នាយករដ្ឋមន្ត្រី​កម្ពុជា​បន្ត​ជួប​ជាមួយ​កម្មករ​ជាង​១​ម៉ឺន ៥​ពាន់​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 March, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី និយោជិត​មក​រោងចក្រ​ចំនួន​៥ នៅ​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នេះ​ជា​លើក​៣៥​ហើយ ដែល​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា បាន​ចុះ​ជួប​សំណេះសំណាល​ជ​មួយ​កម្មករ កម្មការិនី ដែលមាន​កម្មករ សរុប​ប្រមាណ​៤២​ម៉ឺន​នាក់​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បញ្ជាក់ថា ជំនួប​ដែល​ធ្វើឡើង​នេះ មាន​កម្មករ និយោជិត ចូលរួម​ចំនួន ១៥៧៦៣​នាក់ មកពី​រោងចក្រ សហគ្រាស ចំនួន​៥​នៅ​ភូមិ​ជ្រៃ​កោង ផ្លូវ​វេ​ង​ស្រេង ខណ្ឌ​ពោ​ធ៌​សែន​ជ័យ​។ រោងចក្រ សហគ្រាស​ទាំង​៥​នេះ មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន ចំនួន​៤ និង​សិង្ហ​បុរី​ចំនួន​១ ក្នុងនោះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​៤ និង​ផលិត​ស្បែកជើង​ចំនួន​១​។ ចំពោះ​ផលិតផល​ដែល​ផលិត​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។​​រដ្ឋមន្ត្រីក្រសួង​ការងារ បាន​បន្ថែមថា ឆ្នាំ​២០១៨ នេះ​វិស័យ​ការងារ​បន្ត​អភិវឌ្ឍ​រីកចម្រើន បរិមាណ​ការងារ​សរុប​មាន​ប្រមាណ​ជាង ៥​លាន​នាក់ ។ សេ

ដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មាន​ចំនួន​សរុប​ជាង ១​ម៉ឺន​២​ពាន់​គ្រឹះស្ថាន កើន​ចំនួន ១០.០២ ភាគរយ មាន​កម្មករនិយោជិត​ស្រុក​ចំនួន​ជិត​១​លាន​៥​សែន​នាក់ កើន​ចំនួន ២១.១១​ភាគរយ ស្រី​ជាង​៨​សែន​នាក់ ធៀប​នឹង​ឆ្នាំ​២០១៦​។ សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សរុប​មាន​ចំនួន​ជិត​៦​សែន​នាក់ មាន​កម្មករ​ចំនួន​ជាង ២​លាន​៤​សែន​នាក់​។ គោលការណ៍​ធ្វើការ​នៅក្រៅ​ប្រទេស​មាន​ចំនួន​ប្រមាណ​១​លាន​២​សែន​នាក់ និង​មន្ត្រី​សាធារណៈ ចំនួន​ប្រមាណ​ជាង ៥​សែន​នាក់ ។​​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សំដែង នូវ​ការរីករាយ​ដែល​បាន​បន្ត​ចុះ​ជួប​ដោយផ្ទាល់​ជាមួយ​កម្មករ ដើម្បី​ស្វែងរក​ដំ ណោះ​ស្រាយ​ផ្សេងទៀត​ដល់​ពួកគាត់ ដោយ​ជម្រុញ​កំណើនសេដ្ឋកិច្ច​សង្គម​។ ស​ម្តេ​ដ​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​បន្ត​អំពាវនាវ​ដល់ក​ម្មករ កម្មការិនី​ត្រូវ​រក្សា​ឲ្យ បាន​នូវ​សន្តិភាព​ឲ្យ​ខាន​តែ​បាន ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ និង​ការងារ​ដែល កម្មករ​កំពុង​តែមាន​នាពេល​បច្ចុប្បន្ន​។ សម្តេច​តេ​ជោ បានស្នើ​ឲ្យ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យមើល​ឲ្យ​បាន​ម៉ត់ចត់​ចំពោះ​រថយន្ត​ដឹក​កម្មករ ដោយ ត្រូវ​ធានាថា​មិន​ឲ្យ​កម្មរ រងគ្រោះ​ស្លាប់ និង​រងរបួស​ដោយសា​រ​គ្រោះថ្នាក់​ក្រឡាប់ រថយន្ត​នោះទេ​។​

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ក៍បាន​ថ្កោលទោស​ចំពោះ​អ្នកប្រព្រឹត្ត​ហិង្សា​លើ លោក​សាស្ត្រា​រ្យ​បណ្ឌិត ស៊ុយ សារ៉េត ដោយ​បញ្ជា​ទៅ​កម្លាំង​មាន​សមត្ថកិច្ច​ឲ្យ តាម​ចាប់ខ្លួន​អ្នកប្រព្រឹត្ត​ហិង្សា​យកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ឲ្យ​ខាន​តែ​បាន​។ មហាជន​មិនមាន​សិទ្ធិ​ដើម្បី​ប្រើប្រាស់​ហិង្សា​នោះទេ គឺ​ទុក​ឲ្យ​សមត្ថកិច្ច និង​តុលា ការ​ជា​អ្នកអនុវត្ត​តាមផ្លូវ​ច្បាប់​។

​នៅថ្ងៃនេះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បញ្ជា​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​បើក​កិច្ចប្រជុំ​បន្ទាន់​ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ចំពោះ​ថៅកែ​រត់ចោល​កម្មករ​ដោយ​មិនមាន​ប្រាក់​ឈ្នួល និង​មិនបាន​ទូទាត់​ប្រាក់​អតីតភាព​ការងារ​ដែល​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​យ៉ាងច្រើន​ដើម្បី​ទូទាត់​សង​កម្មករ​ ៕  ​( ​រូបភាព រស្មីកម្ពុជា)