សាកសព​ស្អុយរលួយ​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​ចម្ការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​សេចក្ដីរាយការណ៍​រប​ស់​អធិការ ពេជ្រ សា​រ៉ែ​ន ស្រុក​សំពៅ​បាន​ប្រាប់​ឲ្យ​ដឹងថា​
​នៅ​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៦ ម៉ោង​១៣ និង​៣០​នាទី​មាន​ប្រជាពលរដ្ឋ ឈ្មោះ​គីម ហ៊ុន ហៅ ណូ ភេទ​ស្រី អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ប្រ​លិ​ត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ប្រទះឃើញ​សាកសព​ដែល​ដេក ស្លាប់មាន​សភាព​ស្អុយរលួយ បន្ទាប់ពី​គាត់​បាន​យក​គោ​ទៅ​ចង​ក្នុង​ដីចំការ​
​ខាងក្រោយ​ផ្ទះ ក៏បាន​ប្រទះឃើញ​សាកសព​ជន​អាណា​ថា​មិន​ស្គាល់​អត្តសញ្ញាណ​ដេកស្លាប់ ដែលមាន​សភាព​ស្អុយរលួយ ក៏បាន​ទៅប្រាប់​សម​ត្ថិ​កិច្ច ឲ្យ​ចុះមក​ធ្វើការ​ស្រាយ​ជ្រាវ ដោយ​សាកសព គ្មាន​ពាក់អាវ ស្លៀកខោ​ខាវ​ប៊​យ​ពណ៌​ខ្មៅ កម្លាំង​ជំនាញ មិនទាន់​អាច សនិដ្ឋានបាន​នៅឡើយ​ទេ​។​
​បច្ចុប្បន្ន សាកសព​ជនរងគ្រោះ ដែល​បាន​ដេកស្លាប់​ស្អុយរលួយ ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ បានធ្វើ​កុស​ល្យ​វិ​ច្ច័​យ និង​ស្វែងរក​បងប្អូន​សាច់ញាតិ​មក​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

15239366_1797570833814812_1033443052_n15209034_1797570843814811_1936841421_n15174684_1797570863814809_1055931092_n