All posts by មេគង្គ ប៉ុស្តិ៍

ប៉េអឹម​ចាប់​ទូក​ដឹកឈើ​ល្មើស​ចំនួន ៣​គ្រឿង របស់​ក្រុម​កូនស្រី តា​ម៉ាន នៅ​ស្រុក​សំបូរ ខេត្តក្រចេះ​

 

​លោក វិធិ​ន​

​ក្រចេះ​៖ អាវុធ​ហ​ត្ត​ខេត្តក្រចេះ សហការ​ជាមួយ អាវុធ​ហ​ត្ត​ស្រុក​សំបូរ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឡុង យឹ​ង ប្រធាន​មន្ទីរ​យុ​ត្តិ​ធ​ម៍ ចុះ​ប​ង្គ្រា​ប​ទូក​ដឹកឈើ​ឈើ​ល្មើសច្បាប់​ចំនួន ៣​គ្រឿង មាន​ចំនួន​ជាច្រើន​មែត្រ​គូប កាលពី​រសៀល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦ តាម​ច្រាំង​ទន្លេមេគង្គ នៅ​ចំនុច​ភូមិ​អន្លង់​ព្រះ​គោ ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ​។​

​លោក​វរសេនីយ៍ទោ ឡុង យឹ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ បានដឹងថា ក្នុង​ចុះ​ប​ង្គ្រា​ប​នេះ​ដោយមាន​ការចង្អុលបង្ហាញ និង​បទបញ្ជា​ដ៏​តឹងរឹង​របស់លោក ឧ​ត្ត​ម​សេនីយ៍ សាន្ដ ប៊ុន​ថា​ន​មេបញ្ជាការ​អាវុធ​ហ​ត្ត​ខេត្តក្រចេះ ទើប​កម្លាំង​របស់លោក​ឈានដល់​ការឃាត់​ទូក​ផ្ទុក​ឈើ​ចំនួន ៣​គ្រឿង ជា​ប្រភេទ​ក្ដា​ប្រមាណ​ជិត ៤០​មែត្រ​គូប ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជា​អ្នកចាត់ចែង​។​

​ចំណែក​ម្ចាស់​ត្រូវបាន​គេ​ស្គាល់​ថា ទី​១,​ឈ្មោះ ស៊ុ​ល ហះ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ២,​ឈ្មោះ សុះ ព្រៃ ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ និង​ទី​៣,​ឈ្មោះ សាន់ ម៉ូត ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជនសង្ស័យ​ទាំងបី​នាក់​ខាងលើនេះ មាន​ទីលំនៅ​ភូមិ​ជី​និក ឃុំ​ជី​និក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។

​លោក ឃ្លាំង ណា​រ័​ត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​វឌ្ឍនៈ បាន​ឲ្យ​ដឹងថា ឈើ​និង​ទូក​ទាំងនេះ ត្រូវ​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ បញ្ជា​ឲ្យ​នាំយកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ ព្រោះ​សង្កាត់រដ្ឋបាល​ព្រៃឈើ​វឌ្ឍនៈ​ទីតាំង​តូចចង្អៀត​ពិបាក​នឹង​លើក​ឈើ​យកទៅ​រក្សាទុក ចំណែក​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ​ច្រាំងទន្លេ​រាង​ចំរាល​ងាយស្រួល និង​លើក​ឈើ​ដើម្បី​ធ្វើការ​វាស់វែង​។​

​ទោះជា​យ៉ាងណាក្ដី សកម្មភាព​បទល្មើស​ដឹកជញ្ជូន​ឈើ​តាម​ទូក គឺ​នៅតែ​បន្ត​កើតមាន​ទាំង​រដូវប្រាំង និង​រដូវវស្សា​។ ជាពិសេស​នៅ​រដូវវស្សា គឺមាន​ទូក​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ទឹកដី​នៃ​ខេត្តក្រចេះ ជា​រៀងរាល់​យប់ ដោយ​ក្នុង​១​យប់ៗ​ទូក​ឆ្លងកាត់​មិន​ក្រោយពី ៤​ទូក​ឡើយ ដែលមាន​ផ្ទុក​ឈើ​ចាប់ពី ៧​ម៉ែត្រគូបទៅ ដល់​១០​ម៉ែត្រគូប នេះ​បើ​យោងតាម​ប្រភព​រាយការណ៍​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។​

​ដោយ​គេ​សង្កេតឃើញថា មន្ត្រី​ជំនាញ​មេព្រៃ ដែលមាន​ទីស្នាក់ការ​នៅតាម​ដង​ទន្លេមេគង្គ ក៏ដូចជា​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​គ្រប់​គ្រង់ ដែលមាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​វឌ្ឍនៈ​ជាដើម ហាក់បីដូចជា​គ្មាន​ចំណាត់ការ និង​វិធានការ​ក្នុងការ ចុះបង្ក្រាប​ចាប​ឃាត​ទួ​ក​ដឹកឈើ​ទាំងនោះ​ទាល់តែសោះ ។

បែរជា​បណ្ដែតបណ្ដោយ​ទុកអោយ​ក្រុម​ឈ្មួញ​ទាំងនោះ ធ្វើ​សកម្មភាព​ចរាច​ទូក​ឈើ ចាប់ពី​ព្រំប្រទល់​ទឹកដី​នៃ​ខេត្តស្ទឹងត្រែង​និង​ខេត្តក្រចេះ ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ​បាន​ដោយ​រលូន និង​មាន​សុវត្ថិ​ភាពល្អ​ណាស់​។​

ជាក់ស្ដែង​ដូច​ក្នុងករណីនេះ​ជាដើម បើ​កម្លាំង​កង​អាវុធហត្ថ​ខេត្តក្រចេះ មិន​ចុះទៅ​បង្ក្រាប់​ទេនោះ ប្រហែលជា​ទូក​ឈើ​ទាំងនេះ​ច្បាស់​ជា​ទៅដោយ​ធ្វើចរាច​ណ៍​ឆ្លងកាត់​ទឹកដី​នៃ​ខេត្តក្រចេះ​ដោយ​រលូន​ទៀត​ជាក់​ជាមិនខាន​ឡើយ​។​

​ប្រភព​ដដែល បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ទូក​ដឹកឈើ​ទាំងនេះហើយ​ដែលជា​ក្រុម​ទូក​ឈើ​កូនស្រី​របស់ តា មាណ រស់នៅ​ភូមិ​ជំ​និ​ច ឃុំ​ជំ​និ​ច ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដែលជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​ជា​យូរ​ឆ្នាំ​មកហើយ ហើយក៏​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ផងដែរ​៕

1bcde

អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​៣​ខ្នង​នៅ​ចុង​ឆ្នេរ​អូរ​ឈើទាល​

​ក្រុងព្រះសីហនុ​៖​អគ្គីភ័យ​ដែល​ឆេះ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​ចុង​ឆ្នេរ​អូរ​ឈើទាល​សង្កាត់​លេខ​៤ កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​២០​ឧសភា​២០១៦​នេះ បាន​រលត់​វិញ​ហើយ ដោយបាន​ឆេះ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​និង​ប៉ះពាល់​ខូចខាត​ទ្រព្យសម្បត្តិ ដល់​គ្រួសារ​ប្រជាពលរដ្ឋ ចំនួន​៧​គ្រួសារ​ដែលជា​គ្រួសារ​រស់នៅ​រួមគ្នា​ជា​លក្ខណៈ​ផ្ទះជួល​ខ្លះ​ផង ក្រោយ​ប្រតិបត្តិ​ការជួយ​ពន្លត់​ពី​រថយន្ត​ពន្លត់​អគ្គី​ភ​យ័រ​បស់​ស្នងការ​ដ្នា​ន​នគរបាល​ខេត្ត​និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​រយៈពេល​ជិត​មួយ​ម៉ោង ដែល​បាន​ទប់ស្កាត់​មិនអោយ​ឆ្លង​រាលដាល​ទៅកាន់​ផ្ទះ​ប្រជាពលរដ្ឋ​ដ៍ទៃទៀត​នៅក្បែរៗ​គ្នា​នោះ​។
​បើតាម​លោក​វរសេនីយ៍ឯក​ប៊ូ សុធី​ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ​ទទួលបន្ទុក​ផែន​ពន្លត់អគ្គីភ័យ​មានប្រសាសន៍ថា អគ្គីភ័យ​ដែល​ឆេះ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​ចុង​ឆ្នេរ​អូរ​ឈើទាល​នេះ កើតឡើង​ដោយសារ​ម្ចាស់​ផ្ទះមួយ​ក្នុងចំណោម​ម្ចាស់ផ្ទះ​រងគ្រោះ ផ្ទេរ​សាំង​ដាក់​ដប​ហើយក៏​ឆាបឆេះ​ជាមួយនិង​ភ្លើងចង្ក្រាន​។ ទោះជា​យ៉ាងនេះ​ក្តី​ក្រៅពី​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ដូចជា​ម៉ូតូ​៣​គ្រឿង លុយកាក់​និង​របស់របរ​ផ្សេងទៀត​ដែល​គេ​នៅ​ពុំទាន់​សរុប​ការខូចខាត​បាន​អស់​នៅឡើយ​នោះ ពុំមាន​មនុស្ស​រងគ្រោះថ្នាក់​ក្នុង​គ្រោះ​អគ្គីភ័យ​នេះ​ទេ​៕

២១index៣

កម្ពុជា​ហៅ​ការចម្លង​ប្រាសាទព្រះវិហារ​ដោយ​ភាគី​ថៃ​ថា​ជាការ​បំផ្លាញ​ចំណង​ការ​ទួត​

​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ហៅ​ការប្រកាស​ជំហរ​ចចេស​សាងសង់​ប្រាសាទព្រះវិហារ​ចម្លង ធ្វើ​ពី​ស៊ីម៉ង់ត៍ នៅ​ក្នង​ខេត្ត​ស៊ីសាកេត​ជាប់​ព្រំដែន ប្រឈម​នឹង​ខេត្តព្រះវិហារ​កម្ពុជា​ថា ជាការ ប្រឆាំងនឹង​អង្គការ​ពិភពលោក ប្រឆាំង​ចំពោះ​តម្លៃ​ប្រាសាទព្រះវិហា​កម្ពុជា និង​កំពុង​បំផ្លាញ​ចំណង​ការទូត​រវាង​ប្រទេស ទាំងពីរ​។​
តាម​កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ បាន​ដកស្រង់​សម្ដី​ឧត្ដមសេនីយ៍ ប្រា​វិត វង្ស​សុវណ្ណ ដែល​បាន​ថ្លែងថា នេះ​ជា​សិទ្ធិ​របស់​ប្រទេស​ថៃ​ដែល​អាច​សាងសង់​ប្រាសាទព្រះវិហារ​ចម្លង​លើទឹក​ដី​ថៃ ។ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី លោក​ឧត្ដមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា បានប្រកាស​មិន​អនុញ្ញាត​ឲ្យ​សាងសង់​សំណង់​ចម្លង​ពី​ប្រាសាទព្រះវិហារ​របស់​ក​ម្ពុ​ជា​ទេ​។​
លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ប្រតិកម្ម​ដោយ​សង្កត់ធ្ងន់ថា ការ​រឹង​ចចេស​របស់​ថៃ ជាការ​ប្រឆាំង​ទៅនឹង​តម្លៃ​របស់​ប្រាសាទព្រះវិហារ​កម្ពុជា ដែល​ត្រូវបាន​អង្គការ​យូណេស្កូ ផ្ដល់​តម្លៃ​ជា​ប្រាសាទ​ល្អ​ឯក​គ្មាន​ពី​រលើ​លោក ហើយ​បាន​ចាត់ជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ ដូច្នេះ​ការធ្វើ​របស់​ថៃ គឺ​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ​របស់​ថៃ​ខ្លួនឯង ហើយ​ប្រឆាំងនឹង​អង្គការ​ពិភពលោក ។ លោក​ថា ការព្យាយាម​របស់​រដ្ឋា​ភិ​បាល​យោធា​ថៃ គឺ​កំពុង​បំផ្លាញ​ចំណង​ការទូត និង​មិត្តភាព​រវាង​ប្រទេស​កម្ពុជា និង​ថៃ​។
សូម​រំឭកថា ប្រទេស​ឥណ្ឌា ក៏​ធ្លាប់​ព្យាយាម​សាងសង់​សំណង់​សិប្ប​និមិត្ត​លំនាំ​ប្រាសាទអង្គរវត្ត​កម្ពុជា ដែរ ក៏ប៉ុន្តែ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ រដ្ឋាភិបាល​ឥណ្ឌា សម្រេច​ផ្អាក​ការសាងសង់​បន្ទាប់ពី​មានការ​តវ៉ា​ពី​ភាគី​កម្ពុជា​៕ (​អ៊ុក សំអាង ១៨.៥.១៦ រូប​ឯកសារ​)

cam-photo-summons-channa

ក្នុង​ឆ្នាំ​២០១៥ តំបន់ឆ្នេរ​សមុទ្រ​កម្ពុ​ជាមាន​ភ្ញៀវ​មក​កំសាន្ត​ជាង​៥៦​ម៉ឺន​នាក់​

ខេត្ត​ព្រះសីហនុ​៖​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​កម្ពុជា​ទទួលបាន​នូវ​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ៤​លាន​៨​សែន​នាក់ កើនឡើង​៦,១% ។ ដោយឡែក​សំរាប់​តំបន់ឆ្នេរ​សមុទ្រ​វិញ ក្នុង​ឆ្នាំ​២០១៥​នេះដែរ​មាន​អ្នក​ទៅ​កំសាន្ត​ជាង​៥៦​ម៉ឺន​នាក់ កើនឡើង​៨,៥% និង សំរាប់​រយៈពេល​៣​ខែ ដើមឆ្នាំ​២០១៦​នេះ ឆ្នេរសមុទ្រ​កម្ពុ​ជាមាន​អ្នក​ទៅ​កំសាន្ត ប្រមាណ​ជាង​២០​ម៉ឺន​នាក់ កើនឡើង​៣,២% ដែល​អាច​ចាត់ទុកថា​ជា​កំណើន​មួយ យ៉ាងគំហុក​នា​រយៈពេល​ចុងក្រោយ​នេះ​។​ ​
​នេះ​ជាការ​បញ្ជាក់​របស់​អគ្គ​លេខាធិការ​រង គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរសមុទ្រ​កម្ពុជា​ឯកឧត្តម នី ផល្លី ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​ផែនការ​កែលម្អរ​ឆ្នេរ​កំសាន្ត​សាធារណៈ​ក្រុងព្រះសីហនុ​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរសមុទ្រ​កម្ពុជា និង​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរសមុទ្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៦ ឧសភា​នេះ​។​
​ ​ឯកឧត្តម នី ផល្លី បានអោយដឹងថា កិច្ចប្រជុំ​ទទួលបាន​នូវ​ផ្លែផ្កា​ជាច្រើន ដោយបាន​ធ្វើការ​ពិភាក្សា​ទៅលើ​ការកំណត់​ប្រភេទ​នៃ​ឆ្នេរ​ខ្សាច់​កំសាន្ត និង​បានធ្វើ​ការបែងចែក​ឆ្នេរ​ជា​បី​ប្រភេទ គឺ​ទី​១.​ប្រភេទ​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​, ទី​២. ប្រភេទ​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​ដោយមាន​ការចូលរួម​ពី​ផ្នែក​ឯកជន និង​ប្រភេទ​ទី​៣. ជា​ឆ្នេរ​កំសាន្ត​សាធារណៈ​របស់​រដ្ឋ​បែប​ប្រណិត​។
​ ​ឯកឧត្តម នី ផល្លី បាន​បន្តថា កិច្ចពិភាក្សា​ក៏បាន​ផ្តោតទៅលើ​ការរៀបចំ​កែ លម្អរ​ឆ្នេរ​ទៅតាម​ស្ដង់ដារ​បទដ្ឋាន​គតិយុត្ត ដោយ​រៀបចំ​ជា​គោ​ការណ៍​ណែនាំ​ក្នុង ការរៀបចំ​ឆ្នេរ​កំសាន្ត​អោយ​គោរព​ទៅតាម​ស្ដង់ដារ​រួមមួយ និង​មួយទៀត​គឺ​នឹង មានការ​វាយតម្លៃ​អំពី​ឆ្នេរ​ស្អាត ដោយមាន​សូចនាករ និង​មាន​លក្ខណៈវិនិច្ឆ័យ គ្រប់គ្រាន់ រួមទាំង​ការកំណត់​អំពី​យន្តការ ក្នុងការ​គ្រប់គ្រង និង​តាមដាន វាយ តម្លៃ​ឆ្នេរ​ស្អាត​ទៀតផង​។ ក្រៅពីនេះ​កិច្ចប្រជុំ​ក៏បាន​សម្រេច​ក្នុង​ការកសាង​ក្លោង ទ្វារ​ចូល​ឆ្នេរ​នីមួយៗ ដោយ​កំណត់​ការដាក់​ឈ្មោះ​ពិត​របស់​ឆ្នេរ ដើម្បីអោយ​សា ធា​រណៈ​ជន ក៏ដូចជា​ភ្ញៀវទេសចរ​បាន​ស្គាល់ឈ្មោះ​របស់​ឆ្នេរ​កំសាន្ត​នីមួយៗ ហើយ​ក្លោងទ្វារ​នោះ​ទៀតសោត​ត្រូវមាន​លក្ខណៈ​ជា​ខ្មែរ​។ ជាមួយគ្នានេះ​កិច្ច ប្រជុំ​ក៏បាន​ពិភាក្សា​អំពី​ការរៀបចំ​តូប​នៅតាម​តំបន់ឆ្នេរ​កំសាន្ត​នីមួយៗ​ផងដែរ​៕

H051615AY-P5

គ្រោះធម្មជាតិ​នៅ​ដើមឆ្នាំ​២០១៦​នេះ សម្លាប់​ពលរដ្ឋ​៣៤​នាក់ និង​របួសធ្ងន់​ស្រាល ៥០​នាក់

​ភ្នំពេញ​៖​គិត​ត្រឹម​ខែមេសា ដើមឆ្នាំ​២០១៦ នេះ មាន​ពលរដ្ឋ​ចំនួន ២៧​នាក់ បាន​ស្លាប់​ដោយសារ​រន្ទះបាញ់ និង​៧​នាក់ ស្លាប់​ដោយសារ​ខ្យល់​កន្ត្រាក់ ។ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​បញ្ជាក់ថា ចំនួន​អ្នកស្លាប់​មានការ​កើនឡើង​ខ្លាំង​នៅ​ខែមេសា ដោយសារ​គ្រោះធម្មជាតិ​មាន​ភាពឃោរឃៅ បើទោះបីជា រាជរដ្ឋាភិបាល​បានប្រកាស​ពី​វិធី​ត្រៀម​ទប់ស្កាត់​ជាមុន​ក៏ដោយ​។​
នៅ​ទូទាំងប្រទេស​កម្ពុជា គិត​ត្រឹម​ខែមេសា ឆ្នាំ​២០១៦ នេះ មាន​មនុស្ស​៣៤​នាក់​បាន​ស្លាប់​ដោយ សារ​គ្រោះមហន្តរាយធម្មជាតិ ។ ក្នុងនោះ​ខ្យល់​កន្ត្រាក់​បានកើត​មាន​១១៥​ករណី មនុស្ស​ស្លាប់​៧​នាក់ របួសធ្ងន់​ស្រាល​២៧​នាក់ ខូចខាត​ផ្ទះ​ជិត​១​ពាន់​ខ្នង ផ្ទះ​បាក់បែក និង​របើក​ដំបូល​មាន​ជិត​៥​ពាន់​ខ្នង​។ ដោយឡែក មនុស្ស ២៧​នាក់ បាន​ស្លាប់​ដោយសារ​រន្ទះបាញ់ និង​រងរបួស​ស្រាល ៥០ នាក់​ផ្សេងទៀត ។ នេះ​បើ យោងតាម​សេចក្តីរាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ។
គួរ​បញ្ជាក់ថា ភាពរាំងស្ងួត​នៅពេល​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​ក្នុងស្រុក និង​ក្រុង​ចំនួន ៩៣ និង​ឃុំ សង្កាត់​ចំនួន ៣២៧ ទៅ​ទូទាំងប្រទេស​ប្រមាណ ២​លាន ៥​សែន​នាក់ បាន​រង​ផល​ប៉ះ ពាល់​។ ក្រៅពីនេះ គ្រោះរាំងស្ងួត​ក៏បាន​សម្លាប់សត្វ​រាប់រយ​ក្បាល ត្រី​រាប់សិប​តោន និង​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​រាប់រយ​ហិកតា​ទៀតផង​។​ដោយឡែក នៅ​ដើមរដូវ​វស្សា​នេះ មនុស្ស​៣៤​នាក់​បាន​ស្លាប់​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​ក្នុងនោះ​ស្លាប់​ដោយ​រន្ទះបាញ់​ចំនួន​២៧​នាក់ និង​ស្លាប់​ដោយ​ខ្យល់​កន្ត្រាក់ ចំនួន ៧​នាក់​៕អ៊ុក សំអាង

រូប​ឯកសារ​

Hong-0320

៣​ខែ​ដើមឆ្នាំ ២០១៦​ភ្ញៀវទេសចរ​បរទេស​ចូលមក​កម្ពុជា​កើនឡើង​២,៦% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥

​ភ្នំពេញ​៖​ក្នុង​រយៈពេល​៣​ខែ​ដើម​ឆ្នាំនេះ ទទួលបាន​ភ្ញៀវទេសច​អន្តរជាតិ ប្រមាណ ១​លាន ៣​សែន ៤​ម៉ឺន ២​ពាន់ ៤៧៧​នាក់ មាន​ចំនួន​កើនឡើង​ស្មើនឹង ២,៦ ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៥ កន្លងទៅ​។​
យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ បញ្ជាក់ថា ការ​ចូលមក​កម្ពុជារ​បស់​ភ្ញៀវ ទេសចរ ភាគច្រើន​តាម​ច្រក​ផ្លូវគោក គឺមាន​ចំនួន​ជាង​៤៩​ម៉ឺន​នាក់ តាម​ច្រក​ព្រលានយន្តហោះ ខេត្តសៀមរាប ចំនួន​ជាង​៤៧​ម៉ឺន​នាក់​។​ក្រៅពីនោះ​ចូល​តាម​ផ្លូវទឹក​។
របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ភ្ញៀវទេសចរ​បរទេស​សំខាន់ៗ​ដែល​ចូលមក​កម្ពុជា​មានដូចជា ៖ វៀតណាម​ចំនួន ២១ ម៉ឺន ៧​ពាន់ ៨៦៤​នាក់​, ចិន​ចំនួន​២១​ម៉ឺន ៧​ពាន់ ២១៣​នាក់​, កូរ៉េ​ចំនួន ១៣​ម៉ឺន ១​ពាន់ ៥៤៨​នាក់​, ថៃ​ចំនួន​៨​ម៉ឺន ៥​ពាន់ ៧៩០​នាក់​, ជប៉ុន​ចំនួន​៥​ម៉ឺន ៥​ពាន់ ៧៥៩​នាក់​, អង់គ្លេស ចំនួន​៥​ម៉ឺន ១​ពាន់ ៥៨៥​នាក់​,​បារាំង​ចំនួន​៤​ម៉ឺន ៨​ពាន់ ៦៧៨​នាក់ និង​ប្រទេស អាល្លឺម៉ង់​ចំនួន ៤​ម៉ឺន ៦​ពាន់ ៨៤០​នាក់​៕(​ប្រភពៈ​មៀ​ច សំអាត )

tour-620

នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ និង​ឧ​ត្ត​ម​សេនីយ៍​២៦​រូប​ទៀត​ត្រូវដាក់​ឲ្យ​ចូលនិវត្តន៍​

​រាជធានី​ភ្នំពេញ​៖​សម្តេច​ក្រ​ឡោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានធ្វើ​លិខិតស្នើ​សុំ​ទៅ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ដាក់​ឲ្យ​ចូលនិវត្តន៍​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ចំនួន​២៧​រូប ក្នុងនោះ នាយ​ឧ​ត្ត​ម​សេនីយ៍​ចំនួន​៣​រូប ដោយ​រួមមាន​៖ លោក ខៀវ សុភ័គ លោក ថុង ច​ន់ នោ​ង​លោក ចាន់ អ៊ា​ន ផងដែរ​៕

fn-2016-05-20-10-44-04-2fn-2016-05-20-10-44-04-1

អ្នកនាំពាក្យ​៖ គ​.​ជ​.​ប នឹងមិន​លូកដៃ​ក្នុង​ស្ថាប័ន​តុលាការ​រឿង​លោក នី ចរិយា​

​រាជធានី​ភ្នំពេញ​៖​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា គ​.​ជ​.​ប នឹងមិន​លូកដៃ​ក្នុង​តុលាការ​នោះទេ លើ​សំណុំរឿង​លោក នី ចរិយា មន្ត្រី គ​.​ជ​.​ប ដែល​ត្រូវ​ចាប់ខ្លួន​។​
​ការលើកឡើង​ដូច្នេះ គឺ​បន្ទាប់ពី​សហភាព​អឺរ៉ុប ដែល​ស្នើ​គ​.​ជ​.​ប ឲ្យ​មាន​វិធានការ​សមរម្យ​លើ​សមាជិក​ខ្លួន​២​រូប គឺ​លោក រ៉ុង ឈុន និង​លោក នី ចរិយា ដែល​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​របស់​តុលាការ​។​
​គួររំលឹកថា កាលពី​ថ្ងៃទី​១៩ ខែឧសភា ភារធារី​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក អា​ឡាំង វ៉ាន់​ឌឺ​មី​សិន (Alain Vandersmissen) បានបញ្ជាក់​ប្រាប់​បណ្ដាញ​សារព័ត៌មាន ក្នុងស្រុក​មួយ​ថា សហភាព​អឺរ៉ុប​កំពុង​រង់ចាំ​មើល​ចំណាត់ការ​សមរម្យ​ពី​គ​.​ជ​.​ប ចំពោះ​មន្ត្រី​ទាំងពីរ​រូប​គឺ​លោក នី ចរិយា និង​លោក រ៉ុង ឈុន ដើម្បី​ធានាថា គ​.​ជ​.​ប បំពេញការងារ​បាន​ពេញលេញ ខណៈ​រក្សា​ជំហរ​ឯករាជ្យ​និង​សមតុល្យ​រវាង​គណបក្ស​ទាំងពីរ ដូច​បាន​យល់ព្រម​កាលពី​ឆ្នាំ​២០១៤៕

ិិិិ

ករណី​ពលករ​ខ្មែរ​២​នាក់​ប្តី​ប្រពន្ធ​ស្លាប់​នៅ​ថៃ​គឺជា​រឿង​ឃាតកម្ម​

​រាជធានី​ភ្នំពេញ​៖​សមត្ថកិច្ច​កម្ពុជា បាន​អះអាងថា ករណី​ពលករ​ខ្មែរ​២​នាក់​ប្តី​ប្រពន្ធ​ស្លាប់ នៅ​ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ​នោះ គឺជា​ករណី​ឃាតកម្ម មិនមែន​អត្តឃាត​នោះទេ ហើយ​ករណីនេះ មានការ​ពាក់ព័ន្ធ​នឹង​ពលករ​ខ្មែរ​២​នាក់​ទៀត​។​
​គួរ​បញ្ជាក់ថា កាលពី​ម៉ោង​២៖៣០​នាទី​យប់​រំលង​អា​ធ្រា​ត ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ មាន​ពលករ​ខ្មែរ​២​នាក់​ប្តី​ប្រពន្ធ បាន​ស្លាប់ ខណៈដែល​អាជ្ញាធរ​ថៃ​បាន​រាយការណ៍​ថា ករណី​នោះ​គឺជា​ការធ្វើអត្តឃាត​ខ្លួនឯង ។ ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ គឺ​ប្តី​មានឈ្មោះ សៃ សាល អាយុ​៣២​ឆ្នាំ ជា​កម្មករ​បម្រើការ​នៅ​រោងចក្រ​ស្បែកជើង​ប្រទេស​ថៃ ។ ចំណែក​ប្រពន្ធ​ឈ្មោះ តាំង សុខ​នី អាយុ​៣០​ឆ្នាំ ដែល​ទើប​ចូល​ប្រទេស​ថៃ​នា​ថ្មីៗ​នេះ ហើយ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ជា​អ្នករស់នៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម​៕

fn-2016-05-17-18-31-50-2

រថយន្ត​កុងតឺន័រ​បុក​កម្មការិនី​ម្នាក់​ស្លាប់​​នៅ​ផ្លូវជាតិ​លេខ​៤

​ខេត្តកំពង់ស្ពឺ​៖​កម្មការិនី​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយសារតែ​រថយន្ត​កុងតឺន័រ​បើក​បុក​ម៉ូតូ ខណៈ​នាង​កំពុង​ជិះ​ទៅធ្វើ​ការ​នៅ​រោងចក្រ កាលពី​វរ​លា​ម៉ោង​០៦ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២០ ឧសភា ២០១៦ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៤ គីឡូម៉ែត្រ​លេខ​៣៣-៣៤ ត្រង់ចំណុច​ភូមិ​ធ្លក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​
​ប្រភពពី​សាក្សី​ឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ក្រហម សណ្តោង​រ៉ឺម៉ក ពាក់​ស្លាក​លេខ​កំពង់ ធំ​3A-1777 ធ្វើដំណើរ​មកពី​លិចទៅ​កើត ។ លុះ​មកដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​ពីក្រោយ ម៉ាក​ហុងដា​C125 ស៊េរី​2008 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1B-2650 ដែល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​បែកក្បាល​ស្លាប់​នៅ​កន្លែងកើតហេតុ​។​
​ស្ត្រី​រងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ឃុ​ត សុ​ខេ​ត ភេទ​ស្រី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កែវ​មុន្នី ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ចំណែក​តៃកុង​បង្ក មិនត្រូវ​ស្គាល់ឈ្មោះ​ទេ បាន​រត់គេចខ្លួន មុនពេល​សមត្ថកិច្ច​ទៅដល់​៕

51e702c2-9bf0-40a5-ad20-98ebb2282836f1d30487-b63d-4633-9bd0-0ccad037d1ec

ចាប់ខ្លួន​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន ឆ្លងដែន​ជនជាតិ​កូរ៉េខាងត្បូង​

​រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​ជំនាញ របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​និង ចាប់​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ជនជាតិ​កូ​រ៉​ខាងត្បូង ដែល​ត្រូវ​នគរបាល​អន្តរជាតិ ស្វែងរក​ចាប់ខ្លួន​នៅ​១០០​ប្រទេស​រួចមកហើយ ហើយ​ត្រៀម​ចាប់ខ្លួន​នៅ​កម្ពុជា​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​នេះ ត្រូវបាន​ចាប់ខ្លួន នៅ​ទីលាន​ហាត់​វាយកូនគោល «City Golf» ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។ ឧក្រិដ្ឋជន​រូបនោះ​ឈ្មោះ BEAK Seung Jool ភេទ​ប្រុស កើត​ឆ្នាំ​១៩៧៥ ជនជាតិ​កូរ៉េខាងត្បូង កាន់​លិខិតឆ្លងដែន លេខ GG0365074​។​
​បច្ចុប្បន្ន​ឧក្រិដ្ឋជន​គ្រឿងញៀន ដែលមាន​និវេទន៍​ក្រហម របស់​នគរបាល​អន្ត​រ​ជាតិ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​រៀបចំ​នីតិវិធី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

Untitled-1

James Rodriguez អាច​នឹង​ផ្លាស់​ទៅ Man Utd រដូវ​កាល​ក្រោយ​

​បាល់ទាត់​៖​តា​មេ​សច​ក្តី​រាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ខ្សែបម្រើ James Rodriguez អាច​និង​ចាក​ចេញពី​ក្រុម Real Madrid ផ្លាស់​ទៅ​ក្រុម Manchester United នៅពេល​ទីផ្សារ​កីឡាករ​បើក​នា​រដូវក្តៅ​ខាងមុខនេះ​។​
​ខ្សែបម្រើ​សញ្ជាតិ​កូ​ឡុំ​ប៊ី​វ័យ​២៤​ឆ្នាំ​រូបនេះ បាន បង្ហាញ​នូវ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​កាលពី រដូវ​កាល​មុន ហើយ​តែងតែ​ជាប់​ជា​ជម្រើស​ដំបូង​ឲ្យ​ក្រុម Real Madrid ក្នុងការ​ចាប់​ដាំ​ដៃ​គួ​ជាមួយ​កីឡាករ Lucas Vasquez នឹង Casemiro ។​
​តាម​របាយការណ៍​នៅ​ដើមខែ​នេះ​បាន​អះអាងថា ក្រុម Real Madrid មិនបាន​អនុញ្ញាត​ឲ្យ​កីឡាករ​វ័យ ២៤ ឆ្នាំ​រូបនេះ ចាក​ចេញពី​កីឡាដ្ឋាន Bernabeu​ទេ ប៉ុន្តែ​យោងតាម​ការចេញផ្សាយរ​បស់​ទូរទស្សន៍ ESPN បាន​ឲ្យ​ដឹងថា ខ្សែបម្រើ​រូបនេះ​និង​អាច​ចាកចេញ​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ ដើម្បី ផ្លាស់ប្តូរ​ទៅកាន់​ក្រុម Man United ។​
​គួរ​បញ្ជាក់ថា តារាបាល់ទាត់ World Cup 2014 រូបនេះ បានបង្ហាញ​ខ្លួន​១៧ លើក​ឲ្យ Real Madrid កាលពី​រដូវ​កាល​មុន​ប៉ុន្តែ​រដូវ​កាល​នេះ​បានបង្ហាញ​ខ្លួន​ត្រឹមតែ​៨​ប្រកួត​ប៉ុណ្ណោះ ៕

1677865-35555866-640-360

​អតីត​ផ្កាយ​២​យោធា​ពាក់ព័ន្ធ​គ្រឿងញៀន តុលាការ​កំពូល​បើក​សាវ​នា​ការ​ដើមខែ​ក្រោយ​

​រាជធានី​ភ្នំពេញ​៖​សំណុំរឿង​អតីត​ផ្កាយ​២​យោធា ចាន់ ឫទ្ធី​ឌី និង​គូកន​ម្នាក់ទៀត ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​៥​គីឡូក្រាម​តុលាការ​កំពូល​នឹង​បើកសវនាការ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦ ខាងមុខនេះ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​តុលាការ​កំពូល​។​
​អតីត​ផ្កាយ​២​យោធា ចាន់ ឫទ្ធី​ឌី និង គូកន​ឈ្មោះ ឌៀប ស៊ុន​ឡាយ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ក្នុង​ម្នាក់ៗ​២០​ឆ្នាំ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទុះ​លេខ​44Eo ផ្លូវលំ ភូមិ​អូរអណ្ដូង​ទី​១ សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១២ ។ ប៉ុន្តែ​សាលដីកា​នេះ ត្រូវបាន​ជនជាប់ចោទ​ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល​។​
​គួរ​បញ្ជាក់ថា អតីត​ផ្កាយ​២​យោធា ចាន់ ប្ញ​ទ្ឋី​ឌី និង ឈ្មោះ ឌៀប ស៊ុន​ឡាយ ត្រូវ​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​២៤ និង​២៦ ខែសីហា ឆ្នាំ​២០១២​។ ក្នុងនោះ​សមត្ថកិច្ច​ដកហូត​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​២០​សុង ទម្ងន់​៣៧១៩,៥​ក្រាម និង​ប្រភេទ​ម៉ា​ទឹកកក ចំនួន​៩៨៩,៩​ក្រាម រថយន្ត​៤​គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​០១​គ្រឿង និង​សម្ភារ​មួយចំនួនទៀត ទុកជា​វត្ថុតាង​៕

13244669_1603923389922026_7814309456942561589_n

ដង្ហែ​ព្រះ​បរម​សារីរិកធាតុ​ចេញពី​ព្រះបរមរាជវាំង​ទៅ​តម្កល់​នៅ​ព្រះ​សក្យមុនី​ចេ​តី​យ៍​ភ្នំ​ឧតុង្គ​

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៦​នេះ ដែល​ត្រូវ​នឹង​ថ្ងៃទី​១៥​កើត ខែ​ពិសាខ ចំ​ថ្ងៃបុណ្យ​ពិសាខបូជា ក្បូន​ដង្ហែ​ព្រះ​សារីរិកធាតុ ត្រូវបាន​ដង្ហែ​ចេញពី​ព្រះបរមរាជវាំង ដើម្បី​យកទៅ​តម្កល់ នៅ​ព្រះ​សក្យមុនី​ចេ​តី​យ៍ នៅ​ភ្នំ​ឧតុង្គ​វិញ ស្ថិតនៅ​ស្រុក​ពញាឮ ខេត្តកណ្តាល​។​
​ក្បែរ​ដង្ហែ​ព្រះ​សា​រិ​រិ​ក​ធាតុ​នៅ​ព្រឹក​នេះ គេ​សង្កេតឃើញ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ ពី​ព្រះសង្ឃ យាយជី តាជី សិស្សានុសិស្ស ពុទ្ធបរិស័ទ​។​
​យោងតាម​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានន​ឲ្យ​ដឹងថា ព្រះរាជ​ពិធី​ដង្ហែ ចាប់​ផ្តើមចេញពី​ព្រះបរមរាជវាំង ទៅតាម​មហាវិថី​ព្រះ​នរោត្តម ឆ្ពោះទៅ​វិថី​ព្រះ​អង្គឌួង មហា​វិធី​ព្រះមុនីវង្ស ឆ្លងស្ពាន​ជ្រោយចង្វារ ផ្លូវជាតិ​លេខ​៦ ឆ្លងស្ពាន​ព្រែ​កតា​មាក់ និង​ស្ពាន​ព្រែក​ក្តាម រួច​ចូលទៅ​កាន់​ព្រះមហា​សក្យមុនី​ចេ​តី​យ៍​ភ្នំ​អដ្ឋរស្ស (​ភ្នំពេញ​ឧតុង្គ​)៕

52de2b00f0de76167c59394bff2b4352_LIMG_2651_659844591712731802IMG_2650_659844591712731801

Terry បន្ត​កុងត្រា​១​ឆ្នាំ​ទៀត​ជាមួយ Chelsea ទោះ​ប្រាក់​ឈ្នួល​ធ្លាក់ចុះ​

បាល់ទាត់​៖​កីឡាករ​ខ្សែការពារ John Terry ប្រធាន​ក្រុម Chelsea បានសម្រេច​បន្ត​កុងត្រា​១​ឆ្នាំ​ទៀត នៅ​កីឡដ្ឋាន Stamford Bridge បើ​ទោះ​ក្លឹប​កាត់​ប្រាក់​ឈ្នួល​តិចជាង​មុន​ដល់​ទៅ​៣​ដង​ក៏ដោយ​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Sun​។​
​ប្រភព​ដដែល​បន្តថា ក្នុង​កុងត្រា​ចាស់​របស់​កីឡាករ​រូបនេះ​ទទួលបាន​ប្រាក់​ឈ្នួល​១៥០០០០​ផោន​ក្នុង​១​សប្ដាហ៍​។ ប៉ុន្តែ​សម្រាប់​កុងត្រា​ថ្មី​១​ទៀត ដែល​នឹង​លេង​ក្រោម​ការដឹកនាំ ដោយ​អ្នកចាត់ការ​ថ្មី Antonio Conte ខ្សែការពារ​រូបនេះ ទទួលបាន​ប្រាក់​ឈ្នួល​ត្រឹមតែ ៥០០០០​ផោន​ក្នុង​១​សប្ដាហ៍​ប៉ុណ្ណោះ​។ កន្លងមក​ធ្លាប់មាន​ពាក្យ​ចចាមអារ៉ាម​ថា កីឡាករ​វ័យ​៣៥​ឆ្នាំ​សញ្ជាតិ​អង់គ្លេស​រូបនេះ​អាច​នឹង​ចេញពី​តោ​ខៀវ ទៅលេង​លី​គ​ចិន ឬ​អាមេរិក​។
​គួរ​បញ្ជាក់ថា រយៈពេល​១៨​ឆ្នាំ ដែល​កីឡាករ​រូបនេះ​លេង​ឲ្យ Chelsea បាន​៧០៣​ប្រកួត ដោយ​ធ្លាប់​ឈ្នះ​ពានរង្វាន់​ជាច្រើន​ជាមួយ Chelsea ដូចជា​ពាន Premier League ៤​ដង​, FA Cups ៥​ដង​, League Cups ៣​ដង​, UEFA Champions League ១​ដង និង UEFA Europa League ១​ដង​ផងដែរ​៕

2127