ឡាន​ដឹកឈើ​សសរ និង​ធ្យូង​ឆេះ​អស់ទាំង​ស្រុង​លើផ្លូវ​ជាតិ​លេខ​៦២​ក្នុងស្រុក​រវៀង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2018 ក+ ក-

​ព្រះវិហារ ៖ រថយន្ដ​សាំ​យ៉ុង មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២R ៨៣.៣៤ ដឹក​សសរ និង​ធ្យូង​ចេញពី​ស្រុក​សង្គម​ថ្មី លុះ​មកដល់​ចំណុច​បឹង​ជាំ​ព្រៃ ស្ថិតក្នុង​ភូមិ​រំចេក ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្តព្រះវិហារ បាន​ឆ្លង​ខ្សែរ​ភ្លើង បណ្ដាលអោយ​រថយន្ដ​នោះ​ឆេះ​អស់ទាំង​ស្រុង រួមទាំង​សសរ​និង​ធ្យូង តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​អ្វី​នោះទេ​។​

​ហេតុការណ៍​ឆេះ​រថយន្ត​ខាង​លេ​ី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​ជាង ថ្ងៃ​២៧ ខែមីនា ឆ្នាំ​២០១៨ ឋិត​ក្នុងភូមិ​សាស្ត្រ​ខាងលើ​។ លោក យិន ធី ជា​អ្នកបើករថយន្ដ​ខាង​លេ​ី​បានអោយដឹងថា លោក​រស់នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម រួម​ដំណើរ​ជាមួយ​ប្រពន្ធ និង​កូនតូច​ម្នាក់ បាន​មករក​ទិញ​សសរ​ពី​ស្វាយ​ប៉ាត ក្នុងស្រុក​សង្គម​ថ្មី ដើម្បី​យកទៅ​ធ្វើ​ផ្ទះ​នៅ​ស្រុក លុះ​មកដល់​ចំណុច​គីឡូម៉ែត្រ​លេខ​៦១ ផ្លូវជាតិ​លេខ​៦២ ស្ថិតក្នុង​ភូមិ​រំចេក ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្ត​ព្រះ​វិ ហារ បាន​ឆ្លង​ខ្សែរ​ភ្លើង​ឆេះ​ហុយ​ពេញ​រថយន្ត​។

​លោក​ថា ភ្លាមៗ​នោះ​ប្រពន្ធ និង​កូន​បាន​ចេញពី​រថយន្ត ហើយ​រូបលោក​បាន​យក​កូនសោរ​ទៅ​ដោះ​ក្បាល​អាគុយ​ចេញ​ដែរ តែ​អណ្ដាតភ្លើង​បាន​ឆាបឆេះ​ចេញពី​ក្នុង​រថយន្ដ​យ៉ាង​សន្ធោសន្ធៅ​ទៅហើយ​។​

​ជាមួយគ្នា​នោះ គេ​ក៍​ឃើញ​មាន​វត្តមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រជាពលរដ្ឋ​បាននាំគ្នា​ជួយ​អន្ត​រាមន៍​ពន្លត់ ខ្លះ​យក​បំពង់​ពន្លត់​អាគី​ភ័យ ខ្លះ​ដឹក​ទឹក​យកទៅ​ពន្លត់​ជាច្រើន​ពី​ដុង​យ៉ាងណា​ក៍ដោយ ក៍​មិន​រលត់​ដែរ​។
​លោក​ថា មួយសន្ទុះ​ក្រោយមក​ទើប រថយន្ដ​ពន្លត់​អគ្គិភ័យ របស់​អធិការនគរបាល​ស្រុក​រវៀង មកជួយ​ពន្លត់​ទើបបាន​ភ្លេ​ី​ងរ​លត់ តែ​យ៉ាងណាក៏ដោយ រថយន្ដ​ត្រូវបាន​រង​ការខូចខាត​អស់ទាំង​ស្រុង​មិនអាច​យកមក​កែច្នៃ​បាន​នោះទេ​មានតែ​លក់​អេតចាយ​ប៉ុណ្ណោះ​៕