All posts by មេគង្គ ប៉ុស្តិ៍

មន្ត្រីជាន់ខ្ពស់​គរ​បាល​អះអាងថា ស្នាម​មេដៃ​ក្នុង​ញត្តិ​បក្សប្រឆាំង​មាន​ភាពមិនប្រក្រតី​ច្រើន


​រាជធានី​ភ្នំពេញ​៖​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​នគរបាលជាតិ លោក កង សុខន អគ្គស្នងការ​នគរបាល​ជាតិ និង ជា​អនុប្រធាន​គណៈកម្មការ​ស្រាវជ្រាវ និង ធ្វើ កោសល្យ​វិ​ច្ច័​យ​ស្នា​មេដៃ បានបញ្ជាក់​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា បន្ទាប់ពី​ការពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​អស់​ជាច្រើន​ថ្ងៃ នៅក្នុង​ញត្តិ​នោះបាន​រកឃើញថា ក្នុង​ញ្ញា​ត្តិ​មាន​ភាពមិនប្រក្រតី​ច្រើន​ដោយ មាន ស្នាម​មេដៃ​តែមួយ​បាន​ផ្តិត​នៅលើ​ឈ្មោះ​ច្រើន​នាក់ ហើយ​ស្នាម​មេដៃ​ខ្លះទៀត​មិនមាន​អត្តសញ្ញាណ​ច្បាស់លាស់ និង​ស្នាម​មេដៃ​ខ្លះទៀត មិន បានបញ្ជាក់​អាសយដ្ឋាន​ច្បាស់លាស់​នោះឡើយ​។​
​លោក កង សុខន បាន​ថ្លែង​ដូច្នេះ ក្រោយពី​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​នា​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦​នេះ ហើយ​លោក​ក៏​បញ្ជាក់​បន្ថែមថា ដំណើរ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​ធ្វើបាន​ប្រមាណ ៣០​ភាគរយ​ហើយ ហើយ​អាច​វាយតម្លៃថា ស្នាម​មេដៃ​របស់ CNRP មាន​ភាពមិនប្រក្រតី​ច្រើន ៕

fn-2016-06-14-09-52-40-1

អ្នកគាំទ្រ CNRP ប្តូរ​អាវ​ ​​និងត្រៀម​រៀបចំ​ពិធីបួងសួង​នៅ​សៀមរាប​

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​យុទ្ធនាការ ចែក​អាច​ពណ៌​ស ដែល​ស្លាក​សញ្ញា​បញ្ឈប់​ការរំលោភ​អភ័យឯកសិទ្ធិ រដ្ឋសភា​ដល់​សកម្មជន ជាច្រើន​រយ​នាក់​នៅមុខ​ទីស្នាក់ការ កណ្ដាល​គណបក្ស​។ ទន្ទឹម​នោះ​មន្ត្រីជាន់ខ្ពស់ គណបក្សប្រឆាំង​ក៏បាន​ប្រកាសថា នឹង​ជួបជុំ​អ្នកគាំទ្រ​នៅ​ថ្ងៃទី​១៩ ខែមិថុនា​នេះ ដើម្បី​រៀបចំ​ពិធីបួងសួង​មួយ​នៅ​ខេត្តសៀមរាប សំដៅ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ក៏ដូចជា​តុលាការ​ទម្លាក់ចោល​បទ​ចោទ​លើ​សមាជិកសភា CNRP រួមទាំង​មន្ត្រី​សង្គម​ស៊ីវិល​និង គ​.​ជ​.​ប ៕

4fbd1eee2abe97790ca420caee3ea205

ការ​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ស្នាម​មេដៃ អ្នកគាំទ្រ CNRP កំពុងធ្វើ​យ៉ាង​ក្តៅគគុគ​

​រាជធានី​ភ្នំពេញ​៖​អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ ស្នាម​មេដៃ នា​ព្រឹក​នេះ​បាន​ដឹកនាំ​ក្រុមការងារ ប្រជុំ​ត្រួតពិនិត្យ​លើ​លទ្ធផល នៃ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​ស្នាម​មេដៃ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។ កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី គណៈកម្មការ​ស្រាវជ្រាវ​បានធ្វើ​កោសល្យ​វិ​ច្ច័​យ លើ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ នៅលើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចាត់តាំង​ភារកិច្ច ឲ្យ​អនុវត្ត​ទៅតាម​ជំនាញ​នីមួយៗ កាលពី​ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ​២០១៦​។​
​មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ ថ្លែងថា ដំណើរការ​នៃ​ការ​ត្រួ​រ​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​ស្នាម​មេដៃ​អ្នកគាំទ្រ CNRP បាននិងកំពុង​ដំណើរកា​រយ៉ា​ង​ក្តៅគគុគ បើទោះជា​ជួប​បញ្ហា​ប្រឈម​ខ្លះៗ ក៏ដោយចុះ ៕

fn-2016-06-14-09-52-40-0fn-2016-06-14-09-52-41-8

Liverpool ត្រៀម​ដេញថ្លៃ​យក Walcott ពី​ក្រុម​កាំភ្លើង​ធំ

​បាល់ទាត់​៖​តាម​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ក្រុម​ហង្ស​ក្រហម Liverpool កំពុងតែ​រៀបចំ​សំណើ​រដាក់​ដេញថ្លៃ​២៥​លាន​ផោន​សម្រាប់​ខ្សែប្រយុទ្ធ Theo Walcott របស់​ក្រុម​កាំភ្លើង​ធំ Arsenal​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​វ័យ​២៧​ឆ្នាំ​រូបនេះ បច្ចុប្បន្ន​កំពុងតែ​រិះគិត​អំពី​អនាគត​របស់គេ​នៅ​ក្រុម​នេះ បន្ទាប់ពី​ទម្រង់​លេង​របស់គេ​បាន​ធ្លាក់ចុះ​នៅ​រដូវ​កាល​នេះហើយ​ថែមទាំង​ជាប់​ជា​ជម្រើសជាតិ​អង់គ្លេស សម្រាប់​ការប្រកួត Euro 2016 ផងដែរ​។​
​តាម​សេចក្តី​អះអាង​របស់​កីឡាករ Walcott បាន​ឲ្យ​ដឹងថា រូបគេ​ចង់​ក្លាយជា​ជម្រើស​ដំបូង​នៅ​កីឡាដ្ឋាន Emirates រហូត​។ ប៉ុន្តែ​បើ​យោងតាម​គេហទំព័រ The Football បាន​រាយការណ៍​ថា ក្រុម​ហង្ស​ក្រហម Liverpool និង ព្យាយាម​លួង​លាម​កីឡាករ​រូបនេះ​និង​ត្រៀម​ផ្តល់ជូន​ប្រាក់កំរៃ​មួយ​សប្តាហ៍ ១២០,០០០​ផោន សម្រាប់​ខ្សែប្រយុទ្ធ​រូបនេះ​។​
​គួរ​បញ្ជាក់ថា ក្រុម​ញញួរ​ធំ West Ham United នឹង​ក្រុម​ម្ចាស់​ជើងឯក Premier League នៅ​រដូវ​កាល​នេះ គឺ​ក្រុម​កញ្ជ្រោង​ព្រៃ Leicester City ក៏​ចង់បាន​ខ្សែប្រយុទ្ធ​ម​ករូម​ក្រុម​នៅ​រដូវ​កាល​ក្រោយនេះ​ផងដែរ​៕

1643946-34876807-2560-1440

ការសម្លាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​សហរដ្ឋអាមេរិក​មានកា​រ​កើនឡើង​

​អាមេរិក​៖​សកម្មជន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ចំនួន​នៃ​ការសម្លាប់​ស្រី​ស្រឡាញ់​ស្រី មនុស្ស​ភេទ​ទី​បី និង​អ្នក​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា​បាន​កើនឡើង​២០​ភាគរយ​នៅក្នុង​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំមុន​។ ពួក​សកម្មជន​បាន​បញ្ចេញ​ការរកឃើញ​របស់​ពួកគេ​មួយថ្ងៃ​បន្ទាប់ពី​ការបាញ់ប្រហារ​ដ៏​ធំ​មួយ​នៅ​ក្លិប​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​រដ្ឋ Florida ដោយបាន​បណ្តាល​ឲ្យ​មនុស្ស​៤៩​នាក់​ស្លាប់​។​
​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមចម្រុះ​ជាតិ​នៃ​កម្មវិធី​ប្រឆាំង​អំពើហិង្សា (NCAVP) បាន​ឲ្យ​ដឹងថា អំពើហិង្សា​នៅក្នុង​ឆ្នាំ​២០១៥​គឺ​ខ្ពស់បំផុត​គិត​ចាប់តាំងពី​ឆ្នាំ​២០១២​មក​។ ក្រុម​នេះ​បាន​និយាយថា ស្រី​ស្រឡាញ់​ស្រី មនុស្ស​ភេទ​ទី​បី និង​អ្នក​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា (LGBTQ) ព្រមទាំង​មនុស្ស​ដែលមាន​ផ្ទុកមេរោគ​អេដស៍​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​សហរដ្ឋអាមេរិក​ដែល​កើនឡើង ២០​ភាគរយ​គិត​ចាប់ពី​ឆ្នាំ ២០១៤ ។​
​ក្រុម​តស៊ូ​មតិ​នេះ​បាន​បញ្ចេញ​ការរកឃើញ​របស់ខ្លួន​មួយថ្ងៃ​បន្ទាប់ពី​ការបាញ់ប្រហារ​នៅ​ទីក្រុង Orlando រដ្ឋ Florida ដែលជា​ការសម្លាប់​រង្គាល​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​។​
​លោក Beverly Tillery ប្រធាន​គម្រោង​ប្រឆាំង​អំពើ​ហឹ​ង្សា​នៅ​ទីក្រុង​ញូវយ៉ក​ដែល​បាន​សំរបសំរួល​ជាមួយ NCAVP បាន​អំពាវនាវ​ឲ្យ​មានការ​ពិភាក្សា​ជា​សាធារណៈ​លើ​មនុស្ស LGBTQ និង​អំពើហិង្សា​។​
​របាយការណ៍​បាន​ឲ្យ​ដឹងថា​នៅ នៅក្នុង​រដ្ឋ​សហរដ្ឋអាមេរិក​ចំនួន​១១ មាន​អំពើហិង្សា​ប្រឆាំងនឹង​មនុស្ស LGBTQ និង​អ្នក​ដែលមាន​ផ្ទុកមេរោគ​អេដស៍​ចំនួន​១.២៥៣​ករណី​នៅក្នុង​ឆ្នាំ​២០១៥ ដែល​នេះ​ជាការ​ធ្លាក់ចុះ​៨​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៤៕

1021

បាក់​មែកឈើ​សង្កត់​លើ​តូប​យាម​របស់​មេព្រៃ មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​

ក្រចេះ​៖​បុរស​ពីរ​នាក់ កំពុង​ដេក​សម្រាក់​ក្នុង​តូប​យាម​មួយ​របស់​មេព្រៃ​ស្រុក​ឆ្លូង ត្រូវ​មែកឈើ​ទាល​ធំ បាក់​សង្កត់​ត្រូវចំ​ពីលើ បណ្ដាលអោយ​រងរបួស​ធ្ងន់​ស្រាល​ពីរ​នាក់។​
​សមត្ថកិច្ច បានអោយដឹងថា ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​០០​និង​៤០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ជ្រោយ​ថ្ម​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ​។​
​សមត្ថកិច្ច បាន​បន្ត​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១ ឈ្មោះ ច័ន្ទ មូ​យូ​ជិះ ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ព្រះ ឃុំ​កំពង់រ​ទះ ស្រុក​សង្កែ ខេត្តបាត់ដំបង់ និង​បច្ចុប្បន្ន មាន​តួនាទី ជា​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ប្រចាំការ​នៅ​ស្រុក​ឆ្លូង រងរបួស​ធ្ងន់ ផ្នែក​ក្បាល​។​
​ចំណែកឯ​ជនរងគ្រោះ​ម្នាក់ទៀត ឈ្មោះ លី ម៉េង ភេទ​ប្រុស អាយុ ៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្តក្រចេះ ជាម​ន្ត្រី​យោធា​បម្រើ​ការងារ​នៅ​ខេមរភូមិន្ទ​វរ​:៣ ប្រចាំការ​នៅ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆ្លូង រងរបួស​ស្រាល។​
​សមត្ថកិច្ច បាន​បញ្ជាក់ថា ហេតុការណ៍​នេះ មិនមែនជា​ករណី​ខ្យល់ក​ន្ទ្រា​ក់​នោះទេ គឺ​មែក​ឈើទាល​ធំ វា​បាក់​ធ្លាក់​មក​សង្កត់​លើ​តូប​យាម​របស់​មេព្រៃ​ដោយ​ឯងៗ និង​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​ពីរ​នាក់​។ បច្ចុប្បន្ន ជនរងគ្រោះ​ទាំងពីរ កំពុង​សម្រាក់​ព្យាបា​យ​របួស​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ឆ្លូង​៕ ដោយ ប្រុ​ញ វិធិ​ន​

Untitled-13

វ៉ាន់ នី​ឡា បារម្ភ​អំពី​សុវត្ថិភាព គ្រា​ដែល​ជន​អ​នា​មឹក​គំរាម​

​សិល្បៈ​៖​តារាចម្រៀង​ក្នុង​ផលិតកម្ម​ភ្លេង​រីខ​ត កញ្ញា វ៉ាន់ នី​ឡា បានបញ្ជាក់​ឲ្យ​ដឹងថា កញ្ញា​កំពុង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​យ៉ាងខ្លាំង ខណៈដែល​មាន​ជនអនាមិក​បង្ហោះ​រូបអាក្រាត​នាង​ហើយ​នៅតែ​បន្ត​គំរាម​មកលើ​រូបនាង ជាច្រើន​ដង​។​
​កាលពី​ថ្ងៃទី​១៣ មិថុនា ម្សិលមិញ កញ្ញា វ៉ាន់ នី​ឡា បាន​សរសេរ​បង្ហោះ​ក្នុង Facebook ថា​”​នៅ​រសៀល​ថ្ងៃ ទី​១៣ មិថុនា​២០១៦ វេលា​ម៉ោង​៤:២៥​នាទី នាង​ខ្ញុំ វ៉ាន់​នី​ឡា ជា​តារាចំរៀង​នៅ​ផលិតកម្ម​ភ្លេង​រីខ​ត ជា​ស្ត្រី​រងគ្រោះ​ដែល​ត្រូវបាន​ជនសង្ស័យ​បង្ហោះ​រូបអាក្រាត​នាង​ខ្ញុំ យ៉ាង​អយុត្តិធម៌​នាពេល​ថ្មីៗ​នេះ​។​
​នាង​ខ្ញុំ​បាន​ជួបពិភាក្សា ជាមួយ​តំណាង “​សមាគមន៍​អ្នក​សិ​ល្បះ​ស្ម​គ្រ័​ចិត្ត​ជួយ​សង្គម ” ដែល​សមាគមន៍​កំពុង​រៀបចំ​ផ្តល់​មេធាវី​ដល់​រូបនាង​ខ្ញុំ​ដើម្បី​ឈានទៅ វែកមុខ​ជនដៃដល់ ហើយ​រូបនាង​ខ្ញុំ​កំពុងតែ​បារ​ម្មណ៍​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ពីព្រោះ​ជនសង្ស័យ​បាន​គំរាម​មកលើ​រូបនាង​ខ្ញុំ​ជាច្រើន​ដង​។ អាស្រ័យហេតុនេះ សូម​បងប្អូន​តាម​បណ្តាញ​សង្គម​Facebook ទាំងអស់​មេត្តាជួយ like នឹង share ផង​។​
​នាង​ខ្ញុំ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ពិតជា​អាច​ស្វែងរក​យុត្តិធម៌​ជូន​នាង​ខ្ញុំ​បាន​យ៉ាង​ឆាប់រហ័ស​បំផុត នាង​ខ្ញុំ​សូម​ថ្លែង អគុណ​យ៉ាងខ្លាំង​ដល់​បងប្អូន​ដែល​តែងតែ​ជួយ​លើកទឹកចិត្ត “​។​
​គួរបញ្ជាក់​ផង ដែរ​ថា ការ​បែកធ្លាយ​រូបអាក្រាត ជា​បន្តបន្ទាប់​បែបនេះ គឺ​បាន​កើតឡើង​បន្ទាប់ពី​រូបនាង​ផ្ទុះ​ជម្លោះ និង​ចែកផ្លូវ​គ្នា​ជាមួយ​អតីត​សង្សារ ដែល​ត្រូវបាន​បងប្រុស វ៉ាន់ នី​ឡា ប្រាប់​ឲ្យ​ដឹងថា​ជា​មន្ត្រីប៉ូលិស​ម្នាក់​៕

Capture-10-768x3894-5

ឃាត់ខ្លួន​ឃាតករ​ដែល​កាប់សម្លាប់​យុវជន​ម្នាក់​បន្ទាប់ពី​រត់គេចខ្លួន​ទៅ​ថៃ​

​ខេត្តបន្ទាយមានជ័យ​៖​ឃាតករ​ដែល​កាប់សម្លាប់​យុវជន​ម្នាក់​ហើយ​គេចខ្លួន​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ត្រូវបាន​សម​ត្ត​កិច្ច​កម្ពុជា​សហការ​ថៃ​ចាប់បញ្ជូន​មកវិញ​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​
​ជនសង្ស័យ​ជា​ឃាតករ​មានឈ្មោះ ប៊ិ​វ ឡុង ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ដែល​រស់នៅ​ក្រុង​សិរីសោភ័ណ​។​លោក​វរសេនីយ៍ឯក សិទ្ធ ឡោះ ស្នងការរង​នគ​បាល​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រោម​ស្ពាន​ទឹកថ្លា​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​មាន​ករណី​ឃាត់​កម្ម​ដោយ​ជនរងគ្រោះ​ត្រូវបាន​ឃាតករ​កាប់សំលាប់​យ៉ាង​សាហាវឃោរឃៅ​បំផុត​ហើយ​អូស​ទៅ​ចោល​ក្រោម​ស្ពាន​ទឹកថ្លា​គឺ​ជនរងគ្រោះ​មិនបាន​ស្គាល់​អត្តសញ្ញាណ​ដែល​អាយុ​ប្រហែល​១៧​ឆ្នាំ​។​
​លោក​បាន​បន្តថា ក្រោយ​មាន​ករណី​ឃាត់​ករ​កម្លាំង​នគរបាល​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឃាតករ​បាន​រត់គេចខ្លួន​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​។ លោក​បញ្ជាក់ថា កម្លាំង​នគរបាល​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​មាន​សម​ត្ត​កិច្ច​ថៃ​ចាប់ខ្លួន​ឃាតករ​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ខេត្ត​សាមុត​ប្រកាន​ទីក្រុង​បាងកក​ប្រទេស​ថៃ​។​
លោក​វរសេនីយ៍ឯក សិទ្ធ ឡោះ បាន​បន្តថា​៖​ចំពោះ​ឃាតករ​ដែល​សម្លាប់​យុវជន​ហើយ​គេចខ្លួន​គឺ​ឈាម​ស្រែក​ស្បែក​ហៅ​ត្រូវបាន​ឃាត់ខ្លួន និង​បញ្ជូនមក​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​វិញ​ដើម្បី​ចាត់ការ​តាមច្បាប់​៕

c4720eda-522d-4aca-a571-e1e3d528bdb269f2366b-226d-4271-a984-b7e4abdf0d95

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែលរក្សាទុក​គ្រឿងញៀនខុសច្បាប់

​ខេត្តកណ្តាល​៖​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​៣​នាក់ ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​គគីរ ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​
​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ចាប់​ឃាត់ខ្លួន​នោះ​០១​ឈ្មោះ​វ​ណ្ណី​ណារ៉ុត​ហៅ​ប៊ី​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​តារា​បដូ​នស​ ឃុំ​គគីរ​ ​ស្រុក​កៀនស្វាយ​(​ឃាត់ខ្លួន​) ។ ២.​ឈ្មោះ​ឡុង​ហៅ​យួន​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​(​វៀតណាម​)​មាន​ទីលំនៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀន​ស្វាត​ខេត្តកណ្តាល​(​គេចខ្លួន​)​។ ៣.​ឈ្មោះ​ដេ​ត​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង​.​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​(​គេចខ្លួន​)​។​
​លោក វ៉េង កុសល នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​រូបលោក​បានដឹង​នាំ​កម្លាំង​ក្រោម​ឧ​វាទ​រួមសហការ​ជាមួយ​កំលាំង​ប្រជា​ការពារ​បាន​ជិះ​ម៉ូតូ​ស្បាត​នៅតាម​មូលដ្ឋាន​ខាងលើ​ក៏​ប្រទះឃើញ​ជនសង្ស័យ​ទាំ​បីនាក់​ខាងលើ​កំពុង​ជិះ​ម៉ូតូ​ដោយមាន​ការសង្ស័យ​រូបលោក​ក៏បាន​ហៅ​ឈប់​សួរនាំ​ខ​ណះ​ពេលនោះ​ជនសង្ស័យ​ក៏បាន​ផ្តួល​ម៉ូតូ​ចោល​រត់​ទាំង​០៣​នាក់​សមត្ថកិច្ច​ក៏​ដេញតាម​ចាប់បាន​០១​នាក់ និង​ឆែកឆេរ​រកឃើញ​វត្ថុតាង​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​សារធាតុ​ញៀន​ចំនួន​០៥​កញ្ចប់​តូច ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប​មូល​ពណ៌​ប្រផេះ និង​សម្ភារៈ​សំរាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

IMG-20160613-WA0012

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​តិចតួច​ប្រមូលផ្តុំ​គ្នា​នៅមុខ​ស្នាក់ការ​បក្ស​

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​នេះ​គេ​សង្កេតឃើញ​សកម្មជន​គណ​កប្ស​សង្គ្រោះ​ជាតិ តិចតួច​ប៉ុណ្ណោះ បាននាំគ្នា​ទៅ​ប្រមូលផ្ដុំ នៅមុខ​ទីស្នាក់ការ​កណ្ដាល​បក្ស សង្កាត់​ចាក់អង្រែ រាជធានី​ភ្នំពេញ​។ ចំណែក​កម្លាំង​សមត្ថកិច្ច ក៏បាន​ដាក់ពង្រាយ​តាម​ដងផ្លូវ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​និង​ការពារ​សន្តិសុខ​ផងដែរ​។​
​ដោយឡែក នៅតាម​ផ្លូវជាតិ​សំខាន់ៗ ដែល​ចូល​រាជធានី​ភ្នំពេញ ក៏មាន​កម្លាំង​សមត្ថកិច្ច​ដាក់​បារាស់ និង​ត្រួតពិនិត្យ​យ៉ាងរឹងមាំ​ផងដែរ​៕

0164c0c62d7faa97dc0713672baf2a88

ស្ទាវ​២​ក្រុម​កាប់​គ្នា បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅក្បែរ​រោងចក្រ QMI

​រាជធានី​ភ្នំពេញ​៖​យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​ក្នុង​ថ្លុកឈាម​ក្នុង​ហេតុការណ៍​ក្រុម​ក្មេង​ទំនើង​២​សង្ស័យ​មានទំនាស់​ជាមួយគ្នា​កាប់​មួយ​ប្រាវ​។ ករណីនេះ​កើតឡើង​នៅ​ម៉ោង​ប្រហែលជា​៨៖៣០​នាទី​យប់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦​នេះ តាម​បណ្ដោយ​ផ្លូវ​ចូលទៅ​រោងចក្រ​QMI ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​តាម​ប្រភពព័ត៌មាន​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ក្មេងស្ទាវ​២​ក្រុម​ខាងលើ មាន​គ្នា​៤​នាក់ មួយក្រុម​ជិះ​ម៉ូតូ FZ ប្រហែលជា​មានទំនាស់​នឹង​គ្នា ប្រដាប់​ដោយ​ដាវ បានធ្វើ​ការកាប់​ប្រហារ​ទៅ លើ​ជន​ជនរ​គ្រោះ​ម្នាក់​ឈ្មោះ ជឿន សាម៉ន នឹង​ដាវ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​យ៉ាង​អាណោចអាធ័ម ក្រោយមក​ជនសង្ស័យ​៤​នាក់​នោះបាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​។​
​ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ បានមក​ជួយ​អន្ដរាគមន៍ និង​ដេញចាប់បាន​ជនសង្ស័យ​៤​នាក់ ដែល​រត់គេច​នោះ​យកទៅ​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​សាកសព​ជនរងគ្រោះ ដែល​មិនទាន់​ស្គាល់​អត្តសញ្ញាណ ត្រូវបាន​សមត្ថកិច្ច​ទាក់ទង ទៅ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើ​បុ​ណ្យា​ម​ប្រពៃណី​៕

fn-2016-06-13-22-22-01-5fn-2016-06-13-22-22-00-0fn-2016-06-13-22-22-01-6

គ្រោះថ្នាក់​ចរាចរណ៍​៦​លើក​ម្សិលមិញ​ស្លាប់​មនុស្ស​៣ របួសធ្ងន់​ស្រាល​១៨​នាក់​

​រាជធានី​ភ្នំពេញ​៖នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៦​លើក (​យប់​៤​លើក​) បណ្តាល​មនុស្ស​ស្លាប់​៣​នាក់ (​ស្រី​៣​នាក់​) រងរបួស​ធ្ងន់​១៥​នាក់ និង​របួសស្រាល​៣​នាក់​។ នេះ​បើតាម​គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៦​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១៣​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៧​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​២​គ្រឿង យាន​ផ្សេងៗ​៣​គ្រឿង និង​យាន​ផ្សេងៗ​១​គ្រឿង​។ ប្រភព​ប​ញ​ញ​ជាក់​ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៣​លើក​, ស្រវឹង​១​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៥​នាក់ (​យប់​៤​នាក់​)​។​
​ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែ​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​៤,១៦៨​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ២,២៩១​គ្រឿង និង​ពិន័យ​សរុប​១,៨៨៧​គ្រឿង៕

fn-2016-06-12-14-03-35-3

បង្ក្រាប​គ្រឿងញៀន​ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​២១​នាក់​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​កម្លាំង​នគរបាល​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​៥​ករណី ឃាត់ខ្លួន​មនុស្ស​២១​នាក់ (​ស្រី​១​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ​៤​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​១៧​នាក់ និង​ដកហូត​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ice) ១៥.៨១​ក្រាម​, ១​កញ្ចប់​ធំ និង​៦​កញ្ចប់​តូច​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ការបង្ក្រាប​ទាំង​៥​ករណី​នោះ​រួមមាន​៖ រាជធានី​ភ្នំពេញ បង្ក្រាប​១​ករណី ឃាត់ខ្លួន​១៤​នាក់ (​ស្រី​១​នាក់​), ខេត្តក្រចេះ បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, ខេត្តបាត់ដំបង​បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់​, ខេត្តបន្ទាយមានជ័យ បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់ និង​ខេត្តកោះកុង បង្ក្រាប​១​ករណី ឃាត់ខ្លួន​៣​នាក់​៕

cadd3a6d-1c56-417d-8f12-4e14ca074d01

​បក្សប្រឆាំង​ប្រកាសថា លោក កឹម សុខា មិន​ចូល​បំភ្លឺ​តុលាការ​នៅ​ថ្ងៃទី​១៤ មិថុនា នេះ​ទេ​

 

អត្ថបទ៖លោក​ សុត្ថារ៉ូ

​ភ្នំពេញ​៖​គណបក្សប្រឆាំង​បានប្រកាសថា លោក កឹម សុខា ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ចូល​បំភ្លឺ​នៅ​តុលាការ​ថ្ងៃស្អែក ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ នេះ តាម​ដីកា​កោះហៅ​នោះទេ​។​

​បក្សប្រឆាំង​បាន​ថ្លែង​អះអាង​បែបនេះ តាមរយៈ លិខិត​របស់ ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ ដោយ​បញ្ជាក់ថា​៖ «​ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ សូមបញ្ជាក់​សារជាថ្មី​ម្តងទៀត ថា លោក កឹម សុខា តំណាងរ​ស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម និង​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធានស្តីទី​មតិ​ភាគតិច​នៃ​រដ្ឋសភា មិនអាច​ចូល​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ តាម​ដីការ​បង្គាប់​ឲ្យ​ចូលខ្លួន របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លេខ ១៥១ ក​១ ព្រ​.​ទ ចុះ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៦ ដោយមាន​អភ័យឯកសិទ្ធិសភា​»​។​

​បើតាម​មាត្រា​ទី​៥៣៨ នៃ​ច្បាប់ព្រហ្មទណ្ឌ​បាន​ចែងថា «​រាល់​បុគ្គល​ណា​ដែល​ត្រូវបាន​កោះហៅ ឱ្យ​ចូលមក​ឆ្លើយ​ជា​សាក្សី​នៅមុខ អយ្យការ ឬ​ចៅក្រម​ស៊ើបសួរ ឬ​មុខ​តុលាការ​ព្រហ្មទណ្ឌ ហើយ​មិន​ព្រម​ចូលខ្លួន តាម​ដីកា​កោះហៅ​នោះ ដោយ​គ្មាន​មូលហេតុ​សមស្រប ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​ពី​១​ខែ ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ទៅ​១​លាន​រៀល​»​។​

គួរបញ្ជាក់ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ថា​ន់ ឡេង កាលពី​ថ្ងៃទី​២៦ ខែឧសភា កន្លងមកនេះ បានចេញ​ដីកា​បង្គាប់​ឲ្យ​លោក កឹម សុខា ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃទី​១៤ ខែមិថុនា ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» តាម​ការកោះហៅ​របស់​តំណាង​អយ្យកា​កន្ល​មក​។

ការចេញ​ដីកាកោះ​នេះ បាន​ធ្វើឡើង​បន្ទាប់​លោក កឹម សុខា បាន​អវត្តមាន​មិន​ចូល​បំភ្លឺ​តាម​ការកោះហៅ របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ក្នុង​សំណុំរឿង​សញ្ចារកម្ម​តាម​បណ្តឹង​របស់​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ​។ ក្រោយពី​ការសម្រេច​មិន​ចូល​ខ្លួ​នេះ តុលាការ​បានធ្វើ​សេចក្តីរាយការណ៍​មួយ ទៅកាន់​រដ្ឋសភា ហើយ​រដ្ឋសភា​ក្រោម​សំឡេង​ភាគច្រើន ដាច់ខាត​បាន​បោះឆ្នោត​គាំទ្រ​ឱ្យ​តុលាការ​អនុវត្តន៍​នីតិវិធី​លើ​នោះ​ជា​បន្តទៀត​៕

 

1abjp

In this April 8, 2015 photo, Cambodia's main opposition Cambodia National Rescue Party Deputy President and National Assembly Deputy President Kem Sokha, center, speaks to the media outside the Phnom Penh Municipality Court in Phnom Penh, Cambodia. The senior leader of Cambodia’s opposition party was stripped of his post as the vice-president of parliament in a skewed and unexpected vote Friday, Oct. 30, 2015 that was attended only by the ruling party. (AP Photo/Heng Sinith)

ក្របួច​ក្រុមក្មេងស្ទាវ​ដើរលេង​យប់​២៣​នាក់ និង​ម៉ូតូ​ធុន​ធំ​២៣​គ្រឿង​

​បាត់ដំបង​៖​នៅ​យប់​ថ្ងៃ​១២​ខែមិថុនា​ឆ្នាំ​២០១៦ ដោយបាន​ការអនុញ្ញាតិ​ពី​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ណែនាំ​ឲ្យ​កម្លាំង​ជំនាញ ដែលមាន​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​នគរបាល​យុត្តិធម៌ ដឹកនាំ​កម្លាំង​បង្ការ​បង្ក្រាប​ចេញ​ឃាត់​ក្រុម​ក្មេង ដែល​ជិះ​ម៉ូតូ​ធុន​ធំ មាន​លក្ខណៈ​ទ្រង់ទ្រាយ ( ជា​ក្រុម ) នៅក្នុង​ភូមិសាស្ត្រ​ក្រុង​បាត់ដំបង ។​
ក្នុង​ប្រតិបត្តិការ​នេះ​មាន​មនុស្ស​ចំនួន ២៣ នាក់ និង​ម៉ូតូ​ធុន​ធំ​ចំនួន ២៣ គ្រឿង ត្រូវបាន​នាំយកមក​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ធ្វើការ​សាកសួរ និង​ស្រាវ ជ្រាវ ។ សូម​ជំរាបជូន​ថា កន្លងទៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​បាត់ដំបង និង​តាម​បណ្តា​ស្រុក​មួយចំនួន មាន​ក្រុម​ក្មេង​ជិះ​ម៉ូតូ​ធុន​ធំៗ បង្ក​ភាពអនាធិបតេយ្យ ដោយ​ការ​ជិះ​ក្នុង​ល្បឿន​លឿនៗ បង្ក​ជា​សម្លេង​ម៉ូតូ និង​ស៊ី​ប្លេ​ខ្លាំងៗ ជិះ​ជា​ក្រុម​ពេញ​ផ្លូវ បង្ហោះ ឬ​ប្រណាំងប្រជែង​គ្នា ស្រែក​ហូ​រក​ញ្ចៀ​វ​ឡូឡា ទាំងយប់​អា​ធ្រា​តុ មាន​ករណីខ្លះ​ឈានដល់​បង្ក​ហិង្សា វាយតប់ ដេញ​កាប់​ចាក់​គ្នា​ទៀតផង ។​
-​លោក​វរសេនីយ៍ទោ ម៉េង លៀង នាយក​រិ​យា​ល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​បាន​លើកឡើងថា សកម្ម ភាព​ទាំងអស់​ខាងលើ​បានធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​របៀបរាបរយ​សាធារណៈ​រំខាន​ទាំង​ការធ្វើដំណើរ​របស់​អ្នកដទៃ​និង​ប៉ះពាល់ ដល់​អារម្មណ៍​ប្រជាពលរដ្ឋ​ធ្វើដំណើរ​នៅតាម​ដងផ្លូវ និង​សម្រាក ស​ម្រា​ន​ពេលយប់​អា​ធ្រា​តុ ។ ផ្តើ​ចេញពី​ករណី​ខា​លើ​ទើប ឧ​ត្ត​ម​សេនីយ៍​ស្នងការ មាន​វិធាន​ការប្រមូល ( ក្រុម​ជិះ​ម៉ូតូ​ធំៗ​បង្ក​ភាពអនាធិបតេយ្យ ) ទាំងនេះ​មក​ធ្វើការ​សាកសួរ និង​អប់រំ ណែនាំ ។ ជាទូទៅ​ក្នុងចំណោម​មនុស្ស និង​ម៉ូតូ​ដែល​ត្រូវបាន​ឃាត់​នាពេលនេះ​សង្កេតឃើញ​មាន​បទល្មើស​ចំនួន ០៣ គឺ​៖១-​អ្នកជិះ​ម៉ូតូ​មិនមាន​ពាក់មួក​សុវត្ថិភាព​ចំនួន​០៩​នាក់ ២-​ម៉ូតូ​មិនមាន​បំពាក់​ស្លាក​លេខ​ចំនួន ១៥ គ្រឿង ៣-​ម៉ូតូ​ទាំង ២៣ គ្រឿង​នេះ ពិនិត្យឃើញ មាន​លក្ខណៈ​កែច្នៃ​ខុស​ប​ច្ចេ​ទេស​ដើម ០៨ គ្រឿង​( កែច្នៃ​តួ​ម៉ូតូ ស៊ី​មាំ​ង​ម៉ូតូ និង​ស៊ី​ប្លេ​ម៉ូតូ ) ហើយ​កញ្ចក់​មើល​ក្រោយ​មិនមាន​លក្ខណៈ​ត្រឹមត្រូវ​គ្រប់​ម៉ូតូ ។​
-​ឧ​ត្ត​ម​សេនីយ៍ ជេ​ត វណ្ណ​នី ស្នងការរង​បាន​អំពាវនាវ​ដល់​អាណា​ព្យា​ល មាតា បិតា យកចិត្តទុកដាក់​អប់រំ​កូន ការប្រើប្រាស់ មធ្យោបាយ​ណាមួយ​គឺ ជា​សិទ្ឋិ​របស់​អ្នកប្រើប្រាស់ ប៉ុន្តែ​ការប្រើប្រាស់​ដែលមាន​លក្ខណៈ​កែច្នៃ​ខុស​បច្ចេកទេស និង​ខុសច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក នោះ​សមត្ថកិច្ច​ត្រូវតែ​អនុវត្ត​នូវ​ភារកិច្ច​របស់ខ្លួន ដើម្បី​ធ្វើ​ឲ្យ​សង្គម​មាន​របៀបរៀបរយ ។ លោក​បន្តថា ចាប់ពីពេលនេះ​ទៅ (​ទីតាំង​កែច្នៃ​ម៉ូតូ​ធ្វើ​ឲ្យ​ខុសពី​លក្ខណៈ​ប​ច្ចេ​ទេស​) មន្ត្រី​ជំនាញ​នឹង​ចុះទៅ​ធ្វើ​កិច្ចសន្យា​ឲ្យ​ម្ចាស់​បញ្ឈប់​សកម្មភាព ប្រសិនបើ​នៅ តែ​បន្ត​ម្ចាស់​ទីតាំង​ទាំងនោះ​នឹង​ប្រឈម​ចំពោះមុខ​ច្បាប់ ជាគោលការណ៍​ក្រុម​ក្មេង​ជិះ​ម៉ូតូ​ធំ ទាំងនេះ នឹង ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ ហើយ​តម្រូវ​ឲ្យ​យក​ម៉ូតូ​ទៅ​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ ៕ ប៉ែន សុផល​

21345