កូរ៉េខាងជើង​ត្រៀម​បំផ្ទុះ​សាកល្បង​អាវុធ​នុយ​ក្លរ​អ៊ែរ​ថ្ងៃ​លោក ត្រាំ ស្បថ​ចូលកាន់​តំណែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2016 ក+ ក-

សេ​អ៊ូ​ល​៖​ប្រទេស​កូរ៉េខាងជើង​គ្រោង​នឹងធ្វើ​ការ​បំផ្ទុះ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​០៦ របស់ខ្លួន​នៅ​ដើមឆ្នាំ​ក្រោយ​ចំពេល​ដែល​លោក ដូ​ណា​ល់ ត្រាំ ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤៥ នៃ​សហរដ្ឋអាមេរិក​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុន​ហ៉ា​ប់​។​
​ថ្លែង​ក្នុង​វេទិកា​ពិភាក្សា​ស្តីពី​កិច្ចការ​យោធា​នៅ​ទីក្រុង​សេ​អ៊ូ​ល លោក Lee Su-seok ប្រធាន​មជ្ឈមណ្ឌល​បង្រួបបង្រួម​យុទ្ធសាស្ត្រ នៃ​វិទ្យាស្ថាន​សន្តិសុខ​ជាតិ កូរ៉េខាងត្បូង​បានលើកឡើង​ថា នៅ​ដើមឆ្នាំ​២០១៧ ឆាប់ៗ​ខាងមុខនេះ​ដែលជា​ថ្ងៃ​លោក ដូ​ណា​ល់ ត្រាំ ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក ទីក្រុង​ព្យុងយ៉ាង ទំនងជា​នឹង បំផ្ទុះ​សាកល្បង​នូវ​គ្រាប់​នុយក្លេអ៊ែរ​ជាថ្មី​ម្តងទៀត និង​បាញ់​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ ដើម្បី​បញ្ជាក់ថា​ប្រទេស​ខ្លួន ជា​មហាអំណាច​មួយ​នៃ​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ពិភពលោក​៕

v230305