កូរ៉េខាងជើង​ត្រៀម​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 January, 2017 ក+ ក-

​កូរ៉េខាងជើង​៖​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឲ្យ​ដឹងថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បានប្រកាសថា ប្រទេស​នេះ​ជិត​ចាប់ផ្ដើម​សាកល្បង​គ្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ហើយ​។
​មេដឹកនាំ​កុម្មុយនីស្ត​មួយ​នេះ​បាន​ថ្លែងថា ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​សម្ភារៈ​សឹក​ថ្មីៗ បាននិងកំពុង​ដំណើរកា​រ​ទៅ​យ៉ាងសកម្ម ហើយ​ការរៀបចំ​សម្រាប់​សាកល្បង​គ្រាប់​ឆ្លង​ទ្វីប ក៏​កំពុង​ឈានដល់​ដំណាក់កាល​ចុងក្រោយ​ផងដែរ​។​
​គួរ​បញ្ជាក់ថា ក្នុងអំឡុង​ឆ្នាំ​២០១៦​កន្លងមក​កូរ៉េខាងជើង​ក៏បាន​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​បាលី​ស្ទីក​ជាច្រើនលើក​ផងដែរ បើទោះបីជា​អ្នកជំនាញ​មួយចំនួន​និយាយថា រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ មិនទាន់មាន​សមត្ថភាព​ផលិត​គ្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប បំពាក់​ក្បាល​គ្រាប់បែកនុយក្លេអ៊ែរ ដែល​អាច​បាញ់​ទៅដល់​អាមេរិក​នោះឡើយ​៕

1