តំបន់​កន្ទុយ​នាគ​ជាប់​ឆ្នេរ​សុខា ជា​កន្លែង​កម្សាន្តគួរ​ឲ្យ​ជក់ចិត្ត​នៅ​ខេត្ត​ព្រះសីហនុ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2018 ក+ ក-

​ព្រះសីហនុ ៖​នៅពេល​ឈប់សំរាក​ពី​ការងារ មន្ត្រីរាជការ បងប្អូន​មិន​ជីវ​ករ រួម​និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅក្នុង​ក្រុងព្រះសីហនុ ពួកគេ​តែងតែ មក​អង្គុយលេង ដើម្បី​លំហែ​អារម្មណ៍ តំបន់ កន្ទុយ​នាគ ដែលមាន​ទីតាំង ជាប់​ឆ្នេរ​សុខា ស្ថិត​ក្នុងភូមិ 4 សង្កាត់ 4 ក្រុង​-​ខេត្ត​ព្រះសីហនុ ។

​បើតាម​ការ​ឲ្យ​ដឹង បងស្រី​ម្នាក់​ឈ្មោះ ស៊ីន សុខ ឃីម បានឱ្យដឹងថាៈ ជា​រៀងរាល់ថ្ងៃ​លិច នៅវេលា​ម៉ោង 5 រហូតដល់ ម៉ោង 7 យប់​បងស្រី តែងតែ នាំ​ក្រុមគ្រួសារ​របស់គាត់ មក​អង្គុយលេង នៅ​តំបន់​កន្ទុយ​នាគ នេះឯង ដើម្បី​ស្រូបយក​ខ្យល់អាកាស ដ៏​ល្អ​បរិសុទ្ធ ដែល​បក់ រំភើយៗ​មកពី​ផ្ទៃ​ទឹកសមុទ្រ​។​

បងស្រី​បាន​បន្តថា ការ​អង្គុយ ស្រូប យក​ខ្យល់អាកាស នៅទីនេះ មាន​អារម្មណ៍​រំភើប​រីករាយ ធូរ ស្បើយ​ពី​ការនឿយហត់ ក្នុងការ​ប្រកប មុខ របរ លក់ដូរ​ប្រចាំថ្ងៃ​។​

ចំណែក បងប្រុស ឈ្មោះ ស៊ី ថា ដែលជា មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ ល្ងាច​បងប្រុស តែងតែ ដឹក កូន​ប្រពន្ធ មក​អង្គុយលេង​នៅ​តំបន់​កន្ទុយ​នាគ​នេះ ដើម្បី​ស្រូប យក​ខ្យល់អាកាស និង​គយគន់​ទេសភាព​នៅ​ជុំវិញ​បរិវេណ​កន្ទុយ​នាគ​នេះឯង​។​

មិន​ខុសគ្នា នោះទេ ស្រី ឈ្មោះ រចនា ជា​និស្សិត​នៃ​សាកលវិទ្យាល័យ UME ក្រុងព្រះសីហនុ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា រាល់ពេលឈប់​សម្រាក​ពី​ការសិក្សា នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ ប្អូន ស្រី​ក៏បាន​នាំ មិត្តភក្តិ មក​អង្គុយលេង​នៅទីនេះ​ផងដែរ ដើម្បី​ស្រូប យក​ខ្យល់អាកាស ដ៏​ល្អ​បរិសុទ្ធ និង​បន្ថយ​ភាព​តានតឹង​ផ្លូវចិត្ត​ក្នុង ការសិក្សា បាន​ធូរស្រាល​មួយកម្រិត​ផងដែរ​៕​