បបួល​នារី​ម្នាក់ ទៅ​សេព​គ្រឿងញៀន​រួច​ចាប់រំលោភ​បូក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 March, 2018 ក+ ក-

​កណ្ដាល ៖ នារី​ជា​កម្មការិនី​រោងចក្រ​ម្នាក់​ត្រូវ​ជនសង្ស័យ​២​នាក់ បបួល​ទៅ​សេព​គ្រឿងញៀន ហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​បូក នៅ​ចំណុច​អូរអណ្តូង (​ព្រៃ​អូយ​យះ​) ស្ថិត​ក្នុងភូមិ​ព្រែកត្រែង ឃុំ​សិត្បូរ ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​វេលា​ម៉ោង ជាង​១០​យប់ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ​២០១៨ ។

លោក​វរៈសេនីយ៍ឯក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង បានឱ្យដឹងថា នារី​រងគ្រោះ​មានឈ្មោះ ស រ​.​ន អាយុ ២៥​ឆ្នាំ មុខរបរ កម្ម​ការ​នី មាន​ទីលំនៅ​ភូមិ កំពង់​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល​។ ចំណែក​ជនសង្ស័យ​មាន​ចំនួន​២​នាក់ ទី​១​ឈ្មោះ
​ឈ្មោះ រ៉ុ​ម ម៉ូ​លីកា ហៅ​អូន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ភូមិ កំពង់​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន (​ឃាត់ខ្លួន​) និង​ទី​២ ឈ្មោះ ខុន រតនា ភេទ ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ភូមិ ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល (​គេចខ្លួន​) ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ដ​ក​ហូត​បាន​៖
​អាវុធ​ឆ្នៃ ចំនួន ០១​ដើម (​ជា​របស់​ឈ្មោះ ខុន រតនា​), ស្រោមអនាម័យ​ប្រើ​រួច​ចំនួន ០២ (​មាន​ទឹកកាម​ចំនួន ០១ ; គ្មាន​ទឹកកាម​ចំនួន ០១), កញ្ចប់​ស្រោម​អនាម​យ័​ចំនួន​៣, កញ្ចប់​ប្រេងរំអិល ចំនួន ០១​កញ្ចប់ សំបក​កំប៉ុង​ទឹក​ចា​ហ៊ួ​យ ចំនួន ០១ និង​សំបក​ដប​សាំ​ម៉ូ​រ៉ៃ​ចំនួន​១​បន្សល់ទុក​នៅ​កន្លែងកើតហេតុ​។​

​លោក​អធិការ​បាន​បន្ថែមថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ឈ្មោះ រ៉ុ​ម ម៉ូ​លីកា (​កាន់​ដាវ​) ឈ្មោះ ខុន រតនា (​កាន់​អាវុធ​ឆ្នៃ​) បាន​បបួល​ឈ្មោះ សួង រតនា (​ជនរងគ្រោះ​) ទៅប្រើ​ប្រាស់​គ្រឿងញៀន នៅ​ចំណុចកើតហេតុ​ខាងលើ ពេលទៅដល់ អ្នក​ទាំង​០៣ បាន​ជក់​គ្រឿងញៀន​(​ម៉ា​ទឹកកក​) ចំនួន ០១​កញ្ចប់​តូច រួចហើយ​ទើប​ឈ្មោះ រ៉ុ​ម ម៉ូ​លីកា បាន​រំលោភ​សេពសន្ថវៈ ឈ្មោះ សួង រតនា រយៈពេល​១០​នាទី មិន​ចេញ​ទឹកកាម​ឡើយ បន្ទាប់មក​ឈ្មោះ ខុន រតនា បាន​រំលោភ​សេពសន្ថវៈ​បានសំរេច​បំណង រួច​ក៏​បែក​គ្នា​មក​ផ្ទះ​មុន​ឈ្មោះ សួង រតនា ។ ចំណែក​ឈ្មោះ សួង រតនា មក​ផ្ទះ​មិន​រួច​ក៏​នៅ​កន្លែងកើតហេតុ រហូតដល់​វេលា​ម៉ោង ទៀបភ្លឺ ចូល​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨) ទើប​ឈ្មោះ សួង រតនា ទូរស័ព្ទ​មក​ម្តាយ​ឈ្មោះ នួន សាន ដើម្បី​ទៅ​ទទួល​ខ្លួន (​ជនរងគ្រោះ​) មក​ផ្ទះ​វិញ ។ លុះដល់​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃខែ​ឆ្នាំ​ដ៏​ដែល ទើប​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​សិត្បូ ទទួលបាន​ពត៍​មាន​ខាងលើ អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ រ៉ុ​ម ម៉ូ​លីកា ។

ចំណែក​ឈ្មោះ ខុន រតនា បាន​គេចខ្លួនបាត់ ។ រីឯ​ជនរងគ្រោះ​ត្រូវបាន​បញ្ចូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ រុស្សី ។​
​បច្ចុប្បន្ន ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្អាង​ដើម្បី​បន្ដ អនុវត្តតាម​នីតិវីធី​៕