ប៉ូលិស​បង្ហាញមុខ​ក្រុមចោរឆក់​៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2018 ក+ ក-

​ភ្នំពេញ ៖ មុខសញ្ញា លួច ឆក់​សម្ភារៈ​តាម​ដងផ្លូវ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ​០៤​នាក់​ត្រូវ បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ បង្ហាញមុខ​រួច​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៨ នេះ ដើម្បី​ចាត់ការ តាម​នីតិវិធី ក្រោយពី​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​។​

លោក​វរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល រាជធានី ភ្នំពេញ បាន​ឲ្យ​ដឹងថា សង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នេះ​ទី​១/ ឈ្មោះ ថៃ ពិសិដ្ឋ ហៅ ខ្ចៅ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ សង្កាត់​ស្រះចក ខណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ​។​ទី​២/ ឈ្មោះ ហ៊ូ គីម​ហាប់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​ថ្នាក់​ទី ១១A វិទ្យាល័យ​សន្ធរម៉ុក ស្នាក់នៅ​មិន​ពិតប្រាកដ​។ ទី​៣/ ឈ្មោះ ស៊ឹម គឹម​និ​ត ហៅ ធូ គឹម​និ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស​វិទ្យាល័យ​ព្រែក​ឯង ថ្នាក់​ទី​១០C ស្នាក់នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ និង​ទី​
៤/ ឈ្មោះ ធិ​ន សេង​ហាក់ ហៅ ហាក់ Z ហៅ​តួ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស វិទ្យាល័យ​ច្បារអំពៅ ថ្នាក់​ទី​១២ C២ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវលំ ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​លោកនាយ​ការិយាល័យ​បន្តថា​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​សង្ស័យ​ខាងលើ​បាន​សារភាពថា​កន្លងមក​បាន​ប្រព្រឹត្ត​បទល្មើស (​ឆក់​ទ្រព្យ សម្បត្តិ​របស់​ប្រជាប​ពលរដ្ឋ​) បាន​ចំនួន ០៨ ករណី ៖ ករណី​ទី ១/ កាលពី​ថ្ងៃទី ២២ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១៩​និង​៥០ នាទី បាន ធ្វើ​សកម្មភាព​ឆក់​កាបូប​យួរដៃ ពី​ស្ត្រី​ម្នាក់ នៅ​ចំណុច​មុខផ្ទះ​លេខ​៥៧ ផ្លូវ​លេខ​១៦៣ ក្រុមទី ២៤ ភូមិ​ទី​៣ សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​ដោយបាន​ទូរ​សព្ទ័​ដៃ ចំនួន​០២ គ្រឿង ម៉ាក IPhone 7Plus ពណ៌​ខ្មៅ និង​ម៉ាក IPone 5 ពណ៌ ស ប្រាក់​ដុល្លារ ចំនួន ២.៣០០ ដុល្លារ​អាមេរិក​-​ប្រាក់រៀល ៥០០.០០០ រៀល​-​ប្រាក់​ដុល្លារ​អូស្ត្រាលី ចំនួន​៥០០​ដុល្លារ ។​ករណី ទី ២/ កាលពី​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១៦​និង​០០ នាទី​បានធ្វើ​សកម្មភាព កាបូបស្ពាយ ពណ៌ ខ្មៅ ពី​ស្ត្រី​ម្នាក់​នៅ​ចំណុច​មុខផ្ទះ​លេខ ៥៦៨ ផ្លូវ​លេខ ១២៨ ភូមិ​៨ ក្រុមទី ១៨ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្នុង​នោះបាន កុំព្យូទ័រ​យួរដៃ ម៉ាក ACER -​ប្រាក់​ដុល្លារ​ចំនួន ៨១០ ដុល្លារ​អាមេរិក -​ប្រាក់រៀល​ចំនួន ១០ ម៉ឺន​រៀល និង​ឯកសារ​មួយចំនួន​។​

ករណី​ទី ៣/ កាលពី​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ០៧ និង​៣៥ នាទី​ព្រឹក បាន​ឆក់​កាបូប​យួរដៃ នៅ​ចំណុច​កណ្តាលផ្លូវ​លេខ​៦១៦ កែង​២៨៧ មុខផ្ទះ​លេខ​៣១ ផ្លូវ​លេខ​៦១៦ ក្រុម​៨៦ ភូមិ ១៩ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​ប្រាក់រៀល ៥០ ម៉ឺន​រៀល​-​ប្រាក់​ដុល្លារ ៤០ ដុល្លារ​អាមេរិក​-​ទូរ​សព្ទ័​ដៃ​ចំនួន ០២ ម៉ាក IPhone X និង​ម៉ាក IPhone 6-​ឯកសារ​មួយចំនួន​។ ករណី​ទី​៤ / កាលពី​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៦​និង​៣០​នាទី​ព្រឹក បាន​ឆក់​កាបូប​យួរដៃ ពី​ស្ត្រី​ម្នាក់​នៅ​ចំណុច លើ​ស្ពាន​អាកាស​៧​មករា ផ្លូវ ១២៨ ក្រុម ២៣ សង្កាត់ ទឹកល្អក់ ១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​-​ប្រាក់រៀល ១០​ម៉ឺន រៀល​-​ចិញ្ចៀន​ផ្លាក​ទីន​២​វង់​-​ក្រវិល​ផ្លាក​ទីន​១​គូ​-​ឯកសារ​ផ្សេងៗ មួយចំនួន​។ ករណី​ទី ៥ កាលពី ថ្ងៃទី ០៨ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ០៦​និង​៣០ នាទី​ព្រឹក ឆក់​កា​តាប​ស្ពាយ នៅ ចំណុច​ភ្លើងស្តុប​ផ្សារ​ដេប៉ូ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជនរងគ្រោះ​មិនបាន ដាក់ពាក្យ​បណ្តឹង​។ ករណី​ទី​៦ /​កាលពី​ថ្ងៃទី ១០​មិនា​២០១៨ វេលា​ម៉ោង​ប្រហែល ១៦​និង​,០០ នាទី​ល្ងាច​(​ឆក់​ទូរ​សព្ទ័​ដៃ ) នៅ​ចំណុច​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ផ្លូវ​សហ​ព​ន្ធ័​រុស្សី សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​ជនរងគ្រោះ​មិនបាន ដាក់ពាក្យ បណ្តឹង ។ ករណី​ទី​៧ / កាលពី​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១៣​និង​០០ នាទី​រសៀល​/(​ឆក់​កាបូបដៃ )​នៅ​ចំណុច មុខ​សាលាបឋមសិក្សា​ទួលគោក ផ្លូវ​លេខ​២៨៩ សង្កាត់ បឹងកក់​១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ជនរងគ្រោះ​មិនបាន​ដាក់ពាក្យ​បណ្តឹង និង​ករណី​ទី​៨ កាលពី​ថ្ងៃទី ០៩ ខែមីនា ឆ្នាំ​២០១៨ វេលា ម៉ោង​ប្រហែល ១៨​និង​,០០​នាទី​ល្ងាច​(​ឆក់​ទូរ​សព្ទ័​ដៃ ) នៅ​ចំណុច​មុខ​សាលាបឋមសិក្សា​ទួលគោក ផ្លូវ​លេខ​២៨៩ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជនរងគ្រោះ​មិនបាន​ដាក់ពាក្យ បណ្តឹង​។​

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ខាងលើនេះ សមត្ថកិច្ច​ដកហូត​បា​ន ៖ ១-​ម៉ូតូ​ម៉ាក ហុងដា​ប៊ីត ពណ៌ ក្រហម សេរី​ឆ្នាំ ២០១៧ មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ១GU-៩៨៤១​។ ២-​ម៉ូតូ​ម៉ាក SUZUKI Nex ពណ៌ ស ឆ្នាំ​ផលិត ២០១៨ មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ១GY ១៤០២ និង​ទី ៣-​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ ១២៥ ពណ៌ ទឹកប្រាក់ ឆ្នាំ​ផលិត ២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១GX ២៣៣៨៕