ពលរដ្ឋ​មួយចំនួន​ក្នុង​ឃុំ​ស្ទឹងត្រង់ ខេត្ត​ប៉ៃលិន នៅ​បន្ត​មុខរបរ​ដុត​ធ្យួ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2017 ក+ ក-

​ប៉ៃលិន​៖ ស្ទឹងត្រង់​ជា​ឃុំ​មួយ​ក្នុងស្រុក​សាលា​ក្រៅ នៃ​ខេត្ត​ប៉ៃលិន ដែលមាន​ប្រជាពលរដ្ឋ​សឹងតែ​៩៩​ភាគរយ ជា​អ្នក​ប្រកប​របរ​កសិកម្ម ដំណាំ​ស្រូវ ដំឡូង​មី ព្រមទាំង​ពោត ប៉ុន្តែ​ក្រៅពី​ដំណាំ​ទាំងនេះ ក៍​ប្រជាពលរដ្ឋ​មួយចំនួន បាន​ឆ្លៀតរ​ករបរ​ដុត​ធ្យួ​ង​លក់ ជា​ចំណូល​គួបផ្សំ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ជៀសវាង​ការធ្វើ​ចំណាកស្រុក ទៅ​ប្រទេស ដោយ​ប្រថុយប្រថាន​ផងដែរ ។​
​ប្អួ​ន​ប្រុស អ៊ួ​ច ចាន់ណា ជា​ប្រជាពលរដ្ឋ​ប្រកប​របរ​ដុត​ធ្យួ​ង​លក់ រស់នៅ​ភូមិ​អន្លង់​រក្សា ឃុំ​ស្ទឹងត្រង់ បាន​រៀប រាប់​ឲ្យ​ភា្ន​ក់​ងារ​យើង​ដឹង​នៅ​ថ្ងៃទី​២១ ខែធ្នូ ថា​៖ របរ​ដុត​ធ្យួ​ង​លក់ ជា​របរ​គួបផ្សំ​មួយ បន្ទាប់ពី​ការធ្វើ​ស្រែចំការ​រួចរាល់ ហើយ​ការប្រកប​របរ​ដុត​ធ្យួ​ង​នេះ មាន​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ដោយ​ការដុត​ធ្យួ​ង​នេះ មាន​២​របៀប គឺ​ដុត​ឡ បូក និង​ដុត​ឡក​ប់ ។ ប្អួ​ន​ប្រុស បាន​បន្តថា​៖ បើ​យើង​ដុត​ឡក​ប់ គឺ​យើង​ទទួលបាន​ផល​ច្រើន ដែល​បាន​ធ្យួ​ងរ​ហូត ដល់​៥០​កា​រ៉ុង ទៅ​៦០​កា​រ៉ុង តែបើ​ឡ​បូក​វិញ​គឺ​បានតែ​២០​កា​រ៉ុង ទៅ​៣០​កា​រ៉ុង​តែប៉ុណ្ណោះ ។ ជាមួយនិង​ការ ដុត​ធ្យួ​ង លក់​នេះដែរ កាលពីមុន​គឺមាន​បញ្ហា​ប្រឈម​ជាមួយ​មេព្រៃ ដែល​ចុះមក​ហាមឃាត់​មិន​ឲ្យ​យើង​ដុត​ឡើយ តែ​ពេលនេះ​មិនមាន​បញ្ហា​ទាំងអស់នេះ​កើតឡើង​នោះទេ ព្រោះ​អស់​ព្រៃឈើ​ទៅហើយ ។ ចំណែក​អ្នក​មីង​ម្នាក់ទៀត​ឈ្មោះ ថោង ភី រស់នៅ​ភូមិ​ភ្នំ​ក្រិ​ញ ឃុំ​ស្ទឹងត្រង់ ជា​អ្នក​ប្រកប​របរ​ដុត​ធ្យួ​ង​លក់​ដែរនោះ បាន​ប្រាប់​ភ្នាក់ងារ​យើង​ដឹងថា​៖ គាត់​បាន​ចាប់​របរ​ដុត​ធ្យួ​ង​លក់​រយៈពេល​៥​ទៅ​៦​ឆ្នាំ មកហើយ ដើម្បី​រក​ប្រាប់​ចំណូល​ប្រចាំថ្ងៃ គ្រាន់​ដោះស្រាយ​ជីវភាព ហើយ​របរ​នេះ​គឺជា​របរ​គួបផ្សំ​តែប៉ុណ្ណោះ បន្ទាប់ពី​ការធ្វើ​ស្រែចំការ​រួច ជៀសវាង​ការធ្វើ​ចំណាកស្រុក​ទៅ​ស៊ីឈ្នួល​នៅ​ស្រុក​គេ ។ អ្នក​មីង​បាន​បន្តថា​៖ របរ​ដុត​ធ្យួ​ងក៍​មាន​បញ្ហា​ប្រឈម​ជាច្រើន ទំរាំ​បាន​យកទៅលក់ ដូចជា​ការដុត​មិនបាន​ឆេះ​ស្អា​ត់​ល្អ ភ្ញៀវ​ទិញ​មានការ​រើស ,​ហើយ​បើ​ដើមឈើ​ណា​ដែល​យើង​យកមក​ដុត បាន​ហើយ បែរជា​មានការ​ផ្ទុះ ក៍​ភ្ញៀវ​មិន​ទទួល​ទិញ​ដែរ ប្រការ​ទាំងនេះ វា​ធ្វើ​ឲ្យ​យើង​ពិបាក​រក​អតិថិជន​ផងដែរ ។ អ្នក​មីង បាន​បន្តថា​៖ ធ្យួ​ង​ដែល​រូបគាត់​ដុត​នេះ ជា​ប្រភេទ​ឡ​បូក ហើយ​បើ​យើង​ដុត​ដំបូង បានតែ​៥​ទៅ​៦​កា​រ៉ុង​ប៉ុណ្ណោះ ដល់​ដុត​យូៗ​ទៅ ទើប​ឡើង​បាន​១០​កា​រ៉ុង ទៅ​២០​កា​រ៉ុង ព្រោះ​ឡ ដែល​យើង​ដុត​វា​មាន​ទទួល​កម្តៅ​ឆ្អិន​ល្អ ទើប​ធ្យួ​ង​ដែល​យើង​ដាក់​ដុត​នោះ បាន​ច្រើន ។ ការដុត​ធ្យួ​ង ក្នុង​មួយ​ឡ អាច​ប្រើពេល ចាប់ពី​១០​ថ្ងៃ ឬ​ជាង​១០​ថ្ងៃ ចំណែក​ការចំណាយ​លើ​របរ​ធ្យួ​ង​នេះ វា​ត្រួវ​ការចំណាយ​ច្រើន ដូចជា​ទិញ​ឈើ​គេ​យកមក​ដុត ទិញ​ខ្សែ​សម្រាប់​ចង ទិញ​កា​រ៉ុង សម្រាប់​ច្រក​ធ្យួ​ង​ជាដើម ។ ជាមួយគ្នានេះដែរ នៅពេល​យើង​ដឹក​យកទៅលក់ ក៍មាន​បញ្ហា​ប្រឈម​ទៅ​និង​សមត្ថកិច្ច​តាមផ្លូវ​កាក់​យកលុយ ពី​ការដឹក​ធ្យួ​ង​នេះ​ផងដែរ ។
​បើ​និយាយ​កាលពីមុន ពេល​ចេញទៅ​លក់​ម្តងៗ ប្រសិន​មេព្រៃ​ឃើញ គឺ​កាក​យកលុយ ក្នុង​មួយ​ជើង​១​ម៉ឺន​រៀល ដោយ​មិនមាន​លក្ខខណ្ឌ​តវ៉ា ដោយ​អស់​មេព្រៃ​ចាប់ផ្តើម​ប៉ូលីស​ចរាចរណ៍ តែបើ​យើង​យកទៅលក់​តាមផ្លូវ​ទៅ​ភ្នំ​កុយ​វិញ មាន​ទាហាន​ចំ​កាក​យកលុយ​២​ពាន់​ទៅ​៣​ពាន់​រៀល​ទិញ​បារី​ជក់​ផងដែរ ។​
​ពាក់ព័ន្ធ​របរ​ដុត​ធ្យួ​ង​នេះដែរ ត្រួវបាន​លោក អោម វិ​រៈ នាយខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ នា​រសៀល​ថ្ងៃទី​២១ ខែធ្នូ ថា​៖ សព្វ​របរ​ដុត​ធ្យួ​ង​លក់ នៅ​ខេត្ត​ប៉ៃលិន មិនមាន​ឡើយ ដោយ​ធ្យួ​ង ដែល​យើង​ឃើញ​គឺ​យក​មកពី​ខេត្ត​ផ្សេង​ដាក់លក់​នោះ​ទែ ។​កាលពីមុន​ប្រជាពលរដ្ឋ​ស្រុក​សាលា​ក្រៅ​ភាគច្រើន ប្រកប​របរ​ដុត​ធ្យួ​ង​លក់ ហើយ​ឈើ ដែល​យកមក​ដុត​គឺ​រក​ក្នុង​ចំការ​របស់​ពួកគាត់ តែ​ពេលនេះ​អស់​ឈើ​ទៅហើយ ព្រោះ​ពួកគាត់​ឈួ​ស​ឆាយ​ធ្វើជា​ចំការ​ទៅវិញ​៕