កម្មករ​រោងចក្រ​កាត់ដេរ និង​សំណង់​នឹងត្រូវ​ទទួលបាន​ការអប់រំ​ក្រៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 March, 2018 ក+ ក-

​ភ្នំពេញ ៖ នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​អប់រំ ឆ្នាំ​សិក្សា​២០១៦ ២០១៧ និង​ទិសដៅ​ឆ្នាំ​សិក្សា​២០១៧-២០១៨ បាន​ឈាន​ចូលដល់​ថ្ងៃទី​២ នៃ​ការពិភាក្សា លើ​អនុវិស័យ​ការអប់រំ​ក្រៅ​ប្រព័ន្ធ​។ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា ថ្លែងថា នៅ​ឆ្នាំ​២០១៨​នេះ​ការអប់រំ​ក្រៅ​ប្រព័ន្ធ ត្រូវ​បង្កើន​ការបង្រៀន​ដល់​កម្មករ​កាត់ដេរ និង​សំណង់ មាន​ជំនាញ និង​ចំណេះដឹង​ទូទៅ​។​

រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ហង្ស ជួនណា​រុន មានប្រសាសន៍ថា កម្មករ​រោងចក្រ​កាត់ដេរ និង​សំណង់​ត្រូវ​ទទួលបាន​ការអប់រំ​ក្រៅ​ប្រព័ន្ធ តាមរយៈ​គម្រោង អនុវិស័យ​ការអប់រំ​ក្រៅ​ប្រព័ន្ធ​។ លោក មានប្រសាសន៍ថា ការអប់រំ​ក្រៅ​ប្រព័ន្ធ​ទៅលើ​កម្ម​ករទាំង​រោងចក្រ និង​សំ​នង់​នេះ គឺ​បណ្តុះបណ្តាល​មិនមែន​តែ​អក្ស​សាស្ត្រ​ទេ​គឺ​រៀន​ទាំង​ជំនាញ​ការងារ និង​អក្ខរកម្ម​កុំព្យូទ័រ​។​

​លោក​មានប្រសាសន៍​បន្ត​ថា តម្រូវការ​គ្រូ​ជាប់កិច្ចសន្យា​ច្រើន ដើម្បី​បង្រៀន​គ្រប់កន្លែង តាម​រោងចក្រ តាម​ជនបទ​ដាច់ស្រយាល តាម​តំបន់​ជនជាតិដើម​ភាគតិច ជាដើម ក្រសួង​គួរតែ​បន្ថយ ការជ្រើសរើស​គ្រូ​ជា​មន្ត្រីរាជការ ដោយសារ​ប្រាក់​មានកំណត់​។​

​ពន្យល់​បន្ថែម​លើ​ប្រសាសន៍​របស់​រដ្ឋមន្ត្រី លោក គួច គូ លម្អង ប្រធាន​នាយកដ្ឋាន​អប់រំ​​ក្រៅ​ប្រព័ន្ធ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា មានប្រសាសន៍ថា បច្ចុប្បន្ន ការអប់រំ​អក្ខរកម្ម តាម​រោងចក្រ​ទើបបាន​១២​រាជធានី ខេត្ត​ទេ​។ លោក គួច គូ​លម្អង អះអាងថា ឆ្នាំ​២០១៧ អប់រំ​ក្រៅ​ប្រព័ន្ធ​គឺ​បង្រៀន​កម្មករ​សាកល្បង​បាន​ជាង​៣០០​នាក់​នៅ​ខេត្ត សៀមរាប កំពង់ស្ពឺ​កណ្តាល និង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​អនុវិស័យ​អប់រំ​ក្រៅ​ប្រព័ន្ធ​ទូទាំងប្រទេស នៅ​ឆ្នាំ​២០១៦២០១៧ ប្រមូល​អ្នក​បោះបង់​ការ​សិក្សា​និង​មនុស្ស​មិនចេះ​អក្សរ ឲ្យ​បាន​រៀន​ឡើងវិញ​បាន​ជាង​៤​ម៉ឺន​៣​ពាន់​នាក់​៖(​សម្លេង​យក​ដោយ​សំណួរ​ខ្ញុំ​នៅ​កណ្តាល​ផង​… កម្មវិធី​អប់រំ ក្រៅ​ប្រព័ន្ធ​នេះ​គឺ​យើង​បណ្តុះបណ្តាល​ជំនាញ ១​ខែ ទៅដល់​៦​ខែ​… បូក​នឹង​ជំនាញ​ងាយៗ ដល់​ប្រជាពលរដ្ឋ​ដែល​នៅតាម​សហគមន៍ )​។​

​ប្រធានការិយាល័យ​អប់រំ​ក្រៅ​ប្រព័ន្ធ របស់​មន្ទីរអប់រំ​យុវជន​និង​កីឡា ខេត្ត​ត្បូងឃ្មុំ លោក ហាប តុង​ហូរ មានប្រសាសន៍ថា ការអប់រំ​ក្រៅ​ប្រព័ន្ធ​នៅ​ខេត្ត​នោះបាន​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៤​ក្រោយពី​ខេត្ត​ត្បូងឃ្មុំ​បំបែក​ចេញពី​ខេត្តកំពង់ចាម​។​​ចំណែក​ប្រធាន​សហគមន៍​អប់រំ​ខេត្តបាត់ដំបង លោក អ៊ុំ ជឿន អះអាងថា ក្រសួង​អប់រំ យុវជន​និង​កីឡា បានផ្តល់​ថវិកា​ជិត​២១​ឆ្នាំ​ហើយ ឲ្យ​សហគមន៍​នោះ បាន​ប្រមូល​ក្មេង ចាស់​ប្រុស​ស្រី ដែល​មិនចេះ​អក្សរ បោះបង់​ការសិក្សា និង​អ្នក​ត្រឡប់​ពី​ធ្វើ​ចំណាកស្រុក បាន​ចូលរៀន ជំនាញ​ក្រឡឹង​ឈើ ជំនាញ​កែស​ម្ភ​ស្ស ជំនាញ​កាត​ដេរ និង​ជំនាញ អក្សរសាស្ត្រ​។

លោក គួច គូ លម្អង ប្រធាន​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ នៃ​ក្រសួង​អប់រំ យុវជន​និង​កីឡា​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ពុំមាន​ឱកាស​បាន​រៀន​ក្នុង​ប្រព័ន្ធ ឬ​បោះបង់​ការសិក្សា​អាច​ចុះឈ្មោះ​ចូលរៀន​នៅ​មន្ទីរអប់រំ​រាជធានី ខេត្ត ដើម្បី​រៀន​តាម​កម្មវិធី​អប់រំ​ក្រៅ​ប្រព័ន្ធ​ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា កំពុង​រង់ចាំ​ជួយ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ដែល​ចង់​ចេះ ចង់ដឹង​បន្ថែម ទាំង​ជំនាញ​ការងារ និង​អក្សរ​សា​សស្ត្រ​ជាតិ​៕