All posts by មេគង្គ ប៉ុស្តិ៍

ឆេះ​កន្លែង​ស្នាក់នៅ​របស់​សិស្ស​មួយកន្លែង​នៅ​ប្រទេស​ថៃ​ស្លាប់​សិស្ស​១៧​នាក់​

បាងកក​៖​សារព័ត៌មាន AFP ចេញផ្សាយ​ថា យ៉ាងហោចណាស់​មាន​ក្មេងស្រី​ចំនួន​១៧​នាក់​បាន​ស្លាប់ នៅក្នុង​ហេតុការណ៍​ឆេះ​អគារ​ស្នាក់នៅ​របស់​សិស្ស​មួយកន្លែង​ក្នុងប្រទេស​ថៃកាលពីយប់មិញ​។​
ប៉ូលិស​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន AFP ថា យ៉ាងហោចណាស់​មាន​ក្មេងស្រី ១៧​នាក់ ដែលជា​សិស្ស​ស្នាក់នៅ​ក្នុង​អគារ​មួយ ប៉ុន្តែ​ប៉ូលិស​មិនបាន​បញ្ជាក់​ព័ត៌មាន​បន្ថែម​ឲ្យ​លើសពី​នេះឡើយ​៕

20160523

ព្យុះ​ស៊ីក្លូ​វាយប្រហារ​ប្រទេស​បង់​ក្លេ​ដែ​ស​សម្លាប់​មនុស្ស​២៤​នាក់

​បង់​ក្លា​ដែ​ស​៖​មនុស្ស​យ៉ាងហោចណាស់​ចំនួន​២៤​នាក់​បាន​ស្លាប់ និង​រាប់ពាន់នាក់​ផ្សេងទៀត​បាត់បង់​ផ្ទះសម្បែង​បន្ទាប់ពី​ព្យុះ​ស៊ីក្លូន Roanu បាន​បោកបក់​លើ​តំបន់ឆ្នេរ​ដ៏​ក្រីក្រ​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​នេះ​កាលពីថ្ងៃទីអាទិត្យម្សិលមិញ។ នេះ​បើ​យោងតាម​សារព័ត៌មាន AFP ។
​អាជ្ញាធរ​បង់​ក្លា​ដែ​សបាន​និយាយថា ព្យុះ​នោះបាន​បោកបក់​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​កាត់​ភូមិ​នានា​នៅ​តំបន់ Chittagong និង Barisal ជាទី​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ខាងក្នុង​កំពែង​ការពារ​ទឹកសមុទ្រ​។​ទន្ទឹម​នោះអាជ្ញាធរ​ក៏បាន​ជម្លៀស​មនុស្ស​ជាង​៥​សែន​នាក់​ទៅកាន់​ជម្រក​សុវត្ថិភាព​នៅមុន​ការមកដល់​នៃ​ព្យុះ​ស៊ីក្លូន​នោះ​ដែល​បោកបក់​ក្នុង​ល្បឿន​៨៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​
​លោក Reaz Amhed ប្រធាន​ផ្នែក​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​និយាយថា​អ្នកស្លាប់​ប្រហែល​ពាក់កណ្ដាល​គឺជា​ប្រជាជន​នៅ​តំបន់ Chittagong ខណៈ​ផ្ទះសម្បែង​ប្រហែល​៨​ម៉ឺន​ខ្នង​បាន​រង​ការខូចខាត​៕

20160523-vod-udom-g-Thousands-homeless-in-cyclone-hit-Bangladesh

ឱសថ​បុរាណ​ខ្មែរ​សញ្ញា “​រុក្ខជាតិ​”

                                                         

                                                          ឱសថ​បុរាណ​ខ្មែរ​សញ្ញា “​រុក្ខជាតិ​” 
                                         ​ជា​ឱសថ​ដែលផ្សំ​ឡើង​ពី ដើម និង​មើម រុក្ខជាតិ​ពិតៗ​
​             ឱស​ថ​មាន​សណ្ឋាន​ជា​គ្រាប់. ទឹក. និង​ក្រមួន មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ដូចជា​ ៖

១.ជំងឺទូទៅ ៖    *​ ឫសដូងបាត  *​ឫសដូងច្រមុះ ​*​មហារីក​ដោះ   *​ដុះសាច់បំពង់ក  ​

២. ជំងឺប្រព័ន្ធរំលាយអាហារ និងចង្កេះ ៖  *​ក្រពះ​ពោះវៀន  *ខ្សោយក្រលៀន  *ឈឺចង្កេះ​ *​ក្រួស​ក្នុង​តម្រងនោម​ *ឈឺសន្លាក់​ដៃជើង  *​ឈឺ​សរសៃ  *កប់​សរសៃ  ​*​ឈឺ​រោយ​ខ្នង​ចង្កេះ​*ទឹកនោមផ្អែម   *​លើសឈាម​

៣. ជំងឺសរសៃឈាម ៖   *​សម្រួល​ដំណើរ​ឈាម​  *​កែលម្អ​ឈាម   *ជាំ​ស្បែ​កមុខ  *​ទាស់​កូនខ្ចី និង​ទាស់សរសៃ​  ​និង​រោគ​ស្ត្រី ច្រើន​មុខ​ទៀត​

៤. ជំងឺសើរស្បែក ៖   *​សក់​ជ្រុះ​ដុះ​ឡើងវិញ ​ *​របួស​ស្បែក  *​មុន​ដំរី  *បូស  *​ស្រែង  *​រមាស់  *​តាអក  *​រើម  *​ឈឺ​ក្នុង​ត្រចៀក​

៥. ជំងឺមាត់ ធ្មេញ ៖   *ឈឺធ្មេញ  *រាក់ធ្មេញ  *ស្អុយ​មាត់  *សង្កៀរធ្មេញ​។

1abcc11abcd1

PSG ចាប់អារម្មណ៍​ខ្សែប្រយុទ្ធ Higuain ពី​ក្រុម Napoli

​បាល់ទាត់​៖​ក្រុម Paris Saint-Germain កំពុងតែ​ត្រៀម​កញ្ចប់​ទឹកប្រាក់​យ៉ាងច្រើន​មហាសាល​ក្នុង​ទិញយក​ខ្សែប្រយុទ្ធ Gonzalo Higuain ពី​ក្រុម Napoli ប្រទេស​អ៊ីតាលី​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ The sport mole ។​
​ក្រុម​ម្ចាស់​ជើងឯក​របស់​បារាំង​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ខ្សែប្រយុទ្ធ​ថ្មី​នៅ​រដូវក្តៅ​នេះ​ខណៈពេលដែល តារា​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើនជាងគេ Zlatan Ibrahimovic បានរៀបចំ​ដើម្បី​ចាកចេញ​នៅពេល​បញ្ចប់​រដូវ​កាលនោះ ។​
Higuain បច្ចុប្បន្ននេះ​គឺ​កំពុង​តែមាន​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត​ជាមួយនឹង​ការផ្លាស់ប្តូរ​ទៅកាន់​ក្របខ័ណ្ឌ Premier League ប៉ុន្តែ​កីឡាករ​រូបនេះ បានសម្រេច​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក​ក្រុម​នៅ​ក្របខ័ណ្ឌ Serie A ហើយក៏​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ឲ្យ​ក្រុម Napoli ៕

maxresdefault

ក្រសួងសុខាភិបាល​បិទ​គ្លីនិក «​ឃឹម រ៉ានី​» បន្ទាប់ពី​ចាក់​ថ្នាំ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​

​រាជធានី​ភ្នំពេញ​៖​ក្រសួងសុខាភិបាល​បានសម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​«​ឃឹម រ៉ានី​» ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​១៤ ផ្លូវ​លេខ​៣១៥ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​។ ជាការ​កត់សម្គាល់​ការ​បិទ​គ្លីនិក​«​ឃឹម រ៉ានី​»​នេះដែរ បាន​ធ្វើឡើង​បន្ទាបពី​បុរស​ម្នាក់​បាន​ប្រកាច់​បែកពពុះមាត់​ស្លាប់ ក្រោយពេល បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦​។​
​បើតាម​សេចក្តីសម្រេច​របស់​ក្រសួងសុខាភិបាល​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង នៅ​ថ្ងៃទី​២៣ ឧសភា ២០១៦​នេះ បានបញ្ជាក់​ពី​មូល​ហេតុថា ដោយសារ​គ្លីនិក​«​ឃឹម រ៉ានី​» បង្ក​ឲ្យ​មាន​បញ្ហា​ជាច្រើនលើក​ច្រើនសារ ដោយ​មិន​គោរព​ទៅតាម​កិច្ចសន្យា​របស់ខ្លួន​ពេល​សុំ​បើក​មន្ទីរ​សម្រាក​ព្យាបាល ឃឹម រ៉ានី និង​មិន​គោរព​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕

4caa349d-6e2d-4f0e-bba7-5fd1116c0bf864f30cd1-b62e-462f-a8ca-a625becc8a5bc7ef128c-68dc-4f95-8862-a9340712f4b9

ក្រសួង​ដាក់​ឲ្យ​នាយ​នគរបាល​ចាប់ពី​ថ្នាក់​វរសេនីយ៍ឯក ដល់​ឧ​ត្ត​ម​សេនីយ៍​ឯក​ចំនួន​៥៥​រូប​ចូលនិវត្តន៍​

​រាជធានី​ភ្នំពេញ​៖​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីសម្រេច​ដាក់​ឲ្យ​នាយ​នគរបាល​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ​ចំនួន ៥៥​នាក់ ចាប់ពី​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក ដល់​ឧ​ត្ត​ម​សេនីយ៍​ឯក​ឲ្យ​ចូលនិវត្តន៍ ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៦ តទៅ ៕

13223321510

អេ​ហ្ស៊ី​ប​ប្រើ​នាវាមុជទឹក​ស្វែងរក​ប្រអប់​ខ្មៅ​យន្តហោះ Airbus 320

​អេ​ហ្ស៊ី​ប​៖​ប្រធានាធិបតី​អេ​ហ្ស៊ី​បលោក Abdel Fattah al-Sisi បានចេញ​បញ្ជា​ឲ្យ​បញ្ជូន​នាវា​ទឹក​មួយគ្រឿង​ចូលរួម​ស្វែងរក​ប្រអប់​ខ្មៅ Airbus 320 ដែល​បាន​ធ្លាក់​ក្នុង​សមុទ្រ​មេ​ឌី​រ៉ា​ណេ រយៈពេល​៤​ថ្ងៃ​មកហើយ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ស៊ិន​ហួរ​។​
​ការសម្រេច​បញ្ជូន​នាវាមុជទឹក​នេះ ដោយសារតែ​ប្រតិបត្តិ​ការរុករក​នៅលើ​ទឹក ជួបប្រទះ​បញ្ហា​ប្រឈម​នានា ពាក់ព័ន្ធ​នឹង​អាកាសធាតុ​អាក្រក់​។ នាវា​ខាងលើនេះ នឹង​បំពេញ​ប្រតិបត្តិការ តាម​ចាប់​សញ្ញា​របស់​ប្រអប់​ខ្មៅ របស់​យន្តហោះ Airbus 320 អមដោយ​ការជួយជ្រោមជ្រែង​ពី​បុគ្គលិក​របស់ ក្រុមហ៊ុន​រុករក​ប្រេង​។​
​គួរ​បញ្ជាក់ថា នាវាមុជទឹក​ខាងលើនេះ អាច​ចុះ​ក្នុង​ទឹកបាន​ជម្រៅ ៣​គីឡូម៉ែត្រ ហើយ​ប្រតិបត្តិការ រុករក​នឹង​បញ្ជូន​ទៅកាន់​កន្លែង ដែល​យន្តហោះ​ធ្លាក់​តែម្តង​។ ពាក់ព័ន្ធ​នឹង​ការធ្លាក់​យន្ត​ខាងលើនេះ​មិនទានមាន​ក្រុម​ណាមួយ​ចេញមុខ​អះអាង​ទទួលខុសត្រូវ​នៅឡើយ​៕

2351

បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ព្រែក​ប្រសព្វ កម្រើក​ឡើងវិញ​ពេញបន្ទុក អាជ្ញាធរ និង​ជំនាញ​មិន​អើពើ​ចាត់វិធានការ​ទេ​

       ដោយ​៖ 032 MKP
ក្រចេះ​ ៖ បទល្មើស​ព្រៃឈើ ក្នុងភូមិ​សាស្ដ្រ​ទឹកដី​នៃ​ស្រុក​ព្រែក​ប្រសព្វ កំពុងតែ​ធ្វើ​សកម្មភាព​កាប់ និង​ដឹកជញ្ជូន​តាម​រថយន្ត​កែច្នៃ យ៉ាង​អនាធិបតេយ្យ​ពេញទំហឹង​ពី​សំណាក់​ពួកក្រុម​ឈ្មួញ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកថា​ជា​ឧក្រិដ្ឋ​ព្រៃឈើ បង្កឡើង​ដោយ​អ្នកមាន​ប្រាក់ ទិញ​មន្ត្រី​មានអំណាច ដើម្បី​ជួយ​កាង និង​បិទបាំង​បទល្មើស​របស់​ពួកគេ​។​

​បើទោះបី​ជាថ្មីៗ​ក្នលងមកនេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​យ៉ាង​ក្ដៅកគុក​យ៉ាងណាក៏ដោយ ការកាប់បំផ្លាញ និង​ការនាំចេញ​នូវ​អនុផល ឬ​ឈើ​ប្រណីត​ខុសច្បាប់ ដឹកជញ្ជូន​តាម​រថយន្ត​កែច្នៃ នៅតែ​បន្ត​កើតមាន​យ៉ាង​គគ្រឹក​គ្រេង ដោយ​គ្មាន​សមត្ថកិច្ច​ណាមួយ​មើលឃើញ​ឡើយ ។​ករណី​មិន​អើពើ​ចំពោះ​បទល្មើស​ទាំងនោះ ត្រូវគេ​ទម្លាក់កំហុស​ទៅលើ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ថា  ត្រូវបាន​ប្រាក់​ដុល្លារ​បិទ​ភ្នែក បិទ​មាត់ជិត​អស់ហើយ ទើបបានជា​សកម្មភាព​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​នេះ នៅតែ​ធ្វើការ​ដឹកជញ្ជូន​ឥតឈប់ឈរ នៅក្នុង​ភូមិសាស្ដ្រ​ទឹកដី​ស្រុក​ព្រែក​ប្រសព្វ ចេញទៅ​លក់​នៅ​ខេត្ត​ត្បូងឃ្មុំ ប្រក​ដោយ​រលូន និង​មាន​សុវត្ថិភាព​។​​

ប្រភព​ផ្តល់ព័ត៌មាន ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យ​ដឹងថា សកម្មភាព​រថយន្ត​ដឹកឈើ​ខុសច្បាប់ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ តាម​រថយន្ត​កែច្នៃ ជា​រៀងរាល់ថ្ងៃ​យប់ ឆ្លងកាត់​តាម​មុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ ដែលមាន​លោក ប៉ុក វណ្ណា ជា​នាយ​សង្កាត់ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ ដែលមាន​លោក អ៊ីង ស៊ីណា​ង ជា​នាយផ្នែក ប៉ុន្តែ​មន្ត្រី​ជំនាញ​ព្រៃឈើ​ទាំងនោះ គឺ​គ្មាន​ចំណាត់ការ​ទប់ស្កាត់ និង​ចុះបង្ក្រាប​អ្វី​ទាល់តែសោះ បែរជា​បណ្ដែតបណ្ដោយ​បើកដៃ​ឲ្យ​ពួកក្រុម​ឈ្មួញ​ទាំងនោះ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ខុសច្បាប់​រាប់រយ​ម៉ែត្រគូប ចេញពី​តំបន់​គំរប​ព្រៃ​ឡង់​យ៉ាង​គគ្រឹក​គ្រេង ឥតឈប់ឈរ ឆ្ពោះទៅកាន់​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​ដោយ​សុវត្ថិភាព​។​

ប្រភព​ដដែល បន្ត​ឲ្យ​ដឹងថា សព្វថ្ងៃនេះ គេ​សង្កេតឃើញថា លោក អ៊ីង ស៊ីណា​ង ដែលជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ព្រែក​ប្រសព្វ ហាក់បីដូចជា​ធ្វើ​ការងារ​ផ្ទុយស្រឡះ​ពី​ជំនាញ ដោយ​ចាប់​បង្ក្រាប​បានតែ​ឈើ​អារ​កំប៉ិកកំប៉ុក​របស់​ប្រជាពលរដ្ឋ ចំណែកឯ​ឈើ​ប្រណីត​ដែល​លួច​អារ​ខុសច្បាប់​រាប់រយ​ម៉ែត្រគូប ដែល​ដឹកជញ្ជូន​តាម​រថយន្ត​កែច្នៃ របស់​ឈ្មួញ​មាន​ប្រាក់ មានអំណាច​វិញ​នោះ គឺ​លោក អ៊ីង ស៊ីណា​ង មិនដែល​ចុះ​ធ្វើការ​បង្ក្រាប​ចាប់បាន​ម្ដងណា​ឡើយ​។​

​ជាក់ស្ដែង កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅ​ចំនុច​ភូមិ​អន្លង់​ព្រះ​គោ ឃុំ​វឌ្ឍនៈ ករណី​ចាប់​ទូក​ដឹកឈើ​៣​គ្រឿង​របស់​កូនស្រី តា ម៉ាន នោះ​ជាដើម ដែល​ត្រូវបាន​គេ​ដឹងថា ជា​ក្រុម​ឈ្មួញ​ជើង​ខ្លាំង​ខាង​រកស៊ី​ដឹក​ផល​អនុផល​ព្រៃឈើ​ខុសច្បាប់​តាម​ទូក​យូរ​ឆ្នាំ ហើយ​បើសិនជា កម្លាំង​កង​អាវុធហត្ថ​ខេត្តក្រចេះ មិន​ចុះទៅ​បង្ក្រាប​ទេនោះ ប្រហែលជា​ទូក​ឈើ​ទាំងនោះ​ច្បាស់​ណាស់ គឺ​ធ្វើចរាច​ណ៍​ឆ្លងកាត់​ដែនដី​ក្រោម​ការគ្រប់គ្រង​របស់លោក អ៊ីង ស៊ីណា​ង ដែលជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ​នោះ ទៅដោយ​រលូន​ទៀត​ជាក់​ជាមិនខាន​ឡើយ ។​នេះ​បើ​យោងតាម​ប្រភព​រាយ​កាណ៍​បាន​ឲ្យ​ដឹង​។​

​ដោយឡែក​ចំពោះ​បទល្មើស​ព្រៃឈើ​ខាង​ផ្លូវគោក​វិញ​ម្ដង  នៅក្នុង​ស្រុក​ព្រែក​ប្រសព្វ ដដែល ប្រភពពី​ប្រជាពលរដ្ឋ  សុំ​មិន​បញ្ចេញ​ឈ្មោះ  ដោយសារ​ពួកគាត់​មានការ​ភ័យខ្លាច  ព្រោះ​ពួក​ឈ្មួញ​រកស៊ី​ដឹកឈើ​ទាំងនោះ  សុទ្ធសឹងតែ​ជា​ប៉ូលីស ប៉េអឹម ។  ប្រភព​រាយការណ៍ បាន​លួច​បង្ហើប​ប្រាប់ថា ក្រុម​ឈ្មួញ​ទុច្ចរិត មាន​ប្រាក់ មានអំណាច ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​សព្វថ្ងៃនេះ ចេញពី​តំបន់​គំរប​ព្រៃ​ឡង់​នោះ គឺ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា ទី​១, ឈ្មោះ គង់ ទេ​ង ហៅ រ៉ុ​ន មាន​តួនាទី​ជា​ប៉ូលីស​សេដ្ឋកិច្ច​ខេត្តក្រចេះ ២, ឈ្មោះ ជាម ចាន់​ពី​នី ហៅ ពី មាន​តួនាទី​ជា​ប៉ូលីស​សេដ្ឋកិច្ច​ស្រុក​ព្រែក​ប្រសព្វ ៣, ឈ្មោះ រស់ សុធា ហៅ សម្បត្តិ ជា​ប៉េអឹម​ស្រុក​ព្រែក​ប្រសព្វ ៤, ឈ្មោះ ហាក់ រចនា ហៅ ចាន់ ណា ជា​ឈ្មួញ​រស់នៅ​ភូមិ​កែង ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ និង​ទី​៥, ឈ្មោះ យ៉ា រស់នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។​

​ប្រភព​ស្និទ្ធ​នឹង​មន្ត្រី​ប៉េអឹម បាន​ប្រាប់ថា ក្រុម​ពួក​ឈ្មួញ​ទាំងនេះ  កំពុង​ធ្វើ​សកម្មភាព​កាប់បំផ្លាញ ធនធាន​សម្បត្តិ​ព្រៃឈើ និង​នាំ​ផល​អនុផល​ព្រៃឈើ​ខុសច្បាប់  ចេញពី​តំបន់​គំរប​ព្រៃ​ឡង់​ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ ដែលមាន​លោក អ៊ឹង​ង ស៊ីណា​ង ជា​នាយផ្នែក  គេ​សង្កេតឃើញថា មិនមាន​ចំណាត់ការ​ក្ដៅ​ណាមួយ​ចុះ​ធ្វើការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ឡើយ   ឬមួយ​ក៏​លោក ដែលជា​មន្ត្រី​ជំនាញ   រដ្ឋបាល​ព្រៃឈើ អង្គុយ​រង់ចាំតែ​ទទួល​ពេល​យក​បទល្មើស​ពេល​គេ​បង្ក្រាប​ហើយ​នាំយកមក​ប្រគល់អោយ ឬក៏​រង់ចាំ​អោយ​ប៉េអឹម​ខេត្ត​ចុះបង្ក្រាប​ម្ដងទៀត ទើប​លោក​មាន​ចំណាត់ការ​ចុះបង្ក្រាប ឬមួយ​ក៏​យ៉ាង​មេច ?

​ប្រភព​ដដែល​អះអាងថា ចំពោះ​ផ្លូវ ដែល​ក្រុម​ឈ្មួញ   ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចេញពី​តំបន់​គំរប​ព្រៃ​ឡង់​នោះ​វិញ  គឺ​ឆ្លងកាត់​តាម​មុខ​សង្កាត់   និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ផង  និង​តាម​ខាង​ផ្លូវ​ខាងក្រោយ​ផង  តែ​វា​មិនមែនជា​រឿង​ពិបាក​ទេ​សម្រាប់​អស់លោក​ជាម​ន្ត្រី​ជំនាញ  ព្រោះ​អស់លោក​ស្គាល់​ទីតាំង  និង​ភូមិសាស្ត្រ​ហើយ  នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​នោះ មិនបាច់ចាំ​គេ​បង្អុ​ល​ប្រាប់​ទៀត​នោះទេ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​ម​ជ្ឍ​ដ្ឋា​ន​មួយចំនួន​រិះគន់​នោះ​គឺ មន្ត្រីរដ្ឋបាល​ព្រៃឈើ​មិន​បង្ក្រាប​សោះ​។

​ប្រភព​ដដែល បាន​បន្តទៀតថា សកម្មភាព​ទាំងនោះ បានបញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​ធូរ​លុង របស់​សមត្ថកិច្ច ពុំមាន​សមត្ថភាព​ឃាត់ រឺ​ធ្វើការ​បង្ក្រាប​នោះឡើយ ឬមួយ​ក៏​ឈ្មួយ​ទាំងនោះ អស្ចារ្យ ចេះ​វិជ្ជា​គុណ​បំបាំងកាយ​ពិតមែន បានជា​ចេះតែ​បណ្ដែតបណ្ដោយ​ឲ្យ​រថយន្ត​កែច្នៃ​ដឹក​ផល​អនុផល​ព្រៃឈើ​ទាំងនោះ ឆ្លង​កាត់មុខ​ទីស្នាក់ការ​របស់លោក​ប្រកបដោយ​សុវត្ថិភាព​បែបនេះ​។​

ប្រជាពលរដ្ឋ ស្នើសុំ​ឲ្យ​រដ្ឋបាល​ព្រៃឈើ គ្រប់លំដាប់​ថ្នាក់ ជាពិសេស លោកនាយ​ផ្នែក សង្កាត់រដ្ឋបាល​ព្រៃឈើ​ប្រចាំការ​នៅតាម​ដងផ្លូវ​ម៉ាត់​ទន្លេ​ស្រុក​ព្រែក​ប្រសព្វ សូម​ឲ្យ​លោក​បើកភ្នែក​មើល​បទល្មើស​ព្រៃឈើ​ផង ប្រយ័ត្ន​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស​គណកម្មកា​រ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​បង្កើតឡើង​ដោយ​រាជ​រដ្ឋា​ភ​បាល​។​

​សូម​រំលឹកថា តំបន់​គំរប​ព្រៃ​ឡង់ គឺជា​តំបន់​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​បញ្ជា​យ៉ាង​តឹងរ៉ឹង និង​ម៉ឺង​មាត់​បំផុត​ក្នុងការ ការពារ​អភិរក្ស ទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​បទល្មើស​ព្រៃឈើ​ដែល​កើត​មាននៅ​តំបន់​នោះ​៕1bcde1ab21ab1

Man City ត្រៀម​ទិញយក Ilkay Gundogan ពី​ Dortmund

បាល់ទាត់​៖​យោងតាម​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ក្រុម​មេឃ​ខៀវ Manchester City គ្រោង​នឹង​បញ្ចប់​កិច្ចសន្យា​ក្នុងការ​ទិញយក​បម្រើ Ilkay Gundogan ពី​ក្រុម Borussia Dortmund នៅ​ចុង​សប្តាហ៍​នេះ​។​
​ខ្សែបម្រើ​ក្លិប Borussia Dortmund ត្រូវបាន​គេ​ភ្ជាប់​ជាមួយនឹង​ការផ្លាស់ប្តូរ​ទៅកាន់​កីឡដ្ឋាន Etihad ប៉ុន្តែ​ការរំពឹងទុក​ត្រូវមាន ស្ងប់​ទៅវិញ​ហើយ​លោក​បាន​ជួប​បញ្ហា​របួស​ជង្គង់​ដែល​នឹង​អវត្តមាន​រហូតដល់​ខែកញ្ញា​។​
​យ៉ាងណាមិញ​បើ​យោងតាម​កាសែត The Telegraph លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​ក្រុម​នេះ​នៅ​រដូវ​កាល​បាន​ប្រាប់​នៅ​កន្លែង​ស​ន្និសិទ​ថា​លោក នឹង​ព្យាយាម​ដើម្បី​ឈានទៅដល់​កិច្ចព្រមព្រៀង​មួយ​នេះ​។​
​របាយការណ៍​នេះ​បាន​បន្ថែមថា​ខ្សែបម្រើ​សញ្ជាតិ អាល្លឺម៉ង់​រូបនេះ ត្រូវបាន​ខកខាន​ចំពោះ​ព្រឺ​ត្តិ​ការណ៍ Euro 2016 ហើយនឹង​មក​ចូលរួម​ជាមួយ​ក្រុម Man City នា​រដូវ​កាល​ក្រោយនេះ​ក្នុងតម្លៃ​ជាង ២០​លាន​ផោន​។​
​គួរ​បញ្ជាក់ថា ខ្សែបម្រើ​វ័យ ២៥ ឆ្នាំ​រូបនេះ បានបង្ហាញ​ខ្លួន ៤០ ប្រកួត​ឲ្យ​ក្រុម Dortmund នៅ​រដូវ​កាល​នេះ​៕

G-Aktionsfoto-Mannschaftsbereich-Guendogan_bvbnachrichtenbild_regular

រថយន្ត​ដឹក​ដី​បុក​ក្មេងប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​ស្លាប់

​ខេត្តកណ្តាល​៖​ក្មេងប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់ ត្រូវបាន​រថយន្ត​ដឹក​ដី​មួយគ្រឿង​បើក​បុក​ហើយ​កិន​ចំ​ពីលើ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ យ៉ាង​អាណោចអាធម៌​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​លើផ្លូវ​លេខ​១១០ ក្នុងភូមិ​ឫស្សីស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​
​ជនរងគ្រោះ​មានឈ្មោះ​ពៅ លី​ហួ​ភេទ​ប្រុស​អាយុ​៦​ឆ្នាំ សិស្ស មាន​ទីលំនៅ​ភូមិ​និង​ឃុំ​កើតហេតុ​ខាង​។​
​ចំណែក​អ្នកបើករថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់​បាត់​)​បើករថយន្ត​ម៉ាក​NISSAN-DIESEL​ពណ៍​ខៀវ ពាក់​ស្លាក​លេខ​3A-8743​បើកបរ​ពី​ឃំ​ុ​ឈើទាល​ទៅ​ខ​ណ្ឌ័​ច្បារអំពៅ​។​
​សមត្ថកិច្ច​ប៉ូលិសចរាចរ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​ខាងលើ​ក្មេងប្រុស​(​ជនរងគ្រោះ​)​បាន​ជិះ​កង់​ឆ្លងផ្លូវ​ពីស្តាំ​ទៅ​ឆ្វេង​ក្នុងទិសដៅ​ច្រាសទិស​ជាមួយ​រថយន្ត ខណៈពេល​មកដល់​ចំណុចកើតហេតុ​រថយន្ត​បើក​លឿន​ចាប់​ហ្វ្រា​ង​មិនទាន់​ក៍បាន​បុក​ទៅលើ​កង់​របស់​ជនរងគ្រោះ​ដែល​កំពុង​ជិះ​បណ្តាល​ឲ្យ​ដួល​ទៅលើ​ថ្នល់​ហើយ​រថយន្ត​ក៍​កិន​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​តែម្តង​។​ចំណែក​អ្នកបើកបរ​ក្រោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រួច​បើករថយន្ត​ហួស​បាន​ប្រហែល​មួយ​គីឡូម៉ែត្រ​ក៍​ឈប់​រថយន្ត​ចុះ​ពីលើ​រថយន្ត​រត់គេចខ្លួន​បាត់​។​
​ក្រោយ​កើតហេតុ​កំលាំង​ជំនាញ​ចរាចរ​ចុះ​ដល់​កន្លែងកើតហេតុ​នាំយក​មធ្យោបាយ​មកកាន់​អធិការដ្ឋាន​បន្ត​នីតិវិធី​៕

IMG-20160523-WA0000220331

ភ្លៀង​នឹង​បន្ត​ធ្លាក់​ស្ទើរ​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃទី​២៣-២៨​ខែឧសភា​

​រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា ភ្លៀង​នឹង​បន្ត​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ស្ទើរ​ទូទាំងប្រទេស​កម្ពុ​ជា​ចាប់ពី​ថ្ងៃទី​២៣ ដល់ ២៨ ខែឧសភា ឆ្នាំ​២០១៦​។ ទន្ទឹម​នោះ​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា នៅក្នុង​អំឡុងពេល​ខាងលើនេះ រាជធានី​ភ្នំពេញ ក៏​អាច​ទទួល​ទឹកភ្លៀង ពី​មធ្យម​ទៅ​ច្រើន​ផងដែរ ហើយ​សូម​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕ ខាងក្រោម​សេចក្តីជូនដំណឹង របស់​ក្រសួង​ធនធានទឹក​៖

13239095_1689193671346336_2933999851891550847_n

ប៉ូលីស​ក្រុង​បាត់ដំបង​ប្រមូល​ក្រុម​ទីទុយ​ទំនើង​ដើរលេង​យប់​៤១​នាក់​យកទៅ​ពិនិត្យ​សារធាតុ​ញៀន​

​លោក ប៉ែន​សុផល​
​បាត់​ដំប​ងះ លោក ម៉េង លាង នាយការិយាល័យ​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល​បានអោយដឹងថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​អគ្គស្នងកា​រ​នគរបាលជាតិ កម្លាំង​បង្ការ​បង្ក្រាប​របស់​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​នៅ​យប់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦​នេះ​បាន​ចុះ​ប្រតិបត្តិ​ការប្រមូល​ក្មេង​ទំនើង​ដើរលេង​យប់​ចំនួន​៤១​នាក់​ដែល​បង្ក​ភាពស្មុគស្មាញ​ដល់​សង្គម​។​

​ក្មេង​ទំនើង​មុខសញ្ញា​ឃាត់ខ្លួន​នេះ​ទាំង​ចំនួន​៤១​នាក់ មាន​ប្រុស​២៩​នាក់ ស្រី​៨​នាក់​និង​ខ្ទើយ​ចំនួន​៤​នាក់​ផងដែរ​ជា​ក្មេង​ដើរ​យប់​ដែល​ប្រមូល​ផ្តុះ​គ្នា​នៅតាម​សួនច្បារ​បង្ក​អសន្តិសុខ ផឹកស៊ី ប្រើប្រាស់​គ្រឿងញៀន​និង​បំរើ​ផ្លូវភេទ​។​

​នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បន្តថា ក្មេង​ទំនើង​ទាំង​៤១​នាក់​នេះ​សុទ្ធសឹង​ជា​កូន ចៅ​អ្នករស់នៅ​ជុំវិញ​ក្រុង​បាត់ដំបង បន្ទាប់ពី​ការឃាត់ខ្លួន​ត្រូវបាន​អប់រំ សាកសួរ​និង​ពិនិត្យ​សារធាតុ​ញៀន ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្តិ​ហើយ​តម្រូវអោយ​អាណាព្យាបាល​មក​ធានា​អោយ​វិលត្រឡប់​ទៅផ្ទះ​វិញ​។​

ក្នុង​ប្រតិបត្តិការ​ខាងលើ​ចាប់ផ្តើម​នៅវេលា​ម៉ោង​២​ះ​០០​រំលង​អា​ធ្រា​ត្រ​ដល់​ម៉ោង​៤​ះ​០០​ទៀបភ្លឺ​ចូលរួម​ផ្ទាល់​ដោយ​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោ​កស ថេត ស្នងការ​នគរបាល​ខេត្ត លោក​ស្នងការរង ជេ​ត វណ្ណ​នី លោក ម៉េង លាង នាយ​កា​រិ យា​ល័យ​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល និង​លោក ឈឿង គឹម​សុង ប្រធាន​ក្រុម​បង្ករ​បង្ក្រាប​នៃ​ស្នងការ​នគរបាល​ខេត្ត​៕1abd1

1abd41abd21abd3

លោក អូ​បា​ម៉ា បំពេញ​ទស្សនកិច្ច​៣​ថ្ងៃ​នៅ​ប្រទេស​វៀតណាម​

អាមេរិក​៖​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ប៉ា​រ៉ា​ក់ អូ​បា​ម៉ា បាន​ទៅដល់​ទឹកដី​ប្រទេស​វៀតណាម​ហើយ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​ក្នុងប្រទេស​កុម្មុយនីស្ត​មួយ​នេះ​។ នេះ​បើ​យោង​សារព័ត៌មាន CNN​។​
​ប្រភព​ដដែល​បញ្ជាក់ថា ការបំពេញ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​កំពូល​អាមេរិក​លើក​នេះ ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​នៅ​អាស៊ី ទាំង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​៕

0

ស្លាប់​៣​នាក់ របួស​១៣​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២២​ឧសភា​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​បើតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១១​លើក (​យប់​៨​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ រងរបួស​ធ្ងន់​៩​នាក់ និង​របួសស្រាល​៣​នាក់​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១១​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​២១​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១៦​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន​៥​គ្រឿង​។​ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៥​លើក​, ស្រវឹង​១​លើក​, មិន​គោរព​សិទ្ធិ​២​លើក​, បត់​គ្រោះថ្នាក់​៣​លើក ។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១១​នាក់​។​
​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ផងដែរ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន​ចំនួន ២,៣៩៦​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,១៤៦​គ្រឿង និង​ពិន័យ​សរុប ១,២៥០​គ្រឿង​៕

51e702c2-9bf0-40a5-ad20-98ebb2282836

មន្ទីរ​ធម្មការ និង​សាសនា ខេត្តមណ្ឌល គិរី ប្រារព្ធ​ពិធីបុណ្យ​ពិសាខបូជា​

 

​លោក ភី ធូ​

​មណ្ឌលគិរី​៖ លោក ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​មានប្រសាសន៍ថា បុណ្យ​វិសាខបូជា គឺជា​បុណ្យ​យ៉ាង​ធំ​ក្រៃលែង សម្រាប់​ជាតិ​យើង ចំពោះ​អ្នក​កាន់​ព្រះពុទ្ធសាសនា ហើយ​នៅតាម​ប្រទេសមួយ​ចំនួន​លើ​សកលលោក​ដូចជាៈ​ប្រទេស​ស្រី​ល័​ង្កា ឥណ្ឌា នេ​ប៉ាល ថៃ និង​ប្រទេស​ឡាវ​ជាដើម ថ្នាក់ដឹកនាំ តែងតែ​នាំ​ប្រជាពលរដ្ឋ ដែលជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ចូលរួម​ក្នុង​បុណ្យ​វិសាខបូជា ដូចគ្នានេះដែរ​។​

​លោក​អភិបាលខេត្ត​បាន​ថ្លៃ​ង​ដូច្នេះ នៅក្នុង​ពិធីបុណ្យ​វិសាខបូជា នា​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅ​រង្វង់​មូល​គោព្រៃ ស្ថិតនៅក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ដែលមាន​ការចូលរួម​ពី​អាជ្ញាធរខេត្ត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ប្រមាន ២៣០០​នាក់​។​

​មានប្រសាសន៍​នាឱកាស​នោះ លោក​អភិបាល​បាន​លើកឡើងថា ៖​ពិធីបុណ្យ​នេះ​កន្លងមក នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ឃើញ​មានតែ​ព្រះសង្ឃ​ចាស់ព្រឹទ្ធាចារ្យ និង​ពុទ្ធ​បរិ​ស​ទ្ធ័ តែងតែ​ធ្វើ​នៅតាម​វត្ត​អារាម និង​មានការ​ចូលរួម​តិចតួច​ណាស់ ដោយ​យុវជន និង​ពុទ្ធ​បរិ​ស​ទ្ធ័​មួយចំនួន​តូច ហាក់បីដូចជា​ព្រងើយកន្តើយ​មិន​យល់ច្បាស់​អំពី​ខ្លឹមសារ​សំខាន់ នៃ​ពិធីបុណ្យ​នេះឡើយ ហើយ​មិន​ចាប់អារម្មណ៍​ថា ថ្ងៃ​១៥​កើត ខែ​ពិសាខ គឺជា​ថ្ងៃបុណ្យ​វិសាខបូជា ជា​អ្វី​នោះ​ផង​ទេ​។​

​លោក​អភិបាលខេត្ត​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស មេត្តា​ចូលរួម​គោរព​ប្រតិប្បត្តិ និង​លើកស្ទួយ​នូវ​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ អោយ​កាន់តែ​រុងរឿង​ឡើង សមជា​សាសនា ដែល​ពិភពលោក​គេ​ស្ងប់​ស្ងែ​ង និង​គោរពបូជា ។​

​លោក​អភិបាលខេត្ត​ក៏បាន​ថ្លែង កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​ព្រះសង្ឃ មន្ទីរ​ធម្មការ និង​សាសនា​ខេត្តមណ្ឌលគិរី ដែល​បាន​សហការ​រៀបចំ​ពិធីបុណ្យ​វិសាខបូជា សម្រាប់ ព​.​ស​២៥៦០ នេះ​ឡើង​ប្រកបដោយ​អធិក​អ​ធ័​ម គួរ​ជាទី​មោទនភាព និង​ជ្រះថ្លា​នៅក្នុង​ព្រះពុទ្ធសាសនា ។​

​នៅក្នុង​ពិធីបុណ្យ​នេះដែរ​ថ្នាក់ដឹកនាំ​ខេត្ត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ព្រមទាំង​ប្រជាពលរដ្ឋ បានធ្វើការ​ដង្ហែ​ចំនួន​មួយ​ជុំ និង​រាប់​បាត​ដល់​ព្រះសង្ឃ​ចំនួន​៨៤​អង្គ ជា​កិច្ចបញ្ចប់​កម្មវិធី​៕

១១២១១៣១១៤១១៥