ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​មន្ត្រី​នគរបាលជាតិ​៩៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅ​រសៀល​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បានប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ​មន្ត្រី​នគរបាលជាតិ​សរុប​ចំនួន​៩៤​នាក់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ​រួមមាន​៖​ប្រកាស​ផ្ទេរ​ភារកិច្ច​ចំនួន​២៩​នាក់ ថ្នាក់​អនុសេនីយ៍ទោ ៨​នាក់ ថ្នាក់​អនុសេនីយ៍ត្រី​៣៤​នាក់ និង​ថ្នាក់​ព្រិន្ទបាលទោ​ចំនួន​២៣​នាក់​។
ថ្លែង​ក្នុងឱកាស​នោះដែរ​លោក​ឧត្ដមសេនីយ៍ត្រី ថី សុខុម ស្នងការរង​និង​ជា​តំណាង​ឯកឧត្តម ស ថេត ស្នងការ​នគរបាល ខេត្តបាត់ដំបង​បាន​មានមតិ​ផ្តាំផ្ញើរ​ទៅ​អស់លោក​និង​លោកស្រី ដែល​ត្រូវ​បានទទួល​ការតែងតាំង មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ​ពេលនេះ​ត្រូវ​រួម​កម្លាំង​សាមគ្គី​គ្នា ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​ស្ថេរភាព​សុវត្ថិភាព​សណ្តាប់ធ្នាប់​ពិសេស​ត្រូវមាន​ភាពស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​គោរព​សិទ្ធិមនុស្ស គ្រប់​ភារកិច្ច​ដែល​យើង​អនុវត្ត ត្រូវ​ស្មោះត្រង់​ចំពោះ​ថ្នាក់ដឹកនាំ ។​
លោក​ឧត្ដមសេនីយ៍ បាន​សង្កត់ធ្ងន់ថា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​និង​ការយកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​ពិសេស សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដែល​បាន​ដំឡើង​ឋានៈ និង​តួនាទី​របស់​យើង​នៅក្នុង​ថ្ងៃនេះ ត្រូវ​យកចិត្តទុកដាក់​បំពេញ​តួនាទី​ធ្វើយ៉ាងណា​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​នានា​ដែល​កើតមាន​នៅតាម​មូលដ្ឋាន​របស់ខ្លួន​ជាពិសេស​ត្រូវ​ទប់ស្កាត់​ការ​ចរាចរណ៍​គ្រឿងញៀន​។​
គួរបញ្ជាក់​ថា​ពិធី​បំពាក់​ឋានន្តរសក្ដិ​និង​តែងតាំង​មុខតំណែង​ដល់​មន្ត្រី​នគរបាលជាតិ​សរុប​ចំនួន​៩៤​នាក់ បានធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក​ឧត្ដមសេនីយ៍ត្រី ថី សុខុម ស្នងការរង និង​ជា​តំណាង​ឯកឧត្តម ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី ៩ ខែមករា ឆ្នាំ​២០១៧​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ​ដែល​មកពី​ស្រុក​ចំនួន​បី រួមមាន ស្រុក​គាស់ក្រឡ ស្រុក​មោង​ឬ​ស្សី និង​ស្រុក​រុក្ខ​គី​រី​៕

15970110_1817195085185720_1765600279_n15969942_1817195078519054_1552246376_n15970140_1817195055185723_819002199_n 15978235_1817195068519055_1241994170_n 15978535_1817195058519056_1461356681_n