ម៉ូតូ​ដែល​​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​ដកហូត​បាន​ចំនួន​ជាង​៥០​គ្រឿង​ត្រូវ​អភិបាល​ពិន័យ​១០០​ដុល្លារ​ក្នុង​មួយគ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2017 ក+ ក-

​ដោយ​៖​បញា​
​រាជធានី​ភ្នំពេញ​៖​កាលពី​នៅ​ថ្ងៃទី​១២ ខែមករា​ឆ្នាំ​២០១៧​គ​ណះ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែល​បាន​ដឹកនាំ​កម្លាំង​ដោយ​លោក ឃឹម ស៊ុន​សូ​ដា អភិបាលរង​បានធ្វើការ​ចុះបង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​មួយកន្លែង​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ដោយ​ដកហូត​ម៉ូតូ​ចំនួន​ជាង​៥០​គ្រឿង​និង​មាន់​៤​ក្បាល ហើយ​បាន​យកទៅ​រក្សារ​ទុក​នៅ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​រងចាំ​ម្ចាស់​ចូលខ្លួន​ទៅ​ដោះស្រាយ​។​
​ប្រភព​ពត៌មាន​ពី​ម្ចាស់​ម៉ូតូ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អោយដឹងថា រួប​គាត់​បាន​ជាប់​ម៉ូតូ​ក្នុង​ហេតុ​ការបង្ក្រាប​សង្វៀន​ជល់​មា​ន់ខ​ណះ​រូបគាត់​បាន​យកទៅ​បញ្ញើរ​នៅក្នុង​ផ្ទះជួល​រួចហើយ​បាន​ដើរ​ចូលទៅ​ជល់​មាន់​និង​ចាក់​អាប៉ោង​ដែលមាន​ចម្ងាយ​ឆ្ងាយ​ពីគ្នា​ហើយ​ត្រូវបាន​គ​ណះ​បញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​ចាប់ លុះ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដ​ដៃ​ល​រួប​គាត់​និង​មាន​អ្នក​ផ្សេងទៀត​មាន​គ្នា​៥​នាក់​បាន​យក​ឯកសារ​ពាក់ព័ន្ធ​ទៅសុំ​ធានា​យក​ម៉ូតូ​ចេញមក​វិញ ពេលនោះ​លោក​អភិបាលខណ្ឌ​បាន​តម្រូវអោយ​បង់ប្រាក់​ចំនួន​១០០​ដូ​ល្លារ​ទើប​អនុញ្ញាតអោយ​យក​ម៉ូតូ​ទៅវិញ​ហើយ​គាត់​និង​អ្នកផ្សេង​៣​នាក់​ទៀត​ក៏បាន​យល់ព្រម​បង់​តាម​ការតម្រូវ​ការ​រប​ស់​សាលាខណ្ឌ​ដោយ​មិនមាន​ការតវ៉ា​នោះទេ​ដោយឡែក​មាន​ម្ចាស់​ម៉ូតូ​១​គ្រឿង​ទៀត​ដោយសារតែ​ជីវភាព​ក្រីក្រ​ទើប​អង្វរក​ដល់​លោក​អភិបាល​ដោយ​សុំ​បង់​ជា​ទឹកប្រាក់​ត្រឹមតែ​២​មឺ​ុ​ន​និង​ស្រា​បៀ​មួយ​កេះ​ទេ ហើយ​លោក​អភិបាល​ក៏​យល់ព្រម​និង​ព្រគ​ល់​ម៉ូតូ​ចំនួន​៥​គ្រឿង​អោយ​ម្ចាស់​យកទៅ​វិញ​ទាំងយប់​តែម្តង​។​
​ទោះយ៉ាងណា​ក្តី​ក្រុម​ព័​ត៌​យើង​បាន​ទំនាក់ទំនង​ទៅ​លោក ឃឹម ស៊ុន​សូ​ដា អភិបាលរង តាមរយះ​what’s app លោក​បាន​មើល​ហើយ​តែ​មិន​តបត​មកវិញ និង​បាន​ទូរស័ព្ទ​ទៅ​តែ​មិន​លើក ដើម្បី​បញ្ជាក់​បញ្ហា​ពាក់ព័ន្ធ​និង​ម៉ូតូ​ខាងលើនេះ​។​
​តាម​ការ​បង្ហើប​ពី​ប្រជាពលរដ្ឋ​ដែលជា​ប់​ម៉ូតូ​នោះបាន​អោយដឹងថា រហូតមកដល់​ពេលនេះ​ម៉ូតូ​ដែល​ត្រូវបាន​ដោះលែង​ហើយ​មាន​ជា​ថ្នូ​ពិន័យ​ជា​ប្រាក់​ក៏ដូចជា​ស្រា​បៀរ​នោះ គឺ​នៅសល់តែ​៤៥​គ្រឿង​តែប៉ុណ្ណោះ​ខ​ណះ​ម៉ូតូ​ផ្សេងទៀត​ត្រូវបាន​យកទៅ​ផ្ទះ​វិញ អស់​ចំនួន​៥​គ្រឿង​និង​បង់​ជា​ប្រាក់​ជា​បន្តបន្ទាប់​នៅឯ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​៕

16144910_1820343801537515_1283305712_o16129883_1820343778204184_1304026229_o16122165_1820343788204183_447151892_o16122061_1820343794870849_470312415_o16129809_1820343811537514_1042720333_o