កម្ពុជា ត្រូវបាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​រវាង IMF និង​WB នៅ​ឥណ្ឌូនេស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ត្រូវបាន​ប្រធានាធិបតី​ឥណ្ឌូនេស៊ី អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​រវាង​មូល​និ​ធី​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី នៅ​ខែតុលា​ឆ្នាំ ២០១៨ នេះ​។​

គារ​អញ្ជើញ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​សម្តេច​តេ​ជោ បានអនុញ្ញាត​ឲ្យ​លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​សមុទ្រ​របស់​ឥណ្ឌូនេស៊ី នា​ព្រឹក​ថ្ងៃទី​២៧ ខែមីនា នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​។​

លោក Luhut Binsar Pandjaitan បាន​លើកឡើងថា មូលហេតុ​នៃ​ការគោរព​អញ្ជើញសម្តេច​តេ​ជោ ហ៊ុន សែន ចូលរួម​គឺ​ដោយសារ​ថា​កម្ពុជា​មានកំ​ណើ​នស​សេដ្ឋកិច្ច​ខ្ពស់ ៧ ភាគរយ​ក្នុង​រយៈពេល​ជាង​ពី​ទសវត្ស​។ ដូចនេះ វត្តមាន​របស់​ម្តេច​តេ​ជោ ហ៊ុន សែន និង​ឆ្លុះបញ្ចាំង​អំពី​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា ដែល​បានចាប់ផ្តើម​ពី​កម្រិត​ទាប​បំផុត ក្លាយជា​ប្រទេស​ដែល​ជាប់​លំដាប់ថ្នាក់​ទី​៦ លើ​ពិភពលោក​ក្នុង​កំណើនសេដ្ឋកិច្ច​។ មោទនភាព​របស់​កម្ពុ​ជា​គួរ​ត្រូវ​បានបង្ហាញ​ឲ្យ​តំបន់ និង​ពិភពលោក​បានដឹង​ផង​ដែរ​។​

​នៅក្រោយ​ជំនួប​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​នេះ លោក អ៊ាង សុផល្លែត បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ឲ្យ​លោក Luhut Binsar Pandjaitan បាន​ពាំ​នាំនូវ​ការគោរព​អញ្ជើញ​ពី​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​រវាង​មូល​និ​ធី​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី នៅ​ខែតុលា​ឆ្នាំ ២០១៨ នេះ​៕