ចាប់ខ្លួន​មន្ត្រីនគរបាល​ខេត្តកំពត​ម្នាក់ករណី​​ជួញដូរ​គ្រឿងញៀន​ដ៏ធំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2017 ក+ ក-

ខេត្តកំពត​៖​សមត្ថកិច្ច​ចម្រុះ​បាន​ចាប់ខ្លួន​មន្ត្រីនគរបាល​ខេត្តកំពត​ម្នាក់ ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ដ៏​ធំ ខណដែល​ការចាប់ខ្លួន​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ។​
​មន្ត្រីនគរបាល​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ ទូច សុ​មុ​ទ្ធ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដែល​ប្រចាំការ​នៅ​ច្រកទ្វារ​ទ្វេភាគី​តន់​ហន់ ដោយ​កម្លាំង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួនធំ៕

1