អគារ​ប្រវត្តិសាស្ត្រ លើ​កំពូលភ្នំ​បូកគោ ត្រូវបាន​កែលម្អ​ជា​សណ្ឋាគារ​ដ៏​ស្រស់ស្អាត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2018 ក+ ក-

​កំពត ៖ តាមរយៈ សណ្ឋាគារ និង​រមណី​ដ្ឋា​ន​សុខា បានរៀបចំ​ឡើងវិញ នូវ​អគារ​ការ​ស៊ី​ណូ​ចាស់ ដែលជា​អគារ​ប្រវត្តិសាស្ត្រ លើ​លំ​ពូ​ល​ភ្នំ​បូកគោ ត្រូវបាន​ជួសជុល​លំអរ​ឡើងវិញ ជា​សណ្ឋាគារ​ដ៏​ស្រស់ស្អាត Le Bokor Palace រក្សារ​រូបរាង សំណង​អាគារ​ដើម​ដ​ដែរ ស្ថិតនៅ​ច្រាំង​ថ្ម​ចោទ​នៃ​កំពូលភ្នំ​បូកគោ​។​

​នៅពេល​លោកអ្នក​ដែល​មក​កម្សាន្ត នៅ​ឧទ្យាន​ជាតិ ព្រះមុន្នីវង្ស បូកគោ អាច​សម្រាក់លំហែ​ល​កាយ​បាន​នា​សណ្ឋាគារ Le Bokor Palace ដែល​និង​ចាប់ផ្តើម ដាក់​ដំណើរការ​ជំ​ហ៊ាន​ដំបូង នៅ​ថ្ងៃទី​៩ កុម្ភៈ ២០១៨​នេះ​។ អគារ​ចាស់​មួយ បានប្រែក្លាយ​ជា​អាគារ​ថ្មី ដ៏​ស្រស់ស្អាត​នេះ គិត​មកទល់​ត្រឹម​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ការជួសជុល​កែលំអរ​សោ​ភ័​ណ្ឌ​ភាព​ឡើងវិញ សម្រេចបាន​ជាង​៧៥​ភាគរយ និង​គ្រោង​បញ្ចប់​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ដើម្បី​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​មក​កម្សាន្ត​នៅរ​ម្មណី​ដ្ឋា​ន ឧទ្យាន​ជាតិ ព្រះមុន្នីវង្ស​បូកគោ ដោយមាន​កម្ពស់​៤​ជាន់ ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ល្អិតល្អន់ ជាមួយនឹង​វត្តមាន ដ៏​មាន​អនុភាព មាន​រានហាល និង​ជណ្តើរ​ថ្មើរជើង បែប​អ៊ីតាលី មាន​៣៦​បន្ទប់ អម​ជាមួយ​ភោជណីយដ្ឋាន​២ ដែល​បង្ហាញ​នូវ​ប្រណិត​ភាព នៃ​សណ្ឋាគារ​នេះ នា​សម័យ​អតីតកាល ដែលមាន​ចុងភៅ​ស្វី​ស និង​ខ្មែរ បានរៀបចំ នូវ​មុខម្ហូប​កាលពី​១០០​ឆ្នាំមុន និង​ម្ហូបអាហារ​គ្រួសារ​រាជវង្ស​ខ្មែរ ជាមួយនឹង​បន្លែ​សរីរាង្គ និង​គ្រឿងផ្សំ​ថ្មី​ស្រស់ ដែល​ដាំ​នៅ​ចំការ​បន្លែ នៅលើ​កំពូលភ្នំ​បូកគោ​នេះ​តែម្តង​។​

​លោក Frugere F. Philippe អ្នក​គ្រប់​គ្រង់​ទូទៅ នៃ​សណ្ឋាគារ លឺ បូកគោ ផា​ឡេស បាន​មានប្រសាសន៍ថា “​ឡឺ បូ​គោ ផា​ឡេស ជា​សណ្ឋាគារ​ប្រវត្តិសាស្ត្រ និង​ជា​រតនសម្បត្តិ​របស់​ប្រទេស​កម្ពុជា ។ ក្រុមហ៊ុន បាន​ជួសជុល​សំណង់​អគារ​នេះ សារជាថ្មី ដោយ​រក្សាទុក​នូវ​លក្ខ​ណៈ​ពិសេស​របស់​វា និង​បង្កើត​ឡើងវិញ នូវ​រចនាបទ ផ្ទៃ​ខាងក្នុង​បែប​អាណានិគម ជាមួយនឹង​គ្រឿង​បំពាក់ បន្ទប់ទឹក​ដែល​នាំចូល​មកពី​ប្រទេស​អ៊ីតាលី និង​ឥដ្ឋការ៉ូ ដ៏​ប្រណិត ដែល​នាំចូល ពី​ប្រទេស​អេ​ស្ប៉ា​ញ​” ។​

​គួរ​បញ្ជាក់ថា សណ្ឋាគារ ឡឺ បូកគោ ផា​ឡេស មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​តំបន់​ព្រៃ​ត្រូពិច និង​ឆ្នេរសមុទ្រ​បៃតង លើ​ឧទ្យាន​ជាតិ​ព្រះមុន្នីវង្ស​បូកគោ ក្បែរ​ក្រុង​កំពត ដែល​ត្រូវបាន​បើកសម្ពោធ​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​១៩២៥ ដោយ​បម្រើ​ជូន​រាជវង្សានុវង្ស និង​អភិជន​ជាច្រើន​ទសវត្សរ៍ បន្ទាប់មក​សណ្ឋាគារ​នេះ ត្រូវបាន​ទុកចោល និង​បាន​កសាង​ឡើងវិញ​ជាថ្មីទៀត នៅ​ដើមឆ្នាំ​១៩៦២ ដោយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ដែល​បម្រើ​ជូន​មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល និង​ពាណិជ្ជករ ដែលមាន​ទ្រព្យ​ស្តុកស្តម្ភ ហើយ​វា​ក៏​ជា​កន្លែង​វិស្សមកាល ដែល​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ សព្វព្រះទ័យ​ជាទីបំផុត​៕