All posts by មេគង្គ ប៉ុស្តិ៍

ស្លាប់​៥​នាក់ របួស​១៩​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៩​ឧសភា​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៩ ឧសភា ២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១១​លើក (​យប់​៧​លើក​) មនុស្ស​ស្លាប់​៥​នាក់ (​ប្រុស​៣​នាក់​) រងរបួស​ធ្ងន់​១២​នាក់ (​ស្រី​៤​នាក់​) និង​របួសស្រាល​៧​នាក់ (​ស្រី​១​នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍​ស្នងការ​នគរបាលជាតិ​។​
​ប្រភព​បន្តថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បណ្តាលឱ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​២0​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១០​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន​៩​គ្រឿង​, រថយន្ត​ធុន​ធំ​១​គ្រឿង ។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាលឱ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៥​លើក (​ស្លាប់​៣​នាក់​), ស្រវឹង​១​លើក ,​មិន​គោរព​សិទ្ធិ​២​លើក , ប្រជែង​១​លើក (​ស្លាប់​១​នាក់​) , ងងុយដេក​១​លើក (​ស្លាប់​១​នាក់​) បត់​គ្រោះថ្នាក់​១​លើក​។ ក្នុងនោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១១​នាក់ (​យប់​៤​នាក់ )​។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន​ផ្លូវជាតិ ចំនួន​៨​លើក ផ្លូវ​ខេត្ត​-​ក្រុង​ចំនួន​៣​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន​ម៉ូតូ​៤​លើក រថយន្ត​ធុន​តូច​៥​លើក ,​រថយន្ត​ធុន​ធំ​២​លើក​៕

fn-2016-05-18-07-48-46-7

អាជ្ញាធរ​អេ​ហ្ស៊ី​ប​និយាយថា​យន្តហោះ​ដែល​បាត់​អាចជា​សកម្មភាព​ភេ​វរ​កម្ម

​អេ​ហ្ស៊ី​ប​៖​អាជ្ញាធរ​អេ​ហ្ស៊ី​ប​និ​យា​យា​ថា ការបាត់​ខ្លួន​នៃ​យន្តហោះ MS804 កាលពី​ថ្ងៃ​ម្សិលមិញ អាចជា​សកម្មភាព នៃ​អំពើ​ភេ​វរ​កម្ម​ច្រើនជាង​បញ្ហា​បច្ចេកទេស ។ នេះ​បើ​យោងតាម​សារព័ត៌មាន​BBC​។​
​ការអះអាង​បែបនេះ​ធ្វើឡើង បន្ទាប់ពី​លោក​រដ្ឋមន្ត្រី​ការពារជាតិ​ក្រិ​ក បានបង្ហាញ​ឲ្យ​ឃើញថា ប្រព័ន្ធ​តាមដាន​នៃ​យន្តហោះ Airbus A320 មួយ​នេះ​បាន​បញ្ជាក់ថា យន្តហោះ​នោះបាន​បត់​ចុះឡើង​២​ដង ហើយ​បាន​ធ្លាក់ចុះ​ពី​កំពស់ ២៥០០០​ហ្វី​ត មុនពេល​ដែល​វា​នឹង ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​។
​ដោយឡែក​សារព័ត៌មាន AFP ផ្សាយ​ថា កាលពី​ម្សិលមិញ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​កម្ទេច​យន្តហោះ នៅក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ក្បែរ​កោះ Karpathos កន្លែង​ដែល​សង្ស័យ​យន្តហោះ​ដឹក​អ្នកដំណើរ EgyptAir បាន​ធ្លាក់​នោះ​។ ប៉ុន្តែ​ក្រុមហ៊ុន EgyptAir និង​ក្រសួងការបរទេស​អេ​ហ្ស៊ី​ប​បាន​ច្រានចោល​ព័ត៌មាន​នេះ​ដោយ​អះអាងថា រហូតមកដល់​ពេលនេះ ការវិភាគ​នៃ​កម្ទេច​ដែល​រកឃើញ​នៅក្បែរនោះ Karpathos ត្រូវបាន​បញ្ជាក់ថា មិនមែនជា​បំណែក​យន្តហោះ​នោះទេ ។
​ទោះជា​បែបនេះ​ក្តី​ការស្រាវជ្រាវ និង​ប្រតិ​ប​ត្ត​ការតាមរក នៃ​ភាគី​ចូលរួម​ដូចជា អេ​ហ្ស៊ី​ប ក្រិ​ក បារាំង និង​ក្រុម​ទាហាន​អង់គ្លេស កំពុង​ប្រព្រឹត្តទៅ​ឡើយ នៅក្បែរ​ទៅនឹង​កោះ Karpathos របស់​ប្រទេស​ក្រិ​ក​ផងដែរ​។​
​គួរ​បញ្ជាក់ថា យន្តហោះ EgyptAir ជើងហោះហើរ Flight 804 បាន​បាត់​ពី​រ៉ា​ដា ខណៈ​ហោះ​ចេញពី​អាកាសយានដ្ឋាន Charles de Gaulle ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ម៉ោង ២៣៖០៩​នាទី ទៅកាន់​អាកាសយានដ្ឋាន Cairo Airport ទីក្រុង​គែ ប្រទេស​អេ​ហ្ស៊ី​ប ដោយ​ផ្ទុក​មនុស្ស ៦៦​នាក់ ក្នុងនោះ​មាន​សហ​នាវិក ១០​នាក់ ហើយ​ត្រូវបាន​ក្រុមហ៊ុន និង​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​បញ្ជា​ក់ថ​ថា បាន​ធ្លាក់​នៅក្នុង​សមុទ្រ​៕

ac_planecrash_comp

លោក ឡោក ហ៊ួ នៅតែ​ប្រឈម​នៃ​រឿង​ដីធ្លី​ក្នុងស្រុក​កៀនស្វាយ​មិន​ចប់​

​កណ្ដាល​៖​បើទោះបី​គណ​:​ក​ម្មា​ធិ​ការ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​បាន​បញ្ចូល​ឈ្មោះ​លោក ឡោក ហ៊ួ នៅក្នុង​បញ្ជីខ្មៅ​សម្រាប់​ចុះ​អង្កេត​ការណ៍​យ៉ាងណាក៏ដោយ​ក៏​នៅតែមាន​បងប្អូន​ប្រជា​ពលរ​ដ្ផ​ជាច្រើន​រយ​គ្រួ​សារបាន​បង្ហូរទឹកភ្នែក​ស្រែក​ទ្រហោយំ​.​ដោយ​មិនទាន់បាន​ដី​អាស្រ័យ​ផល​របស់​ពួកគាត់​មកវិញ​ដែរ ពីព្រោះ​គណ​:​ក​ម្មា​ធិ​ការ​ខេត្តកណ្ដាល​បាន​ចុះ​ត្រួតពិនិត្យ​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែឧសភា​ម្សិលមិញ​នេះ​នៅ​ចំណុច​ដី​លោក ឡោក ហ៊ួ គឺ​បឹង​ឬ​ស្សី​កោះ​និង​បឹង​ជាច្រើន​ទៀត​ស្ថិតក្នុង​ឃុំ​សំរោង​ធំ​ស្រុក​កៀនស្វាយ​នៅតែ​ពុំមាន​លទ្ធផល​ល្អ​សំរាប់​ពួកគាត់​នោះឡើយ​។​មិនមាន​លទ្ធផល ពីព្រោះ​ក្រុមមន្ត្រី​ចម្រុះ​ទាំងនោះ​ហាក់ដូចជា​ចុះ​លំហែកាយ​តែប៉ុណ្ណោះ​។​
​ប្រជា​ពលរ​ដ្ផ​ឈ្មោះ​លោក​មឿ​ន​.​គី​ណា​ល់​.​អាយុ​៤៥​ឆ្នាំ តំណាង​ឲ្យ​ប្រជា​ទំនាស់​ដែល​នៅ​តំបន់​នោះបាន​ឲ្យ​ដឹងថា​:​គាត់​និង​បងប្អូន​មាន​ដី​បឹង​អាស្រ័យ​ផល​ចំនួន​៧​ហិកតា​ដែល​ត្រូវ​ក្រុមហ៊ុន​.​លោក​.​ឡោក​.​ហ៊ួ​.​រំលោភ​យក​ដោយ​គ្មាន​ដំណោះស្រាយ​សោះ​មិនថាតែ​បងប្អូន​ខ្ញុំ​ទេ​គឺមាន​បងប្អូន ជាច្រើន​គ្រួសារ​ជិះ​ម៉ូតូ​និង​រ៉ឺម៉ក​កង់​បី​ដើម្បី​មក​ស្ដាប់​ការដោះស្រាយ​មិន​នឹកស្មាន​ពួកគេ​ជា​មន្ត្រី​ថ្នាក់លើ​មក​គិតគូរ​តែ​គ្នា​គេ​សោះ​។​
​ដោយឡែក​លោកយាយ​.​ឡាង​.​សុន​.​អាយុ​៦៤​ឆ្នាំ​និង​លោក​វ៉ាន​.​សុខ​ចាន់​.​អាយុ​៣៤​ឆ្នាំ​រស់​នៅលើ​ខ្នង​ព្រែក​ហើយ​ជា​កម្មករ​ក្រុមហ៊ុន​ឡោក​.​ហ៊ួ​.​ពួកគាត់​គ្មាន​បញ្ហា​អី​ទេ​ព្រោះ​គាត់​គ្មាន​ដី​ទំនាស់​.​ហើយ​បាន​ប្រកបមុខរបរ​ដាំ​ដុះ​និង​រកត្រី​សាច់​បាន​នៅទីនេះ​គេ​មិន​ដែលថា​អី​ទេ​។​
ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ​ផងដែរ​លោក ខឹម​.​ច័ន្ទ​គី​រី អភិបាលរង​ខេត្តកណ្ដាល​និង​ជា​ប្រធាន​ថ្នាក់ដឹកនាំ​កំលាំងចម្រុះ​គ្រប់់​មន្ទីរ​ពាក់ព័ន្ធ​នៅក្នុង​ខេត្តហើយ​និង​លោក​.​អ៊ូ​.​ឈាន​.​អភិបាលស្រុក​កៀនស្វាយ មិនអាច​ស្វែងរក​ការពន្យល់​បាន​នៅឡើយ​ទេ កាលពី​ម្សិលមិញ​នេះ​៕

Untitled

ប៉េអឹម​ចាប់​ទូក​ដឹកឈើ​ល្មើស​៣​គ្រឿង​របស់​ក្រុម​កូនស្រី តា​ម៉ាន នៅ​ស្រុក​សំបូរ​

​ខេត្តក្រចេះ​៖ អាវុធ​ហ​ត្ត​ខេត្តក្រចេះ​សហការ​ជាមួយ អាវុធ​ហ​ត្ត​ស្រុក​សំបូរ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឡុង យឹ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ ចុះ​ប​ង្គ្រា​ប​ទូក​ដឹកឈើ​ឈើ​ល្មើសច្បាប់​ចំនួន ៣​គ្រឿង មាន​ចំនួន​ជាច្រើន​ម៉ែត្រគូប​។ ការចាប់​ឃាត់​ទូក​ទាំងនេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦ តាម​ច្រាំង​ទន្លេមេគង្គ នៅ​ចំណុច​ភូមិ​អន្លង់​ព្រះ​គោ ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ​។​
​លោក​វរសេនីយ៍ទោ ឡុង យឹ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ បានដឹងថា ក្នុង​ចុះ​ប​ង្គ្រា​ប​នេះ​ដោយមាន​ការចង្អុលបង្ហាញ និង​បទបញ្ជា​ដ៏​តឹងរឹង​របស់លោក ឧ​ត្ត​ម​សេនីយ៍ សាន្ដ ប៊ុន​ថា​ន​មេបញ្ជាការ​អាវុធ​ហ​ត្ត​ខេត្តក្រចេះ ទើប​កម្លាំង​របស់លោក​ឈានដល់​ការឃាត់​ទូក​ផ្ទុក​ឈើ​ចំនួន ៣​គ្រឿង ជា​ប្រភេទ​ក្ដា​ប្រមាណ​ជិត ៤០​ម៉ែត្រគូប ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជា​អ្នកចាត់ចែង​។​
​ចំណែក​ម្ចាស់​ត្រូវបាន​គេ​ស្គាល់​ថា ទី​១,​ឈ្មោះ ស៊ុ​ល ហះ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ២,​ឈ្មោះ សុះ ព្រៃ ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ និង​ទី​៣,​ឈ្មោះ សាន់ ម៉ូត ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជនសង្ស័យ​ទាំងបី​នាក់​ខាងលើនេះ មាន​ទីលំនៅ​ភូមិ​ជី​និក ឃុំ​ជី​និក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។
​លោក ឃ្លាំង ណា​រ័​ត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​វឌ្ឍនៈ បាន​ឲ្យ​ដឹងថា ឈើ​និង​ទូក​ទាំងនេះ ត្រូវ​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ បញ្ជា​ឲ្យ​នាំយកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ ព្រោះ​សង្កាត់រដ្ឋបាល​ព្រៃឈើ​វឌ្ឍនៈ​ទីតាំង​តូចចង្អៀត​ពិបាក​នឹង​លើក​ឈើ​យកទៅ​រក្សាទុក ចំណែក​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ​ច្រាំងទន្លេ​រាង​ចំរាល​ងាយស្រួល និង​លើក​ឈើ​ដើម្បី​ធ្វើការ​វាស់វែង​។​
​ទោះជា​យ៉ាងណាក្ដី សកម្មភាព​បទល្មើស​ដឹកជញ្ជូន​ឈើ​តាម​ទូក គឺ​នៅតែ​បន្ត​កើតមាន​ទាំង​រដូវប្រាំង និង​រដូវវស្សា​។ ជាពិសេស​នៅ​រដូវវស្សា គឺមាន​ទូក​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ទឹកដី​នៃ​ខេត្តក្រចេះ ជា​រៀងរាល់​យប់ ដោយ​ក្នុង​១​យប់ៗ​ទូក​ឆ្លងកាត់​មិន​ក្រោយពី ៤​ទូក​ឡើយ ដែលមាន​ផ្ទុក​ឈើ​ចាប់ពី ៧​ម៉ែត្រគូប ទៅដល់​១០​ម៉ែត្រគូប នេះ​បើ​យោងតាម​ប្រភព​រាយការណ៍​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។​
​ដោយ​គេ​សង្កេតឃើញថា មន្ត្រី​ជំនាញ​មេព្រៃ ដែលមាន​ទីស្នាក់ការ​នៅតាម​ដង​ទន្លេមេគង្គ ក៏ដូចជា​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​គ្រប់​គ្រង់ ដែលមាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​វឌ្ឍនៈ​ជាដើម ហាក់បីដូចជា​គ្មាន​ចំណាត់ការ និង​វិធានការ​ក្នុងការ ចុះបង្ក្រាប​ចាប​ឃាត​ទួ​ក​ដឹកឈើ​ទាំងនោះ​ទាល់តែសោះ ។ បែរជា​បណ្ដែតបណ្ដោយ​ទុកអោយ​ក្រុម​ឈ្មួញ​ទាំងនោះ ធ្វើ​សកម្មភាព​ចរាច​ទូក​ឈើ ចាប់ពី​ព្រំប្រទល់​ទឹកដី​នៃ​ខេត្តស្ទឹងត្រែង​និង​ខេត្តក្រចេះ ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ​បាន​ដោយ​រលូន និង​មាន​សុវត្ថិ​ភាពល្អ​ណាស់​។​
​ជាក់ស្ដែង​ដូច​ក្នុងករណីនេះ​ជាដើម បើ​កម្លាំង​កង​អាវុធហត្ថ​ខេត្តក្រចេះ មិន​ចុះទៅ​បង្ក្រាប់​ទេនោះ ប្រហែលជា​ទូក​ឈើ​ទាំងនេះ​ច្បាស់​ជា​ទៅដោយ​ធ្វើចរាច​ណ៍​ឆ្លងកាត់​ទឹកដី​នៃ​ខេត្តក្រចេះ​ដោយ​រលូន​ទៀត​ជាក់​ជាមិនខាន​ឡើយ​។​
​ប្រភព​ដដែល បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ទូក​ដឹកឈើ​ទាំងនេះហើយ​ដែលជា​ក្រុម​ទូក​ឈើ​កូនស្រី​របស់ តា មាណ រស់នៅ​ភូមិ​ជំ​និ​ច ឃុំ​ជំ​និ​ច ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដែលជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​ជា​យូរ​ឆ្នាំ​មកហើយ ហើយក៏​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ផងដែរ​៕​ដោយ​៖ វិធិ​ន​

213index

មន្ត្រី​អាកាសចរណ៍​អេ​ហ្ស៊ី​ប ប្រកាស​ជា​ផ្លូវការ​ថា យន្តហោះ EgyptAir ត្រូវបាន​ធ្លាក់​

អេ​ហ្ស៊ី​ប​៖​មន្ត្រី​អាកាសចរណ៍​អេ​ហ្ស៊ី​ប បានប្រកាស​ជា​ផ្លូវការ​ថា យន្តហោះ EgyptAir ជើងហោះហើរ Flight 804 ផ្ទុក​មនុស្ស ៦៦​នាក់ ត្រូវបាន​ធ្លាក់ ប្រាកដ​មែន ហើយ​មកដល់ពេលនេះ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Airbus Group បាន​ធ្លាក់ចុះ ១,៣​ភាគរយ ក្រោយពេល​យន្តហោះ Airbus 320 របស់​ក្រុមហ៊ុន EgyptAir ជើងហោះហើរ Flight 804 បាន​ធ្លាក់​នោះ​។​
​ប៉ុន្តែ​នាយករដ្ឋមន្ត្រី​អេ​ហ្ស៊ី​ប បាន​និយាយថា ការប្រកាស​របស់​អាកា​ស​ចរណ៍​អេ​ហ្ស៊ី​ប ដោយបាន​បញ្ជាក់​យន្តហោះ EgyptAir ជើងហោះហើរ Flight 804 ត្រូវបាន​ធ្លាក់ «​វា​ហាក់ដូចជា​លឿន​ពេក​ហើយ​៕

13256370_1603554106625621_4008039516671471268_n

សុខ សោ​ម៉ា​វ​ត្តី ទម្លាយ​មូលហេតុនៃការ​លែងលះ​ប្តី​

​សិល្បៈ​៖​ក្រោយពី​បាន​លែងលះ​ប្តី​តាម​ប្រព័ន្ធ​ច្បាប់​ជា​ផ្លូវការ​រយៈពេល​ជិត​១​ឆ្នាំ​មកនេះ​តារា​សម្តែង និង​ជា​ពិធី​ការិនី អ្នកនាង​សុខ សោ​ម៉ា​វ​ត្តី ប្រកាសប្រាប់​ជា​សាធារណៈ​យ៉ាង​ភ្ញាក់ផ្អើល​ថា ខ្លួន​នៅ​លីវ​គ្មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​រឿង​ស្នេហា​នោះ​។​
​កន្លងមក រឿងរ៉ាវ​ប្រេះឆា​ស្នេហ៍​របស់ អ្នកនាង សុខ សោ​ម៉ា​វ​ត្តី ជាមួយ​ស្វាមី លោក ពេជ្រ ដែលជា​កូនប្រុស​អតីត​ស្នងការ​រាជធានី​ភ្នំពេញ លោក​ទូច ដា​ណា​រ៉ា ក៏​ធ្លាប់​ត្រូវបាន​ប្រភព​ទម្លាយ​ថា ពួកគេ​ទាំងពីរ​នាក់ បាន​ជួប​រឿង​រកាំរកូស និង​ឈានទៅរក​ការ​ប្រេះឆា ខណៈដែល​ការរស់នៅ​សាង​សុភមង្គល​ពុំ​សូវ​មាន​ភាពស៊ីចង្វាក់​ចុះសម្រុង ជាមួយគ្នា​ដូច​កាលពី​គ្រា​ចាប់ផ្ដើម​ស្នេហ៍​ដំបូង​។​
​មូលហេតុ​ពិត ដែល​សុខ សោ​ម៉ា​វ​ត្តី​សុខចិត្ត​ទម្លាយ​ការពិត ដែល​បាន​លាក់​កប់​ក្នុង​ចិត្តជា​យូ​មកហើយ​នោះ​គឺមាន​មូលហេតុ​សំខាន់ៗ​មួយចំនួន ដោយ​នាង​សុំ​មិន​បកស្រាយ​លម្អិត​អំពី​រឿងរ៉ាវ​នៃ​ការបែកបាក់​គ្រួសារ​របស់ខ្លួន​ឡើង អា​អ្វី ដែល​នាង​អាចនិយាយបាន​នៅពេលនេះ​គឺថា “​ពេលនេះ​ខ្ញុំ​កំពុង​នៅ​លីវ​”​។​
​សូមបញ្ជាក់ថា តារា​សម្តែង​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី បន្ទាប់ពី​ដាក់ខ្លួន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​មួយ សន្ទុះ​ធំ​មកនេះ​ត្រូវបាន​គេ​មើលឃើញថា នាង​ក៏​សិល្បការិនី​ឆ្នើម​មួយរូប​ដែល​តែង​ទទួលបាន​ឱកាស​គ្រង​តំណែង​តួឯក​ជា បន្តបន្ទាប់ និង​កំពុងមាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​៕

Capture-15

​បិទ​អាជីវកម្ម​ពេទ្យធ្មេញ​យីហោ ធី​ខេ​ធី នៅ​ក្រុង​ខេមរភូមិន្ទ​

​ខេត្តកោះកុង​៖​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តកោះកុង សហការ​ជាមួយ​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​ចុះ​បាន​ចុះ​សហប្រតិបត្តិ​ការបិទ​អាជីវកម្ម (​ពេទ្យធ្មេញ​) យីហោ ធី​ខេ​ធី (T K T) ដែល​បើក​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​។ ការចុះ​បិទ​អាជីវកម្ម​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦​នេះ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​១ សង្កាត់​ដងទង់ ក្រុង​ខេ​មរ​ភូមិ​ន្ន ខេត្តកោះកុង​។​
​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការចុះ​បិទ​អាជីវកម្ម​ពេទ្យធ្មេញ​យីហោ ធី​ខេ​ធី នេះ​ដោយមាន​ការឯកភាព​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​ពី​ព្រះ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​ផងដែរ​។ ប្រភព​បន្តថា បិទ​អាជីវកម្ម​ទីតាំង​ខាងលើនេះ​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត សម្ភារ​: បរិក្ខារ​ព្យាបាល​មាត់​ធ្មេញ ឱសថ ឱសថ​ហួសកា​លប​ដិ​ច្ឆេ​ត (​ហួស​ដឺ​ឡេ​) និង​វិញ្ញាបនបត្រ​ពាក់ព័ន្ធ​មួយចំនួន​។ ប្រភព​បញ្ជាក់ថា បច្ចុប្បន្ន​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល សហការ​និង​មន្ត្រី​កា​រិ​,​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខត្ត​ចាក់​ការ​តាម​នីតិវិធី​ច្បាប់​៕

41685ef0-7752-4144-9131-8873516c80a27b5a3d7f-70f0-4ad6-8edd-fff0ebdf420550d95966-ed6d-446d-93f0-76ea724bd8f325786ab4-f319-4fc2-9bb7-8efe7b654f4b

មនុស្ស​៧​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​រថយន្ត​ហោះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

អា​ហ្វ​ហ្គា​នី​ស្ថាន​៖​យោងតាម​សារព័ត៌មាន Channel News Asia ផ្សាយ​ថា យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Silk Way បាន​ធ្លា​ក់នៅ​ភាគខាងត្បូង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បណ្តាល​ឲ្យ​មនុស្ស ០៧​នាក់​ស្លាប់​។​
​មន្ត្រី​ផ្នែក​គ្រប់គ្រង​អាកាសយានដ្ឋាន Dwyer របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយថា យន្តហោះ​ខាងលើនេះ​ហោះ​ចេញពី​ប្រទេស Azerbaijan បាន​បន្តិច​ក៏​ធ្លាក់ចុះ​មកវិញ​តែម្តង​។ អ្នកជិះ​នៅលើ​នោះ ទាំងអស់​គឺជា​ជាតិ Azerbaijan អ៊ុយ​ក្រែ​ន និង Uzbekistan សរុប​ចំនួន​៩​នាក់​។ ទោះជា​យ៉ាងណាក៏ដោយ​មូលហេតុ​ពិត​នៃ​ហេតុការណ៍​នេះ​កំពុងស្ថិត​ក្តោ​ម​ការស៊ើបអង្កេត​នៅឡើយ​៕

492004SilkWayAirlinesAntonovAN12CreditLucWillems

Cavani អាចនឹង​ផ្លាស់​មក At Madrid នៅ​រដូវ​កាល​ក្រោយ​

​បាល់ទាត់​៖​ខ្សែការពារ​កណ្តាល​រប​ស់​ក្រុម Atletico Madrid កីឡាករ Diego Godin បាន​អះអាងថា ខ្សែប្រយុទ្ធ Edinson Cavani របស់​ក្រុម Paris Saint-Germain កំពុង​មាន​ចំណាប់អារម្មណ៍​ក្នុង​ផ្លាស់​មកកាន់​កីឡាដ្ឋាន Vicente Calderon​នៅពេល​បញ្ចប់​រដូវ​កាល​នេះ​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ​វ័យ​២៩​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​ចាក​ចេញពី PSG របស់ បារាំង​នៅ​រដូវក្តៅ​ខាងមុខនេះ​ដើម្បី​មក​ចូលរួម​ជាមួយ​ក្រុម Atletico ដែលជា​ការចាប់អារម្មណ៍​ចំពោះ​កីឡាករ​រូបនេះ​នា​ថ្ងៃ​អនាគត​។​
​យោងតាម​សម្តី​របស់ Godin បាន​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធ អ៊ុយ​រូ​ហ្គា​យ​រូបនេះ អាច​នឹង​ផ្លាស់​មក​ក្រុម​ដែលជា​បេក្ខភាព​សម្រាប់​វគ្គ​ផ្តាច់ Champions League នៅពេលដែល​ទីផ្សារ​កីឡាករ​បើក​នៅ​ក្តៅ​នេះ​។​
​គួរ​បញ្ជាក់ថា កីឡាករ Cavani ស៊ុត​បញ្ចូល​ទី​បាន ២៤ គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៤៨ លើក សម្រាប់ PSG នៅ​រដូវ​កាល​នេះ​៕

3022039800000578-0-image-a-6_1453150479350

យន្តហោះ​ដឹក​អ្នកដំណើរ​អេ​ហ្ស៊ី​ប​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​បង្ក​ការភ្ញាក់ផ្អើល​

​អេ​ហ្ស៊ី​ប​៖​យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Sky News នៅមុននេះ​បន្តិច​បាន​ឲ្យ​ដឹងថា យន្តហោះ​ដឹក​អ្នកដំណើរ ជើង​ហោះ Flight 804 របស់​ក្រុមហ៊ុន​អាកាសចរណ៍ EgyptAir បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា ខណៈ​កំពុង​ហោះហើរ​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ទៅកាន់​ទីក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប​។​
​យោងតាម​ការចុះផ្សាយរ​បស់ Sky News ដោយ​ដកស្រង់​សំដី​របស់​អ្នកនាំពាក្យ​ក្រុមហ៊ុន EgyptAir បាន​ឲ្យ​ដឹងថា នៅលើ​យន្តហោះ​មាន​ផ្ទុក​មនុស្ស ៦៩​នាក់ ក្នុងនោះ​មាន​អ្នកដំណើរ ៥៩​នាក់ និង​ស​នាវិក​ចំនួន ១០​នាក់ ដោយបាន​ហោះហើរ​ចេញពី​អាកាសយានដ្ឋាន Charles de Gaulle ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ម៉ោង ២៣៖០៩​នាទី ទៅកាន់​អាកាសយានដ្ឋាន Cairo Airport ទីក្រុង​គែ ប្រទេស​អេ​ហ្ស៊ី​ប​៕

1-842503

Sevilla គ្រង​ជើងឯក Europa League បន្ទាប់​យកឈ្នះ Liverpool

បាល់ទាត់​៖​ក្រុម Sevilla របស់​អេ​ស្ប៉ា​ញ បាន​ក្លាយជា​ម្ចាស់​ជើ់ងឯក​ពានរង្វាន់​អឺរ៉ុប UEFA Europa League ក្រោយ​យកឈ្នះ​ក្រុម​ហង្ស​ក្រហម Liverpool របស់​អង់គ្លេស​ដោយ​លទ្ធផល ៣-១ កាលពី​យប់មិញ​នេះ នៅ​កីឡដ្ឋាន St Jakob Park ទីក្រុង Basel ប្រទេស​ស្វី​ស ។​
​គួរ​បញ្ជាក់ថា ក្រុម Sevilla របស់​អេ​ស្ប៉ា​ញ​នេះ​បានឈ្នះ​ពានរង្វាន់​អឺរ៉ុប UEFA Europa League ៥​លើក​រាប់ទាំង​លើក​នេះ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​ឈ្នះ​៣​រដូវ​កាល​ជាប់​គ្នា​៕

Liverpool-1-3-Sevilla-in-Final-9

យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក​ធ្លាក់​ពេល​កំពុង​ហ្វឹកហាត់​

​អាមេរិក​៖​សារព័ត៌មាន CNN ផ្សាយ​នៅមុន​បន្តិច​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 របស់​សហរដ្ឋអាមេរិក​មួយគ្រឿង​បាន​ធ្លាក់​នៅឯ​មូលដ្ឋាន​ទ័ពអាកាស​ក្នុង​កោះ Guam របស់​អាមេរិក​នាម​ហា​សមុទ្រ​ប៉ាស៊ីហ្វិក គ្រា​ដែល​បំពេញបេសកកម្ម​ហ្វឹកហាត់​។
​យន្តហោះ​បាន​ធ្លាក់​នៅ​ព្រលានយន្តហោះ​ទ័ពអាកាស Andersen នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​គ្រា​ដែល​កំពុង​ហ្វឹក​ហាត​។ ទោះជា​យ៉ាងណា​ពី​ឡុ​ត និង​នាយទាហាន​ដែល​ជិះ​នៅលើ​នោះ​ចំនួន​៧​នាក់​បាន​ភៀសខ្លួន ចេញពី​យន្តហោះ​ទាន់ពេលវេលា​៕

160518214157-01-b-52-crashes-in-guam-super-169

តុលាការ​គាស់កកាយ​សំណុំរឿង​ហិង្សា​ឆ្នាំ​២០១៤ នៅ​ផ្លូវ​វ៉េងស្រេង របស់លោក រ៉ុង ឈុន បញ្ជូនទៅ​ជម្រះ​

​ភ្នំពេញ​៖​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​លិខិត​ជូនដំណឹង​មួយ​ទៅ​ឲ្យ​លោក រ៉ុង ឈុន សមាជិក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​. ប​)​ដោយ​បញ្ជាក់ថា ចៅក្រម​ស៊ើបសួរ​បាន​បញ្ជូន សំណុំរឿង​របស់លោក​រ៉ុង ឈុន ទៅ​ជំនុំជម្រះ​ពាក់ព័ន្ធ​នឹង​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង ដែល​កើតឡើង​តាំងពីដើម ខែមករា ឆ្នាំ​២០១៤​។​

​លិខិត​ជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួរ​លោក សាន សុផាត ចុះ​ថ្ងៃទី​២៦ ខែមេសា ហើយ​ទើប​ធ្លាក់​ដល់ដៃ​អ្នកកាសែត​នៅថ្ងៃនេះ មិនបាន​បញ្ជាក់​ពី​អង្គសេចក្តី​នោះឡើយ ដោយ​គ្រាន់ តែ​បញ្ជាក់ថា ជា​សំណុំរឿង​ព្រហ្មទណ្ឌ ចុះ​ថ្ងៃ ទី​៨ ខែមករា ឆ្នាំ​២០១៤​។​

លោក រ៉ុង ឈុន អតីត​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​គណ​បក្ស សង្គ្រោះ​ជាតិ ឲ្យ​ក្លាយជា​សមាជិក គ​.​ជ​.​ប ម្នាក់​ក្នុងចំណោម ៩​នាក់ បាន​ប្រាប់​ឲ្យ​ដឹងថា លោក​ទទួលបាន លិខិត​នេះ កាលពី​ថ្ងៃ​អង្គារ ដើម​សប្តាហ៍​នេះ​។ លោក រ៉ុង ឈុន បន្តថា ប្រសិនជា​តុលាការ​អនុវត្តតាម​វិជ្ជា ជីវៈ​នោះ សំណុំ​រឿងនេះ​ត្រូវបាន​បញ្ចប់​រួច​យូរ​មកហើយ មិន​បន្ត​យូរ​រហូត​មកទល់ពេលនេះ​នោះទេ​។ លោក បញ្ជាក់ថា “​ការពិតទៅ​សមាជិក គ​.​ជ​.​ប វា​មិន​មានអី​ធំដុំ​ទេ ព្រោះ​គ្មាន​អភ័យឯកសិទ្ធិ​ដូច​តំណាងរាស្ត្រ គេ​ចង់​អូស​ទៅ​ថ្មើរម៉ាន​ក៏បាន​ដែរ​” ។​

គួររំឭកថា លោក រ៉ុង ឈុន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា អនុប្រធាន​បក្ស ធ្លាប់​ត្រូវបាន​ចូល​បំភ្លឺ​នៅ​តុលាការ​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ ពាក់ព័ន្ធ​នឹង​បទ​ញុះ ញ​ង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប៉ុន្តែ​មិនត្រូវ​បាន​ចាប់ខ្លួន នោះទេ​។ ការកោះហៅ​នាពេលនោះ ធ្វើឡើង​នៅក្រោយពី​មាន​ករណី​ប៉ះទង្គិច​ដោយ​ហិង្សា​រវាង​កងកម្លាំង សមត្ថកិច្ច​រាប់រយ​នាក់ និង​ក្រុមកម្មករ ខណៈដែល​ប្រមូល​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ កាលពី​ថ្ងៃទី​២ និង​ទី​៣​ខែមករា នៅ​ផ្លូវ​វ៉េងស្រេង បណ្តាល​ឲ្យ​កម្មករ​៥​នាក់​ស្លាប់ ជាច្រើន​នាក់​រងរបួស ។​

គួរបញ្ជាក់​ថា​លោក រ៉ុង ឈុន បាន​ក្លាយជា​សមាជិក​គ​.​ជ​.​ប កាលពី​ថ្ងៃទី​១៣​ខែមេសា ឆ្នាំ​២០១៥​។ រហូត​ម​ដល់ពេលនេះ អគ្គលេខាធិការរង​គ​.​ជ​.​ប លោក នី ចរិយា ដែលជា​អតីតមន្ត្រី​សង្គម​ស៊ីវិល ត្រូវបាន តុលាការ​ចោទប្រកាន់​ពីបទ​សមគំនិត​សូកប៉ាន់​សាក​សាក្សី ទាក់ទង​នឹង​សំណុំរឿង​នាង ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​ត្រូវគេ​ទម្លាយ​ថា​ជា​ស្រី​កំណាន់​របស់ លោក កឹម សុខា​។​

តាម​មាត្រា​១៣ នៃ​ច្បា​ប់គ​.​ជ​.​ប ចែងថា ប្រធាន​អនុប្រធាន​និង​សមាជិក​គ​.​ជ​.​ត្រូវអនុវត្ត​តួនាទី​របស់ ខ្លួន ដោយ​មិន​លម្អៀង ដោយ​ឈរលើ​គោលការណ៍​គោរព​ច្បាប់ ដោយ​មិន​ទទួល​ការគាបសង្កត់ ការ​គំរាម កំហែង​ការបំភិតបំភ័យ​ឬ​ការបង្គាប់បញ្ជា​ដោយផ្ទាល់​ឬ​ដោយ​ប្រហារ​ពី​បុគ្គល​ឬ​ស្ថាប័ន​ណាមួយ​ឡើយ​។ ប្រធាន អនុប្រធាន និង​សមាជិក​ត្រូវ​ទទួលបាន​ការធានា​ការពារ​សន្តិសុខ សុវត្ថិភាព​ផ្ទាល់ខ្លួន និង​គ្រួសារ តាម​សំណូមពរ​របស់​សាមីខ្លួន ក្នុងករណី​ចាំបាច់ ៕

Untitled

តារា​កំ​បែ្ល​ង​វ័យក្មេង​ស្រស់​សោភា វ៉ាន់ នី​ឡា ភ្ជាប់ពាក្យ​ព្រឹក​នេះ​

​រាជធានី​ភ្នំពេញ​៖​តារា​កំប្លែង​វ័យក្មេង​សម្រស់​ស្រស់​សោភា គឺ​កញ្ញា វ៉ាន់ នី​ឡា ជា​កូនស្រី​របស់លោក​សុវណ្ណ ឫទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ ប្រធាន​ផលិតកម្ម​វិធី​កម្សាន្ត​របស់​ទូរទស្សន៍ ស៊ី​ធី​អិន និង​ជា​អ្នកគ្រប់គ្រង​ក្រុម​កំប្លែង​ប្រចាំ​ទូរទស្សន៍​ស៊ី​ធី​អិន​បាន​ភ្ជាប់ពាក្យ​នា​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦​នេះ ជាមួយ​លោក​ផន រង្សី កូនប្រុស​របស់លោក ភី សុគន្ធ​ធី ម្ចាស់​ផលិតកម្ម ភី សុគន្ធ​ធី ល្ខោនបាសាក់ និង​តន្ត្រី​៕

bf664166-c0b5-43d4-81b2-f8a7910d3d17317f6190-0a8b-44ed-b8ba-e58b9a66f4de

ឃាត់ខ្លួន​ជនសង្ស័យ​២០​នាក់ ប​ង្រា្ក​ប​គ្រឿងញៀន​៩​ករណី​ថ្ងៃទី​១៨​ឧសភា​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ប​ទ​ល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់ ៩​ករណី ឃាត់​មនុស្ស ២០​នាក់ (​ស្រី​៣​នាក់​) ក្នុងនោះ មុខសញ្ញា​ជួញដូរ ៤​នាក់ និង​មុខសញ្ញា​ប្រើប្រាស់ ១៦​នាក់ និង​រឹបអូស​គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ice) ១៨,៣៨​ក្រាម និង​១​កញ្ចប់​តូច ។​
​ប្រភព​ដដែល​បញ្ជាក់ថា ទីតាំង​បង្ក្រាប ទី​១.​មន្ទី ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ១​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ៤,៧៨​ក្រាម​, ទី​២. ស្វាយរៀង ប​ង្រា្ក​ប ១​ករណី​ឃាត់ខ្លួន ៥​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ១​កញ្ចប់​តូច​, ទី​៣. សៀមរាប ប​ង្រា្ក​ប ៧​ករណី ឃាត់ខ្លួន ១៤​នាក់ (​ស្រី​៣​នាក់​) មេ​តំ​ហ្វេ​តា​មីន (ice) ១៣,៦​ក្រាម ៕

13254591_1602865393361159_4672199255663024257_n