ក្រុម​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​អង់​តែ​ន ក្នុងស្រុក​សន្ទុក មុខ​ដដែលៗ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2018 ក+ ក-

​កំពង់ធំ ៖ បច្ចុប្បន្ន​ដែន​ព្រៃ​អង់​តែ​ន ដែល​ស្ថិតនៅ​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ​ជា​ព្រៃ សម្រាប់​រង្វាស់​ទឹក​វាលទំនាប​អាស៊ី​មូសុង​ទន្លេមេគង្គ នៃ​ប្រទេស​កម្ពុជា​ក្រោម​ការឧបត្ថម្ភ​ពី​រាជ​រដ្ឋា ភិ​បាលជ​ប៉ុន​នោះ ត្រូវបាន​បទល្មើស​ថយ​ចុះ​ស្ទើរ​អស់ទាំង​ស្រុង​ហើយ ក្រោម​ដែន​សមត្ថកិច្ច​បរិ ស្ថាន ។​
​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី ក៏​ជន​ទុច្ចរិត​នៅតែមាន​ក្រុម​ជនខិលខូច​បន្ត​ឆ្មក់​ចូល​អារ​កាប់ នៅ ចំណុច​ក្នុងភូមិ​សាស្ត្រ​ខ្លះ​នៃ​ព្រៃ​អង់​តែ​ន ដែល​សមត្ថកិច្ច​មានកា​រ​ឆកល្វែង ដោយ​ដែន​សមត្ថកិច្ច មាន​ភូមិសាស្ត្រ​ធំ កម្លាំង​សមត្ថកិច្ច​តិច ប៉ុន្តែ​សមត្ថកិច្ច បរិស្ថាន អនុរក្ស នៅតែ​បន្ត​បង្ក្រាបបាន ជា បន្តបន្ទាប់ ។​

ជាក់ស្ដែង​ថ្មីៗ​នេះ សមត្ថកិច្ច​បរិស្ថាន​អនុរក្ស​ព្រៃ​អង់​តែ​ន បាន​បង្ក្រាប​គោយន្ត​កន្ត្រៃ 4 គ្រឿង ដែល​ដឹក​ជ​ញ្ចូ​ន​ឈើ​ចេញពី ព្រៃ​អង់​តែ​ន ហើយ​បញ្ជូនទៅ​រក្សាទុក​នៅ​ស្នាក់ការ ឯ​ជន​ប្រព្រឹត្ត​បទ ល្មើស​ទាំងនោះ ត្រូវបាន​គេ​ដឹងថា ជា​អ្នករស់នៅ​ភូមិ​ខ្វែក ស្រុក​សន្ទុក​។​
​ក្រោយមក ក៏​លេចលឺ​ព័ត៌មាន​ថា មានការ​ដោះលែង​គោយន្ត​កន្ត្រៃ​នោះ ជា​ថ្នូរ​នឹង​លុយកាក់ ដោយ​ទារលុយ​៤​លាន​រៀល ក្នុង​១​គ្រឿង ហើយ​ត្រូវរ៉ូវ​គ្នា​ក្នុងតម្លៃ​៣​លាន​រៀល​ក្នុង​១​គ្រឿង​។​

ទាក់ទិន​នឹង​ករណីនេះ សមត្ថកិច្ច​បរិស្ថាន​បាន​បដិសេធ ដោយ​អះអាងថា ការដោះលែង គោ យន្ត​កន្ត្រៃ​នោះ គឺជា​ការ​ផាក​វិន័យ​អនុវត្តន៍​តាមច្បាប់ ដោយមាន​បង្កាន់ដៃ ផាក​វិន័យ​ជា​ភ័​ស្ត​តាង​ផង ប៉ុន្តែ​នៅក្នុង​បង្កា​ន់​នោះ ឃើញ​ដាក់​ចំនួន​លុយ​តែ ២​លាន​រៀល ក្នុង​១​គ្រឿង ដែល​ផ្ទុយ​ពី​ម្ចាស់​គោ យន្ត​កន្ត្រៃ​ទាំងនោះ អះអាង​។​

​ទោះជា​ណា​ក្ដី មតិ​ប្រជាពលរដ្ឋ​ភាគច្រើន​និយាយថា ព្រៃ​អង់​តែ​ន នេះ កាល​នៅ​ជា​ដែន សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ សង្កាត់​ក្រយា និង​ផ្នែក​កំពង់ថ្ម ដែលមាន​លោក សុ​ត ម៉ា​រី ជា​នាយផ្នែក នោះ គឺ​ព្រៃ​អង់​តែ​ន នេះ ទទួលរង​នូវ​ការ​អារ កាប់បំផ្លាញ និង​ដឹកជញ្ជូន​ពី​សំណាក់​ពួក​ឈ្មួញ ក្រុម គោយន្ត​កន្ត្រៃ ព្រមទាំង​មាន​ការកាប់​ទន្ទ្រានព្រៃ​រំលោភ​យក​ដី​ទៀតផង ដែល​ធ្វើ​ឲ្យ​ផ្ទៃ​ខាងក្នុង នៃ ព្រៃ​នេះ ស្ទើរ​ក្លាយជា​វាលរហោឋាន​។​

​ប៉ុន្តែ​បច្ចុប្បន្ន បទល្មើស​ទាំងនោះ ត្រូវបាន​ស្ងប់ស្ងាត់ ក្រោម​ដែន​សមត្ថកិច្ច​បរិស្ថាន​។ មតិ ប្រជាពលរដ្ឋ​ទាំងនោះ​សំណូមពរ​ថា គួរតែ​អនុវត្តន៍​ច្បាប់​ឲ្យ​ធ្ងន់ធ្ងរ​បន្តិច ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស ទាំងនោះ ព្រោះ​ជា​ជន​ដដែលៗ ពុំ​រាងចាល និង​ជា​គំរូ​អាក្រក់​សម្រាប់​អ្នកដទៃ​។​

លោក តុ​ប កក្ដា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តកំពង់ធំ ធ្លាប់បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្មីៗ នេះ​ថា វិធានការ​ការពារ​ដែ​ន​ព្រៃ​អង់​តែ​ន នាពេល​បច្ចុប្បន្ន គឺ​គ្មានអ្វី​ក្រៅពី​ការអនុវត្ត​ច្បាប់​ឲ្យ​បាន ហ្មឺ​ង​ម៉ាត់ និង​តម្លាភាព ហើយ​ជាក់ស្ដែង​នៅពេលនេះ គឺ​លោក​បានដាក់​កម្លាំង​១៦​នាក់ នៅលើ គោលដៅ ២​កន្លែង និង​បិទ​ច្រកចេញចូល​នៃ​បទល្មើស​ដោយ​អនុវត្តន៍​ច្បាប់ និង​បទបញ្ជា​យ៉ាង​តឹង រឹង រួមទាំង​កិច្ចសហការ តម្លាភាព ជា​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​ផង​នោះ​៕​