សម្តេច​តេ​ជោ ហ៊ុន សែន ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជាង​៤​ពាន់​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៣​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​ចំនួន​ជាង​៤​ពាន់​នាក់​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ ។​

​លោក តែ ឡូ​រិ​ន សកល​វិទ្យាល័យ​វេ​ស្ទើ​ន បាន​ឲ្យ​ដឹងថា សាកលវិទ្យាល័យ​បាន​ពង្រឹង​វិសាលភាព​នៃ​ការអប់រំ​កម្រិត​ឧ​ត្ត​ម​លើ​មុខជំនាញ​ជាច្រើន ហើយ​មាន​ជំនាញ​ខ្លះ​បាន​សហការ​ជាមួយ​ដៃគូ​បរទេស​ដូចជា​សាកលវិទ្យាល័យ​កា​សេម​បណ្ឌិត​ប្រទេស​ថៃ ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​អាកាសចរណ៍​ស៊ីវិល ជាដើម ។ ជាមួយគ្នានេះដែរ សាកលវិទ្យាល័យ​បាន​ខិតខំ​កែលម្អ​និង​អភិវឌ្ឍ​កម្មវិធី​ជាប្រចាំ ហើយ​បាន​ដើម្បី​ឆ្លើយតប​ទៅនឹង​ទីផ្សារការងារ​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​នោះ សកល​វិទ្យាល័យ​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ សាកលវិទ្យាល័យ​នានា​នៅ​បរទេស ដូចជា​សាកលវិទ្យាល័យ

​វិទ្យាស្ថាន​នៅ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស​, ថៃ​, សឹង្ហ​បុរី​, កូរ៉េ និង​ម៉ាឡេស៊ី ។​
​គួរ​បញ្ជាក់ថា គិត​ចាប់តាំងពី​ឆ្នាំ​សិក្សា​២០០៣ ២០០៤ ដល់​ឆ្នាំ​សិក្សា​២០១៧២០១៨​នេះ និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យា​នេះ​មាន​ចំនួន​សរុប ១០,៦៧៧​នាក់ មាន​នារី ៤,៩២៩​នាក់​។ និស្សិត​ជ័យលាភី​ដែល​បានបញ្ចប់​ការសិក្សា​នេះ មាន​ឪ​កាស​បានទទួល​ការងារ​ធ្វើ​ប្រមាណ​៩១%​។​ដោយឡែក ចំពោះ​និស្សិត​កំពុង​សិក្សា​វិញ គឺមាន​និស្សិត​ចំនួន​ជិត​៧០% មានការ​ងារ​ធ្វើ​នៅតាម​ក្រសួង ស្ថាប័ន អង្គភាព និង​ក្រុមហ៊ុន​នានា​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា កម្ពុជា​ត្រូវការ​ធនធានមនុស្ស​ដើម្បី ជម្រុញ​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​ឆាប់រហ័ស​។ គ្មាន​ប្រទេស​ណាមួយ​អាចធ្វើ ការអភិវឌ្ឍ​ទៅបាន​ដោយ​គ្មាន​ធនធានមនុស្ស​នោះដែរ​។ សម្តេច​តេ​ជោ​អះអាង ថា​គ្រាន់តែ​រយៈពេល​២​ខែ​នេះ កម្ពុជា​បាន​បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រ មាណ​៣០​ម៉ឺន​កន្លែង តាមរយៈ​ការវិនិយោគ​ពី​ខាងក្រៅ និង​អ្នកវិនិយោគ​ក្នុងស្រុក ផងដែរ​។ យ៉ាងណា​ក៍ដោយ​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ការរីកចំរើន​នៃ​ការ បោះទុន​វិនិយោគ និង​ការបង្កើត​ការងារ​ថ្មី​ជាច្រើន​ក្តី កម្ពុជា​នៅតែ​ខ្វះ​ធនធាន មនុស្ស ដែល​តម្រូវ​ឲ្យ​កម្ពុជា​ត្រូវធ្វើ​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ឲ្យ​បាន កាន់តែច្រើន​ថែមទៀត​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្នែក​ធនធាន​នេះ​។

​នៅ​ថ្ងៃ នេះដែរ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា យើង​មិនអាច​ធ្វើការ​កាត់ បន្ថយ​គម្លាត​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​នីមួយៗ​បានទេ ប៉ុន្តែ​អ្វីដែល​យើង​អាច ធ្វើការ​កាត់បន្ថយ​គម្លាត​បាន​នោះ​គឺ​កាត់បន្ថយ​គម្លាត​ខួរក្បាល​។ តាមរយៈ​នេះ កម្ពុជា​បានធ្វើការ​បង្ខិត​សាលារៀន​ទៅដល់​តំបន់​ដាច់ស្រយាល​ដើម្បី​ផ្តល់ឱកាស ដល់​កូនអ្នកក្រីក្រ​អាច​បន្ត​ការសិក្សា​ប្រកបដោយ​ស្មើភាព​។​