ចាប់បាន​ឃាតករ​ដែល​រឹត​ក​សម្លាប់​ទម្លាក់​ពីលើ​អគារ​ខ្ពស់​បាន​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ក្នុងចំណោម​បក្ខពួក​២​នាក់ នៅ​យប់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៧​នេះ ពាក់ព័ន្ធ​ក្នុងករណី​ឃាតកម្ម​គិតទុក​ជាមុន ដោយ​រិត​ក​សម្លាប់​ជនរងគ្រោះ ហើយ​ទម្លាក់​ពីលើ​អគារ​ខ្ពស់​ក្នុង​ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧​។​
​ជនសង្ស័យ​ដែល​កម្លាំង​ជំនាញ​ចាប់បាន​នេះ ឈ្មោះ ជឹម សុផាន់​ណា អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករសំណង់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងករណី ឃាតកម្ម​គិតទុក​ជាមុន (​រិត​ក​សម្លាប់​) នៅ​ចំណុច​លើដំបូល​ផ្ទះ​ជាន់​ទី​៤ ទីតាំង​ផ្ទះ​លេខ​១៤៧ ផ្លូវ​លេខ​៥១ ភូមិ​២ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​ចំណែក​ជនរងគ្រោះ​ឈ្មោះ ធន់ ចាន់​ធឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ស្នាក់នៅ​ការដ្ឋាន​សំណង់ ជាមួយ​ជនសង្ស័យ មាន​ស្រុកកំណើត​ភូមិ​អូ ឃុំ​កាត់​ភ្លុក ស្រុក​ប​សែត ខេត្តកំពង់ស្ពឺ​៕

fn-2017-01-16-13-52-56-0