មូល​និ​ធី​គាំទ្រ​កម្មករ​ធាក់​ស៊ីក្លូ​ដាក់ឱ្យ អនុវត្ត​ពី​ពេលនេះ​តទៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2018 ក+ ក-

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​បង្កើត និង អនុវត្ត​មូល និ​ធិ​ត្រីចក្រយាន (​ស៊ីក្លូ​) ចាប់ពី​ថ្ងៃ ទី​១៣ ខែមករា ឆ្នាំ​២០១៨ តទៅ​។ នេះ​បើ​យោងតាម សេចក្តី ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៣ ខែមករា ឆ្នាំ​២០១៨ នេះ​។
​ទីបំផុត​មូលនិធិ​សម្រាប់​អ្នកធាក់ស៊ីក្លូ ត្រូវបាន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ប្រកាស​បង្កើត និង​អនុវត្តន៍​ជា​ផ្លូវការ​ក្រោយ​រៀបចំ​លក្ខ​ខ​ន្តិ​កៈដា​ក់ ជា​សមាគម​រួចរាល់ ទៅ​ក្រសួង មហាផ្ទៃ​។ ការបង្កើត​នេះ​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកា​បង្កើតឡើង ក្នុង ជំនួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី កាលពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ ២០១៨ ដើម្បី ជួយ​ទ្រទ្រង់​ដល់​អាជីព​ធាក់​ស៊ីក្លូ​នេះ​។ បើតាម​សម្តេច​តេ​ជោ​មូលនិធិ​នេះ សម្តេចនាយក រដ្ឋមន្ត្រី ប្រកាស​ដាក់​ថវិកា​ផ្ទាល់​របស់​សម្តេច​ជំហាន​ដំបូង​ប្រមាណ ១០០ លាន​រៀល ហើយនឹង ដាក់​ប្រចាំ ខែ​ប្រមាណ​១០​លាន​រៀល​បន្ថែមទៀត​។ សម្តេច​ថែមទាំង​បាន​អំពាវនាវ​ឲ្យ​សាធារណជន ចូលរួម ផ្តល់​ថវិកា សម្រាប់​ទ្រទ្រង់​ដល់​មូលនិធិ​នេះ ផងដែរ​។​
​សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា ការបង្កើត​មូលនិធិ​នេះ មិន​ត្រឹមតែ​ជួយ​ដល់ ការរស់នៅ របស់ បងប្អូន​អ្នក​ស៊ីក្លូ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជាការ​ចូលរួមចំណែក​ជួយ អភិ រក្ស​ស៊ីក្លូ​ដែលជា យាន​អត្ត សញ្ញាណ​របស់​ខ្មែរ​តាំងពី​សម័យ​បារាំង​ថែម​ទៀតផង និង​ដើម្បី​ជាការ​ទាក់ទាញ​ភ្ញៀវ ទេសចរ​អន្តរ ជាតិ ជិះ​កំសាន្ត​ទីក្រុង​ភ្នំពេញ​ផងដែរ​។
​សូមបញ្ជាក់ថា ក្រៅពី​បង្កើត​មូលនិធិ​ស៊ីក្លូ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច តេ​ជោ ហ៊ុន សែន​
​បានប្រកាស​អនុញ្ញាត​ឲ្យ​បងប្អូន អ្នក​ប្រក​បរបរ ធាក់​ស៊ីក្លូ ទាំង អស់ អាច​ចូល​ព្យាបាល​ជំងឺ និង​ពិនិត្យ​ជំងឺ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥតគិតថ្លៃ ថែមទៀត​។​
​បើ​គ្មានអ្វី​កែប្រែ​ទេ​នៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍​សម្តេច​តេ​ជោ​នឹង​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​អ្នកធាក់ស៊ីក្លូ​នៅ​មជ្ឈមណ្ឌល​ពិ​ពរណ៍​កោះ​ពេ​ជ្យ​ផងដែរ​។ គួរ​បញ្ជាក់ដែរថា ចំនួន​ស៊ីក្លូ​នៅ​រាជធានី ភ្នំពេញ​បច្ចុប្បន្ន​មាន​ចំនួន​ជាង​៣០០ គ្រឿង និង​មាន​អ្នកធាក់ស៊ីក្លូ​ប្រមាន​ជិត​២០០​នាក់​៕