មនុស្ស​៣​នាក់​ស្លាប់​ទាំង​ព្រឹក​យ៉ាង​អាណោចអាធ័ម​នៅ​ស្រុក​ចិត្រ​បុរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2017 ក+ ក-

ខេត្តក្រចេះ​៖​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​បាន​ស្លាប់​បាត់បង់​ជិវិត​នៅនឹងកន្លែង​កើតហេតុ ដែល​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេ​ល​ម៉ោង​៥​ទៀបភ្លឺ ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​អូ​បែក​ចាន​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​កែច្នៃ​មួយគ្រឿង​បាន​ខូច​ចត​លើ​ច​ញ្ចើ​ម​ផ្លូវ​នៅ​ចំណុចកើតហេតុ ដោយ​តៃកុង និង​ម្ចាស់​កំពុងតែ​ដេក​ក្រោម​ឡាន​ជួសជុល​។ មួយសន្ទុះ​ក្រោយមក​ស្រាប់​តែមាន​រថយន្ត​កូរ៉េ​២​តោន​កន្លះ​មួយគ្រឿង​បាន​បើក​មក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ទាំង​២​រង​ការខូចខាត​យ៉ាងខ្លាំង ចំណែក​មនុស្ស​វិញ​បាន​ស្លាប់បាត់​បង់ជីវិត​៣​នាក់​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង​នៅ​កន្លែងកើតហេតុ និង​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ា-1a2-1 a3-1 a4