កម្ពុជា​-​ចិន ចុះ​កិច្ចព្រមព្រៀង​ចំនួន​១៩ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយក រដ្ឋមន្ត្រី​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 January, 2018 ក+ ក-

​ភ្នំពេញ ៖ លោកនាយក​រដ្ឋមន្ត្រី​សាធារណៈរដ្ឋ​ប្រជា​មា​និត្យ​ចិន លី ខឹ​ឈាង​បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពេញ​មួយ​ថ្ងៃទី​១១ ខែមករា នេះ​។ ក្រោយ​ជំនួប​ផ្លូវការ​ទ្វេភាគី​នៅ​វិមាន សន្តិភាព ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​ចិន​បានសម្រេច​ចេញ​នូវ​លទ្ធផល​ផ្លែផ្កា​ជាច្រើន និង​ឈានដល់​ការចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​ចំនួន​១៩ ផ្តោតលើ​កិច្ចសហប្រតិបត្តិការ ផ្នែក សេដ្ឋកិច្ច បច្ចេកវិទ្យា ទំនើបកម្ម​កសិកម្ម និង​ការសាងសង់​ហេ​ដ្ឋ​រចនា​សម្ព​ន្ធ័​ផ្លូវ កំពង់ផែ អគ្គិសនី និង​អាកាសយានដ្ឋាន​។

​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ និង​ការជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រមុខ​ដឹកនាំ​កម្ពុជា រវាង​លោកនាយក​រដ្ឋមន្ត្រី​ចិន លឺ ខឺ​ឈាង​នៅ​វិមាន​សន្តិភាព ភាគី​ទាំងពីរ​កម្ពុជា​ចិន បានសម្រេច​ចេញ​នូវ​លទ្ធ ផល​ជា​ផ្លែផ្កា​ជាច្រើន​ក្នុងការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​កាន់ តែ​រឹងមាំ​ថែមទៀត​។ ភាគី​ទាំងពីរ​កម្ពុជា​-​ចិន បាន​ឈានដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ១០ អនុស្សារណៈ​យោគយល់​គ្នា​ចំនួន​៧ និង លិខិត​ប្តូរ​សារ​ចំនួន​ពីរ ដោយ​ផ្តោតលើ​កិច្ច​សហប្រតិបត្តិ ការ​សេដ្ឋកិច្ច​និង​បច្ចេកទេស​
​ការអភិវឌ្ឍ​កសិកម្ម​ទំនើប គម្រោង​សាងសង់​ខ្សែ​អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០​គីឡូវ៉ុល ដំណាក់កាល ទី​២ គម្រោង​ពង្រីក​និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣ គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​ខេត្ត​ព្រះសីហនុ​កិច្ចសហប្រតិបត្តិការ​ណ៍​ហិរញ្ញប្បទាន សម្រាប់​គម្រោង​អាកាសយានដ្ឋាន ភ្នំពេញ​(​ថ្មី​) គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប​គម្រោង​វិនិយោគ និង​លើ​ការសាងសង់​និង​ប្រតិបត្តិ ការ​កំពង់ផែ​ស្ទឹងហាវ​។ ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៍បាន ប្រកាស​ជា​ផ្លូវការ​អំពី​គម្រោង «​ដំណើរ​នៃ​ក្ដី​ស្រលាញ់​ពី​បេះដូង​» នៅ​កម្ពុជា ដែល​ផ្តល់​ជា​ជំនួយ​ឥត សំណង​សម្រាប់​គម្រោង សាងសង់ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ និង មន្ទីរពេទ្យ​ខេត្ត​ត្បូងឃ្មុំ និង​គម្រោង​ប្លង់ ស្ថាបត្យកម្ម​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​។​
​បើតាម លោក អ៊ាង សុផល្លែត​ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន បញ្ជាក់​នៅក្រោយ​ជំនួប ប្រមុខ​ថ្នាក់ដឹកនាំ​ទាំងពីរ នៅ​ព្រឹក​នេះ​ថា លោក លី ខឺ​ឈាង អះអាង​ចំពោះមុខ​សម្តេច នាយក​រដ្ឋ មន្ត្រី​ថា ចិន​នឹង​នៅតែ​បន្ត​ជួយ​ដល់​កម្ពុជា​បន្តទៀត​ទៅលើ​វិស័យ​នានា ដើម្បី​ជម្រុញ​ការអភិវឌ្ឍ​កម្ពុជា​។ ឯ​.​ឧ នាយក រដ្ឋមន្ត្រី​ចិន​បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់ លោក មាន​រយៈពេល​ខ្លី​ពិតមែន​ប៉ុន្តែ​មាន ប្រសិទ្ធភាព​ខ្ពស់ ដោយបាន​ធ្វើ​ការងារ​ជាច្រើន ពីព្រោះ​ដោយសារ​ចិន កម្ពុ​ជាមាន​ទំនាក់ទំនង​ល្អ ហើយ​កិច្ចសហប្រតិបត្តិការ​ក៍​មាន​ទំនាក់ទំនង​ល្អ​។
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា នេះ​ជា​ឆ្នាំ​ដ៍​ពិសេស​មួយ​ដែលជា​ខួប​លើក​ទី​៦០​នៃ​ទំនាក់ ទំនង​ការទូត​កម្ពុជា​ចិន ហើយក៍​ជា​ចាប់ផ្តើម​នៃ​ដំណើរ​ទស្ស ន​កិច្ច​របស់ លោក លី ខឺ​ឈាង​នាយក​រដ្ឋ មន្ត្រី​ចិន​នៅ​កម្ពុជា និង បាន​ធ្វើជា​សហប្រធាន​ដឹកនាំ​នៃ​កិច្ចប្រជុំ​កំពូល កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិ ការ​មេគង្គ​ឡាន​ឆាង​លើក​ទី​២ ដោយ​ឆ្លុះបញ្ចាំង​ពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​ចិន​។ សម្តេច​តេ​ជោ​បាន​ស្នើសុំ​ឲ្យ​ចិន​ជួយ ជម្រុញ​អ្នកទេសចរ​ចិន​មក​ទស្សនា កម្ពុជា​ឲ្យ​បាន​កាន់តែច្រើន បន្ថែមទៀត ព្រមទាំង​ជួយ​ពិចារណា​ក្នុង​ការនាំ​ស្ករអំពៅ​ពី​កម្ពុជា​ផងដែរ​។
​ចំពោះ​បញ្ហា​នៃ​ការនាំ​ស្ករអំពៅ​ចេញ​នេះ លោកនាយក​រដ្ឋមន្ត្រី​ចិន បាន​សុំ​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ ប្រទេស​ទាំងពីរ​ពិភាក្សាគ្នា​ដើម្បី​ធ្វើការ​នាំចេញ សម្រាប់ ទេសចរ​វិញ​ចិន​នឹង​បន្ត​ជម្រុញ​អ្នកទេសចរ មក កាន់​កម្ពុជា​ឲ្យ​បាន​កាន់តែច្រើន​ផងដែរ ។ លោក​ក៍បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា ចិន​មាន​ទឹកប្រាក់ ប្រកាស រួចរាល់​ហើយ​ប្រមាណ ១២០០​លាន​យ័ន​សម្រាប់​ការអភិវឌ្ឍ​គម្រោង​តូចៗ និង ប្រមាណ​៦០០ លាន​យ័ន​ទៀត​សម្រាប់​គម្រោង​ធំៗ​នៅ​កម្ពុជា ដូច្នោះ លោក សុំ​ភាគី​ទាំងពីរ​បន្ត​ចរចារ​គ្នា ដើម្បី​ទាញយក ថវិកា​នេះ​យក​ប្រើប្រាស់​។​
​គួរ​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឹ​ឈាង​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ បាន​អញ្ជើញ ដាក់​កំរងផ្កា​នៅ​វិមាន ឯករាជ្យ និង​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ ព្រមទាំង​បាន ចូល​ក្រាបបង្គុំ​គាល់​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា សម្តេច ព្រះបរមនាថ​នរោត្តម សីហមុនី​នៅ​ព្រះបរមរាជវាំង​។ តាម​ការគ្រោងទុក លោកនាយក​រដ្ឋមន្ត្រី​ចិន នឹង​ចាក​ចេញពី​កម្ពុជា​នៅ​រសៀល​នេះ ក្រោយ​ពិធី​លាង​សា យ​ភោជន៍​ជា​ផ្លូវការ​ជាមួយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​៕