ប្ដី​អ្នកនាង សុគន្ធ​នីសា បើករថយន្ត​ស៊េរី​ទំនើប​ទៅបុក​ម៉ូតូ​ចត​ច​ញ្ចើ​ម​ផ្លូវ​សង​450$​បញ្ចប់រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2018 ក+ ក-

ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក​RAGE ROVER មួយគ្រឿង ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ជា​ស្វាមី​សុគន្ធ​នីសា រួមជាមួយ​មិត្ត​ភ័ក្ត្រ​ម្នាក់ទៀត​រួម​ដំណើ​ជាមួយ បាន​ជ្រុល​ទៅបុក​ម៉ូតូ​ហុងដា​ឌ្រី​ម​013 របស់​យុវជន​ម្នាក់​ចត​ចោល​នៅ​ច​ញ្ចើ​ម​ផ្លូវ​សុរា​ម្រឹត (​ក្បែ​រូបសំណាក់​ព្រះ​បរម​រតន​កោដ្ឋ​) ក្នង​សង្កាត់ ចតុមុខ ខណ្ឌដូនពេញ បណ្ដាល​ឲ្យ​ម៉ូតូ​រង​ការខូចខាត ហើយ​រថយន្ត​បង្ក បាន​បន្ត​បើក​រត់​រហូត​ទៅដល់​ស្ពាន​នាគ​ក្បែរ​វត្តភ្នំ ទើប​មិត្ត​ភ័ក្ត្រ​ជនរងគ្រោះ និង​ប្រជាពលរដ្ឋ​ឃាត់​ជាប់ ដោយ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨ ។​

‎ តាម​សម្ដី​យុវជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AW-1750 បាន​ជិះ​មក​ឈប់ ចត​នៅលើ​ច​ញ្ចើ​ម​ផ្លូវ​កើតហេតុ​ខាងលើ ពេលនោះ​ជនរងគ្រោះ​ក៏​ឃើញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​RAGE ROVER មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-9779 ដែល​អ្នកបើក​បរជា​ស្វាមី​សុគន្ធ​នីសា​កំពូល​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស មក​បុក​ម៉ូតូ​របស់គាត់​ពីក្រោយ​ទាំង​កំរោល​អូស​ជិត​១០​ម៉ែត្រ បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំង​ពីក្រោយ និង​ខាងមុខ ។ ភ្លាមៗ​នោះ រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​ពី​កន្លែងកើតហេតុ រហូត​ទៅដល់​ស្ពាន​នាគ​វត្តភ្នំ ស្ថិតក្នុង​ខណ្ឌដូនពេញ​ដដែល ក៏ត្រូវ​បាន​មិត្ត​ភ័ក្ត្រ​ជនរងគ្រោះ និង​ប្រជាពលរដ្ឋ​ជួយ​ឃាត់​ជាប់ ហើយ​នាំមក​កន្លែងកើតហេតុ​វិញ​ដើម្បី​ធ្វើការ​ដោះស្រាយ​ជាមួយ​ភាគី​ខាង​ម៉ូតូ​ជនរងគ្រោះ​តាម​សន្តិវិធី ។

​បន្ទាប់មក​ក្រោយ ដោយមាន​ការសម្រួល​ពី​សមត្ថកិច្ច មូលដ្ឋាន ម្ចាស់​រថយន្ត​បង្ក​ព្រម​សង​ថ្លៃ​ខូចខាត​ទៅខាង​ភាគី​ម៉ូតូ​រងគ្រោះ​ចំនួន 450$ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ ៕