លោក អ៊ា វ​ឌ្ឍ​នា អ្នកគ្រប់គ្រង​ទូទៅ​ផលិតកម្ម​ថោ​ន​ទទួលមរណភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ផលិតកម្ម​ថោ​ន លោក អ៊ា វ​ឌ្ឍ​នា ត្រូវបាន​គេ​រាយការណ៍​ថា បានទទួល​មរណភាព​ហើយ នៅឯ​មន្ទីរពេទ្យ​មួយ​ប្រទេស​បារាំង ដោយសារ​មាន​ជំងឺ បែក​ទឹកប្រមាត់ ក្រោយ​បញ្ជូន​ពី​ប្រទេស​ថៃ​ទៅ​ព្យាបាល​នៅ​ប្រទេស​បារាំង​។​
​លោក Ros Kong ដែល​គេ​ស្គាល់​ថា ជា​មិត្ត​ភ័​ក្រ​រួម​អាជីព​ជាមួយ​លោក អ៊ា វ​ឌ្ឍ​នា បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា «​ពិតជា​សោកស្ដាយ​ខ្លាំងណាស់ សូម​វិញ្ញាណក្ខន្ធ​បង​បាន​ទៅដល់​ឋាន​សុគតិភព​» អមដោយ​រូបភាព​លោក អ៊ា វ​ឌ្ឍ​នា នៅឯ​មន្ទីរពេទ្យ​ប្រទេស​បារាំង​។ លោក Ros Kong បាន​បញ្ជាក់ថា ដំណឹង​មរណភាព​នេះ លោក​ទទួលបាន​ពី​បងប្អូនជីដូន​១ នៅឯ​ប្រទេស​បារាំង​៕

8c90ac49-a9fc-46b5-8d88-f82082e019861611337b-a182-4241-8e98-98ded0c395ca