All posts by មេគង្គ ប៉ុស្តិ៍

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​បើកភ្លើង​ខៀវ​ឲ្យ​ចរាចរ​ឈើ​ប្រណីត​ខុសច្បាប់​ទៅ​វៀតណាម​

​ខេត្តរតនគិរី​៖​ជំនួញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​គ្រញូង​ខុសច្បាប់​ត្រូវ​បា​សន​គេ​មើលឃើញថា​បាននិងកំពុង​ចរាចរណ៍​យ៉ាង​គគ្រឹក​គរ​គ្រេង​តាមរយៈ​រថយន្ត​ស៊េរី​ទំនើបៗ​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម គ្រា​ដែលមាន​ការសង្ស័យថា មានការ​បើកភ្លើង​ខៀវ​ពី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។​
ប្រភពព័ត៌មាន​ពី​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​វើ​ន​សៃ​បាន​ឲ្យ​ដឹងថា​មាន​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់​តាមរយៈ​រថយន្ត​ស៊េរី​ទំនើបៗ​ដូចជា​ប្រភេទ​រថយន្ត​ធុន​ត្រា​ហាយ ឡែ​ន​ឌឺ តូ​យូ​តា​មួយ​បាំង​កន្លះ បា​ឡែ​ន​ដឹកជញ្ជូន​ចេញពី​ស្រុក​វើ​ន​សៃ ស្រុក​តា​វែង​កាត់​តាមផ្លូវ​អូ​ជុំ ចូលមកក្នុង​ខេត្តរតនគិរី​។ ប្រភព​បន្តថា ឈើ​បទល្មើស​ខាងលើ​ដឹកជញ្ជូន​ចេញពី​ខេត្តរតនគិរី​តាមផ្លូវ​ជាតិ​លេខ​៧៨​ឆ្ពោះទៅ​ស្រុក​អូ​រយ៉ា​ដាវ​ចុះ​តាម​ច្រក​ល្បៀ​ង​ភូមិ​ភិ​តាម​ប៉ុស្តិ៍ទាហាន​កា​ពា​ព្រំដែន​គោក​កងអនុសេនាតូច​ទី​០១​ប៉ុស្តិ៍​ភូមិ​ភិ និង​វរៈ​សេនា​តូច​៦២៣​ប៉ុស្តិ៍នគរបាល​កា​ពា​ព្រំដែន​គោក​លេខ​៥០៩​ប្រចាំ​ភូមិ​ភិ​។​
​ដោយឡែក​បើតាម​សម្តី​នាយទាហាន​កងអនុសេនាតូច​ទី​០១ ប៉ុស្តិ៍​ភូមិ​ភិ លោក​សួន គិ​ម បាន​និយាយ​ឲ្យ​ដឹងថា រូបគេ​ឈរជើង​នៅ​ប៉ុស្តិ៍​ខាងលើ​មិនបាន​លុយ​ពីបទ​ល្មើស​ឈើ​ប្រណីត​ខុសច្បាប់​ខាងលើ​នោះទេ គឺ​គេ​ចាំ​យកលុយ​បទល្មើស ខាងលើ​ឲ្យ​មេ​ពួកគេ​ទេ​។​
​គួរ​បញ្ជាក់ថា នៅ​ទី​តាំ​កងវរៈសេនាតូច​ទី​០១ ប៉ុស្តិ៍​ភូមិ​ភិ ខាងលើ​មាន​កងកម្លាំងប្រដាប់អាវុធ​(PM)​ចង​អង្រឹង​ជាច្រើន​អ្នក ចាំ​យកលុយ​ពី​អ្នកដឹកឈើ​បទល្មើស​ខុសច្បាប់​នៅ​ទីនោះ​យ៉ាង​គគ្រឹក​គ្រេង​ផងដែរ​។​
នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​លោក កែប កត់ ភ្នាក់ងា​ព័ត៌មាន​មេគង្គ​ប៉ុស្តិ៍​ខ​ល​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ករណី​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ខាងលើ លោក​បាន​លើក​ទទួល​ទូរស័ព្ទ​គ្រាន់តែ​ដឹងថា ភ្នាក់ងារ​ព័ត៌មាន​លោក​ក៏​បិទ​ទូរស័ព្ទ​វិញ​តែម្តង​។​
ចំណែក​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​បរ​កែវ លោក លេង យុក បាន​ឲ្យ​ដឹងថា លោក​បាន​នឹង​កំពុងមាន​វិធានការ​ទប់ស្កាត់​បទល្មើស​រថយន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់​ខាងលើ​៕​ដោយ​៖ សារ៉េត​

2134index

អាហារ​ការពារ​ខ្លួន​ទប់ទល់​ពន្លឺ​ពី​កុំព្យូទ័រ​

​សុខភាព​៖​ពន្លឺ​កាំរស្មី​ដែល​ភាយ​ចេញពី​កុំព្យូទ័រ អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក ដែល​អង្គុយ​នៅមុខ​កញ្ចក់​ក្នុង​រយៈពេល​យូរ​រាប់​ម៉ោង នឹងមាន​អារម្មណ៍​ថា ឈឺភ្នែក ឈឺ​ចុក​រួយ​ដៃជើង ដើម​ក​។
១.​ឈឺ​សាច់ដុំ​
​នៅពេល​ឈឺ​សាច់ដុំ អ្នក​ត្រូវ​បង្កើន​ភាពរឹងមាំ​ដល់ ឆ្អឹង ដោយ​ពិសា​ទឹកដោះគោ ត្រី​តូចៗ បន្លែ​ផ្ទី និង​ថ្លើម​សត្វ ដើម្បីឱ្យ​សព៌ាង្គកាយ បានទទួល​កាល់ស្យូម បន្ថែម​។ ថែម​ពីលើ​នេះ ក៏ត្រូវ​ទទួលទាន​បាយ​អង្ករសំរូប គ្រាប់​ផ្កាឈូករ័ត្ន សណ្តែក និង​គ្រាប់​ធញ្ញជាតិ ផ្សេងៗ​ទៀត​។​
២.​ស្រវាំងភ្នែក​
​អ្នក​ដែល​អង្គុយ​ធ្វើការ​ជាមួយ​កុំព្យូទ័រ ច្រើន​-​ជាង​៣​ម៉ោង ក្នុង​១​ថ្ងៃ អាចធ្វើឱ្យ​ភ្នែក​ឆាប់​មី​ញ៉ូ​ប​។ ដូច្នេះ​អ្នក​គួរ​ទទួលទាន​ការ៉ុត ស្ពៃ ល្ពៅ ជាប្រចាំ ព្រោះ​បន្លែ​ទាំងនេះ មាន សារធាតុ​បេ​តា​ខា​រ៉ូ​ទីន​ច្រើន ជួយ​បំប៉ន និង​ទ្រទ្រង់ ភ្នែក បាន​យ៉ាង​ល្អប្រសើរ​។​
៣.​កើត​ស្នាម​ជ្រួញ​នៅ​ចុង​ភ្នែក​
​ពន្លឺ​ដែល​ចាំង​ចេញពី​កុំព្យូទ័រ អាច​ជ្រៀតចូល ទៅ​បំផ្លាញ​ភាពយឺត​របស់​ស្បែក ធ្វើឱ្យ​រន្ធ​រោម នៅលើ​ស្បែក កាន់តែ​រីក​ធំៗ​ទៅ មាន​ស្នាម​ផ្នត់ នៅ​ចុង ភ្នែក ថែមទាំង​ជំរុញ​ឱ្យ​កើតជា​រោគ​មុន ទៀតផង​។ ដើម្បី​ការពារ​ស្បែ​កមុខ កុំឱ្យ​ឆាប់​ជ្រីវជ្រួញ អ្នក​គួរតែ​ទទួលទាន​ការ៉ុត ក្រូចពោធិ៍សាត់ ល្ពៅ និង​បន្លែ ផ្លែឈើ​ស្រស់ៗ ឱ្យបាន​ច្រើន និង ញឹកញាប់ ព្រោះ​បន្លែ និង​ផ្លែឈើ​ទាំងនេះ ក្រៅពី មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ការពារ​មិនឱ្យ កើត​ស្នាម​ជ្រីវជ្រួញ វា​ថែមទាំង​ជួយ​បំប៉ន​ស្បែ​កមុខ ឱ្យ​ស្រស់ស្អាត​ថែម​មួយកម្រិត​ទៀតផង​៕

jhjhk

ឈី​លី ឡើង​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​ឈ្នះ​ប៉ា​ណា​ម៉ា ៤-២

​បាល់ទាត់​៖​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ Copa America 2016 កាលពី​ព្រឹក​មិញ​នេះ ក្រុម​ជម្រើសជាតិ​ឈី​លី បានធ្វើ​ដំណើរ​ឡើងទៅ​កាន់​វគ្គ​៨​ក្រុម​បន្តទៀត បន្ទាប់ពី​យកឈ្នះ​លើ​ប៉ា​ណា​ម៉ា ៤-២ ក្នុងការ​ប្រកួត​សន្សំ​ពិន្ទុ​ពូ​ល D ។​
​ការប្រកួត​នៅក្នុង​តង់​ទីមួយ លេង​មិនបាន​ប៉ុន្មាន​នាទី​ផង ក្រុម​ជម្រើសជាតិ​ប៉ា​ណា​ម៉ា ក៏បាន​ស៊ុត​ទម្លុះ​សំណាញ់​ទី​នាំមុខ​ដោយ​កីឡាករ Miguel Camargo នៅ​នាទី​៥ ប៉ុន្តែ​ក្រុម​ជម្រើសជាតិ​ឈី​លី ក៏​វាយ​សម្រុក​តាម​បាន​ពីរ​គ្រាប់​វិញ​នៅ​នាទី ១៥,៤៣ ដោយ​កីឡាករ Eduardo Vargas នឹង Alexis Sanchez ចប់​ការប្រកួត​ក្នុង​ទីមួយ ឈី​លី នាំមុខ ប៉ា​ណា​ម៉ា ២-១​។​
​លុះ​ចូលមក​ដល់​តង់​ទី​ពីរ ឈី​លី បាន​បន្ថែម​ពីរ​គ្រាប់​ទៀត ដោយ​កីឡាករ Alexis Sanchez នៅ​នទី​៥០ និង​នាទី​៨៩ រីឯ​ប៉ា​ណា​ម៉ា ក៏​ស៊ុត​បញ្ចូល​ទី​បាន​មួយទៀត​ផងដែរ​នៅ​នាទី​៧៥ ដោយ​កីឡាករ Abdiel Arroyo ចប់​ការប្រកួត ឈី​លី យកឈ្នះ ប៉ា​ណា​ម៉ា ៤-២
​គួរ​បញ្ជាក់ដែរថា នៅក្នុង​ពូ​ល D ឈី​លី​បាន​ចាប់ដៃគ្នា​ជាមួយ​អា​ហ្ស​ង់​ទីន ឆ្លងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ជា​បន្ត នៃ​ការប្រកួត​បាល់​ទា់ Copa America 2016 ៕

573660

នាវាមុជទឹកអាមេរិក​បង្ហាញខ្លួនលើកដំបូង​នៅ​កូរ៉េខាងត្បូង​

​សេ​អ៊ូ​ល​៖​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​សហរដ្ឋអាមេរិក​មួ​យ​គ្រឿង​ឈ្មោះ USS Mississippi បាន​មកដល់​ប្រទេស​កូរ៉េខាងត្បូង​ជា​លើកដំបូង​ជាមួយនឹង​សហ​នាវិក​១៤១​នាក់​។ នេះ​បើ​យោងតាម​សារព័ត៌មាន​យ៉ុ​ន​ហាប់​របស់​កូរ៉េខាងត្បូង​។​
នាវាមុជទឹក​មួយគ្រឿង​នេះ​បាន​ចូល​ចត​នៅ​កំពង់ផែ Busan នៃ​ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​ចូលរួម​នៅក្នុង​សកម្មភាព​មួយចំនួន​ក្នុង​គោលដៅ​សន្ដិសុខ​ក្នុង​តំបន់ ហើយ​និង​ចូលរួម​ក្នុង​សមយុទ្ធ ជាមួយ​យោធា​កូរ៉េខាងត្បូង​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​យោធា Group Seven​។​
​គួរ​បញ្ជាក់ថា នាវាមុជទឹក​នេះ មាន​ទម្ងន់​ប្រហែល ៧០០០​តោន និង​ផ្តល់​ការគាំទ្រ​ក្នុងអំឡុងពេល​ប្រតិបត្តិ​ការប្រឆាំង​នៅលើ​ផ្ទៃដី និង​ប្រឆាំង​នាវាមុជទឹក​៕

Nuclear-powered-USS-Mississippi-arrives-in-South-Korea

អភិបាលក្រុង​តូ​ក្យូ​សុំលាលែង​ពី​តំណែង​ក្រោយ​ផ្ទុះ​រឿងអាស្រូវ​

​ជប៉ុន​៖​យោងតាម​សារព័ត៌មាន Channel News Asia បាន​ផ្សាយ​ថា អភិបាល​ទីក្រុង​តូ​ក្យូ​លោក Yoichi Masuzoe បានដាក់​លិខិត​សុំលាលែង​ពី​តំណែង​បន្ទាប់ពី​មានការ​រិះគន់ថា លោក​ចំណាយ​ប្រាក់​ខ្ជះខ្ជាយ​ទៅលើ​រឿង​ផ្ទាល់ខ្លួន​។​
​សារព័ត៌មាន​ដដែល​បន្តថា លោក Yoichi Masuzoe បានដាក់​ពាក្យ​ស្នើ​នេះ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៥ ខែមិថុនា ឆ្នាំ​២០១៦​នេះ ក្រោម​ផ្ទុះ​រឿងអាស្រូវ​ខាងលើនេះ ព្រមទាំង​ការបោះឆ្នោត​ដក​ទំនុកចិត្ត​ក្នុង​សភា​ថ្នាក់​តំបន់​ថែមទៀត​។ ទន្ទឹម​នោះ​អភិបាលក្រុង​វ័យ ៦៧​ឆ្នាំ​រូបនេះ​នេះ​ក៏បាន​ជំរុញ​ឲ្យ​មន្ត្រីក្រោមឱវាទ​មួយចំនួនទៀត ដាក់ពាក្យ​លាលែង​ដូច​រូប លោក​ផងដែរ​។​
គួរ​បញ្ជាក់ថា ការផ្ទុះ​ពាក្យរិះគន់​លោក បាន​កក្រើក​ឡើង​តាំងពី​ខែមេសា មកម្ល៉េះ ដោយ​ក្នុង​រួមមាន ការ​ចោទ​លោក​ថា បាន​ប្រើប្រាស់​រថយន្ត​រដ្ឋ ជិះ​ទៅលេង​កម្សាន្ត​បែប​ផ្ទាល់ខ្លួន នៅ​ថ្ងៃ​ចុង​សប្តាហ៍​នា​ជាយ​ទីក្រុង​តូ​ក្យូ​៕

February 9, 2014, Tokyo, Japan - Yoichi Masuzoe, accompanied by his wife Masami, arrives at his election headquarters in Tokyo following a landslide victory in Sunday's gubernatorial election on February 9, 2014. Despite a low voting rate due to a record snowfall on the day before, Masuzoe, the 65-year-old former minister of Health, Labor and Welfare backed by the ruling coalition, won the overwhelming votes over the other candidates to succeed Naoki Inose, who resigned in December over a money scandal. (Photo by AFLO)

Man Utd ចាប់អារម្មណ៍ Varane របស់​ក្រុម Real Madrid

​បាល់ទាត់​៖​យោងតាម​សេ​ចក​ក្តី​រាយការណ៍​ពី​ក្រុម​បិសាច​ក្រហម Manchester United បាន​ឲ្យ​ដឹងថា ក្រុម​កំពុង​តែមាន​ចំណាប់អារម្មណ៍​ក្នុងការ​ដេញថ្លៃ​ទិញយក​ខ្សែការពារ​ពី​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Real Madrid គឺ​កីឡាករ Raphael Varane​។​
​ខ្សែការពារ​សញ្ជាតិ​បារាំង​វ័យ​២៣​ឆ្នាំ​រូបនេះ បានបង្ហាញ​ខ្លួន​ឲ្យ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​បាន​ចំនួន​៣៣​លើ​កាលពី​រដូវ​កាល​មុន ហើយ​បច្ចុប្បន្ននេះ​កីឡាករ Varane កំពុងតែ​ពិចារណា​នៅ​អនាគត​របស់គេ​ជាមួយ​លោក Zinedine Zidane ដែលជា​អ្នកគ្រប់គ្រង​ក្រុម Real Madrid បន្ទាប់ពី​រូបគេ មាន​បញ្ហា​ជាមួយ​ខ្សែការពារ​កណ្តាល Sergio Ramos នឹង កីឡាករ Pepe​។​
​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ Marca បាន​ឲ្យ​ដឹងថា លោក Zidane បាន​សន្យាថា​នឹងដាក់​កីឡាករ Varane លេង​គ្រប់​ប្រកួត​នៅ​កីឡាដ្ឋាន Bernabeu នៅ​រដូវ​កាល​ក្រោយនេះ ប៉ុន្តែ​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ កំពុងតែ​ពិចារណា​ថា គួរ​ចាកចេញ​ឫ​ក៏​បន្ត​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ទៀត​។​
​យ៉ាងណាមិញ លោក Jose Mourinho ដែលជា​អ្នកគ្រប់គ្រង​ក្រុម Man Utd នៅ​រដូវ​កាល​ក្រោយនេះ​កំពុង​តែមាន​បំ​ណាប់​អារម្មណ៍​ក្នុងការ​នាំយក​ខ្សែការពារ​រូបនេះ​មកកាន់​កីឡាដ្ឋាន Old Trafford៕

fm-2014-player-profile-of-raphael-varane

ប្រទះឃើញ​សាកសព​ស្ត្រី​ហើម​ស្អុយ​ក្នុង​ព្រៃត្រែង​នៅ​​ព្រែក​តាសេក​

​រាជធានី​ភ្នំពេញ​៖​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់ពី​ត្រូវ​ពលរដ្ឋ​ប្រទះឃើញ​សាកសព​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​មាន​សភាព​ហើម​ស្អុយរលួយ​ម្នាក់​ក្នុង​ព្រៃត្រែង​មួយកន្លែង​។ ហេតុការណ៍​នេះ​កើតឡើង​ត​កាលពី​វេលា​ម៉ោង​០៧​យប់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ​លី​យ៉ុង​ផាត់ ត្រង់ចំណុច​គល់ស្ពាន​ព្រែក​ព្នៅ​ខាងកើត ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា​។​
​ប្រភព​ឱ្យដឹងថា សាកសព​ស្ត្រី​រងគ្រោះ មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ស្លាប់​ក្នុងស្ថានភាព​ដេក​ផ្កាប់មុខ​ប្រហែល​រយៈពេល​៤-៥​ថ្ងៃ​ទៅហើយ និង​ធុំ​ក្លិនស្អុយ​អា​សោចិ៍​យ៉ាងខ្លាំង ។ នៅក្បែរ​សាកសព គេ​ឃើញ​មាន​កាបូប​មួយ និង​ដំបង​ឈើ​មួយ ដោយ​ត្រូវ​សមត្ថកិច្ច​ដាក់​ការសង្ស័យថា អាចជា​ករណី​វាយ​ប្លន់​សម្លាប់​៕

694a91d4-537a-45c3-bfa1-35a7f7ec6c62da0b3af7-10d9-4bcd-956a-5570c17b60b6

បង្ក្រាប​សិប្បកម្ម​ប្រហិត​ត្រី​ដែល​រក្សាទុក​សាច់​ត្រី​ខូចគុណភាព​

​រាជធានី​ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​បាន​ចុះបង្ក្រាប រោង​សិប្បកម្ម​ផលិត​ប្រហិត​មួយកន្លែង គ្រា​ដែល​សិប្ប​កម្មនេះ បាន​រក្សាទុក​សាច់​ត្រី​ខុស​លក្ខណៈ​បច្ចេកទេស និង​គ្មាន​អនាម័យ​ត្រឹមត្រូវ ។ ការបង្ក្រាប​នោះ​ធ្វើឡើង​កាលពី​ថ្ងៃទី​១៤ មិថុនា ២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះ​គ្មាន​លេខ លើផ្លូវ​លំ​ជិត​២០០៤ ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​កម្លាំង​សមត្ថកិច្ច​បាន​អះអាងថា បាន​ដកហូត​បាន​សាច់​ប្រហិត​៣៣​បាវ និង​គ្រឿងទេស​មួយចំនួន រួមមាន​ម្សៅ​មី និង​ម្សៅ​ឆា​២០២​បាវ​, ខ្ទឹម​.​ស​៧៣​បាវ​, ប៊ីចេង​៩​បាវ​, ម្សៅ​ស្វិត​៥៨​បាវ​, ម្សៅ​រ៉​ត​ឌី​២៣​បាវ​, ម្រេច​៩​បាវ និង​ម្ស៉ៅ​រសជាតិ​៤​កញ្ចប់ ។ ចំណែក​ម្ចាស់​រោង​សិប្បកម្ម​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ ឆ លី​អាន អាយុ​២៦​ឆ្នាំ ៕

14c150e0-ad6b-4704-93a9-398715f929f0f904720b-5720-427f-9850-d5e293907309

ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ២​នាក់​នៅកៀនស្វាយ​

​ខេត្តកណ្តាល​៖​ជនសង្ស័យ​មុខសញ្ញា​គ្រឿងញៀន​០២​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ​រដ្ឋបាល​ឃុំ​គគីរ​ធំ​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២១ និង​០០​នាទី​យប់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦​នៅ​ចំណុច​តាមផ្លូវ​ជាតិ​លេខ​០១​ស្ថិតនៅ​ក្នុងភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​
​ជនសង្ស័យ​ទី​០១​ឈ្មោះ ភួង សុ​ផា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ដំ​ដែក​មាន​ទីលំនៅ​ភូមិ​និង​ឃុំ​កើតហេតុ​ខាងលើ​។​ទី​០២​ឈ្មោះ ថន ថៃ​សេង ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​សិស្ស​មាន​ទីលំនៅ​ភូមិ​ពោធិ​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ​។​
​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ​ធំ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​កម្លាំង​នគរបាល​បានធ្វើការ​ល្បាត​នៅ​ចំណុចកើតហេតុ​ខាងលើ ក៏​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ជិះ​កង់​ឌុប​គ្នា​០២​នាក់​នៅតាម​ផ្លូវជាតិ​ក៏មាន​ការសង្ស័យ​ហៅ​ឈប់​ធ្វើការ​ត្រួតពិនិត្យ​ទៅរក​ឃើញ​ម្សៅ​ក្រាម​ពណ៌​សរ​ចំនួន​០៣​កញ្ចប់​តូច​សង្ស័យ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​សមត្ថកិច្ច​ក៍​បានធ្វើកា​រ​ឃាត់ខ្លួន​អ្នក​ទាំងពីរ​ខាងលើ​រួមទាំង​វត្ថុតាង​មក​ប៉ុស្តិនគរបាល​រដ្ឋបាល​ឃុំ​គគីរ​ធំ​ដើម្បី​សួរនាំ​និង​ប​ញ្ចូ​ន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​បន្ត​សំណុំរឿង​តាម​នីតិវិធី​៕

IMG-20160614-WA0038

ដីព្រៃ​លិច​ទឹក​រាប់ពាន់​ហិកតា​ក្នុង​តំបន់​៣​ស្រុក​ឯក​ភ្នំ​ត្រូវគេ​ទន្ទ្រាន​យក​ធ្វើ​កម្មសិទ្ធិ

​បាត់ដំបង៖​តំបន់​៣​ជា​ព្រៃ​លិច​ទឹក​រាប់ពាន់​ហិកតា​ឋិត​ក្នុង​ខ្សែ​ចំណុច​ហាមឃាត់​ស្ថិតក្នុង​ភូមិ​ព្រែក​​ត្រប់​និង​ភូមិ​បាក់​រេ​ទះ ឃុំ​ព្រែ​កន​រិ​ន្ធ​និង​ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ពលរដ្ឋ​ទូទៅ​សុទ្ធតែ​បានដឹង​ទាំង​ក្នុង​មូលដ្ឋាន​ទាំង​ក្នុង​ខេត្ត​ថា​តំបន់​នោះ​សុទ្ធតែជា​ព្រៃ​លិច​ទឹក​គឺជា​ជម្រក​ពពួក​ត្រី​គ្រប់​ប្រភេទ​ជ្រក​ពង ក៍​ដូចជា​ជម្រក​របស់​សត្វ​ផ្សេងទៀត​ផងដែរ​។ ប៉ុន្តែ​ឥឡូវ​ត្រូវបាន​ពួក​ឈ្មួញ​មួយចំនួន​យក​គ្រឿងចក្រ​ទៅ​ឈូស់ឆាយ និង​ដុតបំផ្លាញ លើ​តំបន់​នោះ​ដើម្បី​យក​ដី​ធ្វើជា​ចំការ​ដាំ​ដំណាំ​ផ្សេងៗ​និង​កាន់កាប់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​មកទល់ពេលនេះ​គេ​ពុំទាន់​ដឹង​ច្បាស់​ថា​តើ​ឈ្មួញ​នោះ​ជាន​ណា​នៅឡើយ​ដោយសា​តែ​អ្នកបញ្ជា​គ្រឿងចក្រ​លួច​ធ្វើ​តែ​ពេលយប់។​
​រីឯ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឬ​មន្ទីរជំនាញ​គេ​មិនដែល​ឃើញ អ៉ឺ​ពើ ហាក់ដូចជា​ត្រូវដង​ត្រូវផ្លែ​គ្នា​រួច​ទៅក្នុង​បញ្ហា​នេះ ។​ប៉ុន្តែ​ត្រូវបាន​មានការ​ឈឺឆ្អាល​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទើបបាន​ដឹង​ហេតុការណ៍​នេះ​ចំពោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឬ​មន្ត្រី​ជំនាញ​ពេល​អ្នក​សារពត៌មាន​សួរនាំ​ពី​ច្បាប់ទម្លាប់​អនុ​ញ្ញា​ត្តិ​ម្តងៗ ភាគច្រើន​តែងតែ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក​ពី​ម្នាក់​ទៅ​ម្នាក់ មិនដឹងមិនឮ​មិនឃើញ​ចាប់ពី​ទ្រង់ទ្រាយ​តូច​រហូត​ចង់​រលាយ​ព្រៃរនាម​ជម្រក​សត្វ​ត្រី​។​
​ពាក់ព័ន្ធ​និង​ករណីនេះ​ប្រព​ភ​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹក​ថា បើ​អាជ្ញាធរ​ឬ​មន្ទីរ​ពាក់ព័ន្ធ ជា​អ្នក​ឃុ​ប​ឃឹ​ត​ត​នោះ​សួរ​យ៉ាងណា​ក៍​រកមុខ​ជនល្មើស​មិនឃើញ​ដែរ​តែ​បើសិនជា​គេ​ចង់​បង្ក្រាប​មែន​នោះ​គ្រាន់តែ​ឮសូ​សម្លេង​គ្រឿងចក្រ​ភ្លាម​មកដល់​ភ្លាម​នេះ​បើសិនជា​ប្រជាពលរដ្ឋ​បានធ្វើ​ប៉ះពាល់​បន្តិចបន្តួច​កន្ល​ង​មក​ដោយ​ពួកគាត់​ផ្តោតទៅលើ​លោក​ជួង សុភា​ប្រធាន​ខ័​ណ្ឌ​រដ្ឋបាល ជលផល​ខេត្ត​នៅ​ល្ងាច​ថ្ងៃទី​១៣ មិថុនា​លោក ជួង សុភា​បាន​បំភ្លឺ​តាម​ទូរស័ព្ទដៃ​ប្រាប់​ដល់​” មេគង្គ​ប៉ុស្តិ៍ ” បន្តទៀតថា បញ្ហា​អ្នក​ទន្ត្រា​ន​ឈូស់ឆាយ​ព្រៃ​លិច​យក​ដី​ជា​កម្មសិទ្ធិ​នោះ​និង​អ្នក​ជិ​ក​អណ្តូង​ឬ​ស្រះ​ក្នុង​តំបន់ហាមឃាត់​ត្រូវបាន​គ្មាន​សិទ្ធិ​កាន់កាប់​នោះទេ​ព្រោះ​ជា​តំបន់​អភិរក្ស​សហគមន៍​ចំណែក​បងប្អូន​ពលរដ្ឋ​បាន​សុំ​អំពាវនាវ​ដល់​លោក​អភិបាលស្រុក​គ្មាន​លទ្ធភាព​ការពារ​ព្រៃ​លិច​ទឹក​ជម្រក​សត្វ​ត្រី​ទាំងនេះ​ពួកគាត់​មាន​សំណូមពរ​ដល់​លោក​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​បាត់ដំបង​លោក ច័ន្ទ សុផល មេ​តា​ជួយ​រក​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​បើ​មិន​ដូច្នេះ​ទេ​ប្រាកដជា​អន្តរាយ​ជាក់​ជាមិនខាន​នូវ​ព្រៃ​លិច​ជម្រក​សត្វ​ត្រី​និង​សត្វ​គ្រប់​ប្រភេទ​នេះ​មិន​ខាន​នៅ​ថ្ងៃ​ខាងមុខ​ហើយ​និង​វេច​មុខ​ជនល្មើស​ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ប៉ែន​សុផល​

21index3

តុលាការ​សាកសួរ​លោក នី ចិ​យា បន្ថែម​ព្រឹកនេះ​

​រាជធានី​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២១០៦​នេះ លោក នី ចរិយា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ពី​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PG) មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បីឱ្យ​ចៅក្រម​ស៊ើបសួរ​បន្ថែម លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បទ​សមគំនិត​ក្នុងការ​សូកប៉ាន់​សាក្សី​៕

f4c38d48-8c1e-4b92-bb99-88b454cb0ec7

បង្ក្រាប​គ្រឿងញៀន​៨​ករណី​ម្សិលមិញ​ឃាត់ខ្លួន​ជនសង្ស័យ​២៥​នាក់

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​កម្លាំង​សមត្ថកិច្ច​នគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​៨​ករណី ឃាត់​មនុស្ស ២៥​នាក់ (​ស្រី​១​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ​២០​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​៥​នាក់ និង​រឹបអូស​គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ice) ៨.២៥​ក្រាម​, ៤​កញ្ចប់​ធំ និង ៨៦​កញ្ចប់​តូច​, មេ​តំ​ហ្វេ​តា​មិន​(WY) ១​គ្រាប់​។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​បញ្ជាក់ទៀតថា ទីតាំង​ដែល​បង្ក្រាបបាន​រួមមាន រាជធានី​ភ្នំពេញ បង្ក្រាប​៤​ករណី ឃាត់ខ្លួន​៦​នាក់​, ខេត្តកណ្ដាល​បង្ក្រាប​១​ករណី ឃាត់ខ្លួន​៣​នាក់​, ខេត្តកំពង់ចាម បង្ក្រាប​១​ករណី​ឃាត់ខ្លួន​៤​នាក់​, ខេត្ត​ត្បូងឃ្មុំ បង្ក្រាប​១​ករណី ឃាត់ខ្លួន​៣​នាក់​, ខេត្តព្រៃវែង បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, ខេត្តកំពង់ស្ពឺ បង្ក្រាប​១​ករណី ឃាត់ខ្លួន​៣​នាក់​, ខេត្តក្រចេះ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​៣​នាក់ និង​ខេត្តកោះកុង​បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់​៕

fn-2016-06-09-16-45-59-1

ស្លាប់​២​នាក់ របួស​១០​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ

​រាជធានី​ភ្នំពេញ​៖​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ផ្សាយ​ថា នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១០​លើក (​យប់​១​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ រងរបួស​ធ្ងន់​១០​នាក់ និង​របួសស្រាល​៣​នាក់​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១០​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៥​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៩​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៥​គ្រឿង យាន​ផ្សេងៗ​១​គ្រឿង ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៤​លើក​, មិន​គោរព​សិទ្ធិ​៣​លើក​, មិន​ប្រកាន់​ស្តាំ​៣​លើក ។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​៩​នាក់​។​
​ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក​រកឃើញថា យានយន្ត​ដែ​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​៣,០៩១​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,២៦០​គ្រឿង និង​ពិន័យ​សរុប​១,៨៣១​គ្រឿង ៕

fn-2016-06-07-00-06-47-2

លោក សម រង្ស៊ី សរសេរ​លិខិត​ផ្ញើជូន នាយករដ្ឋមន្ត្រី ហ៊ុន សែន

​ដោយ៖ លោក រដ្ឋា

ភ្នំពេញ​៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី ១៤ ខែមិថុនា នេះ បាន ផ្ញើលិខិត​មួយច្បាប់​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ទង្វើ​របស់​ជន​ទាំងឡាយ ដែល​ប្រើប្រាស់​ពាក្យពេចន៍​មិន​សមរម្យ ថ្លៃថ្នូរ ប្រមាថ និង​ចោទប្រកាន់​មកលើ​កូនប្រុស​របស់​សម្តេច តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ។​

​នៅក្នុង​លិខិត​នោះ លោក សម រង្ស៊ី បាន​បញ្ជាក់ថា “​យើងខ្ញុំ សូមបញ្ជាក់​សាជាថ្មី​ម្តងទៀត ជូន​សម្តេច​ជ្រាបថា គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​ដាច់ខាត​នូវ​ការប្រើ ប្រាស់​អំពើ​ហឹ​ង្សា ការ​លាប​ពណ៌ ការប្រមាថ និង​អំពើ​ទាំងឡាយ ណា​ដែល​នាំ​ឲ្យ​មានការ​ឈឺចាប់​ដល់​អ្នក​ដទៃ​”​។​

ជាមួយ​នោះ លោក សម រង្ស៊ី ក៏បាន​សូម​ចូលរួម​រំលែក​នូវ​ការឈឺចាប់​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​សូម​ថ្កោលទោស​ចំពោះ​ទង្វើ​អសីលធម៌​ទាំងឡាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូ​របស់​សម្តេច និង​ក្រុមគ្រួសារ​៕

1abj

កម្ពុជា​រង​ឥទ្ធិពល​ខ្យល់មូសុង​និរតី បង្ក​ឲ្យ​មាន​ខ្យល់ និង​ភ្លៀង ពីថ្ងៃ​ទី​១៤ ដល់​២២ ខែមិថុនា​

អត្ថបទ​៖​លោក សុត្ថា​រ៉ូ​
​ភ្នំពេញ​៖ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ ប្រុងប្រយ័ត្ន​ពី​ការប្រែប្រួល​អាកាសធាតុ ខ្យល់មូសុង​និរតី ដែល​កំពុង​បង្កើន​ឥទ្ធិពល​មកលើ​កម្ពុជា អាច​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់​តំបន់​ក្នុងប្រទេស​កម្ពុជា​។​
​ចាប់ពី​ថ្ងៃទី ១៤ ដល់ ២២ មិថុនា ឆ្នាំ​២០១៦​នេះ ប្រទេស​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ខ្យល់ មូសុង​និរតី ដែល​អាច​បង្ក​ឲ្យ​មានការ​ប្រែប្រួល​អាកាសធាតុ​នៅ​ស្ទើរ​ទូទាំងប្រទេស ក្នុងនោះ​តំបន់​ខ្ពង់រាប នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​បង្គួរ​ទៅ​ច្រើន ហើយ​តំបន់​វាលទំនាប នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន ខណៈ​តំបន់​មាត់សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ជាប់​ជា​បន្តបន្ទាប់​ជាពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​។​នេះ​បើតាម​ការជូន ដំណឹង របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​
​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់ឆ្នេរ នឹង​នៅលើ​ផ្ទៃសមុទ្រ អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ខ្យល់​បោកបក់​ខ្លាំង ក្នុង​តំបន់ឆ្នេរ​ចាប់ពី​ថ្ងៃទី ១៤ ដល់ ២០ មិថុនា ឆ្នាំ​២០១៦​នេះ​។​

​ភ្លៀង​ដើមរដូវ​វស្សា​បានចាប់ផ្តើម​ធ្លាក់​នៅ​ស្ទើរ​ទូទាំងប្រទេស​កម្ពុជា ទន្ទឹម​នោះ បាតុភូត​ខ្យល់មូសុង​និរតី កាលពីពេល​ថ្មី​នេះ​បាន​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​តាម​បណ្ដា​ខេត្ត​មួយចំនួន ដោយឡែក នៅ​រាជធានី​ភ្នំពេញ ដែល​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​លាយ​ខ្យល់​បាន​បង្ក​ឲ្យ​ដើមឈើ​មួយចំនួន​ដួល​បាក់​រលំ​៕

3991c775-337d-442e-b1e8-46e8b4417721