ចាប់​ជនដៃដល់​កាប់​ប្រពន្ធ​បណ្តាល​ឲ្យ​របួសធ្ងន់​នៅ​ស្រុក​ព្រែក​ប្រសព្វ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2017 ក+ ក-

​ខេត្តក្រចេះ​៖​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​បាន​ចាប់ខ្លួន​ជនដៃដល់​ម្នាក់​ជា​ប្តី​ដែល​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​ដោយ​ទាញ​កាំបិត​វែង (​ក​ង៉ុ​ក​) កាប់​ទៅលើ​ប្រពន្ធ​ជាច្រើន​កាំបិត​បណ្តាល​ឲ្យ​ដាច់​កំភួន​ដៃស្តាំ​និង​កំភួនជើង​ស្តាំ​របួស​យ៉ាងធ្ងន់ធ្ងរ​ត្រូវ​អ្នកភូមិ​ជួយ​ដឹក​យកទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ភ្លាមៗ​។ រឿងរ៉ាវ​ដែល​កើតឡើង​ក្នុង​គ្រួសារ​មួយ​នោះ​នៅ​ភូមិ​ជ្រោយ​ស្នែងក្របី​លើ ឃុំ​កំពង់​គរ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧​។​
​មន្ត្រីនគរបាល​ស្រុក​ព្រែក​ប្រសព្វ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ម៉េង ពៅ អាយុ​៤៥​ឆ្នាំ​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​រងគ្រោះ​ឈ្មោះ ឆាយ ចាន់​បូ អាយុ​៣៦​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ជ្រោយ​ស្នែងក្របី​លើ ឃុំ​កំពង់​គរ​។ មន្ត្រីនគរបាល​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ការឈាន​ដល់​ប្រើ​អំពើហិង្សា​ដោយ​ប្តី​ទាញ​កាំបិត​កាប់​ប្រពន្ធ​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​បែបនេះ​គឺ​មូលហេតុ​មកពី​ប្តី​ប្រពន្ធ​នោះ​សុទ្ធតែជា​អ្នក​ស្រវឹងស្រា​ជោក​ដូចគ្នា ហើយ​បាន​ទាស់សម្តី​គ្នា​ក៏​កើតរឿង​បែបនេះ​តែម្តង​។​
​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​កាំបិត​កា​ង៉ុ​ក​ប្រវែង​ជិត​មួយ​ម៉ែត្រ និង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

Untitled-116128852_1821530638085498_2067694926_n16176034_1821530651418830_955045078_n