ចោរ​ដៃ​ឆើត​គាស់​បង្អួច​ចូល​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ជាង​១​ម៉ឺន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ក្រុមចោរ​មួយក្រុម​បានធ្វើ​សកម្មភាព​គាស់​បង្អួច​ចូលក្នុង​ផ្ទះ​ពលរដ្ឋ​ប្រមូលយក​ទ្រព្យសម្បត្តិ​សរុប​ជាង​១​ម៉ឺន​ដុល្លារ​ទៅដោយ​សុវត្ថិភាព ខណៈដែល​ម្ចាស់​មិន​នៅផ្ទះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៧​នៅ​ចំណុច​ផ្ទះ​លេខ​២៦៥ ក្រុមទី​១៤ ស្ថិតក្នុង​ភូមិ​សូ​ភី​២ សង្កាត់​រត​នះ ក្រុង​បាត់ដំបង​។
លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង​បាន​និយាយ​អោយដឹងថា ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ ឈ្មោះ ម៉ម ម៉ា​រិ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​គ្រូបង្រៀន​រស់នៅ​កន្លែងកើតហេតុ​ខាងលើ​។
​លោក ម៉ម ម៉ា​រិ​ន ដែលជា​ម្ចាស់ផ្ទះ​បាន​រៀបរាប់ថា នៅ​មុនពេល​កើតហេតុ​លោក​បាន​ចេញទៅ​បង្រៀន ដោយបាន​ចាក់សោរ​ផ្ទះ​ចោល លុះ​ពេល​រសៀល​ត្រឡប់មកផ្ទះ​វិញ​ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​បន្ទប់​ខាងក្រោម​របើក​និង​មាន​ស្នាម​គាស់​ចំ​រ៉ុង​ដែក​បង្អួច​ចូល​ឥ​វ៉ាន់​នៅ​ក្នុងផ្ទះ​រប៉ាត់រប៉ាយ​អស់​តែម្តង​។
ទ្រព្យសម្បត្តិ​ត្រូវបាន​បាត់បង់​រួមមាន​៖ ខ្សែ​កមាស​១​តម្លឹង​កន្លះ និង​បន្តោង​ស្រោប​ផ្លា​ទីន​តំលៃ​២៧០០​ដុល្លារ​។ ខ្សែ​កមាស​៥​ជី​តំលៃ​៧០០​ដុល្លារ​។ ខ្សែដៃ​ពេជ្រ​តំលៃ​៣៨០០​ដុល្លារ​។ ខ្សែក​ពេជ្រ​១​តម្លឹង​កន្លះ​២៧០០​ដុល្លារ​។ ជ​ញ្ចៀ​ន​២​វង្ស​៦០០​ដុល្លារ​។ លុយ​ដុល្លារ​ចំនួន​៦៥០​ដុល្លារ​។ លុយ​ខ្មែរ​ចំនួន​៣៦០០០០០​រៀល​។ សរុប​ជា​លុយ​ដុល្លារ​ចំនួន​១១១៥០​ដុល្លារ និង​លុយ​ខ្មែរ​ចំនួន​៣៦០០០០០​រៀល​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​តាមរក​មុខសញ្ញា​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

16111823_1818595478379014_1772806514_n15979014_1818595468379015_1140846080_n16111394_1818595455045683_987269165_n15494038_1818595448379017_649201367_n15979005_1818595481712347_1468463864_n