អាវ​រងារ​ជជុះ​នៅ​ផ្សា​របឹង​កុក លក់ដាច់​ច្រើន​ពេល​អាកាសធាតុត្រជាក់​ខ្លាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2017 ក+ ក-

​កំពង់ចាម​៖ អាវរ​ងារ​ជជុះ​ដែល​ដាក់លក់​នៅ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ​២០១៧​ត្រូវបាន​គេ​មើលឃើញថា កំពុងតែ​លក់ដាច់​ខ្លាំង ដោយមាន​ប្រជាពលរដ្ឋ​មកពី​គ្រប់ ទិស​ទី ចូលមក​ទិញយក​ទៅ​ពាក់ ដោយសារ​អាកាសធាតុ​បាន​ចុះ​ត្រជាក់​ពេក​។ ហើយ​ជំនាញ​សុខា​ភិ បាល​វិញ ក៏បាន​ឲ្យ​ពលរដ្ឋ​ត្រូវ​ពាក់​អាវដៃវែង​និង​ខោជើងវែង ការពារ​កុំ​ឲ្យ​ប្រឈម​នឹង​ជំងឺ ផ្សេងៗ​ផង ដែរ ។ អាជីវក​ម្នាក់​ឈ្មោះ លឹម ឡៃ​ហ៊ាង ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ប្រាប់​ឲ្យ​ដឹងថាៈ ក្នុង​រយៈពេល​៣-៤​ថ្ងៃ នេះ គាត់​នឹង​ប្តី បាននាំគ្នា​មក​លក់​អាវ​វ​ងារ​ជជុះ​នៅ​ផ្សា​របឹង​កុក គឺ​លក់ដាច់​រហូត​បន្ត​មក​ដល់​ព្រឹក ថ្ងៃ ទី​២៣ ខែធ្នូ នៅតែមាន​ពលរដ្ឋ​ឆ្ងាយ​ជិត​មក​ទិញ​យកទៅ​ពាក់ ដែល​ធ្វើ​ឲ្យ​គាត់​ទទួលបាន​ផលចំណេញ គ្រាន់បើ​ដែរ​។​ជាមួយ​នោះ​សូម​ឲ្យ​អ្នកផ្សេង​ដែល​មិនទាន់បាន​ទិញ​អាវរ​ងារ​ទៅ​ពាក់ គឺ​មក​ទិញ​នៅ​កន្លែង គាត់ ដែល​លក់​ក្នុង​តំលៃ​ធូរ​ថ្លៃ​មួយ​៥.០០០​រៀល ។​ដោយឡែក​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ ក្នុង​ខែធ្នូ ដូច គ្នា​អាកាសធាតុ​មិនបាន​ចុះ​ត្រជាក់​ដូច​បែបនេះ​ទេ ហើយ​គាត់​ក៏​មិនបាន​លក់​អាវ​រងា​រដែ​រ ។​
​អាជីវករ​ឈ្មោះ ស្រេ​ន ម៉ា​ណី អាយុ​៤០​ឆ្នាំ ប្រាប់​ឲ្យ​ដឹងថា​កាលពីមុន​គាត់​ធ្លាប់តែ​លក់​ក្រណាត់​នៅ​ផ្សា​របឹង​កុក​មិនសូវ​ដាច់​នោះទេ តែ​មកដល់​ខែធ្នូ ២០១៧ ស្រប​ពេលដែល​អាកាស់ធាតុ​បាន​ចុះ​ត្រជាក់​ជាង​បណ្តា​ឆ្នាំមុនៗ​គាត់​ក៏​ងាក​មក​លក់​អាវ​រងារ​ជជុះ​វិញ​ម្តង ដោយ​ក្នុង​អាវ​១​លក់​តំលៃ​ពី​៤.០០០​រៀល​ទៅ​៥.០០០​រៀល ហើយ​បើ​អាវ​ណា​មិនសូវ​ល្អ​លក់​៣​អាវ​តំលៃ​១​ម៉ឺន​រៀល ។ ក្នុង​រយះពេល​៤៥​ថ្ងៃនេះ​លក់ ដាច់​ពិតជា​សប្បាយចិត្ត ហើយ​ក្នុង​១​ព្រឹក​អាច​ទទួល​កំរៃ​បាន​ជាង​១០​ម៉ឺន​រៀល​ផងដែរ ។​
​សូមបញ្ជាក់ថា នៅតាម​ភូមិឋាន ស្រុកស្រែ​ចំការ និង​សាលារៀន​ខ្លះ សិស្ស​នាំគ្នា​បង្កាត់ភ្លើង នាំគ្នា​អាំងភ្លើង ដើម្បី​ឲ្យ​មាន​ភាពកក់ក្តៅ​កុំ​ឲ្យ​រងារ ពេក​នោះ ។ លោក​វេជ្ជបណ្ឌិត គីម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខា ភិ​បាល​ខេត្ត​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ដែរ​ថា ចាប់តាំងពី​ពេលដែល អាកាសធាតុ បាន ចុះ​ត្រជាក់​មក​នៅក្នុង​ចំណោម​ស្រុក​-​ក្រុង​ទាំង​១០ មិនទាន់មាន​សេចក្តី​រាយ​ការ​ណ៏ ណាមួយ​ថា មាន ល​រដ្ឋ​ណា​ម្នាក់​បាន​ឈឺ​ធ្ងន់ ដោយសារតែ​កត្តា​អាកាសធាតុ​ដែរ ។​តែ​សេចក្តី ប្រកាស របស់​ក្រសួង សុខ​ភិ​បាល​សូម​ឲ្យ​ពលរដ្ឋ​ស្លៀកខោ​ជើងវែង និង​ពាក់អាវ​រងារ ដើម្បី​ជាសវាង​កុំ​ឲ្យ​ប៉ះពាល់ សុខភាព ក្នុងករណី​បើ​មាន​ឈឺ​សូម​ប្រញាប់​ទៅកាន់​មន្ទីរពេទ្យ​៕