ឈ្មួញ​បញ្ជូន​គ្រឿងចក្រ​ចូល​ឈូស​យក​ដីព្រៃ​លិច​ទឹក​២.១១១​ហិកតា នៅ​តំបន់​៣ ស្រុក​កំពង់ស្វាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2018 ក+ ក-

​កំពង់ធំៈ ថ្មីៗ​នេះ ប្រជាពលរដ្ឋរ​ស់ន​បៅ​ក្នុង​តំបន់​កើតហេតុ បានដាក់​ការសង្ស័យថា ជា​រឿង​មិន ប្រក្រតី ចំពោះ​ការដោះលែង​ឈ្មួញ​ដែល​ឈូសឆាយ​ដីព្រៃ​លិច​ទឹក នៅ​តំបន់​បី ចំនួន​២​នាក់​ដោយ​ស្ងាត់ ៗ បន្ទាប់ពី​សមត្ថកិច្ច​ក​ង​រាជ​អាវុធ​ចុះបង្ក្រាប​បាន​ភ្ជាប់​ជាមួយ​ភ័​ស្ត​តាង គ្រឿងចក្រ​២​គ្រឿង​ផង​នោះ​។

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី រស់ តឿ ប្រធាន​មន្ទីរ​បច្ចេកទេស​សន្តិសុខ បាន​ឲ្យ​ដឹងថា ការឈូសឆាយដី​ព្រៃ​លិច​ទឹក​នេះ ស្ថិតនៅ​ចំណុច ឈាង​ខាងលិច​បឹង​ព្រះ​ស្នែង ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ គឺ​ធ្វើ សកម្មភាព​ដោយ​ឈ្មោះ យ៉ង ណ​យ និង​ប្រព​ន្ឋ​ឈ្មោះ ថន សាលៀង បច្ចុប្បន្ន​រស់នៅ ភូមិ​អូរ​កន្ធរ​ត្បូង សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដោយ​ពុំមាន​លិខិតអនុញ្ញាត ពី​សមត្ថកិច្ច​ជំនាញ និង​អាជ្ញា ធរ នោះឡើយ ដោយមាន​អ្នក​រត់ការ​ឈ្មោះ ម៉​ង់ ប្រធាន​សហគមន៍​នេសាទ ហើយ​ប្រើប្រាស់​គ្រឿង ចក្រ​៥​គ្រឿង ដើម្បី​ឈូសឆាយ​ដីព្រៃ​លិច​ទឹក តំបន់​៣ ខាងលើនេះ​។
​នៅ​ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០១៨ ឯកឧត្តម អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ បាន​មាន ប្រសាសន៍​បដិសេធន៍​ថា លោក​មិន​បានដឹង​រឿង​ទាំងនេះ​ទេ កំពុង​រង់ចាំ​ខាង​រដ្ឋបាល​ជលផល រាយ​ការ ណ៍ មក​សិន​។​សូមបញ្ជាក់ថា ការបង្ក្រាប​នេះ បាន​ធ្វើឡើង​តាំងពី​ថ្ងៃទី​៦ ខែ​មិនា ឆ្នាំ​២០១៨ មក​ម្លេះ ។​

​ទាក់ទិន​រឿងនេះ លោក អ៊ុន បុត្ត អភិបាលស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹងថា ដី​ដែល​ឈូស ឆាយ នេះ គឺជា​ដី​ឆ្វៀល​បន្ថែមទៀត​ចំនួន​ជាង ២១១១​ហិច​តា គឺជា​សំណើរ​របស់​ខេត្តកំពង់ធំ សុំ​បន្ថែម ក្រៅ ពី​ដី​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្វៀល​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៤០០០​ហិច​តា នៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើស្រែ នៅ​តំបន់ ដំរី​ស្អុយ ពងចាប ខាងត្បូង ឈាង​ខាងលិច បឹង ព្រះ​ស្នែង ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​

ឯ​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ បាន​អះអាងថា​លោក​គ្រាន់ តែ ដឹងថា ប្រជាពលរដ្ឋ​បាន​សំណូមពរ សុំ​ដី​បន្ថែម​តាមរយះ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី គឺ​គ្រាន់តែ​បានធ្វើ​សំណើរ​ទៅ​ខេត្តកំពង់ធំ តែ​ពុំទាន់​បាន​ឯកភាព ឬក៏​ចេញ​លិខិតអនុញ្ញាត បែបណា នៅឡើយ ចំណែក​ការឈូសឆាយដី​ព្រៃ​លិច​ទឹក​នេះ លោក​ពុំ​បានដឹង​នោះទេ​៕​