូហ្វី​អាណាន់​បាន​កំពុង​បំព​ញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២២​ដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ ដោយ​ជួប​ជាមួយ​អ្នកនយោបាយ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ មន្ត្រី​ស្ថានទូត​ប្រចាំ​កម្ពុជា ស្ថាប័ន​គ​.​ជ​.​ប​និង​រដ្ឋាភិបាល​ផងដែរ​៕

1;12

ភ្លៀង​ធ្លាក់​៥​ថ្ងៃ​ជាប់ៗ​គ្នា​បានធ្វើ​ឲ្យ​លិច​តំបន់​ខ្លះ​នៃ​ខេត្ត​កែប​

​ដោ​យ៖សហការី​

​ខេត្ត​កែ​ប៖ ភ្លៀង​ធ្លាក់​៥​ថ្ងៃ​នៅ​ខេត្ត​កែប​បង្ក​ជា​ទឹកជំនន់​លិច​ដំណាំ និង​ងាប់​សត្វ​ពា​ហ​នះ លិច​សាលារៀន និង​បាក់​ស្ពាន​មួយកន្លែង​។​

​លោក កែន សីស​ត្ថា ភិ​បាល ខេត្ត​កែប បាន​ឲ្យ​ដឹងថា ភ្លៀង​៥​ថ្ងៃ​ជាប់​គ្នា​មកនេះ បណ្ដាល​ឲ្យ​លិច​ថ្នាលសំណាប​របស់​របស់​ប្រជាកសិករ​ជាង​៩០​ហិកតា និង​ទឹកភ្លៀង​បាន​ធ្លាក់​ខ្លាំង​បង្ក​ជា​ជំនន់​ធ្វើ​ឲ្យ​បាក់​ស្ពាន​ក្នុងភូមិ​មួយកន្លែង​ដែល​ស្ថិតនៅ​ក្នុងភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប ខេត្ត​កែប និង​បាន​បង្ក​ការ​លិច​ផ្លូវលំ​មួយចំនួន​ថែមទៀត​។ នេះ​គឺជា​លើក​ទី​១​ហើយ​នៅក្នុង​តំបន់​ដែល​ធ្លាប់​រង​នឹង​គ្រោះរាំងស្ងួត បានទទួល​ទឹកភ្លៀង​ធ្វើអោយ​លិច​ភូមិករ​បែបនេះ​។

​សេចក្តីរាយការណ៍​បានអោយដឹងថា នៅ​ជាមួយគ្នា​នោះដែរ ខ្យល់​កន្ត្រាក់​បានធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​៣៦​ខ្នង ក្នុងនោះ​ខូចខាត​ធ្ងន់ធ្ងរ​៦​ខ្នង និង​រំលំ​ទាំងស្រុង​២​ខ្នង​ផងដែរ ។ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា ក្នុងអំឡុង​ភ្លៀង​ធ្លាក់​នោះ ផ្គរ​រន្ទះ​បាន​បាញ់សម្លាប់​មនុស្ស​ម្នាក់ សត្វ​គោ​៥​ក្បាល និង​ក្របី​១​ក្បាល​៕
1;;21;;41;;1

ចាប់ខ្លួន​ឪពុក​តិរច្ឆាន​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​បានសម្រេច​ពីរដង​

ខេត្តស្វាយរៀង​៖​មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង​នៅ​ភូមិ​តា​ប៉ោ ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ នៅក្នុង​គ្រួសារ​ក្រីក្រ​មួយ​ដោយសារ​ឪពុក​ចិត្ត​តិរច្ឆាន​ចាប់​កូនស្រី​ខ្លួនឯង​រំលា​ភ​បានសម្រេច​ចំនួន​ពីរដង​ត្រូវ​កូន​ទ្រាំ​មិនបាន​និយាយប្រាប់​អ៊ំ​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់ខ្លួន​បញ្ជូនមក​ស្នង​ការន​គ​បាល​ខេត្ត​ចាត់​បន្ត​។ ការចុះ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦​។​
​បើតាម​សមត្ថកិច្ច និង​អាជ្ញាធរ​ឃុំ​សំឡី​បានអោយដឹងថា ឪពុក​តិរច្ឆាន​រំ​លាភ​កូន​ឯង​នេះ​មានឈ្មោះ ឈឹម​វ៉ាន់​នី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ ប្រភព​ដដែល​បន្តថា ការ​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ដោយសារ​កូនស្រី​ឈ្មោះ យ​.​ស​.​ណ អាយុ​១៨​ឆ្នាំ មានមុខ​របប​ជា​កម្មករ​រោងចក្រ នៅ​ជី​ភូ ក្រុង​បាវិត​ដែល​រង​ការរំលោភ​ពី​ឪពុក​ខ្លួន ដោយ​ទ្រាំ​មិនបាន​នឹង​ទង្វើ​ដ៏​លាមក​នេះ​បានរ​ត់ទៅ​ភ្នំពេញ​ដើម្បី​គេច​ពី​ការចាប់រំលោភ​ពី​ឪពុក កាលពី​ថ្ងៃទី​២២ ឧសភា ហើយ​បាន​តេ​ទូរស័ព្ទ​ប្រាប់​អ៊ំ​របស់ខ្លួន​ថា បានជា​ខ្លួន​រត់​មក​ភ្នំពេញ​នេះ ព្រោះតែ​ឪពុក​ចាប់រំលោភ​បង្ខំ​រួមភេទ​។ ប្រភព​ខាងលើ​បន្តទៀតថា រាល់ពេល​ចាប់រំលោភ​ម្តងៗ គឺ​ឪពុក​ខ្លួន​បាន​រក​លេស​ប្រើ​អោយ​ម្តាយ​របស់ខ្លួន​អោយទៅ​ទិញ​នេះ​ទិញ​នោះ​នៅផ្ទះ​គេ​លក់​ចាប់ហួយ ដែលមាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្ទះ និង​ដេញ​ប្អូនៗ​អោយ​ទៅតាម​ម្តាយ​អស់ ហើយ​មិនអោយ​កូនស្រី​រងគ្រោះ​ទៅណា​ទេ​អោយនៅ​ផ្ទះ​ពីរ​នាក់​រួច​ក៏បាន​ឱកាស​បង្ខំ​ចាប់រំលោភ​តែម្តង​។ ប្រភព​បញ្ជាក់ថា ខណៈដែល​រំលោភ​ម្តង គឺ​តែងតែ​គំរាម​មិនអោយ​ប្រាប់​ម្តាយ​ខ្លួន​នោះទេ បើ​ហ៊ាន​ប្រាប់​នឹង​វាយ​ធ្វើបាប​ជាក់​ជាមិនខាន​ឡើយ​។​
​ប្រភព​ខាងលើ​បាន​បន្តទៀតថា ដោយមាន​ការប្តឹង​ពី​គ្រួសារ​រងគ្រោះ​ទើប​នៅ​ថ្ងៃទី​២៤ ខែឧសភា​នេះ​អាជ្ញាធរ​បាន​រាយការណ៍​ទៅ​ប៉ុស្តិ៍​រដ្ន​បាល​ឃុំ​សំឡី​ចុះមក​ធ្វើកា​ឃាត់ខ្លួន​បាន​ភ្លាមៗ​នៅផ្ទះ​ជនសង្ស័យ និង​បាន​កសាង​សំណុំរឿង​ទៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។​
​ជាមួយគ្នា​នោះ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​កូន​ខ្លួនឯង​ពិតប្រាកដ​មែនហើយ​ការចាប់រំលោភ​នោះ​មិនបាន​ចាំ​ថ្ងៃខែ​នោះទេ​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​សាកសួរ​បន្ត​នៅ​ស្នងការ​នគរបាល​ខេត្ត​។​
​សូមបញ្ជាក់ថា​ជនរងគ្រោះ​រង​ការរំលោភ​ពី​ឪពុក​នេះ​ជា​កូនច្បង​ក្នុង​ចំណោះ​បងប្អូន​៥​នាក់​នៅក្នុង​បន្ទុកគ្រួសា​រ​៕

4e368801-d4ad-4ad7-b6a1-c7dc505989fb

ជិះម៉ូតូរេចង្កូតបុករថយន្តដឹកកម្មករស្លាប់២នាក់ របួសច្រើននាក់

ខេត្តស្វាយរៀង​៖​យ៉ាងហោចណាស់​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​និង​មនុស្ស​ជាច្រើន​នាក់​បាន​រងរបួស​ស្រាល​ធ្ងន់ ខណៈដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​បុក​ជាមួយនិង​រថយន្ត​។ ករណី​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​០០​នាទី​ព្រលប់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១​ស្ថិតក្នុង​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​
​បើតាម​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ ស៊េរី ឆ្នាំ​២០០៥ ពណ៌ ខ្មៅ ពាក​ស្លាក​លេខ កំពង់ចាម 1F 8001 បើកបរ​ក្នុង​ល្បឿន​លឿន​ពី​កើ​តទៅ​លិច​លុះ​ចំណុចកើតហេតុ​ខាងលើ​ក៏​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ចូល​ផ្លូវ​រថយន្ត​ស្របពេលនោះ​មាន​រថយន្ត​ដឹក​កម្មករ​កម្មការិនី​មួយ​ម៉ាក យី​ហិន​ដាយ ពណ៌ ខៀវ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 3A 4585 ធ្វើដំណើរ​ពី​លិចទៅ​កើត​ទៅធ្វើ​ការ​វេន​យប់​ក៏​បណ្តាល​ឲ្យ​បុក​ចំ​ពីមុខ​រថយន្ត​ពេញទំហឹង​ស្លាប់​ទាំង​២​នាក់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ហើយ​រថយន្ត​ដឹក​កម្មករ​កម្មការិនី​ក្រឡាប់​អូស​ជាង​៣០​ម៉ែត្រ​ទទឹង​ថ្នល់​តែម្តង​។​
​ក្រោយពី​កើតហេតុ​ឃើញ​មាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ជួយ​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ជី​ភូ​និង​មន្ទី​ពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​ធ្វើការ​សង្គ្រោះ​។ រីឯ​រថយន្ត​និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យកមក​រក្សាទុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

df344c75-606b-4c17-bc3c-723babfd985418025e36-5ece-4cbc-ade7-5adda5bf033b68924a50-9187-4536-add6-5e8a6c17ebe5

ស្លាប់​៥​នាក់ របួស​៩​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៤​ឧសភា​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន​៩​លើក (​យប់​៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ រងរបួស​ធ្ងន់​៦​នាក់ និង​របួសស្រាល​៣​នាក់​។
​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ទៀតថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១២​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​២​គ្រឿង និង​អ្នក​ថ្មើរជើង​ម្នាក់ ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​៤​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក​, បត់​គ្រោះថ្នាក់​១​លើក និង​ស្រវឹង​១​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១២​នាក់​។​
ម្សិលមិញ​នេះ​ផងដែរ​លទ្ធិ​ផល​ត្រួតពិនិត្យ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែ​ល្មើស​សរុប​ទូទាំងប្រទេស​មាន​ចំនួន ៣២៩២​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១១៥៥​គ្រឿង និង​ពិន័យ​សរុប ២១៣៧​គ្រឿង​៕

220

​លោក អ៊ុំ សំអាន ត្រូវបានបញ្ជូនទៅ​ឃុំ​នៅ​ពន្ធនាគារ​វិញ​

រាជធានី​ភ្នំពេញ​៖​តាម​សេចក្តីរាយការណ៍​នៅមុននេះ​បន្តិច​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បញ្ចប់​ការសាកសួរ​តុលាការ​បាន​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​នាំ លោក អ៊ុំ សំអាន តំណាងរាស្ត្រ CNRP ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ សរ​វិញ ។ លោក អ៊ុំ សំអាន ត្រូវបាន​នាំខ្លួន​មក​សាកសួរ​នៅ​តុលាការ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​មិញ ទាក់ទង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​ឧក្រិដ្ឋ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​៕

13238974_1606797496301282_4259949904907874077_n