ថៃ​ផ្ទុះអាវុធ​ដេញចាប់​ជនសង្ស័យ​សម្លាប់​ម្ចាស់​ផ្សារ​ខៅ​ឌិន ផ្អើល​ព្រំដែន​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 March, 2018 ក+ ក-

​ស្រុក​ម៉ាឡៃ ៖ តាម​សេចក្ដីរាយការណ៍​ពី​ជាយដែន​ក្នុងស្រុក​ម៉ាឡៃ ប្រាប់ថា មាន​ករណី​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​នៅ​ខាង​ភាគី​ថៃ ខណ​:​សមត្ថកិច្ច​កម្ពុជា ថៃ​ឡោមព័ទ្ធ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ម្ចាស់​ផ្សារ​ខៅ​ឌី​ន​(​ថៃ​) កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​១៩ ខែមីនា ឆ្នាំ​២០១៨ នៅ​មាត់​អូរ​ព្រំដែន​កម្ពុជា ថៃ ឋិត​ក្នុងភូមិ​អូរ​វា​ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​សេចក្ដី​រាយ​ការបញ្ជា​ក់ថា ជនសង្ស័យ​ដែល​សមត្ថ​កិ​ច្វ​កម្ពុជា ថៃ ឡោមព័ទ្ធ​នោះ ត្រូវបាន​សមត្ថកិច្ច​ក​ម្ពុ​ជា​ឃាត់ខ្លួន​បាន​ហើយ តែ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​ឡើយ ព្រោះ​ក្រោយពី​ការឃាត់ខ្លួន​សមត្ថកិច្ច​បាន​បញ្ជូនមក​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​សួរនាំ​បន្ត​។​

​ប្រភព​មួយទៀត​បាន​ប្រាប់ថា ការបង្ក្រាប​នោះ ជា​ករណី​ឃាតកម្ម​លើ​ម្ចាស់​ផ្សារ​ខាវ​ឌី​ន នាពេល​កន្លង​ថ្មីៗ​នេះ​។

​ប្រភព​បញ្ជាក់ថា ជនសង្ស័យ​ខាងលើ​នោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ថៃ ដេញតាម​ចាប់ពី​ប្រទេស​ថៃ ហើយ​ជា​ជនជាតិ​ថៃ គេ​សង្ស័យថា មាន​ប្រពន្ធ​ជា​ជនជាតិខ្មែរ ទើប​រត់គេចខ្លួន​មក​ពួន​សំងំ​នៅ​អូរ​ព្រំដែន​កម្ពុជា ថៃ បំ​រ៉ុង​ឆ្លងដែន​មក​កម្ពុជា​។

​នៅក្នុង​ប្រ​ត្តិ​ប​ត្ត​ការ​នោះដែរ ខាង​ភាគី​ថៃ បាន​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់ ខណ​:​ជនសង្ស័យ​ពួន​ក្រាប​នៅ​អូរ​ព្រំដែន ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ធ្វើការ​ឃាត់ខ្លួន​តែម្ដង​។​

​ប្រភព​ដាច់ដោយឡែក​មួយទៀត​ថា ជនសង្ស័យ​ខាងលើ​នោះ​ជា​ជនជាតិខ្មែរ ក្រោយពី​ការស្រាវជ្រាវ​សមត្ថកិច្ច​ថៃ កំណត់​មុខសញ្ញា​បាន ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ជនសង្ស័យ បានដឹងខ្លួន​មុន ក៏​រត់​បំរុង​ឆ្លងដែន​មក​កម្ពុជា តែដោយសារ​តែ​ភាគី​ថៃ​ផ្ទុះអាវុធ​ផ្អើល​ឡើង ក៏ត្រូវ​ភាគី​កម្ពុជា​ដឹក​កម្លាំង​ចុះបង្ក្រាប​បានតែ​ម្ដង​។​

​ជុំវិញ​ករណី​ខាងលើនេះ លោក តាំង សុខ​ហេង មេបញ្ជាការ​ស្រុក​ម៉ាឡៃ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​មិន​បានទទួល​ព័ត៌មាន​នោះ​នៅឡើយ​ទេ ហើយ​លោក​បញ្ជាក់ថា ដោយសារ​ផ្ទុះអាវុធ​លោក​ក៏បាន​ដឹកនាំ​កម្លាំង​ទៅ​មើល ហើយ​ទទួល​ព័ត៌មាន​ថា ភាគី​ថៃ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​យកទៅ​បាត់ តែ​ខាង​លោក​មិនបាន​ចាប់​ជនសង្ស័យ​ណា​ម្នាក់​នោះទេ ហើយ​លោក​ក៏​នាំ​កម្លាំង​ថយ​មកវិញ​។​

បើតាម​ប្រភពព័ត៌មាន​មួយ​ផ្សេងទៀត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ថៃ​ដេ​ឡ​តាម​ចាប់​នោះ គឺជា​ជនជាតិ​ថៃ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ទៅលើ​ម្ចា​សើ​ផ្សារ​ខៅ​ឌិន ក្នុងប្រទេស​ថៃ ហើយ​ខណៈដែល​សមត្ថកិច្ច​ថៃ​កំពុង​ដេញចាប់​ដោយ​ផ្ទុះអាវុធ​ផង​នោះ ជនសង្ស័យ​បាន​រត់​ឆ្លង​ចូលមក​ដី​កម្ពុជា​ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ចុះ​ព័ទ្ធ​ចាប់បាន​នៅ​ចំណុច​ដូច​បាន​រៀបរាប់​ខាងលើ រួច​ទើប​ប្រគ​លៅ់​ឲ្យ​ភាគី​ថៃ​៕