​ផ្លូវ​ក្រួស​ក្រហម​ត​ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង ទៅ​ខេត្តកំពង់ធំ ​ចម្ងាយ​ជាង​៥០​គ​.​ម ​បញ្ចប់ការសាងសង់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 March, 2018 ក+ ក-

​កំពង់ឆ្នាំង ៖ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណ​:​ការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កាលពី​រសៀល​ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ធ្វើដំណើរ​ឆ្លងកាត់​និង​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ លេខ (៥០C ) ដែល​ត​ភ្ជាប់ ពី​ខេត្តកំពង់ធំ មក​ខេត្តកំពង់ឆ្នាំង ។ អមដំណើរ​ក្នុងពេលនោះ​មាន​លោក សុខ លូ អភិបាលខេត្ត​កំពង​ធំ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង រូ​ម​និង​មន្ត្រីរាជការ​ជាច្រើនរូប​ទៀត ។

​លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈ ផ្លូវ​លេខ ៥០​សេ នេះ ជា​ផ្លូវ​ធ្វើ​ថ្មី ដែល​កសាង​ដោយ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន មាន​ប្រវែង ៣៤​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ចំណុច​ភូមិ​ង្កែ​ប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ទៅ​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ប៉ុន្តែ​បើ​យើង​គិត​ត្រឹម មាត់​កំពង់ដរ ចំណុច​វត្ត​ពោធិ​អណ្តែត ក្នុងស្រុក​កំពង់លែង​វិញ គឺមាន​ប្រវែង សរុប ៥៣​គីឡូម៉ែត្រ ។
​ផ្លូវ​នេះ​បាន​ត​ភ្ជាប់​គ្នា​រួចហើយ ដោយ​ចាក់​ជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម ។

​លោក​បាន​បញ្ជាក់ថា ផ្លូវ​មួយ​ខ្យែ​នេះ​មាន​សារសំខាន់​ខ្លាំងណាស់ ដែល​អាចអោយ​ប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង ចង់​ធ្វើដំណើរ​ទៅ​ខេត្តកំពង់ធំ ឬ​ខេត្តសៀមរាប គឺ​បាន​លឿន​រហ័ស ដោយ​ត្រូវ​ចំណាយពេល​តែ​ប្រហែល​១​ម៉ោង គឺ​ពី​កំពង់ឆ្នាំង ដល់​កំពង់ធំ​ហើយ ម្យ៉ាង​វិញ ទៀត​ផ្លូវ​មួយ​ខ្យែ​នេះ ក៍​ជា​ផ្លូវ​សេដ្ឋកិច្ច​យ៉ាងសំខាន​ផងដែរ ព្រោះ​កសិផល ផ្សេងៗ ពិសេស ស្រូវប្រាំង គឺ​បងប្អូន​ប្រជាពលរដ្ឋ ធ្វើបាន​ច្រើនណាស់ អាច​ដឹក​ទៅ​លក់ នៅ​ខាង​កំពង់ធំ ឬ ខាង​កំពង់ឆ្នាំង បាន​លឿន​ឆាប់រ​ហ័យ ដោយ​មិន​ពិបាក​ដឹក​វៀង​ដូច​មុន​ទៀត​ទេ ។

​កាលពីមុន អ្នក​ខេត្តកំពង់ឆ្នាំង ចង់ទៅ​ខេត្តកំពង់ធំ ធ្វើ​ធ្វើដំណើរ​កំសាន្ត ទៅ​ខេត្ត​សៀម រាប គឺ​ត្រូវ​វាង​ទៅ​ឆ្លងស្ពាន​ព្រែក ក្តាម ឡើងទៅ​ផ្លូវជាតិ​លេខ​៦ ដែលមាន​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ តែ​ពេលនេះ អ្នក​ខេត្តកំពង់ឆ្នាំង ចង់ ទៅ​ខេត្តកំពង់ធំ ឬ ខេត្តសៀមរាប អាច​ទៅបាន​យ៉ាង​ឆាប់រហ័ស ដោយ​គ្រាន់តែ​ឆ្លង​ដរ ចំណុច​កំពង់ផែ​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង ទៅដល់​ស្រុក​កំពង់​កំពង់លែង រួច​ធ្វើដំណើរ លើផ្លូវ ក្រាល​កៅស៊ូ​ខ្លះ ផ្លូវ​គ្រួស​ក្រហម​ខ្លះ គឺ​ទៅដល់​ខេត្តកំពង់ធំ​ហើយ គឺ​ចំណេញ​ទាំង​ពេលវេលា ចំណេញ ទាំង​ថវិការ នេះហើយ ដែល​ហៅថា រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។

​សូម​បញ្ជាក់ដែរថា តាម​គម្រោង​របស់​ក្រសួង​សាធារណៈការ ផ្លូវ​មួយ​ខ្យែ​នេះ នឹងត្រូវ​កសាង​ដោយ​ចាក់​បេតុង មាន​ចម្ងាយ ៣៤​គីឡូម៉ែត្រ​ពី​ចំណុច​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក​ស្រុ​កំពង់លែង ខេត្តកំពង់ឆ្នាំង ទៅ​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ព្រោះតែ​ចំណុច​ផ្លូវ​នេះ ជា​ផ្លូវ​លិច​ទឹក ក្នុង​រយៈពេល​៣​ខែ ក្នុង​ខែវស្សា ម្លោះ​ហើយ​ការធ្វើ​ផ្លូវ​បេតុង​នេះ​គឺ​ដើម្បី​ធានា ពេល​ទឹក​ស្រក​ទៅវិញ ផ្លូវ​នៅ​រឹងមាំ​អាចធ្វើ​ដំណើរ​បាន ក៍​ប៉ុន្តែ​ពេលនេះ ក្រសួង​បានធ្វើ​ត្រឹម​តំណាក់កាល​ទី​១​នៅឡើយ​ទេ ហើយ​តាម​គម្រោង​ផ្លូវ​បេតុង​នេះ អាច​នឹង​បន្តធ្វើ​នៅ​ឆ្នាំក្រោយ ទៀត​។

​ប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ ពិត​ជាមាន​មោទនៈភាព ខ្លាំងណាស់ ព្រោះតែ​បាន​ផ្លូវ​មួយ​ខ្យែ ដែល​ពុំ​ធ្លាប់មាន​ពីមុនមក និង​ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ធ្លាប់ ជួប​ការលំបាក​យូ​ហើយ ព្រោះតែ​ពេល​ត្រូវ​ឆ្លងកាត់​ទៅមក​ខេត្ត​ទាំងពីរ​នេះ​ត្រូវ​ធ្វើដំណើរ​ផ្លូវ​វាង ឆ្ងាយ​ចំណាយ​ទាំង​ពេលវេលា ចំណាយ​ទាំង ថវិកា​។​

​ជាមួយគ្នានេះដែរ ពួកគាត់​ក៍​សំណូមពរ​អោយ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ពិសេស សម្តេច​តេ​ជោ​ហ៊ុន សែន កសាង​ផ្លូវ​មួយ​ខ្យែ​នេះ អោយទៅជា​ផ្លូវ​ចាក់​បេតុង អោយបាន​ឆាប់ ដើម្បី​ធានា​ការប្រើប្រាស់​យូ អង្វែង កុំអោយ​ខូចខាត ពេល​ខែ​ទឹក​ឡើង ជា​រាងរាល់ឆ្នាំ​៕​