ស្គាល់​អត្តសញ្ញាណហើយ​សព​នារី​រងគ្រោះដែល​គេ​សម្លាប់​ដាក់​ក្នុង​ធុង​ទឹកកកទម្លាក់ចោលតាមផ្លូវ6A
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 March, 2018 ក+ ក-

​ភ្នំពេញ ៖ សព​នារី​រងគ្រោះ​ដែល​ត្រូវ​ឃាតក​សម្លាប់​ដាក់​ក្នុង​ទឹកកក រួច​យកទៅ​ប្លុង​ចោល​ក្បែរ គល់ស្ពាន​ព្រែក​រូង ២ ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទិ​១៦ ខែមីនា កន្លងមកនេះ ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ​អត្តសញ្ញាណ និង​សាច់ញាតិ​ហើយ​។

សមត្ថកិច្ច​បានឱ្យដឹង​ថា សព​នារី​រងគ្រោះ មានឈ្មោះ ឃឿន ធានី អាយុ ២៩ ឆ្នាំ​ស្នាក់នៅ ភូមិ​ក្រូចសើច ឃុំ​ហានជ័យ ស្រុក កំពង់សៀម ខេត្តកំពង់ចាម​។ សព​ត្រូវបាន​សមត្ថកិច្ច ប្រគល់ឱ្យ ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត តាម​គន្លង​ប្រពៃណី​រួចហើយ​។​

សូម​រំលឹកថា ការ​ភ្ញាក់​មួយ​បាន​ផ្តើមឡើង នៅក្រោយពេល​គេ​ប្រទះឃើញ​ធុង​ទឹកកក​ធុន​ធំ មួយ ដែល​ក្នុងនោះ​ជនដៃដល់​បាន​ញាត់​សព​នារី​រងគ្រោះ​ម្នាក់ យកទៅ​ទម្លាក់ចោល​នៅក្បែរ​ស្ពាន ព្រែក​រូង​២ តាមផ្លូវ​ជាត​លេខ​៦A ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​រសៀល​ថ្ងៃ ទី ១៦ ខែមីនា ឆ្នាំ​២០១៨ នេះ​។ តាម​ការពិនិត្យ​សាកសព​នារី​រងគ្រោះ​ត្រូវបាន​ឃាតករ​កាប់​ច​ញ្ច្រាំ ជា ច្រើន​កាំបិត​បណ្តាល​ឲ្យ​ស្លាប់ រួច​ទើប​ដាក់​ចូលក្នុង​ធុង​ទឹកកក ហើយ​យកទៅ​ទម្លាក់ចោល ដើម្បី បំបិទ ដាន​។​រហូតមកដល់​ពេលនេះ សមត្ថកិច្ច​នៅ​មិនទាន់បាន​បញ្ជាក់​ពី មូលហេតុ នៃ​អំពើ​ឃាតកម្ម​នេះ នៅឡើយ​ទេ ដោយ​គ្រាន់តែ​អះអាងថា សមត្ថកិច្ច​កំពុងតែ​មមាញឹក​ក្នុងការ​ស្រាវជ្រាវ​វែកមុខ​ឃាតករ ដើម្បី​នាំយកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ប៉ុណ្ណោះ​។​

ស្នងការ​នគរបាល​ខេត្តកណ្តាល​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន បាន​បញ្ជាក់ថា បច្ចុប្បន្ន កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល បាន និង​កំពុង​សហការ​ជាមួយ កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល បន្តធ្វើ​ការស្រាវជ្រាវ​ក​រ​ណី ឃាតកម្ម​ដ៏​អាថ៌កំបាំង​នេះ យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត​៕​