កំលាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​រួមទាំង​ថ្នាំញៀន​៣៦​កញ្ចប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2017 ក+ ក-

​ភ្នំពេញ​៖​កម្លាំង​ផ្នែក​នគរបាល យុត្តិធម៌​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលព​ង​ទឹកបាន​ចុះបង្ក្រាប​ទីតាំង​ជួញដូរ និង​ប្រើប្រាស់​ខុសច្បាប់​ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​រួមទាំង​ថ្នាំញៀន​៣៦​កញ្ចប់​។ ចុះបង្ក្រាប​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៩ និង​០០​នាទី ត្រង់ចំណុច​ផ្ទះជួល​បូរី​សន្តិភាព​២ ស្ថិតនៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ ទី​០១​ឈ្មោះ ហួន សុខ​មុន្នី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​(​ជួញដូរ​)​។ ទី​០២​ឈ្មោះ ឡា​ច ឋានៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ទី​០៣​ឈ្មោះ ឆេង ចំណាប់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ទី​០៤​ឈ្មោះ ឡា​ច ឋា​នី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ទី​០៥​ឈ្មោះ ប៉ាត ធី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​(​ជួញដូរ​)​។ ទី​០៦​ឈ្មោះ ផាត ភាព ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​
​វត្ថុតាង​ចាប់យក​៖ ទី​០១.​ក្រាម​ស​ថ្លា​ចំនួន​៣៦​កញ្ចប់​ថង់​តូច ទី​០២.​ម៉ូតូ​វីវ៉ា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AF-5864 ចំនួន​០១​គ្រឿង ,​ទី​០៣​ម៉ូតូ​វ៉េ​ស្ប៉ា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1BW-2737 ចំនួន​០១​គ្រឿង ,​ទី​០៤​សម្ភារៈប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​៕

16144567_1820835071488388_1546913791_n16129535_1820835068155055_159078993_o