All posts by មេគង្គ ប៉ុស្តិ៍

លោកស្រី ហ៊ុន ម៉ា​ណា ផ្តល់​ផ្ទះមួយ​ល្វែង​ដល់​ អេ ភូ​ថង​

​រាជធានី​ភ្នំពេញ​៖​លោកស្រី ហ៊ុន ម៉ា​ណា អគ្គនាយក​ទូរទស្សន៍​បាយ័ន ត្រូវបាន​គេ​រាយការណ៍​ថា បានផ្តល់​ផ្ទះមួយ​ល្វែង​ដល់​អតីត​កីឡាប្រដាល់ អេ ភូ​ថង ក្នុងពេលដែល​កីឡាករ​រូបនោះ​ត្រូវបាន​ចាក​ចេញពី​លំនៅដ្ឋាន ក្នុង​ស្តា​ត​ចាស់​។​
​គួរ​បញ្ជាក់ថា អតីត​កីឡាករ​ប្រដាល់​កម្ពុជា លោក អេ ភូ​ថង ដែល​ប្រឡូក​ក្នុង​វិស័យ​កីឡា ជិត​៣០​ឆ្នាំ មកហើយ​នោះ មកដល់ពេលនេះ គឺ​មិនទាន់មាន​ផ្ទះសំបែង​សមរម្យ​នៅឡើយ ហើយ​កន្លងទៅ​ក្រុមគ្រួសារ​លោក បាន​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ស្តា​ត​ចាស ប៉ុន្តែ ខណដែល​ស្តា​ត់​ចាស​ត្រូវ​រុះរើ​ក្រុមគ្រួសារ​របស់លោក ត្រូវ​ប្រឈម​នឹង​ការខ្វះ​កន្លែង​ស្នាក់នៅ​។​
​យ៉ាងណាក៏ដោយ មកដល់ពេលនេះ​អាច​និយាយថា គ្រួសារ​លោក អេ ភូ​ថង មាន​ក្តីសង្ឃឹម​ឡើងវិញ ក្នុងពេលដែល លោកស្រី ហ៊ុន ម៉ា​ណា បាន​កាដូ​ផ្ទះមួយ​ល្វែង​ដល់​ក្រុមគ្រួសារ​លោក ហើយ​អាច​ចាត់ទុកថា នេះ​ជា​ភ​ព្វ​សំណាង​របស់​ក្រុមគ្រួសារ​អតីត​ស្តេច​ប្រដាល់​កម្ពុជា​រូបនេះ​៕

323

CNRP ព្យាយាម​លាក់បាំង​មិន​បញ្ជាក់​ពី​វត្តមាន​លោក កឹម សុខា​

​រាជធានី​ភ្នំពេញ​៖​មន្ត្រី CNRP មិនបាន​ឆ្លើយ​នឹង​សំណួរ​អ្នកកាសែត ដែល​បាន​សួរថា តើ​ពេលនេះ​លោក កឹម សុខា កំពុង​នៅទីណា ក្នុងពេលដែល​សាធារណមតិ​បានលើកឡើង​ផ្ទុយគ្នា​អំពី​ការអនុវត្ត​និតិ​វិធី​របស់ តុលាការ ចំពោះ​ដីកា​កោះហៅ​លោក កឹម សុខា ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃស្អែក ។​
​អ្នកតាមដាន​ស្ថានភាព​នយោបាយ បាន​នឹង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ទាក់ទង​សំណុំរឿង​លោក កឹម សុខា ខណដែល​តុលាការ​បាន​កោះហៅ​ឲ្យ​លោក​ចូល​បំភ្លឺ​ជា​លើក​ទី​២​នៅ​ថ្ងៃទី​២៦ ខែឧសភា​នេះ ក្នុងនាម​ជា​សាក្សី ពាក់ព័ន្ធ​សំណុំរឿង​សញ្ចរ​កម្ម​ជាមួយ​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ។ ប៉ុន្តែ​លេចឮ​ព័ត៌មាន​ថា លោក កឹម សុខា បាន​ចាក​ចេញពី​ប្រទេស​កាលពី​ម្សិលមិញ ឆ្ពោះទៅកាន់​ប្រទេស​ថៃ ដោយ​ស្ងៀមស្ងាត់ សូម្បីតែ​មន្ត្រីជាន់ខ្ពស់ CNRP ក៏​មិន​បានដឹង​ដែរ ។ ទន្ទឹម​នោះ​ក៏​លេចឮ​ព័ត៌មាន​មួយទៀត​ថា លោក កឹម សុខា បាន​ទៅ​មើល​ចំការ​ម្រេច​របស់លោក​នៅឯ​ខេត្តកំពង់ចាម ។​
​យ៉ាងណាក៏ដោយ​រហូតមក​ដល់ពេលនេះ មន្ត្រីជាន់ខ្ពស់ CNRP ហាក់​នៅតែ​បិទបាំង​ព័ត៌មាន​ទាក់ទង​លោក កឹម សុខា ក្នុងពេលដែល​លោក​ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃស្អែក​នេះ ។ មិនតែប៉ុណ្ណោះ មន្ត្រី​ដែល​ជិតស្និទ្ធ​បំផុត​ជាមួយ​លោក កឹម សុខា ក៏​ព្យាយាម​លាក់បាំង​វត្តមាន​លោក កឹម សុខា ផងដែរ ៕

9193b726-51d0-4f33-a682-3395ca1cb8bf

បាក់​អណ្តូងរ៉ែ​នៅ​មី​យ៉ាន់​ម៉ា​សម្លាប់​មនុស្ស​១២​នាក់ ខណៈ​ច្រើន​បាត់​ខ្លួន

មី​យ៉ាន់​ម៉ា​៖​យោងតាម​សារព័ត៌មាន Channel News Asia បាន​ផ្សាយ​ថា មាន​ហេតុការណ៍​បាក់​អ​ណ្តុ​អ​រ៉ែ​មួយកន្លែង​នៅ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១២​នាក់​។​
​អាជ្ញាធរ​ដែនដី​បាន​ឲ្យ​ដឹងថា ការបាក់​អណ្តូង​ជីក​យក​រ៉ែ​ថ្មើ​ម​ថ្ម​មានតម្លៃ​រាប់ពាន​លាន​ដុល្លារ​នៅក្នុង​ក្រុង​ប៉ា​កាន នៅក្នុង​រដ្ឋកា​ជីន គឺ​បាក់​បន្ទាប់ពី​មាន​ភ្លៀង​មួយ​មេ​ធំ​។ អាជ្ញាធរ​បញ្ជាក់ថា សាកសព​ចំនួន​១២​នាក់​ត្រូវបាន​រកឃើញ​នៅក្រោម​កំទេច​ដី និង​ជញ្ជាំង ហើយ​មនុស្ស​ជាច្រើន​ទៀត​នៅ​បាត់​ខ្លួន​។ ទោះយ៉ាងណា​មន្ត្រីនគរបាល​បញ្ជាក់ថា ពួកគេ​ពិបាក​ក្នុងការ​ជួយសង្គ្រោះ ដោយសារ​មានការ​ភ្លៀង​ជាថ្មី ហើយ​មាន​បាក់​ដី​បន្ថែមទៀត​៕

160524-vod-meta-g-en-least-12-dead-Myanmar-jade-landslide-many-feared-missing

ឃាត់ខ្លួន​ជនសង្ស័យ​១៨​នាក់​ក្នុងករណី​បង្ក្រាប​គ្រឿងញៀន​ថ្ងៃទី​២៤​ឧសភា​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​កម្លាំង​សមត្ថកិច្ច​នគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់ ៥​ករណី ឃាត់​មនុស្ស ១៨​នាក់ (​ស្រី​១​នាក់​) និង​រឹប​អូស​គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ice) ១៨,៩៩​ក្រាម​, ១​កញ្ចប់​ធំ និង​១១​កញ្ចប់​តូច ។
​ប្រភព​ដដែល​បញ្ជាក់ថា ទីតាំង​បង្ក្រាប ទី​១. ភ្នំពេញ ប​ង្រា្ក​ប ២​ករណី ឃាត់ខ្លួន ១៣​នាក់ (​ស្រី​១​នាក់​), មេ​តំ​ហ្វេ​តា​មីន (ice) ១​កញ្ចប់​ធំ និង​៨​កញ្ចប់​តូច​, ទី​២. កំពង់ឆ្នាំង ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ១​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ១៧,៩៦​ក្រាម​, ទី​៣. ត្បួ​ង​ឃ្មុំ ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ១​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ១,០៣​ក្រាម និង​ទី​៤. ព្រៃវែង ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ៣​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ៨​កញ្ចប់​តូច​៕

13220877_1602865450027820_1631178730148592857_n

តុលាការ​បង្គាប់​ឲ្យ​នាំខ្លួន​លោក អ៊ុំ សំអាន ពី​ពន្ធនាគារ​មក​បំភ្លឺ​នៅ​ថ្ងៃទី​២៥ ឧសភា នេះ​

អត្ថបទ ៖ លោក សុត្ថារ៉ូ

​ភ្នំពេញ៖ លោក អ៊ុំ សំអាន នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែឧសភា វេលា​ម៉ោង​៨​ព្រឹក នេះ នឹង​ចូល​បំភ្លឺ​នៅ​តុលាការ ក្រុង​ភ្នំពេញ ដើម្បី​សួរដេញដោល​រឿង​រិះគន់​រដ្ឋាភិបាល​ពី​បញ្ហា​ព្រំដែន​។​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​មេធាវី ជូ​ង ជូ​ងី ដែល​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ​ជា​តំណាងរាស្ត្រ​បក្សប្រឆាំង​គឺ លោក អ៊ុំ សំអាន ។​

​លោក អ៊ុំ សំអាន ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៦ ទាំង​មាន​អភ័យឯកសិទ្ធិសភា ដោយ​ចោទថា​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ទាក់ទិន​នឹង​ការរិះគន់​រដ្ឋាភិបាល​ថា​បាន​ប្រើ​ផែនទី​ក្លែងក្លាយ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​មួយផ្នែក​។​

​លោក ជូ​ង ជូ​ងី ឲ្យ​ដឹង​ទៀតថា​មេធាវី​៣​មាន​រូប​មាន​រូបលោក លោក សំ សុ​គង់ និង​លោក ហែម សុជាតិ នឹង​ចូល​ការពារ​លោក អ៊ុំ សំអាន ក្នុងដំណាក់កាល​ចៅក្រម​ស៊ើបសួរ​នៅ​ថ្ងៃស្អែក​នេះ​។​

​សូមបញ្ជាក់ថា ការចាប់ខ្លួន​តំណាងរាស្ត្រ​បក្សប្រឆាំង លោក អ៊ុំ សំអាន ក្រោម​បទ​ចោទប្រកាន់ថា ជា​បទល្មើស​ជាក់ស្តែង ប៉ុន្តែ​ក្រុម​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង និង​អ្នកច្បាប់​មួយចំនួន​បាន​រិះគន់ថា​ការចាប់ខ្លួន​លោក អ៊ុំ សំអាន នោះបាន​រំលោភ​រដ្ឋធម្មនុញ្ញ​មាត្រា​៨០​ដែល​ចែង​ពី​អភ័យឯកសិទ្ធិ របស់​អ្នកតំណាងរាស្ត្រ​។​

​គួររំឭកថា កន្លងមកនេះ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សមរង្ស៊ី ម្នាក់ទៀត គឺ​លោក ហុង សុខ​ហួរ ដែល​រិះគន់​រឿង​ព្រំដែន ក៏ត្រូវ​តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ដែរ បន្ទាប់ពី​សាលាឧទ្ធរណ៍​ច្រានចោល​ការសុំ​នៅក្រៅ​៕
1+1

ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​បង្ហាញថា ​កសិកម្មឆ្នាំនេះ​ទទួល​ទិន្នផល​បានល្អ​ប្រសើរ​

 អត្ថបទ៖ លោក សុត្ថារ៉ូ

សៀមរាប៖ការ​ផ្សង​ប្រផ្នូល​ក្នុង​ពិធី​ច្រត់ព្រះនង្គ័ល តាមរយៈ​ការបរិភោគ​របស់ គោ​ឧសភរាជ កាលពី​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ​២០១៦ ដែល​ប្រារព្ធ​ឡើង​នៅ​ខេត្តសៀមរាប បានឱ្យដឹងថា ផល​កសិកម្ម​ឆ្នាំនេះ ទទួលបាន​ទិន្នផល​ល្អប្រសើរ​។

ព្រហ្ម​ណ៍​ព្រះរាជ​គ្រូ បាន​ក្រាបបង្គំ​ទូលថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហា ក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ថា អាហារ​ទាំង ៧​មុខ ដែល​រួម មាន​៖ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និង​ស្រា ដែល​បាន​តម្កល់​លើ​តុ​កណ្តាល​ទី​ព្រះ​ស្រែ ដើម្បី ឱ្យ គោ​ឧសភរាជ បរិភោគ​ដែលជា​កិច្ច​ផ្សង​ប្រ​ថ្នូ​ល​តាម​បវេណី​នោះ ឃើញថា មាន​អាហារ​តែ ៣ មុខ ប៉ុណ្ណោះ ដែល​ត្រូវបាន គោ​ឧសភរាជ បរិភោគ រួមមាន​៖ ស្រូវ ពោត និង​សណ្តែក​។

តាម រយៈ​នេះ បាន​បង្ហាញថា ដំណាំ​ស្រូវ​ឆ្នាំនេះ ទទួលបាន​ទិន្នផល​ល្អប្រសើរ រហូតដល់​ទៅ ៩០% ដំណាំ​ពោត ក៏​ទទួលបាន​ទិន្នផល​ល្អប្រសើរ​រហូតដល់​ទៅ ៩០% និង​ដំណាំ​សណ្តែក ក៏​ទទួលបាន​ទិន្នផល​ល្អ ប្រសើរ​ដូចគ្នា រហូតដល់​ទៅ ៩៥% ឯណោះ​។

ជាមួយ នឹង​ការប្រកាស​នូវ​លទ្ធផល​ផ្សង​ប្រផ្នូល​ដូច្នេះ អាចារ្យ​ព្រហ្ម​ព្រ​លោហិត បាន​លើកឡើងថា នេះ​គឺជា​ការ​ផ្សង​ប្រផ្នូល​ទៅតាម​ទំនៀមទម្លាប់​ព្រះរាជ​វេ​ណី នៃ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ដែលមាន​តាំងពី​បុរាណកាល​មក​ប៉ុណ្ណោះ​ក៏ដូចជា​ការប្រកាស ថា រដូវ​វប្បមង្គល​ចូលមក​ដល់​ហើយ​។ ដូច្នេះ​សូម​ប្រជាកសិករ ត្រៀមលក្ខណៈ​សម្បត្តិ​ប្រុងប្រៀប​រៀប ចំ​ការងារ​បង្កបង្កើន​ផល​ឲ្យ​បានទទួល​នូវ​ទិន្នផល​ខ្ពស់ ដើម្បី​លើកស្ទួយ​កម្រិតជីវភាព​បានល្អ​ប្រពៃ​។​

សូមបញ្ជាក់ថា ឆ្នាំនេះ ក៏​ដូច​ឆ្នាំមុនៗ​ដែរ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ត្រូវបាន​ប្រារព្ធ ធ្វើឡើង​ក្រោម ព្រះរាជាធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់បំផុត​របស់ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។ ជាមួយគ្នានេះ វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់ដឹកនាំ​កំពូលៗ របស់​ជាតិ ក៏បាន​អញ្ជើញ​ចូលរួម ក្នុង​ព្រះ រាជពិធី​ច្រត់ព្រះនង្គ័ល​នេះ​ផងដែរ​។​

សម្រាប់​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល នៅ​ឆ្នាំ​២០១៦​នេះ ព្រះករុណា​ជា​អម្ចាស់​ជីវិត លើ​ត្បួ​ង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស ព្រះរាជទាន ដល់ ឯកឧត្តម ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជា​អ្នក​កាន់​នង្គ័ល​ទី​១ ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត សៀមរាប ច្រត់ព្រះនង្គ័ល​ជា ស្តេច​មាឃ និង​លោកជំទាវ គួ​យ ណា​លីន ជា​មេ​ហូ និង ឯកឧត្តម អ៊ិន រដ្ឋា​សេរី ជំនួយការ​សម្តេចចៅហ្វា​វាំង គង់ សំអុល ជា​អ្នក​កាន់​នង្គ័ល​ទី​៣៕

01#1101##1201##1501##1301##14

មន្ត្រីគយម្នាក់ត្រូវ​ប្រពន្ធ​អុកឡុក​រឿង​នាំ​ស្រី​ស្នេហ៍​ចូល​ផ្ទះសំណាក់

​ភ្នំពេញ​៖ បុរស​ចំណាស់​ម្នាក់​ដែល​គេ​ដឹងថា​ជាម​ន្ត្រី​គយ ត្រូវបាន ភរិយា​របស់ខ្លួន​តាម​ទាន់​ហើយ​ដកយក​រថយន្ត កាបូប​លុយ ទូរស័ព្ទដៃ នៅ​សណ្ឋាគារ​សុវណ្ណ​បុរី​ថ្មី ប្លុក​បុរី​កីឡា ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦ ។​

​បើទោះជា​ភរិយា​បានដឹងថា ប្ដី​របស់ខ្លួន​បាន​នាំ​ស្រី​ស្នេហ៍​មកកាន់​សណ្ឋាគារ​ខាងលើនេះ​ក៏ដោយ ប៉ុន្តែ​ភរិយា​មិនបាន​ទៅ​ទាន់​ក្នុង​បន្ទប់​ជាក់ស្តែង​នោះឡើយ ដោយមាន​ការហាមឃាត់​ពី​ម្ចាស់​សណ្ឋាគារ​មិន​ឲ្យ​មាន​បញ្ហា​ប្រទូស្ត​រាយ​កើតឡើង ទើប​ខាង​សណ្ឋាគារ​បាន​សម្របសម្រួល​ភាគី​ខាង​ប្ដី​ប្រើ​មធ្យោបាយ​រំដោះ​ស្រី​ស្នេហ៍​ចេញពី សណ្ឋាគារ​ខាងលើ ទើប​ប្រពន្ធ​របស់ខ្លួន​មិនអាច​ចាប់​ភស្តុតាង​បាន​។​

​នៅ​កន្លែងកើតហេតុ ស្ត្រី​ជា​ភរិយា​បាន​ស្រែក​ខ្លាំងៗ​ថា ប្ដី​របស់គាត់​បាន​យក​ស្រី​មក​ដេក​នៅទីនេះ ហើយ​ថែមទាំង​ជួយ​ការពារ​រារាំង​មិន​ឲ្យ​ប្រពន្ធ​បានឃើញ​ស្រី​ស្មន់​នោះ​ថែម​ទៀតផង​។

​មន្ត្រី​គយ​ដែល​ផ្លាស់​ពី​បាវិត ទៅ​បម្រើ​នៅ​ខេត្តកំពង់ចាម​វិញ​រូបនេះ ត្រូវ​ស្ត្រី​ជា​ភរិយា​បាន​ដកយក​រថយន្ត​ឡិច​ស៊ី ៤៥០​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AI-8886 កាបូប​លុយ និង​ទូរស័ព្ទដៃ ។​

​ចំណែក​លោក​មន្ត្រី​គយ បាន​និយាយ​បដិសេធ​ដោយ​លើកឡើងថា​ប្រពន្ធ និង​កូនៗ ធ្វើ​នេះ​បំបាក់មុខ​ខ្លួន ហើយ​ថែមទាំង​មិនមាន​មុខ​ឯណា​ទៅធ្វើ​ការងារ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ទៀត​ទេ រួច​ក៏​ឡើង​ជិះ​រ៉ឺម៉ក​កង់​បី​ចេញពី​ទីតាំង​សណ្ឋាគារ​ខាងលើ​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​។​

​ស្ត្រី​ជា​ប្រពន្ធ​បាន​បើក​កកាយ​ថា ប្តី​របស់គាត់​បាន​ស្គាល់​ស្រី​ស្នេហ៍​វ័យ​ចំណាស់​នោះ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ មិនមែន​ស្រីក្មេង​ទេ ហើយ​គាត់​ក៏​សូមអោយ​ប្ដី​របស់គាត់​នាំ​ស្រី​ស្នេហ៍​ចេញមុខ​មក​ទទួលយក​ប្តី​គាត់​ចុះ គាត់​នឹង​ផ្ដិតមេដៃ​លេង​លះ​ប្រគល់​ប្តី​អោយ​ភ្លាម គាត់​ឆ្អែត​ហើយ​ព្រោះតែ​គាត់​តាម​ទាន់​ច្រើនលើក​ច្រើនលើកច្រើនសា ៕

1!1-

កូនស្រី​ជាម​នុស្ស គ ចាក់​ឪពុក​បង្កើត​មួយ​កូនកាំបិត​ធ្លាយ​កប់​ឆ្អឹងខ្នង​

​ខេត្តកំពត ៖ ស្ត្រី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​មូលដ្ឋាន​ចាប់ខ្លួនបាន​ភ្លាមៗ បន្ទាប់ពី​មាន​ជម្លោះ ក្នុង​គ្រួសារ​យក​កូនកាំបិត​ចាក់ទៅលើ​ឪពុក​បង្កើត​បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់ ។

​ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​ប្រា​ល ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្តកំពត ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ឪពុក​បង្កើត​មានឈ្មោះ ជ្រុ​ន បេង អាយុ​៥៨​ឆ្នាំ រងរបួស​ត្រង់​ឆ្អឹងខ្នង​ចំណុច​បោះដៃផុត ខាងស្តាំ​ដោយ​ចាក់​នឹង​កូនកាំបិត​តូច​ជាប់​នឹង​ខ្លួន​លិច​ដល់​ដង ។ ចំណែក​ជនសង្ស័យ​ជា​កូនបង្កើត​ឈ្មោះ ជ្រុ​ន ស្រី​នួន អាយុ​២៥​ឆ្នាំ រស់នៅ​ជាមួយគ្នា​កន្លែងកើតហេតុ គឺជា​មនុ​ស្សគ និង​សតិ​ហាក់​ពុំ​គ្រប់គ្រាន់​ទៀត ។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​និយាយ​មិនកើត គ្រវី​តែ​ក្បាល ៕

1##11##2

ក្រុម​តន្ត្រីសម័យ “​ចិត្ត​ស្រីមុំ​” ធ្លាក់​ចូល​ទឹក​ព្រែក​ពេល​ឆ្លង​នៅ​កំពង់ចម្លង​ក្បាលកោះ​

 

​កណ្តាល៖ រថយន្ត​ដឹក​ក្រុម​តន្ត្រីសម័យ​ចិត្ត​ស្រីមុំ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦ នេះ បាន​បើក​ថយ​ក្រោយពេល​ចុះ​កំពង់ដ តែ​ត្រូវ​ធ្លាក់​ពី​ទូកដ​ចុះ​ទឹក​ព្រែក បង្ក​ការភ្ញាក់ផ្អើល​ស្ថិត នៅ​ចំណុច​កំពង់ចម្លង​វត្ត​ក្បាលកោះ ភូមិ​ព្រែក​យាយ​មី ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្តកណ្តាល ។​

​ប្រភព​បាន​ឲ្យ​ដឹងថា រថយន្ត ម៉ាក​ទី​តាន់ ពណ៍​ខៀវ បើកបរ​ដោយ​ឈ្មោះ​ខុម ឃ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរប​រៈបើក​បររថ​យន្ត​ដឹក​ដ​ន្ត្រី​សម​យ័ ចិត្ត ស្រីមុំ ឃុំ​ក្រាំង​យ៉ូ​វ មាន​ទីលំនៅ​ភូមិ​សំរោង ឃំ​ក្រាំ​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល បាន​បើ​រថយន្ត​ចុះ​ទូកដ ត្រើយ​ខាងកើត បណ្ដាលអោយ​ធ្លាក់ទឹក​តែម្ដង ។​

សមត្ថកិច្ច​បានបញ្ជាក់​ថា ករណីនេះ​កើតឡើង​ដោយសារ​រថរ​យន្ត​ហ្វ្រាំង​មិន​ស៊ី ក៏​ជ្រុល​កិន​លើ​កំណល់​បណ្ដាលអោយ​ផ្អៀង​ទូក​ចូល​ទឹក​លិចទៅ​ក្នុង​ទឹក ទន្លេបាសាក់ ទាំង​រថយន្ត និង​ទាំង​ទូកដរ ដែលមាន​ម្ចាស់​ឈ្មោះ សុង លាង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ជ្រូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល តែម្តង ។​

ទោះជា​យ៉ាងនេះ​ក្តី ក៏​ករណី​គ្រោះ​ថ្នា​ក់នេះ មិន​បណ្ដាល​មនុស្ស​រង​របួស​នោះទេ តែ​បណ្ដាលអោយ​ខូចខាត​ឧប្បករណ៍​ភ្លេង​ដូចជាៈ ធុងបាស់​ចំនួន​៦​ធុង ធំ​២ និង​អាំ​ភ្លី​១​ឈុត រថយន្ត​១​គ្រឿង ៕

1!!011!!02

ទិន្នផល​ស្រូវ​កម្ពុជា​ធ្លាក់ចុះ ខណៈ​ដំណាំ​រួមផ្សំ​កើនឡើង ប៉ុន្តែ​បារម្ភ​រឿង​នាំចេញ​ដោយសារ​សហគមន៍​អឺរ៉ុប រឹតបន្តឹង​សុវត្ថិភាព​ចំណីអាហារ​

​កម្ពុជា៖ បន្ទាប់ពី​កម្ពុជា​ជួប​បាតុភូតធម្មជាតិ​ជា​ញឹកញាប់​កាលពី​ឆ្នាំ ២០១៥ និង​អូសបន្លាយ​រហូតមកដល់ ដើមឆ្នាំ​២០១៦ នេះ ក្រសួងកសិកម្ម​បានបង្ហាញ​ពី​លទ្ធផល​នៃ​ការធ្លាក់ចុះ​ទិន្នផល​កសិកម្ម​ស្ថិតក្នុង​កម្រិត ដែល​គួរ​ឲ្យ​ព្រួយបារម្ភ នៅក្នុង​សន្និបាត​បូកសរុប​ការងារ កាលពី​ថ្ងៃទី​១១ ខែឧសភា កន្លងមកនេះ​ថា កម្ពុ​ជាមាន​អង្ករ​សម្រាប់​នាំចេញ​ចំនួន​ប្រមាណ​ជាង ២​លាន តោន ប៉ុណ្ណោះ​។​

​ក្នុង​សន្និបាត​បូកសរុប​ការងារ​របស់ខ្លួន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បង្ហាញថា ភាពមិនប្រក្រតី​នៃ​បាតុភូតធម្មជាតិ​ពិសេស​ក្នុង​ឆ្នាំ​២០១៥ បានធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទៃដី​ដំណាំ​ស្រូវ​ជាង​២៥ ៣.០០០​ហិកតា​(២៥​ម៉ឺន​៣​ពាន់​)​។ នៅ​ឆ្នាំ​២០១៥ នេះ កម្ពុជា​បាន​សល់​ស្រូវ​សម្រាប់​នាំចេញ ប្រមាណ ៤​លាន ៦​សែន ៥​ម៉ឺន តោន បើ​គិត​ជា​អង្ករ​ប្រមាណ ២​លាន ៩​សែន ៨​ម៉ឺន តោន សម្រាប់​បម្រើការ​នាំចេញ​។

ដោយឡែក​ចំពោះ​ផលិតកម្ម​ដំណាំ​រួមផ្សំ និង​ដំណាំ​ឧស្សាហកម្ម​សំខាន់ៗ ដូចជា​កៅស៊ូ ស្វាយចន្ទី ដំណាំ​ឈើ​ហូប​ផ្លែ និង​ចម្ការ​ផ្សេងៗ​មានការ​កើនឡើង និង​កំពុងមាន​ការរីកចំរើន​ជា​បន្ត បន្ទាប់ ប៉ុន្តែ​កម្ពុជា​យើង​ត្រូវ​រក្សា​នូវ​វិធានការ​ភូតគាម​អនាម័យ គឺ​ដោះស្រាយ​បញ្ហា​ប្រព័ន្ធធារាសាស្ត្រ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​សត្វល្អិត​ចង្រៃ​មក​បំផ្លាញ​ដំណាំ ខណៈ​សហគមន៍​អឺរ៉ុប​បាន​រឹតបន្តឹង​ពី​បញ្ហា សុវត្ថិភាព​ចំណីអាហារ​៕

1#121#11

អាវុធហត្ថ​ខេត្តក្រចេះ ឃាត់​មនុស្ស ៥​នាក់ និង​រឹបអូស​រថយន្ត​យី​ឌុប​ដឹកឈើ​ប្រណីត ២​គ្រឿង នៅ​ស្រុក​ចិត្រ​បុរី​

 

​        អត្ថបទ៖ ​លោក ​ វិធិន

ក្រចេះ​ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ដឹកនាំ​ដោយ​បញ្ជា​ដោយផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន ប៊ុន​ថា​ន មេបញ្ជាការ​កង​រាជ​អា​វុ​ហត្ថ​ខេត្ត ចុះបង្ក្រាប​ឃាត់​រថយន្ត​យី​ឌុប​ដឹកឈើ​ប្រណីត​ចំនួន ២​គ្រឿង និង​ឃាត់ខ្លួន​មនុស្ស​ចំនួន ៥​នាក់​។ ខណៈដែល​រថយន្ត​ទាំងនោះ​កំពុង​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​បម្រុង​លោត​ឆ​ត្រ័​ពី​ខេត្តស្ទឹងត្រែង​ឆ្លងកាត់​ខេត្តក្រចេះ ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ និង​ប្រទេស​វៀតណាម​។​

​កិច្ចប្រតិបត្តិការ​ចុះបង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើនេះ គឺ​ត្រូវ​បានក​ម្លាំ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត ធ្វើឡើង​កាលពី​វេលា​ម៉ោង យប់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ថ្មបាំង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧A ឋិត​ក្នុងភូមិ​បន្ទាយ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ រួច​ក៍បាន​បញ្ចូនទៅ​បញ្ចា​ការដ្ឋាន​កងរាជអាវុតហត្ថ​ខេត្ត​។​

លោក​វរសេនីយ៍ទោ ឡុង យឹ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ឲ្យ​ដឹងថា ដោយ​ទទួលបាន​បទបញ្ជា​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ក្រោម​ការដឹកនាំ​បញ្ជា​ដោយផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន ប៊ុន​ថា​ន មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ កម្លាំង​អាវុធហត្ថ​ខេត្ត ក្រុង​ក្រចេះ និង​កម្លាំង​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប ចាប់​ឃាត់​រថយន្ដ​យី​ឌុប​ដឹកឈើ​ប្រណីត​ចំនួន ២​គ្រឿង និង​មនុស្ស​ចំនួន ៥​នាក់​។​

លោក​វរសេនីយ៍ទោ ឡុង យឹ​ង បាន​បន្ត​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ៥​នាក់ គឺជា​អ្នកបើកបរ និង​ព្រួ​រថយន្ត ក្នុង​មាន​ជនជាតិ​វៀតណាម​ម្នាក់ ដោយ​ទី​១,​ឈ្មោះ ប្រាជ្ញ ចាន់ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​សូរ​សែន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ជា​អ្នកបើករថយន្ត ទី​២,​ឈ្មោះ ហេង ហ៊ា​ប ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពិល ឃុំ​អំពិល​តាម​ពក ស្រុក​អូ​រាំង​ឳ ខេត្ត​ត្បូងឃ្មុំ ជា​អ្នកបើករថយន្ត ទី​៣,​ឈ្មោះ នី ដួង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពិល ឃុំ​អំពិល​តាម​ពក ស្រុក​អូ​រាំង​ឳ ខេត្ត​ត្បូងឃ្មុំ ជា​ព្រូ​រថយន្ត ទី​៤, ឈ្មោះ ង៉ូ វ៉ាង​វី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​វៀតណាម ជា​ព្រួ​រថយន្ត និង​ទី​៥, ឈ្មោះ វេ​ង សា​វី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ល្វា​លើ ឃុំ​ស្ដៅ ស្រុក​កងមាស ខេត្តកំពង់ចាម ជា​ព្រូ​រថយន្ត​។​
​ចំណែកឯ​រថយន្ត​យី​ឌុប​ទាំង ២​គ្រឿង​នោះ មួយគ្រឿង ម៉ាក​នីសា​ន់ ពណ៌​ខៀវ​ប្រាំ​ភ្លៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-0079 ដឹកឈើ​ប្រណិត ប្រភេទ​ឈើ​ធ្នង់​ពេញប្រៀប និង​រថយន្ត​យី​ឌុប​មួយគ្រឿង​ទៀត ម៉ាក ហ៊ី​ណូ ពណ៌​ខៀវ​ប្រាំ​ភ្លៅ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-8602 ដឹកឈើ​ប្រណីត ប្រភេទ​ឈើ​ធ្នង់​ពេញប្រៀប​ដូចគ្នា​។​

តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ឈើ​ប្រណីត​ទាំងពីរ​រថយន្ត​នេះ មាន​ចំនួន​ប្រមាណ​ជា ៧០​ម៉ែត្រគូប និង​សុទ្ធសឹងតែ​ជា​ប្រភេទ​ឈើ​ធ្នង់ នេះ​បើតាម​ការសន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​មិនទាន់បាន​រើ និង​វាស់វែង​។ យោងតាម​ចម្លើយសារភាព​របស់​អ្នកបើកបរ​រថយន្ត និង​ព្រួ​រថយន្ត​ទាំង​៥​នាក់​នោះ បាន​ឲ្យ​ដឹងថា ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ទាំងនោះ ជា​កម្មសិទ្ធិ​របស់​ឈ្មួញ​រកស៊ី​ឈើ​ម្នាក់ ឈ្មោះ ហេង សំនាង ហៅ យាយ​ព្រឿង ដែលជា​ជនជាតិ​វៀតណាម ជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ និង​គ្រឿង​សង្ហា​រឹម​ដុះ​ស្លែ​យូរ​ឆ្នាំ​មកហើយ​។​

​ជនសង្ស័យ និង​វត្ថុ​តាំង ត្រូវបាន​បញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំនុំរឿង​ប្រគល់ជូន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី ដោយមាន​ការចូលរួម​សម្របសម្រួល​ពី​លោក បញ្ច សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ។​

​លោក ប៊ុ​យ រតនា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន​ឲ្យ​ដឹងថា ក្រោយ​ពេលដែល​អាវុធហត្ថ​ខេត្ត ធ្វើ​សំនុំរឿង​ប្រគល់ជូន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ហើយ រថយន្ត​ដឹកឈើ​ទាំង ២​គ្រឿង​នោះ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នឹង​នាំយកទៅ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ខ្សា​រ ដើម្បី​ធ្វើការ​រើ និង​វាស់វែង​។​

លោក បន្តទៀតថា ចំណែកឯ​ជនសង្ស័យ​ទាំង ៥​នាក់​នោះ​វិញ ក្រោយ​ពេលដែល​រកឃើញ​ចំនួន​ម៉ែត្រគូប​ឈើ​ហើយ​នោះ លោក​នឹង​មក​ធ្វើការ​សាកសួរ​នាំ​ជនសង្ស័យ​បន្ថែមទៀត តាម​នីតិវិធី​ច្បាប់ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​បទល្មើស​មក​ផ្ដន្ទាទោស និង​កសាង​សំនុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង ៥​នាក់​នោះ ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ដូចគ្នា​ដែរ​។​

​ប្រភព​ពត៌មាន បាន​រាយ​កាណ៍​ឲ្យ​ដឹងថា ខណៈពេល​នេះ ឈ្មួញ​ឈើ​ឈ្មោះ ហេង សំនាង ហៅ យាយ ព្រឿង ដែល​ម្ចាស់​ឈើ​ប្រណីត​ខុសច្បាប់​ទាំងនោះ បាន​រត់គេចខ្លួន​ទៅ​ប្រទេស​វៀតណាម​បាត់​ហើយ​៕

1$

 

 

1#1#1

 

 

 

1#41#5

អ៊ីរ៉ាក់​ចាប់ផ្តើម​ប្រតិបត្តិ​ការដណ្តើមយក​ទីក្រុង Fallujah មកវិញ​

​អ៊ីរ៉ាក់​៖​នៅ​ថ្ងៃ​ចន្ទ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Haider al-Abadi បានប្រកាស​ពី​ការចាប់ផ្តើម​នៃ​ការ​ប្រតិ​ប​ត្ដិ​ការ​យោធា​មួយ​ដើម្បី​យក​ទីក្រុង Fallujah ពី​ក្រុម​រដ្ឋ​ឥស្លាម​មកវិញ​។​
​ការប្រយុទ្ធ​ដើម្បី​ដណ្តើមយក​បន្ទាយ​របស់​ក្រុម​ជី​ហាដ​មួយ​នេះ​មកវិញ​ដែល​មិន​ត្រូវបាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​សម្រាប់រ​យៈ​ពេល​ជិត​ពីរ​ឆ្នាំ​មកហើយ​នោះ​នឹង​ក្លាយជា​សង្គ្រាម​តឹងតែង​បំផុត​របស់​ប្រទេស​អ៊ីរ៉ាក់​ជាមួយ​ក្រុម IS ។​
​លោកនាយក​រដ្ឋមន្ត្រី​បាន​និយាយថា កងកម្លាំង​ពិសេស ទាហាន ប៉ូលិស កងកម្លាំង​ជីវពល​និង​ក្រុម​កុលសម្ព័ន្ធ​គាំទ្រ​រដ្ឋាភិបាល​នឹងចូលរួម​នៅក្នុង​ប្រតិបត្តិការ​នេះ​ដើម្បី​យក​ទីក្រុង​នេះ​មកវិញ​។ ទីក្រុង​នេះ​ទីតាំង​ក្នុង​ខេត្ត Anbar ដែលមាន​ចម្ងាយ​ត្រឹមតែ​៥០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ភាគ​ខាងលិច​ទីក្រុង បា​ដា​ដ​។​ការប្រកាស​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន​ក្លាយជា​ប្រធានបទ​នៃ​ការជជែក​ពិភាក្សាគ្នា​ក្នុងចំណោម​មន្ត្រី​អ៊ីរ៉ាក់​និង​កងកម្លាំង​អន្ដរជាតិ​ក្នុង​ការជួយ​ប្រទេស​នេះ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ជី​ហាដ​និយម​។​
​កាលពី​ថ្ងៃអាទិត្យ បញ្ជាការ​ប្រតិបត្តិការ​រួម​របស់​អ៊ីរ៉ាក់​បាន​ព្រមាន​ថា ជន​ស៊ីវិល​រាប់ម៉ឺន​នាក់​ដែល​នៅតែ​ស្ថិតក្នុង​ទីក្រុង Fallujah ត្រូវតែ​ចាកចេញ​។​អ្នក​ប្រយុទ្ធប្រឆាំង​រដ្ឋាភិបាល​បាន​រឹបអូស​យក​ទីក្រុង​នេះ​បន្ទាប់ពី​កងទ័ព​ត្រូវបាន​ដកចេញ​ហើយ​ក្រោយមក Fallujah បាន​ក្លាយជា​បន្ទាយ​ចម្បង​របស់​ក្រុម IS​។​
Fallujah និង​ទីក្រុង​ទី​ពីរ​គឺ Mosul ដែលជា​រដ្ឋធានី​នៃ​ខេត្ត​ភាគ​ខាងជើង Nineveh គឺជា​ទីក្រុង​ធំ​ទាំងពីរ​ចុងក្រោយ​ដែល​ក្រុម IS នៅតែ​កាន់កាប់​ក្នុងប្រទេស​អ៊ីរ៉ាក់ ។​ប៉ុន្តែ​ការប្រយុទ្ធ​សម្រាប់​ទីក្រុង Fallujah នឹង​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​ពួកគេ​មិនទាន់បាន​ប្រឈមមុខ​នៅឡើយ​៕

Iraqi security forces gather on the outskirts of Fallujah as they prepare an operation aimed at retaking the city from the Islamic State (IS) group, on May 22, 2016.   Iraqi forces have in recent days been massing around Fallujah, a city which lies only 50 kilometres west of Baghdad and which has been out of government control since January 2014. / AFP PHOTO / AHMAD AL-RUBAYEAHMAD AL-RUBAYE/AFP/Getty Images ORG XMIT: 6308 ORIG FILE ID: 552207553

Iraqi security forces gather on the outskirts of Fallujah as they prepare an operation aimed at retaking the city from the Islamic State (IS) group, on May 22, 2016. Iraqi forces have in recent days been massing around Fallujah, a city which lies only 50 kilometres west of Baghdad and which has been out of government control since January 2014. / AFP PHOTO / AHMAD AL-RUBAYEAHMAD AL-RUBAYE/AFP/Getty Images ORG XMIT: 6308 ORIG FILE ID: 552207553

ចាក់​ឪពុក​មួយ​កាំបិត​របួសធ្ងន់​គ្រាន់តែ​ជម្លោះ​តិចតួច​

​ខេត្តកំពត​៖​ជម្លោះ​ពាក្យសម្តី​គ្នា​នៅក្នុង​គ្រួសារ​បន្តិចបន្តួច​រហូត​កើតជា​ហិង្សា​កូនស្រី​អក​ត្ត​ញ្ញូ​ម្នាក់ បាន​សងគុណ​ឪពុក​បង្កើត​ខ្លួន​ដោយ​ចាក់​មួយ​កាំបិត​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។ ករណីនេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦​នេះ ស្ថិតក្នុង​ភូមិ​ប្រា​ល ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្តកំពត​។​
​ជនរងគ្រោះ​ជា​ឪពុក ឈ្មោះ ជ្រិ​ន បេន អាយុ​៥៨​ឆ្នាំ រីឯ​ជនល្មើស​ជា​កូនស្រី​បង្កើតជា​មនុស្ស «​គ​» ឈ្មោះ ជ្រិ​ន ស្រី​នួន អាយុ​២៥​ឆ្នាំ អ្នក​ទាំង​២​នាក់ រស់នៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ​។​
​សមត្ថកិច្ច​បាន​ថា អំពើហិង្សា​ក្នុង​គ្រួសារ​នេះ កើតឡើង​ដោយសារ​ទំនាស់​ពាក្យសំដី​គ្នា រវាង​ឪពុក និង​កូនស្រី​បង្កើត​ទើប​ធ្វើ​ឲ្យ​កូនស្រី ផ្ទុះ​កំហឹង យ៉ាងខ្លាំង​ឈាន​ទៅយក​កូនកាំបិត ចាក់​សម្លាប់​ឪពុក តែ​សំណាងល្អ​គ្រាន់តែ​របួស​ជា​ទម្ងន់ ចំ​ឆ្នឹង​ខ្នង​បោះដៃផុត​។​
ក្រោយ​កើតហេតុ​ភ្លាម ជនរងគ្រោះ ត្រូវបាន​គេ​ដឹកបញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អង្គរជ័យ​។ ចំណែក​ជនល្មើស ត្រូវបាន​កម្លាំង​នគរបាល​នាំខ្លួន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជ័យ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕

13245479_275861669413009_3806251680576068149_n

អាមេរិក​លើកលែង​ទណ្ឌកម្ម​លើ​ជំនួញ​អាវុធ​ពី​ប្រទេស​វៀតណាម​

​ហាណូយ​៖​រដ្ឋាភិបាល​អាមេរិក​បានសម្រេច​លើកលែង​ទណ្ឌកម្ម​លើ​ជំនួញ​សព្វាវុធ​ពី​ប្រទេស​វៀតណាម​ចាប់ពីពេលនេះ​តទៅ​។ ការសម្រេច​បែបនេះ​ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងប្រទេស​វៀតណាម​។​
​សារព័ត៌មាន​ស៊ិន​ហួរ​បាន​ផ្សាយ​នៅមុននេះ​បន្តិច​ថា ការសម្រេច​ខាងលើនេះ បានធ្វើ​ឡើង​ដោយ​លោក អូ​បា​ម៉ា ផ្ទាល់​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ថ្ងៃ​ដំបូង​មកកាន់​ប្រទេស​វៀតណាម ។ ជាមួយគ្នា​នោះដែរ​នឹងមាន​ការពិភាក្សា​ជាច្រើន ពាក់ព័ន្ធ​នឹង​ការគ្រោង កសាង​ចំណងទាក់ទង​នៃ​ប្រទេស​អតីត​គូសត្រូវ​ទាំងពីរ​នេះ ឲ្យ​បាន​រឹង​មុំ​ា និង​ជិតស្និទ្ធ​ជាង​ពេល ណាៗ​ទាំងអស់​៕

obama-in-hanoi

គុណសម្បត្តិ​គ្រាប់ស្វាយចន្ទី​​ចំពោះ​សរសៃឈាម​បេះដូង

​សុខភាព​៖​គ្រាប់ស្វាយចន្ទី​មាន​ផ្ទុក​ទៅដោយ​ខ្លាញ់​monounsaturated ដែល​ល្អ​ចំពោះ​សុខភាព​សរសៃឈាម​បេះដូង ពីព្រោះ​ខ្លាញ់​monounsaturated កាត់បន្ថយ​កម្រិត triglyceride ខ្ពស់ ដែល​ជាប់ទាក់ទង​នឹង​ការបង្កើន​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង​។ គ្រាប់ស្វាយចន្ទី សំបូរ​ទៅដោយ​អង់​ទី​អុក​ស៊ី​ឌែ​ន​(antioxidants) ដែល​ជួយ​កំចាត់​ចោល​នូវ​រ៉ាឌីកាល់​សេរី (free radicals) ដែល​អាចជា​មូលហេតុ​នៃ​មហារីក​មួយចំនួន​។​
​គ្រាប់ស្វាយចន្ទី​ជា​អាហារ​ថាមពល គ្មាន​កូ​ឡេ​ស្តេ​រ៉ូ​ល ជួយ​រក្សា​សុខភាព​អញ្ចាញធ្មេញ និង​ធ្មេញ​បានល្អ​។ គ្រាប់ស្វាយចន្ទី​ជា​ប្រភព​នៃ​ម៉ាញ៉េ​ស្យូ​ម (magnesium) ដែល​ជាតិ​ខនិជ​នេះ​ធ្វើការ​ជាមួយនឹង​កាល់ស្យូម (calcium) ដើម្បី​ជួយ​ផ្ត​ត់​ផ្គង់​ដល់​សាច់ដុំ និង​ឆ្អឹង​នៅក្នុង​ខ្លួន​ឲ្យ​មាន​សុខភាព​ល្អ​។​
​គ្រាប់ស្វាយចន្ទី​មាន​កំហាប់​ថាមពល​ខ្ពស់ និង​មាន​ចំនួន​ជាតិ​សរសៃ​ខ្ពស់​សម្រាប់​ការ​តម​អាហារ ដោយ​វា​មាន​ទាំង​កំហាប់​ថាមពល និង​ចំនួន​ជាតិ​សរសៃ​ខ្ពស់​គឺអាច​ចាត់ទុកថា វា​មាន​ប្រសិទ្ធភាព​ចំពោះ​ការគ្រប់គ្រង​ទម្ងន់ ប៉ុន្តែ​នៅពេលដែល​ទទួលទាន​ល្មមតែ​ប៉ុណ្ណោះ​។​
​គ្រាប់ស្វាយចន្ទី​គឺមាន​ផ្ទុក​ជាតិ​ទង់ដែង​ខ្ពស់ គឺ​សំខាន់​ក្នុង​ការផលិត​ថាមពល​, សំខាន់​អាច​ផ្លាស់ប្តូរ​បាន​នៅក្នុង​បំពង់​សរសៃឈាម​, ឆ្អឹង និង សន្លាក់ឆ្អឹង​។ ការបរិភោគ​គ្រាប់ស្វាយចន្ទី​ជួយ​រាងកាយ​ប្រើប្រាស់​ជាតិ​ដែក​ដើម្បី​កំចាត់​នូវ​រ៉ាឌីកាល់​សេរី និង​ជួយ​ឲ្យ​ឆ្អឹង​មានការ​លូតលាស់​៕

4ff1692d35afb7ed62b0aa9b425c9c96