ឃាត់ខ្លួន​មេការ​សំណង់​ម្នាក់​តាម​ពាក្យបណ្តឹង​ករណី​ឆបោក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2017 ក+ ក-

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ឃាត់​មេការ​សំណង់​ម្នាក់ តាម​ពាក្យបណ្ដឹង​របស់ បុរស​ម្នាក់​ដោយបាន​ចោទប្រកាន់ថា បាន​បោក​យកលុយ​របស់គាត់​ចំនួន​២​ពាន់​ដុល្លារ ដោយមាន​កិច្ចសន្យា ព្រមព្រៀង​ថា ធ្វើ​ផ្ទះ​ឲ្យ ហើយ​ក្រោយពេល​ទទួលបាន​លុយ​ដល់ដៃ មិន​ព្រម​ធ្វើតាម​កិច្ច សន្យា​នោះឡើយ​។​
​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​បុរស​ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ ស៊ី ថា អាយុ ប្រហែល​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ ខាន់ ស្រស់ ណា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយគ្នា​នោះដែរ​។​
​ប្រភព​រាយការណ៍​ថា​
​ស្ត្រី​ជា​ជនរងគ្រោះ កាលពី​៩ ថ្ងៃមុន បាន​ទាក់ទង ជាមួយ​ជន សង្ស័យ​ដើម្បី​ឲ្យ ជន​នោះ​ធ្វើ​ផ្ទះ​ឲ្យ ហើយ​បាន​និយាយ ត្រូវរ៉ូវ​គ្នា​ក្នុង តម្លៃ​១៣,០០០​ដុល្លារ ហើយ​ជន​រង គ្រោះ​បានក​ក់លុយ​មុន ចំនួន​២​ពាន់​ដុល្លារ ដោយ​ជនកំហូច​នោះ បាន​ប្រាប់​នាង​ម្ចាស់​ថា ចង់​ធ្វើ​នៅ​ថ្ងៃ​ណាខ​ល​ប្រាប់ ខ្លួន​និង​ទៅធ្វើ​ឲ្យ ពេលនោះ​ជនរងគ្រោះ​បាន​ទៅ​មើល​ហោរា​ទស្ស​ន៏​ទាយ​ពីថ្ងៃ​ល្អ ហើយ​គ្រូ​បាន​ប្រាប់ថា​ថ្ងៃ​ច័​ន្ច គឺជា​ថ្ងៃ​ល្អ បន្ទាប់មក​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ជន​នោះ​ទៅធ្វើ​ផ្ទះ​នៅ​ថ្ងៃ​ច័​ន្ច​ទី​២ ខែមករា ឆ្នាំ​២០១៧ ពេលនោះ​ជន​ខាងលើ​ក៏បាន​ទៅ ប៉ុន្តែ​ទើបតែ​កាប់​រណ្ដៅ​បាន​២​រណ្ដៅ​ប៉ុណ្ណោះ ឯ​សម្ភារៈ​សំណង់​ក៏​មិនឃើញ​ដឹក​ចូលទៅ ទីតាំង​ដែល​ត្រូវធ្វើ​ឡើយ ហើយ​ជន​ឆបោក​ខាងលើ បានទាមទារ​ឲ្យ​ជនរងគ្រោះ​កក់​លុយ​ចំនួន​៥ ពាន់​ដុល្លារ​បន្ថែមទៀត ទើប​ធ្វើ​ឲ្យ បើ​មិន​ដូច្នេះ​ទេ លុយ​កក់​២​ពាន់​ដុល្លារ​នោះ​នី​ង​ត្រូវ​ដាច់ ហើយ​ខ្លួន​ក៏​មិន​ធ្វើ ឡើយ​។​
​ដោយសារតែ​មើលឃើញ​ពី​ទង្វើ​បោក​ស្រស់ៗ​ពេក ជនរងគ្រោះ​ក៏បាន​ប្ដឹង​ឲ្យ​នគរបាល​ចុះទៅ​ចាប់ ខ្លួន​តែម្ដង ហើយ​ពេល​ចុះទៅ​ដល់ ជន​នោះ​រួម​នឹង​សាច់ញាតិ បាន​ឡូឡា​ដាក់​នគរបាល ព្រមទាំង​ចង្អុលមុខ និង​គំរាម​ប្ដឹង​នគរបាល​ថែម​ទៀតផង ដោយ​អាង​មាន​បងប្រុស​ជាម​ន្ត្រី​ស័ក្ដិ​៥​នៅ​ពី​ក្រោយខ្នង ។​
​ក្រោយមក​ទើប​នគរបាល ប៉ុស្តិ៍​ចោមចៅ​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​ឃាត់ខ្លួន​មេការ សំណង់​នោះ នាំទៅ​សាកសួរ​នៅ ប៉ុស្ដិ៍​ដើម្បី​ដោះស្រាយ​៕

15966581_1817203891851506_290856677_o15967371_1817203901851505_509654765_o 15991701_1817203921851503_2125257593_o