ចាប់បាន​អ្នកបាញ់​សម្លាប់​ទន្សោង​ឈ្មោល​នៅ​ស្រុក​ថ្ពង បញ្ជូនទៅ​ក្រសួងមហាផ្ទៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2018 ក+ ក-

​កំពង់​ស្ពឺះ​\ ​៖  សត្វព្រៃ​ជា​ប្រភេទ​សត្វ​ទន្សោង​ឈ្មោល​១​ក្បាល ដែល​រស់នៅ​ក្នុងព្រៃ​សហគមន៍ ប្រាំបី​មុម ត្រូវបាន​គេ​ប្រទះឃើញ រងរបួស​ដោយសារ​ព្រានព្រៃ​បាញ់ ហើយ​ប្រជា​សហគមន៍​ក៏បាន រាយការណ៍​ទៅ​ថ្នាក់លើ​ដើម្បី​អន្តរាគមន៍​ជួយ​ព្យាបាល​តែ​ក្រុមគ្រូពេទ្យ​មិនទាន់​មកដល់​ផង ត្រូវ​ក្រុម ព្រាន ព្រៃ​ក៏​នាំគ្នា​លបចូល​ទៅ​កន្លែង សត្វ​ទន្សោង​នោះ ព្រលះ​យក​សាច់​ស្មា​មុខ និង​ភ្លៅ​ចែកគ្នា ហើយ​នាំគ្នា​រត់គេចខ្លួន​បាត់អស់​ជាច្រើន​អ្នក ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​បាន​ម្នាក់ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។

​តាម​ការ​អោយដឹងពី លោក​វរសេនីយ៍ឯក ហ៊ុន សុខ​ហុន អធិការនគរបាល​ស្រុក​ថ្ពង បាន ប្រាប់ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨ ថា តាម​ការស្រាវជ្រាវ សត្វ​ទន្សោង​នេះ ក្រុម​ជន សង្ស័យ​បានធ្វើ​សកម្មភាព​បាញ់​កាលពី​យប់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ព្រៃ សហគម ន៍ ប្រាំបី​មុម ស្ថិតនៅក្នុង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។ លោក​បន្តថា សត្វ​ទន្សោង​ឈ្មោល​នោះ ត្រូវបាន ប្រជា​សហគមន៍​ប្រទះឃើញ​ដួល​នៅក្នុង​ព្រៃ​សហ​គន៍​នោះ ដោយមាន​របួសស្នាម​ត្រូវ​គ្រាប់កាំភ្លើង ក៏​រាយការណ៍​មក​សមត្ថកិច្ច​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​អន្តរាគមន៍​ទៅខាង​អភិរក្ស​សត្វព្រៃ​មក​ធ្វើការ​សង្គ្រោះ​ពេលដែល​ក្រុម​សមត្ថកិច្ច​ជំនាញ​ព្រមទាំង​គ្រូពេទ្យ​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ព្រៃ​សហគមន៍​នោះ មិនដឹងថា ក្រុម​ព្រានព្រៃ​លប​ចូលទៅ​សម្លាប់​ពន្លះ​យក​សាច់​ស្មា​មុខ និង​សាច់​ភ្លៅ​ក្រោយ បន្សល់ទុក​តែ​ក្បាល និង​ដងខ្លួន​តែប៉ុណ្ណោះ នៅ​កន្លែងកើតហេតុ​។ ក្រោយ​ប្រទះឃើញ​ដូច្នេះ ក្រុម ការ​ចម្រុះ​ដែលមាន​នគរបាល​ក្រសួងមហាផ្ទៃ​ផងដែរ​នោះបាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត ព្រោះថា​ការបាញ់​សម្លាប់សត្វ​កម្រ​បែបនេះ​គឺជា​រឿង​ដែល​មិនអាច​ព្រងើយកន្តើយ​បានឡើយ​។​

​ប្រជា​សហគមន៍​ប្រាំបី​មុម ជាច្រើន​បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការបាត់ បង់​នូវ​សត្វ​កម្រ​ប្រភេទ​នេះ​និង​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ធ្វើយ៉ាងណា​ស្រាវជ្រាវ​ចាប់​ក្រុម​ដៃដល់​(​ព្រានព្រៃ​)​យកមក​ផ្តន្ទាទោស​តាមច្បាប់​កុំ​មានការ​អនុគ្រោះ​ឡើយ​។​

ព័ត៌មាន​ចុងក្រោយ​ដែល​ភ្នាក់ងារ​យើង​ទទួលបាន​គឺ​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​បាន​បាញ់​សម្លាប់សត្វ​ទន្សោង​នេះ​បាន​ម្នាក់​ហើយ ក្រោយ​ឃាត់ខ្លួន​បាន​នាំ ទៅ កាន់​ក្រសួងមហាផ្ទៃ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។​

​តាម​សម្តី​របស់លោក នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ពង បាន​និយាយ​អោយដឹងថា នៅក្នុង ព្រៃ សហគមន៍​ប្រាំបី​មុម​នេះ​មាន​សត្វ​ទន្សោង​រស់នៅ​ចំនួន​៣​ហ្វូង ជាង​៥០​ក្បាល រស់នៅ​រាល់ ថ្ងៃ នេះ និង​បន្ត​ពូជ​នៅក្នុង​ព្រៃ​សហគមន៍​មួយ​នេះ​ទៀតផង​៕​